ឧកញ៉ាលឹម ប៊ុណ្ណា ហៅ«ខ្នារ» ធ្លាប់ល្បីល្បាញខាងបំផ្លាញព្រៃឈើខ្មែរ អោយវិនាសហិនហោច ឥឡូវក្លាយជាមេកន្ទុយលេខឆ្នោតយួនខុសច្បាប់នៅភ្នំពេញនិងខេត្តកំពត កាងផ្តាច់មុខ?

ដោយៈ Siem Reap ភ្នំពេញ ថ្ងៃទី 03 ខែ 07 ឆ្នាំ 2021 វេលាម៉ោង 12:34 នាទី ចំនួនអានៈ 2177

03/07/2021

ឧកញ៉ាសង្គមងងឹត ដែលធ្លាប់ល្បីខាងមបំផ្លិចបំផ្លាញព្រៃឈើជាសម្បត្តិជាតិខ្មែរ អោយរលាយហិនហោចនៅភាគឦសាន្តប្រទេសកម្ពុជា អស់ឈើស្ទើរតែស្វារកកន្លែងជ្រកលែងបាននិងដែលមានឥទ្ធិពល ដឹកឈើលក់អោយបរទេសម៉ាសេរី កើបលុយបាន រាប់ពាន់លានដុល្លារ ឯអ្នកអនុវត្តច្បាប់ឃើញខ្លាចដូចខ្លាចខ្មោចកន្លងមក។ក៏ប៉ុន្តែ ហើយក្រោយមកឧកញ៉ារូបនោះ មិនដឹងជាហេតុអីត្រូវសមត្ថកិច្ចថ្នាក់ជាតិតាមចាប់ខ្លួន បែរចាប់បានតែផេះ ពេលនេះលោកឧកញ៉ាសង្គមងងឹតលឹមប៊ុណ្ណានោះ ?បានអភិវឌ្ឍន៍មុខរបរទុច្ចរិតថ្មីចែស? នៅក្នុងខេត្តកំពតទៀតហើយ បន្ទាប់ពីប៉ាវផ្តាច់កន្ទុយលេខឆ្នោតយួនខុសច្បាប់ពាសពេញក្រុងភ្នំពេញ អត់មានសមត្ថកិច្ចណាហ៊ានក្អកក្រហែមក្បែរ អស់រយៈពេលជាង២ឆ្នាំមកនោះ?

តែជាអកុសលទៀតហើយ ពេលនេះឧកញ៉ាសង្គមងងឹត លឹមប៊ុណ្ណា ហៅខ្នារ ត្រូវមេឆ្នោតខុសច្បាប់ដុះស្លែខេត្តខ្លះ កើតទុក្ខមិនសុខចិត្ត រឿងចូលទៅរកសុីកាងផ្តាច់ ហើយបានទម្លាយរឿងសម្អុយអោយកាសែតនិយាយជីកកកាយ អំពីការពង្រីករបរទុច្ចរិត រកសុីប៉ាវផ្តាច់ឆ្នោតយួនខុសច្បាប់នៅខេត្តកំពត។

ប្រភពពីអ្នកញៀនកន្ទុយលេខយួន នៅភ្នំពេញ និងខេត្តកំពតធ្លាប់ទម្លាយប្រាប់អោយដឹងថា៖ឧកញ៉ាសង្គមងងឹត លឹម ប៊ុណ្ណា(ខ្នារ)បានកាងផ្តាច់មុខកន្លែងកត់ឆ្នោតយួនខុសច្បាប់ធំៗស្ទើរតែទាំងអស់នៅក្នុងក្រុងភ្នំពេញ។ប្រភពបន្តថា លោកបានបើកក្រុមហ៊ុនមួយដើម្បីលួចបន្លំកត់កន្ទុយលេខខុសច្បាប់ ហើយនៅកន្លុកកន្លៀតណាក៏មានសាខាកត់ឆ្នោតយួនផ្តាច់មុខអោយលោកដែរ​។ជាឧកញ៉ាខ្លាំងមែន(អ្នកអនុវត្តច្បាប់ឮតែឈ្មោះខ្លាចដូចខ្លាចខ្មោច)។សមត្ថកិច្ច​មូលដ្ឋាន​វិញមិនហ៊ានប៉ះពាល់បង្ក្រាបសាខាកត់ឆ្នោតយួនខុសច្បាប់ណាមួយដែលជាសាខាកត់ឆ្នោតយួនណាប្រើឈ្មោះក្រុមហ៊ុនគាត់ឡើយ ព្រោះឧកញ៉ាសង្គមងងឹតនោះក៏មានខ្នងបង្អែករឹងមាំ។

