ខ្សឹបដាក់ពាងៈ លោកឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាបចូលចិត្តសន្យាខ្យល់

ដោយៈ សៀមរាប ថ្ងៃទី 28 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 12:04 នាទី ចំនួនអានៈ 1521

ក្រុម​ប្រ​ជា​ពល​រដ្ឋ​ដែល​រស់​នៅ​ក្នុង​សង្កាត់​នគរធំ ក្រុង​សៀម​រាប បាន​ធ្វើ​ការ​រិះ​គន់​ថា លោក​ជៀម-កោសេន ប្រ​ធាន​អគ្គី​សនី​ខេត្ត​ និង​លោក​ ឃឹម-ប៊ុន​សុង អភិបាល​ខេត្ត​សៀម​រាប​ បាន​សន្យា​ខ្យល់​មុន​ពេល​បោះ​ឆ្នោត​ថា និង​ធ្វើ​ការ​តភ្ជាប់​បណ្តាញ​អគ្គីសនី​អោយ​ពួក​គាត់​ប្រើ​ប្រាស​អោយ​តែ​គណបក្ស​ប្រ​ជា​ជន​ជាប់​ឆ្នោត​នៅ​អាណត្តិទី​០៥​នេះ។

ប្រ​ជាពល​រដ្ឋ​ខាងលើ​បាន​អោយ​ដឹង​ថា នៅ​ដើម​ខែ​កក្កដា​ឆ្នាំ២០១៣ មុន​ថ្ងៃបោះ​ឆ្នោត​ក្រុម​អគ្គីសនី​ខេត្ត​និង​លោក​អភិបាល​ខេត្ត​សៀម​រាប​ដែល​ទើប​តែ​ឡើង​កាន់​តំ​ណែង​ថ្មី​ បាន​សម្ភោធន៍​កាត់​ខ្មែរ​បូរ និង​ប្រើ​ប្រាស​គ្រឿង​ចក្រ​ខួង​បោះ​បង្គោល​អគ្គី​សនី​នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀម​រាប ដែល​មាន​មន្រ្តី​អ្នក​មុខ​អ្នក​ការឈរ​ហែរ​ហម​អម​ដំ​ណើរ​ ឈរ​តំ​រៀប​ជួរ​អោយ​គេ​ថត​រូប​ទុក​គ្រាន់​បង្អួត​ថ្នាក់​លើ ​និង​ជាលេស​អោយ​ប្រ​ជា​ពល​រដ្ឋ​មាន​ជំនឿ​ដើម្បី​គៀង​គរ​រក​សន្លឹក​ឆ្នោតជូន​គណបក្ស​ប្រ​ជា​ជន​កម្ពុជា តែ​បន្ទាប់​ពី​បោះ​ឆ្នោត​រួច​មក​ទល់​ពេល​នេះ​ជិត​១ឆ្នាំ​ហើយ គេ​មិន​ឃើញ​មាន​អស់​លោក​ខាង​លើ​ត​ភ្ជាប់​បណ្តាញ​អគ្គីសនី​អោយ​ពល​រដ្ឋ​ប្រើ​ប្រាស​ទេ គឺឃើញ​តែ​បង្គោល​ភ្លើង​ដេក​ស្តូក​លើ​ដី​ដដែល។

ការ​សន្យា​ខ្យល់​របស់​មន្រ្តី​ក្រោម​ឱវាត​លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន-​សែន តែង​តែ​កើត​មាន​ឡើង​ជា​និច្ច​នៅ​មុន​ពេល​បោះ​ឆ្នោត​ម្តងៗ តែ​ក្រោម​ការ​បោះ​ឆ្នោត​មន្រ្តី​ក្រោម​ឱវាត​ទាំង​នោះ​គឺ​ជិះ​សេះ​លែង​ដៃ ចង់​អ្នក​ណា​គេ​ជេរ​ថា​យ៉ាង​ណា​ក៏​ពួកគេ​ធ្វើ​ហាក់​គរ​ថ្លង់​មិន​លឺ​មិន​ឃើញ​ មិន​នឹក​ឃើញ​អំ​ពី​ការ​សន្យា​របស់​ខ្លួ​ន​ទាល់​តែ​សោះ ទង្វើ​ទាំង​នេះ​ហើយ​ដែល​ធ្វើ​អោយ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​បាត់​បង់​កៅ​អី​ បាត់​បង់​ប្រ​ជា​ប្រិយ​ភាព​ ធ្វើ​អោយ​ពល​រដ្ឋ​អស់​ជំ​នឿទៅ​លើការ​សន្យា​ខ្យល់​ទាំង​នេះ ដូច​ពាក្យ​ចាស់​មួយ​បាន​ពោល​ថា ˝ពេល​ឈឺ​យក​ដំ​រី​ទៅ​បន់​ តែ​ពេល​ស្រន់​យក​ពង​មាន់​ទៅ​សែន“ តែ​ឥឡូវ​សូម្បី​តែពង​មាន់​ក៏​គេ​មិន​បាន​សែន​ដែរ។​

