លោក ស៊ីង បានចោទលោក គង់ បឹប ថាគេចវេសមិនព្រមសងប្រាក់តាមការសន្យា

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 23 ខែ 05 ឆ្នាំ 2023 វេលាម៉ោង 02:31 នាទី ចំនួនអានៈ 1418

លោក ជា គឹមឆែ (ហៅស៊ីង) បានចោទថា លោក គង់ បឹប អតីតចៅសង្កាត់រងទី១នៅសង្កាត់ជ្រាវ ព្យាយាមគេចវេសមិនព្រមសងប្រាក់តាមការសន្យា និងតាមសាសក្រមរបស់សាលាឧទ្ធរណ៍ខេត្តបាត់ដំបង។

កាលពីថ្ងៃទី២២ ខែគុម្ភៈ ឆ្នាំ២០១៩ ដើមចោទឈ្មោះ ជា គឹមឆែ (ហៅស៊ីង) ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្នភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប បានចុះកិច្ចសន្យាជីកស្រះ និងដឹកដីបង្វិលចាក់ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ចំនួន ០៦ហិតា ជម្រៅ០៦ម៉ែត្រ តម្លៃ១ម៉ែត្រគូប $១.៣០ (មួយដុល្លារសាមសិបសេន) ជាមួយសហចុងចម្លើយ ទី១ឈ្មោះ គង់ បឹប ភេទប្រុស អាយុ៥៦ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប និងទី២ឈ្មោះ ក្អោប រ៉ន ភេទប្រុស អាយុ៦៩ឆ្នាំ ជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិតាចេក សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។

តែអំឡុងខែមេសា ឆ្នាំ២០១៩ សហចុងចម្លើយ (គង់ បឹប និង ក្អោប រ៉ន) បានផ្អាកការងាររបស់ដើមចោទ (ជា គឹមឆែ ហៅ ស៊ីង) ដោយមិនបានទូទាត់ថ្លៃពលកម្មដែលនៅសេសសល់ចំនួន $១៣៤ ៦១៣.៧ (ដប់បីម៉ឺនបួនពាន់ប្រាំមួយរយដប់បី ចុចប្រាំពី)ដុល្លារអាមេរិក។ ក្រោយពីបញ្ឈប់ការងាររបស់ដើមចោទ សហចុងចម្លើយ មិនព្រមទូទាត់ប្រាក់ថ្លៃពលកម្មដែលដើមចោទបានធ្វើរួចរាល់ហើយនោះទេ ដោយច្លើយថា ចាំថ្ងៃនេះសង ចាំថ្ងៃនោះសង រហូដើមចោទអស់ទំនុកចិត្តបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី០៧ ខែគុម្ភៈ ឆ្នាំ២០២០ សំណុំរឿងរដ្ឋប្បវេណីលេខៈ ៤៦ ដើម្បីទាមទារបំណុលចំនួន $១៣៤ ៦១៣.៧ (ដប់បីម៉ឺនបួនពាន់ប្រាំមួយរយដប់បី ចុចប្រាំពី)ដុល្លារអាមេរិក ជម្ងឺចិត្តចំនួន $១០០ ០០០ (ដប់ម៉ឺន) ដុល្លារអាមេរិ និងសេវាមេធាវីចំនួន $២០ ០០០(ពីរម៉ឺដុល្លារ) អាមេរិក។

សេចក្តីសម្រេចបញ្ចប់ របស់សាលាដំបូងខេត្តសៀមរាប ដែលមានសាលក្រមរដ្ឋប្បវេណីលេខៈ ៣៣ (គ)/៤២៣ ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ សំណុំរឿងរដ្ឋប្បវេណីលេខៈ ៤៦ ចុះថ្ងៃទី០៧ ខែគុម្ភៈ ឆ្នាំ២០២០ បានសម្រេចកាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ដូចតទៅ៖