ប្រភពបន្តថាជាក់ស្ដែង​ដូច​ជា​នៅ​ទីតាំង អតីតតូបលក់ចានឆ្នាំងមួយកន្លែងនៅផ្សារដេប៉ូខាងលិចផ្សារធំថ្មី ,ខាងជើងផ្សាធំថ្មី ផ្សារសាំហាន់ទួលសង្កែ, ផ្ទះមួយល្វែងនៅផ្លូវលេខ១០៥ មានទីតាំងក្នុងភូមិបាក់ទូកសង្កាត់ទួលសង្កែទី០១ ខណ្ឌឬស្សីកែវ ទីតាំងនៅផ្សារឯករាជ្យ២,សុទ្ធតែនៅភ្នំពេញជាសាខាកត់និងទទួលយកការចាក់ឆ្នោតពីបណ្តាខេត្តផ្សេងៗរបស់លោកឧកញ៉ាសង្គមងងឹតនោះដែរ។ហើយកំពុង​ធ្វេី​សកម្មភាព​ដោយរលូន​ដោយមិនរំខាន​ដល់សមត្ថកិច្ច​ណាទាំងអស់​ ។ក៏ប៉ុន្តែនៅភ្នំពេញខ្លាសាហាវច្រើនលោកមិនអាចផ្តាច់មុខផ្កាប់ឆ្នាំងបាយមន្ត្តី្រខ្លាសាហាវខ្លះបានទេដូចជាមានទីតាំងកត់កន្ទុយលេខយួនធំៗមួយចំនួនផ្សេងទៀតនៅតែជារបស់មន្ត្រីស្នងការនគរបាលម្នាក់កាងកត់ឆ្នោតយួនជាង៣០ឆ្នាំមកហើយនៅផ្លូវត្រសក់ផ្អែម និងមួយទីតាំងទៀតនៅកាច់ជ្រុងខាងជើងឈៀងខាងកើតផ្សារសុវណ្ណានិងខាងកើតផ្សារអូរឬស្សីជារបស់មន្ត្រីមានអំណាចក្នុងស្ថាប័នPMម្នាក់ដែលលោកឧកញ៉ាសង្គមងងឹត មិនអាចលូកលាន់យកផ្តាច់មុខដែរ។ បឋម

ប្រភព៖ ខ្មែរ អនឡាញ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  បទល្មើស 

ព័ត៌មានដែលមានទំទាក់ទំទង

ផ្លូវមួយចំនួនលោកអភិបាលក្រុងភ្នំពេញសម្ប ទានឲ្យប្រធានផ្សារដើមគដើរយកលុយផាស៊ីស្រេចតែចិត្?...    អាន1980ដង សមត្ថ​កិច្ច​ក្រ​បួច​បាន​ជន​សង្ស័យ​៥​នាក់​ដែល​ប្លន់​ធនាគារ​អេ​ស៊ី​លីដា   អាន1510ដង ឧកញ៉ា គង់ គ្រឹង ជាមេឈ្មួញឈើប្រណិតដែលអ្នកកាន់ច្បាប់នៅស្រុកខ្មែរខ្លាចរអា   អាន1675ដង លោក យ៉ាន់ស៊ីវ៉ាត់ និង រឹមស៊ុមអុន សប្បាយកើបលុយពីឈ្មួញដឹកឈើខុសច្បាប់ទាំងយប់ទាំងថ្ងៃ   អាន1798ដង ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន   អាន2257ដង ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្?...    អាន1612ដង ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល   អាន2277ដង សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល   អាន2406ដង ប្រធានមន្ទីរបរិស្ថានខេត្តដឹកនាំកម្លាំងចុះដាំដើមឈើនៅតំបន់បឹងពារាំង   អាន1861ដង លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែ?...    អាន4225ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តដឹឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្រ្កាប រថយន្តយីឌុបដឹកឈើក្រញូងបង្កប់ក្រោមដំឡូងមួយគ្រឿង ត្រូវបានកម្លាំង រដ្ឋបាលព្រៃឈើ សៀមរាប បានចាប់ ខណៈ​ក្រុម​ ឈ្មួញ​ដឹក​ចេញ ពី​ភូមិសាស្ត្រ​ ខេត្ត​ឧ​ត្ត​រ​មានជ័យ បម្រុង​ឆ្ពោះទៅ ​ទីផ្សារងងឹត​ឯ​ព្រំប្រទល់ ​ប្រទ...Read more
ប្រជាពលរដ្ឋកម្ពុជាកំពុងជួបជុំនៅមុខស្ថានទូតអាមេរីកដើម្បីដាក់ញត្តិប្រឆាំងការទទួលយកជនភៀសខ្លួន យោង​តាម​បណ្តាញ​សង្គម (Face Book) នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤នេះបាន​អោយ​ដឹងថា  មាន​ក្រុម​ប្រជាពលរដ្ឋកម្ពុជា ជាច្រើនសន្ធឹកសន្ធាប់​ បានមកជួបជុំគ្នានៅមុខស្ថានទូតសហរដ្ឋ​អាមេរីក ក្នុង​ទីក្រុង...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10153នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76231នាក់
ខែនេះ    824022នាក់
ឆ្នាំនេះ   3568326នាក់
សរុប   57167222នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:32