លោក​ នុត​ លីឆូ​យឃុ​បឃិត​ឲ្យឈ្មួ​ញធំៗ​ នាំចូ​លទំនិ​ញប​ង់ពន្ធ​មិន​គ្រប់តាម​ច្រក​ផែ ​កែវផុ​​ស

ដោយៈ CCK សៀមរាប ថ្ងៃទី 09 ខែ 05 ឆ្នាំ 2014 វេលាម៉ោង 01:14 នាទី ចំនួនអានៈ 1570

លោក នុត លី​​ឆូ​យជា​ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ប្រចាំការ​នៅ​ទីនោះ នៅតែមាន​សកម្មភាព នាំចូល​ទំនិញ​ប្រភេទ គ្រឿងសំណង់ សម្បក​កង់​រថយន្ត គ្រឿងបន្លាស់ គ្រឿង​ម៉ាស៊ីន និង​មានការ​នាំចូល ទូរស័ព្ទ​ទំនើបៗ យ៉ាង​គគ្រឹកគគ្រេង​ហើយការ នាំចូល​ទំនិញ​នោះ ដែល​អនុវត្តន៍​នៅ​ទីនោះ ធ្វើ​ទៅតាម​រូបមន្ត​ចាស់​ដែល លោក ថោង សុខាំ​ភូ ធ្លាប់បាន​ប្រមូល​លុយ​ក្រោម​តុ យកទៅ​អភិវឌ្ឍន៍​មុខតំណែង គេ​មិនដែល​ឃើញ​ថ្នាក់លើ ឬ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាត់វិធានការ​ស៊ើបអង្កេត​នោះទេ​។​

​ការ​នាំចូល​ទំនិញ ដែល​សុទ្ធតែជា​ប្រភេទ ទំនិញ​ត្រូវ​បង់ពន្ធ​ថ្លៃៗ នៅតែមាន​សកម្មភាព​ដ​ដែល ប៉ុន្តែ​ការ​រឹតបន្តឹង ប្រមូល​ពន្ធ​ឲ្យ​បាន​១០០ ភាគរយ ក៏​មិនបាន​ជួយ​ឲ្យ​ចំណូល​ពន្ធ នៅ​ច្រក​ផែ កែវផុស កើនឡើង​នោះដែរ ដែល​ត្រង់ចំណុច​នេះ​បង្ហាញ​យ៉ាងច្បាស់​ថា អំពើពុករលួយ​ដែល​ជំនាញ​គយ ជួយ​សម្របសម្រួល ឲ្យ​ក្រុម​ឈ្មួញ​ទាំង​តូច​ទាំង​ធំ បង់ពន្ធ​មិន​គ្រប់ នៅតែ​កើតមាន​យ៉ាង​ពេញបន្ទុក​ដដែល ទោះជា​មានការ​រឹតបន្តឹង ព្រោះ​លោក នុត លី​ឆូ​យ មាន​ជំនាញ​លួច​បន្លំ​ពន្ធ តាម​ជំនាញ​បច្ចេកទេស ដូច​ជាការ​ក្លែងភេទ​ទំនិញ ដែល​ត្រូវ​បង់ពន្ធ​ខ្ពស់ មកជា​ការបង់ពន្ធ​ទាប ហើយ​មានការ​បន្លំ​បរិមាណ​ទំនិញ​ជាដើម ដូចជា​ទូរស័ព្ទ​ទំនើបៗ ដែល​នាំចូល​តាម​ច្រក​ផែ​កែវផុស គេ​ក្លែង​ទៅជា​ប្រភេទ​ទូរស័ព្ទ​ចិន ដែល​បង់ពន្ធ​ទាប​បំផុត មិន​ខ្វល់​ពី​ការខាតបង់ ចំណូល​ថវិកាជាតិ​នោះទេ​។​

កាលពី​សម័យ​លោក ថោង សុខាំ​ភូ ធ្វើជា​ប្រធានការិយាល័យ​គយ ប្រចាំ​ច្រក​ផែ កែវផុស លោក នុត លី​ឆូ​យ គឺជា​អនុប្រធាន កាន់​ផ្នែក​រដ្ឋបាល ដូច្នេះ​តិច​និ​ចនៃ​ការ ប្រព្រឹត្ត​អំពើពុករលួយ ក៏ដូចជា​ការលួចបន្លំ​ពន្ធ តាម​ជំនាញ​បច្ចេកទេស ក៏​លោក នុត លី​ឆូ​យ រៀនសូត្រ​បានច្បាស់លាស់ និង​ស៊ីជម្រៅ ថែមទាំង​មាន​ទំនាក់​ទំនង​ល្អ ជាមួយ​ថ្នាក់លើ ទើប​លោក នុត លី​ឆូ​យ អាចធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត គ្មាន​នរណា​ដេញដោល​។