១-បង្គាប់ឱ្យឈ្មោះ គង់ បឹប និង ឈ្មោះ ក្អោប រ៉ន សងប្រាក់ដែលជំពាក់ចំនួន USD១១៩ ៦១៣.៧ (ដប់មួយប្រាំបួនពាន់ប្រាំមួយរយដប់បី ចុចប្រាំពីរ) ដុល្លារអាមេរិក ឱ្យមកឈ្មោះ ជា គឹមឆែ ហៅ ស៊ីង។

២-បង្គាប់ឱ្យចុងចម្លើយបង់ជម្ងឺចិត្តប្រាក់ចំនួន ២០ ០០០ ០០០ (ម្ភៃលាន)រៀល និងសេវាមេធាវីចំនួន ៥ ០០០ ០០០(ប្រាំលាន)រៀល។

៣-ប្រាក់ប្រដាប់ក្តីទទួលបន្ទុករបស់សហចុងចម្លើយ។

លោក គង់ បឹប និងលោក ក្អោប រ៉ន មិនយល់ព្រមទៅនឹងសាលក្រមរបស់សាលាដំបូងខេត្តសៀមរាបដែលបានសម្រេចបីចំណុចដូចខាងលើបង្គាប់ឱ្យសងប្រាក់ទៅលោក ជា គឹម ឆែ នេះទេ ហើយបានដាក់ពាក្យបណ្តឹងជំទាស់ទៅសភារដ្ឋប្បវេណីនៃសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ដែលមានសំណុំរឿងលេខៈ ០៤៣ ចុះថ្ងៃទី១៧ ខែមិនា ឆ្នាំ២០២២។

ក្នុងកំណត់ហេតុសះជា ដែលមានតម្លៃស្មើសាលក្រម របស់សភារដ្ឋប្បវេណី នៃសាលាឧទ្ធរណ៍ខេត្តបាត់ដំបង ចុះថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ បានសម្រេចដូចខាងក្រោម៖

១-សហដើមបណ្តឹងឧទ្ធរណ៍ឈ្មោះ គង់ បឹប និងឈ្មោះ ក្អោប រ៉ន សុខចិត្តសងប្រាក់ថ្លៃជំពាក់ចំនួន ៥០ ០០០(ប្រាម៉ឺន) ដុល្លារអាមេរិក ឱ្យទៅឈ្មោះ ជា គឹម ឆែ ហៅស៊ីង ដើម្បីបញ្ចប់រឿងនឹងគ្នា ដោយសងជាពីរតំណាក់កាល៖ លើកទី១ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ សងប្រាក់ជំពាក់ចំនួន ១០ ០០០ (មួយម៉ឺន) ដុល្លារអាមេរិក និងលើកទី២នៅថ្ងៃទី២៨ ខែគុម្ភៈ ឆ្នាំ២០២៣ សងប្រាក់ជំពាក់ចំនួន ៤០ ០០០(បួនម៉ឺន) ដុល្លារអាមេរិកទៀត។

២-ចុងបណ្តឹងឧទ្ធរណ៍ឈ្មោះ ជា គឹមឆែ ហៅស៊ីង យល់ព្រមទទួលយកប្រាក់ជំពាក់ចំនួប ៥០ ០០០(ប្រាំម៉ឺន) ដុល្លារអាមេរិក ពីឈ្មោះ គង់ បឹង និងឈ្មោះ ក្អោប រ៉ន តាមការស្នើសុំដូចខាងលើនេះដើម្បីបញ្ចប់រឿងនឹងគ្នា។

គូភាគីបានធ្វើការឯកភាពគ្នាដូចខាងលើ ដោយឆន្ទៈពិប្រាកដ គ្មានការបង្ខិតបង្ខំ គ្មានការគម្រាមកំហែង ឬមានវិការៈអ្វីឡើយ ហើយយល់ច្បាស់អំពីខ្លឹមសារនឹងអត្ថន័យគ្រប់ចំណុចនៃការសះជាខាងលើ។

