លោក​ សៀង​ ស៊ី​វន ​មេប​ញ្ជា​ការ​នគ​របា​លវរៈ​ការ​ពារ​​ព្រំ​ដែន​លេ​ខ៣​០៣ ​បង្កើ​តច្រក​របៀង​ខុ​ស​ច្បាប់ដ

ដោយៈ ខេត្តមណ្ឌលគីរី ថ្ងៃទី 25 ខែ 04 ឆ្នាំ 2014 វេលាម៉ោង 01:04 នាទី ចំនួនអានៈ 1536

មន្ត្រី​ មួយចំនួនឲ្យ​ដឹងថា បច្ចុប្បន្ននេះ​នៅក្នុង​ខេត្តរតនគិរី លោក សៀង ស៊ី​វន មាន​តួនាទី​ជា​មេបញ្ជាការ​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៣០៣ ប្រចាំខេត្ត​មណ្ឌលគិរី​បានក្លាយ​ជា​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ ទ្រង់ទ្រាយ​ធំ ជាងគេ​គ្មាន​នរណា​ហ៊ាននិយាយ ​នោះទេ សូម្បីតែ​លោក កែប តក់ ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ក៏​មិនដែល​ហ៊ាន​ក្អក​ជាមួយ​លោក សៀង ស៊ី​វន នោះដែរ​។

ជាធម្មតា​លោក សៀង ស៊ី​វន បាន​ប្រើ​តួរនាទី ជា​នគរបាល​ព្រំដែន ក្នុង​ការប្រមូលទិញ​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ បេង នាងនួន សម្រាប់​លក់ដូរ​បន្ត​ឲ្យ​ក្រុមហ៊ុន​និង​ឈ្មួញកណ្តាល ក្នុង​ទ្រង់ទ្រាយ​ធំជាងគេ ដែល​ក្នុង​មួយថ្ងៃ​យ៉ាងហោចណាស់​លោក សៀង ស៊ី​វន បាន​រកស៊ី​ទិញ​លក់​ឈើ​រង្វង់​៦​ទៅ​១០​ម៉ែត្រត្រីគុណ ប្រមូល​លុយ​យកទៅ​ច្រក​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន និង​ទុក​សម្រាប់​ប្រើប្រាស់​អភិវឌ្ឍន៍​មុខតំណែង​យ៉ាង​សុខ​ស្រួល​បំផុត​។​ឈើ​ ប្រណីត​ខុសច្បាប់​ចេញទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​ គគ្រឹកគគ្រេង​ទាំងយប់​ទាំង​ថ្ងៃ ទាំង​ការដឹកជញ្ជូន​ចេញ​តាម​ច្រក​អន្តរ​ជាតិ​ដាក់​ដាំ ក៏ដូចជា​ច្រករបៀង​ជាច្រើន​កន្លែង ស្ថិតក្រោម​ការគ្រប់គ្រង​របស់​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៣០៣ នៅ​ខេត្តមណ្ឌលគិរី​។​

ប៉ុន្តែ​លោក អេង ប៊ុន​ហៀ​ង ជា​អភិបាលខេត្ត ហាក់ដូចជា​ធូររលុង​មិនបាន​យកចិត្តទុកដាក់ រឹតបន្តឹង​ការបង្ក្រាប​សកម្មភាព​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឲ្យ​ស្របទៅតាម​ កំណែទម្រង់​ស៊ីជម្រៅ​ម្តងណា​ឡើយ ព្រោះ​ឈ្មួញ​រកស៊ី​ឈើ​ខុសច្បាប់ ភាគច្រើន​ជ្រក​ក្រោម​ស្បែក​ជា​កម្លាំងប្រដាប់អាវុធ កំពុងតែ​ក្រអឺតក្រទម​យ៉ាងខ្លាំង ដោយសារតែ​ភាព​អសកម្ម​របស់​ពួកគេ​មិន​ត្រូវបាន​អភិបាលខេត្ត​ក្នុងនាម​ជា​ ប្រធាន​គណៈ​បញ្ជា​ការ​ឯកភាព​ខេត្ត ធ្វើការ​ស្តីបន្ទោស​ឬ​ដាក់ពិន័យ​។​