ច្រក​ផែ កែវផុស គឺជា​ផែ​ក្រុមហ៊ុន​ឯកជន របស់លោក​ឧកញ៉ា ម៉ុង ប្ញ​ទ្ធី ដូច្នេះ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​មួយចំនួន ចាំបាច់​ត្រូវតែ​អែបអប ឬ​មានការ​ស្រុះស្រួល​គ្នា ជាមួយ​ម្ចាស់​កំពង់ផែ ទើប​អាច​កាន់តំណែង នៅ​ទីនោះ​បានយូរ ហើយ​ពេលខ្លះទៀត ឈ្មួញ​ដ៏​មានអំណាច ធ្លាប់​រកស៊ី​ដឹកជញ្ជូន​ទំនិញ​បង់ពន្ធ​មិន​គ្រប់ តាម​ច្រក​ផែ កែវផុស ជា​អ្នកចាត់ចែង ផ្តល់​ផលប្រយោជន៍ ឲ្យ​ជំនាញ​គយ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទៅតាម​ទម្លាប់​ចាស់​។ ​លោក នុត លី​ឆូ​យ មិនដែល​ខ្វល់ខ្វាយ​អ្វី​ទេ  ធ្វើយ៉ាង​ណា​ឲ្យ​តែ​គាត់ អាចជួយ​សម្របសម្រួល លួច​បន្លំ​ពន្ធ​ឲ្យ​ក្រុម​ឈ្មួញ នាំចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់ គឺ​គាត់​អាច​ទទួលបាន​កម្រៃជើងសា និង​ផលប្រយោជន៍ យក​ទៅ​ធ្វើ​មាន​ធ្វើបាន​ផ្ទាល់ខ្លួន យ៉ាង​រលូន​ល្អ​បំផុត​។

គេ​ចង់ឃើញ អគ្គនាយកដ្ឋាន គយ​និង​រដ្ឋាករ ជាពិសេស​អង្គភាព ប្រឆាំង​អំពើពុករលួយ ត្រួត​ពិនិត្យមើល ការ​ហូរចូល​ទំនិញ​បង់ពន្ធ​មិន​គ្រប់ ដែល​គេ​សង្ស័យថា ទំនិញ​របស់​ឈ្មួញ​ធំៗ​ខ្លះ បង់ពន្ធ​ត្រឹមតែ ៥០​ភាគរយ​ប៉ុណ្ណោះ កើតឡើង​ដោយសារតែ គំនិត​ពុករលួយ របស់លោក នុត លី​ឆូ​យ​។​

​រឿង​បែបនេះ កើតឡើង​ដោយសារតែ មានការ​សម្របសម្រួល​និងបើកភ្លើងខៀវ ពី​លោក នុត លី​ឆូ​យ ធ្វើ​ឲ្យ​ខាតបង់​ចំណូល​ថវិកាជាតិ យ៉ាងច្រើន​សន្ធឹកសន្ធាប់ ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លិខិតថ្លែង​អំណរគុណ របស់បញ្ញត្តិករទូរគមនាគមន៍កម្ពុជា   អាន1584ដង រថយន្តដឹកដី​បុករថយន្តទូរីស អ្នកស្លាប់កើនដល់៦នាក់   អាន1518ដង លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ...    អាន2230ដង ព្រះសង្ឃ វត្ត​ពោធិ៍​លង្កា គោរព​ព្រះ​វិញ្ញាណក្ខន្ធ សម្តេច​ព្រះ​​នរោត្តម សីហនុ    អាន1539ដង ជល់មាន់ យូគី បៀអាប៉ោងបើកលេងជាចំហរនៅក្នុងកាស៊ីណូកំពង់សោម ស៊ីធី   អាន2679ដង ការបែងចែកវ័យរបស់នារី   អាន4587ដង លោ​ក ​ឃុ​ន​ រ៉ា​ន់ ​នាំ​ទំ​និញ​បង់​ពន្ធ​មិន​គ្រប់​ និង​ការនាំ​ចេ​ញឈើ​ខុស​ច្បាប់​លោក ​ឱម...    អាន1774ដង លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត   អាន2300ដង ជនរងគ្រោះបានលើកឡើងថាៈ បុគ្គលឈ្មោះ ស្តើង សុខុម ជាមន្ត្រីមានចរិតថោក?   អាន1072ដង លោក ទីសុគន្ធ​ បើកឡាន​​បុក​បុរស​ម្នាក់​បាក់​ជើង​ម្ខាង   អាន1870ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
អង្គភាពប្រឆាំងអំពើរពុករលួយ ចេញលិខិតព្រមានប្រធានពន្ធដារក្រុងសិរីសោភ័ណ តែពន្ធដាក្រុងប៉ោយប៉ែត យកលុយ១ម៉ឺនទៅ២ម៉ឺនពីលើពន្ធអត់ព្រមានផង ក្រោយពីរកឃើញថា អង្គភាពពន្ធដានៅខេត្តបន្ទាយមានជ័យ ពិ​សេស​ពន្ធ​ដា​ក្រុង​សិរី សោភ័ណ មានភាពអសកម្មនិងអនុវត្តន៍ការងារខុសប្រកតី ដូច​ជា​ភាព​យឺត​យ៉ាវ​ក្នុង​ការ​ប្រមូល​​ពន្ធ​​ជូនរដ្ឋ ពីតាមបណ្តាក្រុមហ៊ុន សហគ្រាសត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10394នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76472នាក់
ខែនេះ    824263នាក់
ឆ្នាំនេះ   3568567នាក់
សរុប   57167463នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 14:01