កំណាព្យ (បទពាក្យ៧) វិនាសភ្លាមទៅ ឱ! បាបជន |
|
ខ្ញុំសូមលើកហត្ថឡើងប្រណម |
ក្រាបថ្វាយបង្គំព្រះធរណី |
អ្នកតាតូចធំដងគីរី |
ព្រះឥន្ទ្រគ្មានពីរ អស់ទេវតា។ |
ព្រះពុទ្ធ ព្រះព្រហ្មមានបារមី |
ជ័យវរ្ម័នក្តី ទេពធីតា |
លោកកេស្វារៈ ពឹស្ណុការ |
ឥសូ អូមា ព្រះនរាយ។ |
បីសាចតូចធំក្បាលប្រាំបី |
លោកតាម្ចាស់ដី អាសូរកាយ |
ព្រះអាទិត្យ ភិរុណ ព្រះកំចាយ |
គង្គារ ព្រះពាយ ព្រះអាគ្គី។ |
ខ្ញុំសូមអង្វដល់ព្រះអង្គ |
កុំនៅអែអង់ ឆាប់មូលមី |
ដាក់ទោសប្រហារផ្តាច់ជីវី |
មនុស្សលើធរណីដែលសាងបាប។ |
មនុស្សខ្លះបំពានរុករានគេ |
សម្លាប់ឥតរេឈាមហូរឆ្អាប |
ប្រើអំណាច យស មកសាងបាប |
ខេមរា ស្លូត ស្លាប់ ចាប់បង្ខំ។ |
នាំគ្នាអាងសក្តិ ប្រើអំណាច |
ឥតមានកោដខ្លាច អាងខ្លួនធំ |
រាស្ត្រខ្មែររងទុក្ខទ្រហោយំ |
ទ្រូងបៀមគំនុំយំឥតស្បើយ។ |
វិនាសភ្លាមទៅមនុស្សអប្រិយ |
មនុស្សអន្តេរថីកុំនៅឡើយ |
វិនាសតាមខ្យល់បក់ប៉ើយៗ |
ភ្លើងដុតបង្ហើយក្លាយជាផេះ។ |
រលាយតាមទឹកកំពុងហូរ |
កប់ចូលក្នុងអូរ ធរណីប្រេះ |
ជីវិតជូចត់ជាងទឹកខ្មេះ |
សាច់ឈាមរលេះស្អុយរលួយ។ |
ព្រាត់ប្រាសគ្រួសារមហាញាតិ |
កើតកលវិវាទញ័ររញ្ជួយ |
កើតទុក្ខឈឺផ្សាមហាព្រួយ |
កេរឈ្មោះរលួយបន្សល់នៅ។ |
ស្លាប់តៃហោងទៅមនុស្សកំណាច |
មនុស្សចិត្តកោងកាចពាលឃោឃៅ |
មនុស្សមានល្បិចកល់កប់សែនជ្រៅ |
មនុស្សឯងរស់នៅក៏អត់ន័យ។ |
ព្រះឥន្ទ្រទេវតាអ្នកតាព្រៃ |
លោកមានបារមីចាំអីទៀត |
ផ្តាច់យកសង្ខារចោរចោលម្សៀត |
ចោរធ្លាប់ពិឃាតជនស្លូតត្រង់។ |
ខ្ញុំសូមក្រាបថ្វាយបង្គំដះអស់អ្នកមានបុណ្យបារមីនៅក្នុងឋានទាំងបី អោយមកផ្តាច់យកសង្ខារជនណាដែលបានសាងតែអំពើអាក្រក់នៅលើលោកីយ៍យើងនេះ អោយជនទាំងនោះស្លាប់តៃហោង ព្រាត់ប្រាសគ្រួសារ ធ្លាក់នរក៨០ជាន់ ជិះទូកលិចទូក ជិះឡានក្រឡាប់ឡាន ជិះយន្តហោះធ្លាក់យន្តហោះ ជិះម៉ូតូបុកគល់ឈើ កាន់កាំភ្លើងរាលកៃត្រូវខ្លួនឯង មានប្រពន្ធកូនកើតមិនចេញ សូមអោយអ្នកប្រព្រឹត្តិអំពើបាបទាំងនេះ កើតជាឆ្កែអនាថាមួយរយសែនជាតិ មួយរយសែនតំណរតរៀងទៅអើយ៕ |
|
សៀមរាបថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៤ និពន្ធដោយ៖ ផ្លុង-រ៉េត |
ថ្ងៃនេះ | 4685 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 33244 | នាក់ |
ខែនេះ | 180872 | នាក់ |
ឆ្នាំនេះ | 3763532 | នាក់ |
សរុប | 53123458 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 18:13 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net