យោងតាម កិច្ចព្រមព្រៀងបញ្ចប់វិវាទមួយផ្សេងទៀតដែលបានធ្វើឡើងនៅសាលាឧទ្ធរណ៍ខេត្តបាត់ដំបង់ ចុះថ្ងៃទី០១ ខែសីហា ឆ្នាំ២០២២ ដែលមានស្នាមមេដៃចុងបណ្តឹឧទ្ធរណ៍ឈ្មោះ ជា គឹមឆែ និងដើមបណ្តឹងឧទ្ធរណ៍ឈ្មោះ គង់ បឹប និង ក្អោប រ៉ន ក្នុងល្បះទី១ ឃ្លាទី២ ឈួទី១០បានសរសេរថា “ប្រសិនបើដល់ថ្ងៃកំណត់សង ខ្ញុំបាទទាំងពីរនាក់ (គង់ បឹប និង ក្អោប រ៉ន) ​មិនព្រមសងតាម​កិច្ចព្រមព្រៀងនោះទេ ប្រាក់ដែលពួកខ្ញុំបាទសងចំនួន ១០ ០០០(មួយម៉ឺន) ដុល្លារអាមេរិកនេះ ចាត់ទុកជាអសារបង់ នឹងសុខចិត្តសងប្រាក់ចំនួន ១១៩ ៦១៣.៧ (ដប់មួយម៉ឺនប្រាំបួនពាន់ប្រាំមួយរយដប់បីចុចប្រាំពីរ) ដុល្លារអាមេរិក ដដែល។

យោងតាមប្រសាសន៍លោក ជា គឹមឆែ ហៅស៊ីង បានប្រាប់កម្ពុជាសុវណ្ណភូមិថា “រហូតមកទល់ថ្ងៃនេះលោក គង បឹប និងលោក ក្អោប​ រ៉ន បានសងប្រាក់តែ ១៥ ០០០(មួយម៉ឺនប្រាំពាន់) ដុល្លារអាមេរិក តែប៉ុណ្ណោះ។ ហើយលោក គង៉ បឹង និង លោក ក្អោប​ រ៉ន ព្យាយាមគេចវេសរហូតមិនព្រមសងប្រាក់ដែលនៅសេសសល់ ថែមទាំងឆ្លើយដោះសារថា សងហើយតែម្ចាស់បំណុល (ជា គឹមឆែ) មិនព្រមយក។

យោងតាមសម្តីលោក គង់ បឹប (កូនបំណុល) ដែលបានផ្តល់បទសម្ភាសន៍ឱ្យគេហទំព័រសៀមរាបប៉ុស្តិ៍កាលពីពេលថ្មីៗនេះ លោកបានឆ្លើយថា មានលុយសងលោក ជា គឹមឆែ ហៅស៊ីហើយ តែលោកស៊ីងមិនព្រមទទួលយក។

