ពលរដ្ឋមួយគ្រួសារក្នុងចំណោមគ្រួសារជាច្រើនអំពាវនាវសុំរកយុត្តិធម៌

ដោយៈ Sieam Reap Kompong Thom ថ្ងៃទី 24 ខែ 06 ឆ្នាំ 2024 វេលាម៉ោង 02:01 នាទី ចំនួនអានៈ 6281

ខេត្តកំពង់ធំៈ ពលរដ្ឋមួយគ្រួសារ រស់នៅភូមិសាលា ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ លើកដៃសំពះសុំអាជ្ញាធរ មន្ត្រីជំនាញ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តជួយផ្តល់យុត្តិធម៌ជូនពួកគាត់ផង ព្រោះដីស្រែអាស្រ័យផលជិត៥ហិតា របស់គាត់ត្រូវបានជនខិលខូចមានបំណងរំលោភបំពានយកជាកម្មសិទ្ធិផ្ទាល់ខ្លួន។

អ្នកមីង សន ស៊ឺន អាយុ៥៨ឆ្នាំ និងស្វាមីឈ្មោះ គឹម ហ៊ុន អាយុ៦១ឆ្នាំ ដែលមានអាសយដ្ឋានដូចខាងលើ មានដីស្រែប្រាំងនៅវាលក្រោមតំព្រៃលិចទឹកដែលរដ្ឋកាត់ឆ្វៀលហើយ ចំនួន ៤៨៦០០ ម៉ែត្រការ៉េ ដែលបានទិញតពីប្រជាពលរដ្ឋពីរគ្រួសារដូចខាងក្រោម៖

១-ឈ្មោះ ហួត លាយ (ប្តី) ឆ្នាំកំណើត ១៩៤៧ សញ្ជាតិខ្មែរ និង ប្រពន្ធឈ្មោះ ប៉ូ សារិន ឆ្នាំកំណើត ១៩៤៩ សញ្ជាតិខ្មែរ រស់នៅឃុំ អូឬស្សី៤ ខណ្ឌ៧មករា ក្រុងភ្នំពេញ បានផ្ទេសិទ្ធិដីមួយកន្លែងដែលមានទំហំ ២២០០០ ម៉ែត្រការ៉េ ដែលមានអាសយដ្ឋាន ភូមិខ្សាច់ល្អិត ឃុំចុងដូច ស្រុកបារាយណ៍ ខេត្តកំពង់ធំ អោយទៅឈ្មោះ គឹម ហ៊ុន (ប្រី) និង ឈ្មោះ សន ស៊ឺន (ប្រពន្ធ) កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧។

២-ឈ្មោះ ហេង គឹមថូ (ប្តី) ឆ្នាំកំណើត ១៩៤៩ សញ្ជាតិខ្មែរ និង (ប្រពន្ធ) ឈ្មោះ ជីវ ស៊ីថុន ឆ្នាំកំណើត ១៩៥៤ សញ្ជាតិខ្មែរ រស់នៅឃុំ អូឬស្សី៤ ខណ្ឌ៧មករា ក្រុងភ្នំពេញ បានផ្ទេសិទ្ធិដីមួយកន្លែងដែលមានទំហំ ២៦៦០០ ម៉ែត្រការ៉េ ដែលមានអាសយដ្ឋាន ភូមិខ្សាច់ល្អិត ឃុំចុងដូច ស្រុកបារាយណ៍ ខេត្តកំពង់ធំ អោយទៅឈ្មោះ គឹម ហ៊ុន (ប្រី) និង ឈ្មោះ សន ស៊ឺន (ប្រពន្ធ) កាលពីថ្ងៃទី២៩ ខែមិនា ឆ្នាំ២០១៧។

លោក គឹម ហ៊ុន និង អ្នកមីង សន ស៊ឹន តាំងតែពីគាត់បានទិញដីពីរប្លង់ខាងលើនេះនៅឆ្នាំ២០១៧ ពួកគាត់ពុំដែលទុកដីឱ្យនៅទំនេរចោលនោះទេ គឺពួកគាត់បានធ្វើស្រែជារៀងរាល់ឆ្នាំពុំដែលអាក់ខានឡើយ។ លុះដល់អំឡុងខែគុម្ភៈ ឆ្នាំ២០២៤នេះ ខាងសូរិយោដីស្រុកប្រារាយណ៍បានចុះបាញ់ប្លង់កំណត់ព្រំប្រទល់ជូនពលរដ្ឋ លោកពូ គឹម ហ៊ុន និង អ្នកមីង សន ស៊ឺន ពុំបានចូលរួមទេ ព្រោះមិនមានអាជ្ញាធរណាជូនដំណឹងពួកគាត់ទេ។ ក្រោយមកពួកគាត់ពីនាក់ប្តីប្រពន្ធបានសាកសួរអាជ្ញាធរ និងសាកសួរខាងសូរិយោដី ដែលចុះបាញ់ប្លង់ ទើបដឹងថា ពួកគាត់មិនមានឈ្មោះលើដីស្រែខាងលើនេះទេ មានតែឈ្មោះ ប៉េង ឃាង ទៅវិញ។

ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលជាអ្នកធ្វើស្រែអាស្រ័យផលនៅក្បែរដីអ្នកមីង សន ស៊ឺន បានអះអាងប្រាប់អ្នកយកព័ត៌មានយើងថា ដីស្រែដែលអ្នកមីង សន ស៊ឺន ធ្វើស្រែអាស្រ័យផលខាងលើនេះ ពិតជាដីរបស់គាត់មែន ព្រោះពួកគាត់ធ្វើស្រែនៅទីនោះយូរឆ្នាំណាស់មកហើយ ពុំដែលមានអ្នកណាមកអះអាងថា ជាដីរបស់ខ្លួនឡើយ ទើបតែពេលថ្មីៗនេះលេចលឺមានឈ្មោះ ប៉េង ឃាង មកបាញ់ប្លង់ព័ទ្ធយកដីរបស់គាត់ទៅវិញ។

កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ អ្នកមីង សន ស៊ឺន បានដាក់ពាក្យបណ្តឹងទៅសាលាឃុំចុងដូង ហើយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ អ្នកមីង សន ស៊ឺន បានដាក់ពាក្យបណ្តឹងទៅសូរិយោដីស្រុកបារាយណ៍ ដើម្បីឱ្យអាជ្ញាធរ និងមន្ត្រីជំនាញជួយទប់ស្តាក់ក្នុងការចេញប្លង់ទៅឱ្យឈ្មោះ ប៉េង ឃាង ព្រោះដីនេះជាដីស្របច្បាប់ដែលគាត់បានអាស្រ័យផលតាំងតែពីឆ្នាំ២០១៧ និងមានលិខិតស្នាមទិញលក់ត្រឹមត្រូវ។

កាលពីរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ លោក ប៊ី មីន អនុប្រធានសូរិយោដីស្រុកបារាយណ៍បានប្រាប់អ្នកយកព័ត៌មានយើងថា សុំឱ្យភាគីទាំងសងខាងទៅចចារគ្នានៅសាលាឃុំចុងដូច បើចចារមិនត្រូវ ខាងសូរិយោដីមិនចេញប្លង់ឱ្យទាំងសងខាង។ នៅរសៀលថ្ងៃដដែលនេះផងដែរ លោក កែវ អូក មេឃុំចុងដូងបានសន្យាថា នឹងកោះហៅភាគីទាំងពីរមកដោះស្រាយគ្នានៅសាលាឃុំនៅក្នុងសប្តាហ៍នេះ តែមិនទាន់កំណត់ថ្ងៃនោះទេ។

នៅរសៀលម៉ោង១និង៣៥នាទី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ប៉េង ឃាង បានប្រាប់អ្នកយកព័ត៌មានយើង តាមទូរស័ព្ទថា ដីជាង៦០ហិតានោះលោកបានទិញតាំងតែពីឆ្នាំ២០០៨មកម្លេះ ហើយបើមានភាគីណាអំអាងថាជាដីរបស់ខ្លួនសុំឱ្យគាត់កាន់ឯកសារយកមកតទល់គ្នាចុះលោក មិនបដិសេធនោះទេ។ លោក ប៉េង ឃាង បន្ថែមថា ខាងសាលាឃុំពុំទាន់កោះហៅគាត់នៅឡើយទេ បើហៅថ្ងៃណាលោកនឹងចូលដោះស្រាយ៕ ដោយ៖ ផ្លុង រ៉េត

 

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តធួរីសដឹកឈើប្រណិតរបស់ប្រពន្ធអធិការស្រុកប្រាសាទបាគងត្រូវ អ្នកកាសែតហៅមេព្រៃអោយចាប?...    អាន1517ដង គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ ៣​ចំណុច   អាន1507ដង ពលរដ្ឋ​បឹង​កក់​និង​បុរី​កីឡា ផ្ទុះ​ការ​តវ៉ា​ជា​ថ្មី    អាន1576ដង អង្ករប្លាស្ទិកកំពុងចរាចរណ៍លើទីផ្សារអាស៊ី សូមអ្នកទទួលទានប្រុងប្រយ័ត្ន!   អាន2749ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1717ដង អៀឆៃយិន អួតថារកស៊ីដឹកឈើក្រញូងដើម្បីចិញ្ចឹមសមត្ថកិច្ចខេត្តសៀមរាប   អាន1580ដង ព្រះបរមសព ព្រះមហាវីរក្សត្រ បានដង្ហែ មកដល់បរមរាជ្យវាំងហើយ   អាន1856ដង សេចក្តីជូនដំណឹង   អាន2538ដង ព្រឹកនេះហាមអ្នកកាសែតឡើងប្រាសាទព្រះវិហារ   អាន1775ដង តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​រូប ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទបាញ់​បោះ   អាន1707ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម ឈើធ្នង់ជិត៦០០ដុំ និងជាង៧០ម៉ែត្រគូប ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច សហការជាមួយផ្នែករដ្ឋបាលព្រៃឈើស្ទោង ខេត្តកំពង់ធំ ស្ទាក់ចាប់ឃាត់បានកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈឈើទាំងត្រូវបានដឹកតាមរ...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
លោកអធិការរងក្រុងកោះហៅមន្ត្រីព្រហ្មទណ្ឌទាំង១៣ប៉ុស្តិ៍អោយចូលរួមរៀនបន្ថែមពីនិតិវិធីព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥នេះ លោកអនុសេនីយ៍ឯក​ នួន សក្តិចំរើនរិទ្ធិ អធីការ​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​ព្រហ្ម​ទណ្ឌ និង​លោកអនុសេនីយ៍ឯក​ ជឹង ម៉ារ៉ា នាយ​ផ្នែក​ព្រហ្មទណ្ឌ បាន​កោះហៅ​មន្រ្តី​នគរបាល​ព្...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      26020នាក់
ម្សិលមិញ    18621នាក់
សប្ដាហ៍នេះ    64823នាក់
ខែនេះ    812614នាក់
ឆ្នាំនេះ   3556918នាក់
សរុប   57155814នាក់
ថ្ងៃទី 21 ខែ 05 ឆ្នាំ 2025 ម៉ោង 22:50