​ លើស​នេះ​ទៅទៀត លោក សៀង ស៊ី​វន ក៏​រង​នូវ​ការរិះគន់​អំពី​ករណី​ឃុបឃិត​លួច​បើក​ច្រករបៀង​ខុសច្បាប់ ស្ថិតក្រោម​តំបន់​ដែល​ខ្លួន​គ្រប់គ្រង​ឲ្យ​ក្រុមហ៊ុន​របស់​ឧកញ៉ា ទ្រី ភាព នាំចេញ​ឈើ​ប្រណី​តទៅ​លក់​នៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​បំផុត ហើយលោក សៀង ស៊ី​វន ទទួលបាន​ផលប្រយោជន៍​ជាច្រើន​ក្នុង​ការជួយ​សម្របសម្រួល​បើក​ច្រករបៀង​ ខុសច្បាប់​សម្រាប់​ក្រុមហ៊ុន ទ្រី ភាព រកស៊ី​ដឹកជញ្ជូន​ឈើ​ឆ្លងកាត់​ព្រំដែន​។ យ៉ាងណាក៏ដោយ​មន្ត្រី​ជាច្រើន​បាន​ដឹងឮ​ពី​ភាព​អសកម្ម​និង​ការប្រព្រឹត្ត​ អំពើពុករលួយ​សម្ងំ​កើប​លុយ​ពី​ការដឹកជញ្ជូន​ឈើ​ខុសច្បាប់​របស់លោក សៀង ស៊ី​វន ប៉ុន្តែ​លោក ញ៉ែម វ៉ាន់​នី ដែលជា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី បែរជា​រក្សា​ភាព​ស្ងៀមស្ងាត់​មិនបាន​យកចិត្ត​ទុក​ដាក់​កែទម្រង់​ភាព​អសកម្ម ឬ​ដាក់ពិន័យ​ទៅលើ​លោក សៀង ស៊ី​វន តាមច្បាប់​ម្តងណា​ឡើយ មិនដឹង​ជាមាន​អាថ៌កំបាំង​អ្វី​។