លោក ជា គឹមឆែ ហៅស៊ី ស្នើសុំទៅស្ថាប័ណមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងស្ថាប័ណតុលាការជួយផ្តល់យុត្តិធម៌ជូនលោកផង ហើយសូមមហាជនកុំមានការភ័ន្តច្រឡំថា លោក គង់ បឹង និងលោក ក្អោប រ៉ន មានលុយសងហើយ តែលោកមិនព្រមទទួលយក នោះគ្រាន់តែជាពាក្យដោះសារយករួចខ្លួនមួយពេលៗរបស់លោក គង់ បឹប តែប៉ុណ្ណោះ៕ ដោយ៖ ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចបង្រ្កាបទីតាំងមួយកន្លែងលួចផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1685ដង ឈ្មួញស្រីវ័យក្មេងដឹកឈើអត់ច្បាប់អត់មានអ្នកចាប់ មានតែអ្នកយកលុយបែបពុករលួយ   អាន1740ដង សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា   អាន2789ដង ពីរនាក់បងប្អូនត្រូវទាហ៊ានថៃបាញ់សម្លាប់នៅលើខ្នងភ្នំ   អាន1704ដង មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ   អាន2315ដង កម្ម​វិធី​បុណ្យ​សព្វ​របស់​ លោករៀមវ៉ាន់រ៉ា អ្នក​សារ​ព័ត៌មានខេត្ត​សៀមរាប   អាន1709ដង បទបញ្ជាររបស់សម្ដេច ហ៊ុន សែន គ្មានឥទ្ធិពលចំពោះ អាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច និងមន្ត្រីជំន?...    អាន2072ដង ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌   អាន6281ដង មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត   អាន1834ដង ថៅកែជនជាតិកូរ៉េដោះស្បែកជើងគប់ក្បាលបុគ្គលិកហាងម៉ាស្សា   អាន1698ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក នាយករដ្ឋមន្ត្រី ហ៊ុនសែន ប្រកាសដកការលក់សំបុត្រអង្គរពីក្រុមហ៊ុនលោក សុខគង់ មកជាសម្បត្តិរដ្ឋវិញ យោងតាមប្រ​ភព​ព័ត៌មាន​ពី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី០៦ ខែវិច្ឆកា ឆ្នាំ២០១៥​នេះ ​បាន​អោយ​ដឹងថា លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន បាន​ប្រកាសក្នុង​អង្គប្រ​ជុំប្រចាំ​សបា្ដហ៍​របស់​ខ្លួន​នៅ​ទីស្ដីការគណ​រដ...Read more
ពលរដ្ឋរិះគន់ថា ពហុកីឡាដ្ឋានថ្មីរបស់ខេត្តកំពង់ធំធ្វើទុកសំរាប់អោយខ្មោចលេងកីឡា និងសំរាប់អោយគោជាអ្នកទស្សនា ពាក់ព័ន្ធ​និងករណីឃុបឃិតគ្នាលក់ដីពហុកីឡាដ្ឋានចាស់ដែលមានទីតាំងស្ថិតនៅក្នុងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែននេះដែលមានផ្ទៃដីសរុបជិត៤ហិតា!ក៏មានមតិមហាជននាំគ្នានិយាយរិះគន់ដល់អាជ្ញាធរខេត្តកំពង់ធំជំនាន់ម...Read more
រថយន្តសូគឺម៉ិចដឹកសាំងរបស់លោកសុខគង់បន្លំដឹកឈើក្រញូងខុសច្បាប់ រថ​យន្ត​ដឹក​សាំង​ដែល​មាន​ស្លាក​យី​ហោ​ សូគឺ​ម៉ិច​ ដែល​ត្រូវ​បាន​គេ​ស្គាល​ថា ជា​របស់​លោក​សុក​គង់​មហា​សេដ្ឋី​ស្រុក​ខ្មែរ​ លួច​ដឹក​ឈើ​ក្រ​ញូង​ពេញ​ស៊ី​តេន​សាំង​ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​​បង្ក្រាប​បាន​...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
ល្បែងកន្ទុយលេខនៅក្នុងផ្សាកំពង់ស្ពឺមានមន្រ្តីខិលខូចជាសមត្ថកិច្ចកាងពីក្រោយ មេឆ្នោតឬហៅថាជាមេកន្ទុយលេខដែលកំពង់ប្រព្រឹត្តយ៉ាងសកម្មនិងដុះស្លែរក្នុងផ្សាកំពង់ស្ពឺក្បែរភ្នែកលោកប៉ូលីស៏និងប៉េអឹម ថែមទាំងក្បែរសាលា ខេត្តកំពង់ស្ពឺផងនោះ ពេល​នេះ​មេឆ្នោត​ទាំង​នេះនៅ​តែ​បន្ត​កត់​និងប្រមូលលុយព...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5409នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71487នាក់
ខែនេះ    819278នាក់
ឆ្នាំនេះ   3563582នាក់
សរុប   57162478នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 06:06