ពល​រដ្ឋ​ខេត្ត​សៀម​រាប​ធ្វើ​ការ​រិះ​គន់​ថា ចៅ​ហ្វាយ​ខេត្ត​សៀម​រាប​ពី​មួយ​ជំ​នាន់​ទៅ​មួយ​ជំ​នាន់​ ហាក់​អសមត្ថ​ភាព​ក្នុង​ការ​អភិវឌ្ឈន៍ខេត្ត​នេះ​អោយ​បាន​សម្បូរ​សប្បាយ។ បើ​យើង​ក្រឡេក​មើល​ជំ​នាន់​លោក​ ស៊ូ-ភិរិន្ទ​ អភិបាល​ខេត្ត​ចាស់​ដែល​កាន់​តំ​ណែង​ប៉ុន្មាន​ឆ្នាំ​ក្នុង​ខេត្ត​នេះ​ លោក​អភិបាល​ខេត្ត​រូប​នេះ​បាន​ធ្វើ​ការ​លក់​អាគារ​រដ្ឋ​ខ្ទេច​អស់​រហូត​ជំ​លៀស​សាលាខេត្ត​ទៅ​ដាក់​កណ្តាល​ព្រៃរហោរដ្ឋាន​ដ៏​សែន​ស្ងាត់​ច្រ​ងំ​ដែល​មាន​ចម្ងាយ​ជាង​២០​គីឡូ​ម៉ែត្រ​ពី​ក្រុង​សៀម​រាប រួច​និយាយ​យក​លេស​ថា ជា​ការ​អភិ​វឌ្ឈន៍​ដើម្បី​ពង្រីក​ទី​​ក្រុងសៀម​រាប​។

បើ​យើង​ធ្វើ​ការ​ប្រៀប​ធៀប​រវៀង​លោក​ ស៊ូ-ភិរិន្ទ​ និង​លោក​​ ឃឹម-ប៊ុន​សុង ឃើញ​ថា មាន​ការ​ខុស​គ្នា​បន្តិច​បន្ទូច​ដែរ ​ត្រង់ចំ​ណុច​​លោក​ឃឹម​ប៊ុន​សុង​ចេះ​ជួស​ជុល​ផ្លូវ​ដាច់​តិច​តូច​ក្នុង​ក្រុងអោយ​ធ្វើ​ចរាចរណ៍បាន​ស្រួល​​ និង​ចេះដាក់​​ភ្លើង​ពណ៍​លំ​អរ​ទី​ក្រុង​សៀម​រាប​ដែល​មាន​ផ្ទៃ​ដី​ប៉ុន​សំ​បក​ក្តាមនេះ ប៉ុន្តែ​តែ​ពល​រដ្ឋ​រស់​នៅចម្ងាយ​​តែ​២គី​ឡូ​ម៉ែត្រ​ពី​ទី​ក្រុង​នៅ​តែ​ងងឹត​សូន្យ​សុង​ដដែល​។

លោក​នាយក​រដ្ឋ​មន្រ្តី​ ហ៊ុន-សែន​ ធ្លាប់​បាន​ប្រ​កាស​ក្តែងៗ​ថា សូម​អោយ​អង្គភាព​អគ្គី​សនី​គ្រប់​ខេត្ត​ក្រុង​ ធ្វើ​ការ​តភ្ជាប់​បណ្តាញ​អគ្គី​សនី​អោយ​ប្រ​ជា​ពល​រដ្ឋ​នៅ​ជាយ​ក្រុង​បាន​ប្រើ​ប្រាស​ផង​ តែ​ការ​ប្រ​កាស​នេះ​ហាក់​គ្មាន​តំ​លៃ​ គ្មាន​ន័យ​ខ្លឹម​សា​អ្វីទាំង​អស់​ ព្រោះ​មន្រ្តី​ក្រោម​ឱវាត​របស់​លោក​គេ​មិន​គោរព​តាម​ ហើយ​ចេះ​តែ​ឆ្លើយ​ថា ˝បាទ​សម្តេចៗ ខ្ញុំ​និង​ធ្វើ​“ ។