លោក សៀង ស៊ី​វន មិន​ត្រឹមតែ​ប្រើតូនាទី ​ជា​មេ​បញ្ជា​ការ​នគរបាល​វរៈ​ការពារ​ព្រំដែន​ លេខ​៣០៣ ប្រចាំខេត្ត​មណ្ឌលគិរី​ទៅ​ប្រឡូក​ក្នុង​ជំនួញ​ឈើ​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ ប៉ុណ្ណោះ​ទេ គឺ​ថែមទាំង​បំពាន​លើ​ភារកិច្ច​តួនាទី​របស់ខ្លួន តាមរយៈ​ការឃុបឃិត​បិទ​ភ្នែក​លួច​បើក​ច្រករបៀង​ខុសច្បាប់​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព ដឹកជញ្ជូន​ឈើ​យកទៅលក់​នៅ​ស្រុក​យួន​យ៉ាង​អនាធិបតេយ្យ​បំផុត​។ សព្វថ្ងៃ​លោក សៀង ស៊ី​វន កំពុង​ប្រព្រឹត្ត​ផ្ទុយទៅនឹង​សេចក្តីណែនាំ​របស់លោក ហ៊ុន សែន និង​បំពាន​ទៅលើ​យុទ្ធសាស្ត្រ​កំណែទម្រង់​ស៊ីជម្រៅ​ដល់​ទៅ​១៨០​អង្សារ​ឯណោះ ប៉ុន្តែ​គ្មាន​នរណា​ហ៊ាន​ហើបមាត់​ជាមួយ​លោក សៀង ស៊ី​វន នោះទេ​ទើប​រហូតមកដល់​ពេលនេះ​លោក សៀង ស៊ី​វន បានក្លាយ​ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​ដ៏​ធំជាងគេ​ប្រចាំខេត្ត​មណ្ឌលគិរី និង​ជា​មន្ត្រីនគរបាល​ដែល​ហ៊ាន​ឃុបឃិត​បិទ​ភ្នែក​លួច​បើក​ច្រករបៀង​ ខុសច្បាប់​ឲ្យ​ក្រុមហ៊ុន ទ្រី ភាព ដឹកឈើ​ចេញទៅ​លក់​នៅ​ស្រុក​យួន យ៉ាង​ក្រអឺតក្រទម​បំផុត​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្មេងប្រុសអាយុ៤ឆ្នាំត្រូវឃាតករយកពីក្នុងមុងទៅបោកសម្លាប់ឯវាលស្រែ   អាន1585ដង បរិយាយថ្ងៃនេះ៖ ក្រោមការដឹកនាំដ៏ទន់ខ្សោយរបស់ លោកស៊ូភិរិន្ទ បទល្មើសនេសាទកើតពេញខេត្តសៀមរ?...    អាន1781ដង ខ្សឹបដាក់ពាងៈ លោកឃឹម-ប៊ុនសុង អភិបាលខេត្តសៀមរាបចូលចិត្តសន្យាខ្យល់   អាន1523ដង លោក នូ និច នាយប៉ុស្តិ៍នគរបាលច្រកទ្វេភាគីព្រំដែនដូនរ័ត្នត្រូវគេសង្ស័យថា បានប្រព្រឹត្តអំ?...    អាន1238ដង លោក ម៉មសូណង់ដូ ត្រូវសាលាឧទ្ធរណ៍បន្តឃុំខ្លួន   អាន1568ដង លោក ​សៅសុខា​​​​ បញ្ជា​​ឲ្យ​បញ្ច​ប់​​បណ្តឹង​​​ជា​មួយ​លោ​ក​​ ជួន​សុវណ្ណ   អាន1582ដង លោ​ក ​សា​រ៉ាក់ ​ខាន់ ​ប​ង្កើត​ឲ្យ​មាន​អំ​ពើ​ពុ​ករ​លួយ​និង​បក្ខ​ពួក​និ​មយ   អាន1751ដង សុស-រុង ប៉េអឹមរងស្រុកត្រពាំងប្រាសាទផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលយប់   អាន1736ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1795ដង លោក ម៉ៅសារ៉េត ប្រើរថយន្តទាហ៊ានដឹកឈើអត់ច្បាប់ឆ្លងខេត្តគ្មានខ្លាចអ្វីទាំងអស់   អាន1760ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ការរចនាថ្មីបានបង្ហាញខ្លូន បន្ទាប់ពីខ្យល់បក់ធ្វើអោយខួច ខ្លោងទ្វារអង្គរសង្គ្រាន ក្រោយពីមានការរិះគន់ខ្លាំងៗ ពីសំណាក់មហាជន​​ និងអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook ពីការរចនាក្លោងទ្វារអង្គរសង្គ្រានដែលត្រូវបានគេចោទថាមិនមែនជារចនាបទរបស់ខ្មែរ ហើយជារចនាបទរបស់យួន និងចិននោះនាថ្ងៃទី ០៦ ...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
លិខិតពលទាហ៊ានសរសេរដាក់ក្នុងហឹបឆ្នោតជូន សម្តេចហ៊ុនសែន ទាហ៊ាន​កងពលលេខ៨​បានសរសេ​លិខិត​ដាក់ក្នុង​ហឹប​ឆ្នោត ដែល​នៅ​ក្នុង​លិខិត​នោះ​គេ​បាន​លើក​យក​ចំណុច​មិន​ល្អ​៧​ចំ​ណុច​ ដែល​នាយ​ទាហ៊ាន​ធំៗ​របស់​គេ​បាន​ប្រ​ព្រឹត្តិ​កន្លង​ទៅ ក្នុង​គោល​បំ​ណង​រាយ​ការណ៍​ជូន​ថ្នាក់...Read more
ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានអោយដឹងថា ខ្យល់មូសុងឦសាន ជ្រលងសម្ពាធខ្ពស់ស៊ីបេរី នឹងបង្កើនឥទ្ធិពលខ្លាំងមកលើតំបន់ភាគខាងជើងប្រទេសកម្ពុជា ដែលស្ថានភាពនេះ វានឹងធ្វើឲ្យអាកាសធាតុនៅប្រទេសកម្...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែនគ្រប់គ្រងរបស់ខ្លួម ការ​​ចិញ្ចឹម​ត្រី​ឆ្ដោរល្មើស​ច្បាប់​ច្រើន​ហួសប្រមាណ ​ធ្វើអោយ​មាន​តម្រូវការ​ត្រី​ល្អិត​យកមក​ធ្វើ​​ជា​ចំណី​ត្រីឆ្តោរ​ទាំង​នោះ​​ច្រើនឡើងៗ​ ដោយ​ការ​ប្រើ​ឧបករណ៍​​​នេសាទ​ចាប់​យក​​ត្រី​ល្អិត​ច្រើនជាងគេ​ក្នុង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11016នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77094នាក់
ខែនេះ    824885នាក់
ឆ្នាំនេះ   3569189នាក់
សរុប   57168085នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 15:18