ពល​រដ្ឋ​បន្ត​រិះ​គន់ថា គ្រាន់​តែ​បណ្តាញ​អគ្គី​សនី​​ដែល​បាន​កាត់​ខ្សែ​បូរ​ខួង​បោះ​បង្គោល​ជា​ផ្លូវ​ការ​រួច​ទៅ​ហើយ នៅ​តែ​មិន​ធ្វើ​តាម​​ការ​សន្យា​​ ចុះ​ទំ​រាំ​ការ​ងារ​ធំ​ៗ​ផ្សេង​ៗ​ទៀត​ធ្វើ​ម្តេចនិង​​កើត​ បើ​ការ​ងារ​ប៉ុន​អាចម៌រុយ​ធ្វើ​មិន​កើត​ផង។ ពល​រដ្ឋថា ពួកគាត់​​ច្បាស់​ជា​ចង​ចាំ​ជា​និច្ច​នូវ​ការ​សន្យា​ខ្យល់​របស់​ ប្រ​ធាន​អគ្គីសនី​ខេត្ត​ និង​លោក​អភិបាល​ខេត្ត​រូបនេះ។ ពល​រដ្ឋ​ចង់​ដឹងថា តើ​បន្ត​ទៅ​ទៀត​លោក​ ឃឹម-ប៊ុន​សុង និង​លោក​ ជៀម​-កោសេន​ នៅ​មាន​សន្យា​ខ្យល់​អ្វី​ទៀត?​  ពួកគាត់​កំ​ពុង​រង​ចាំ​មើល​៕ ដោយ៖ នាយ​ពាង

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ខ្សែភ្លើងធ្លាក់ដល់ដីជាក្តីបារម្មណ៏ដល់ពលរដ្ឋជាងបីខែហើយអាជ្ញាធរ និងមន្ត្រីជំនាញធ្វើ មើល...    អាន1738ដង មេព្រៃចុះចាប់រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់បីគ្រឿងទាំងទឹកមុខក្រៀមក្រំ   អាន1538ដង ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន   អាន2140ដង តាចាស់បើករថយន្តទាំងស្រវឹងបោះពួយទៅបុកដើម ក្រងោកដាច់ជាពីរចេញពីឡានមិនរួច   អាន1682ដង អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់ម?...    អាន2466ដង ផ្សាដើមក្រឡាញ់ត្រូវអគ្គិភ័យឆេះជិតអស់   អាន3486ដង សេរីភាព​សារព័ត៌មាន​កម្ពុជា និងពិភពលោក ឆ្នាំ២០១២ធ្លាក់​ចុះ​បំផុត    អាន1918ដង ព្រះមហាក្សត្រ​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៊ី   អាន1755ដង អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោល?...    អាន2575ដង បន្ទាយមានជ័យជាប្រភពបទល្មើសសេដ្ឋកិច្ចមន្រ្តីជំនាញអង្គុយយកលុយ   អាន1715ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
អ្នកគ្រូក្រមុំជិតដល់ថ្ងៃរៀបការ ត្រូវប៉េអឹមលើផ្ទៃប្រទេសបើកបុកស្លាប់ អ្នកគ្រូ​បង្រៀន​វិទ្យាល័យ​អាយុ​២៤​ឆ្នាំ​ម្នាក់​ដែល​ត្រៀម​ចូល​រោងការ​បាន​ស្លាប់​ដោយសារ​រថយន្ត​មួយគ្រឿង​បាន​បុក​ពី​ក្រោយពេល​អ្នកគ្រូ​កំពុង​ជិះ​ម៉ូតូ​តែម្នាក់ឯង​នៅលើ​ផ្លូវ​មួយ​ក្នុងស្រុក​ប​វេ​ល​ខេត្តបាត់...Read more
សំណុំរឿងលោក អ៊ាឆៃយិន ឈ្មួញរកស៊ីដឹកឈើក្រញូង ប៉ុនប៉ងបុក​សម្លាប់អ្នកកាសែត ត្រូវបានតុលាការតម្កល់ឥតចាត់ការ សំណុំរឿង​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ បើក​រថ​យន្ត​បំបុក​រថ​យន្ត​អ្នក​កាសែត ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេត​នា តាំង​ពី​ឆ្នាំ​២០១៣នោះ ត្រូវ​បាន​តុលាការ​ ខេត្តសៀម​រាប​ធ្វើ​ការ​តម្កល់​ឥត​ចាត់ការ​នេះ​បើ​យោង​តាម​...Read more
សេចក្តីប្រកាសព័ត៌មានស្តីពី លទ្ធផលនៃសម័យប្រជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ ថ្ងៃទី១០ខែតុលាឆ្នាំ២០១៤ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រ​ទី១០​ខែតុលាឆ្នាំ២០១៤ (សូមចុចលើ​រូបភាពអត្ថ​បទ​ខាងក្រោម ដើម្បីអានបន្ត)...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7445នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73523នាក់
ខែនេះ    821314នាក់
ឆ្នាំនេះ   3565618នាក់
សរុប   57164514នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 09:27