ច្បាប់ស្តីពីព្រៃឈើ
ជំពូក៨: ការហាមឃាត់ការប្រមូលផល អនុផលព្រៃឈើ និងការការពារព្រៃឈើ
មាត្រា ៣២: ព្រៃឈើត្រូវបានការពារប្រឆាំងនឹងរាល់សកម្មភាពដែលធ្វើអោយខូចខាត បណ្តាលមកពីការធ្វើអាជីវកម្មហួសហេតុ ការកាប់រានដីព្រៃដោយរំលោភ ការបំពុលបជ្ឈដ្ឋានព្រៃឈើ ភ្លើងឆេះព្រៃ ការធ្វើចំការពនេចរ ជម្ងឺ សត្វល្អិតចង្រៃ និងការនាំចូលប្រភេទរុក្ខជាតិ និងសត្វរាតត្បាត។
សកម្មភាពដែលនាំអោយខូចខាតដល់ព្រៃឈើ ដែលត្រូវបានហាមឃាត់មានដូចតទៅ៖
១-រំកិល ដកចេញ ឬបំផ្លាញគោលសីមា ឬសញ្ញាសម្គាល់សម្រាប់កំណត់ដែនព្រៃឈើ។
២-គ្រៀវ បំពុល កាប់បំផ្លាញ ផ្តួលរំលំដើមឈើ ឬគាស់រំលើងគល់ឈើដោយគ្មានការចាំបាច់ខាងបច្ចេកទេស។
៣-ប្រើសិទ្ធិប្រមូលផល អនុផលព្រៃឈើខុសពីសិទ្ធិ ដែលត្រូវបានទទួលស្គាល់ ឬអនុញ្ញាត។
៤-ប្រើប្រាសមធ្យោបាយផ្សេងៗ លែង ឬចង សត្វពាហនៈ ក្នុងកន្លែងដែលមានកូនឈើដុះថ្មីក្រោយពេលអាជីវកម្ម ឬភ្លើងព្រៃ ឬក្នុងតំបន់ព្រៃ កំពុងតែដាំ ឬទើបនឹងដាំ។
៥-បង្កើតមូលដ្ឋានកែច្នៃវល្លិរមៀត ឬអនុផលព្រៃឈើផ្សេងទៀត ដែលនាំមកនូវការបំពុល ឬបំផ្លាញមជ្ឈដ្ឋានព្រៃឈើ។
មាត្រា៣៦: ហាមបង្កភ្លើងឆេះព្រៃ ក្នុងដែនសម្បត្តិព្រៃឈើអចិន្រ្តៃ។ ការប្រើប្រាសភ្លើងអាចអនុគ្រោះចំពោះរដ្ឋបាលព្រៃឈើ ដើម្បីផលប្រយោជន៍ រុក្ខវប្បកម្ម ឬអនាម័យព្រៃ។
គោលការនែនាំក្នុងការកំណត់តំបន់ត្រួតពិនិត្យភ្លើងឆេះព្រៃ ការការពារភ្លើងឆេះព្រៃ និងការបង្កើតគណកម្មការប្រយុទ្ធនឹងភ្លើងឆេះព្រៃសម្រាប់ជាវិធានការអនុត្តគ្រប់តំបន់ព្រៃឈើ ត្រូវកំណត់ដោយប្រកាសរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរដែនដីគ្រប់ថ្នាក់ ត្រូវមានករណីកិច្ចទទួលខុសត្រូវ ថែរក្សា ការពារព្រៃឈើ បង្ការ និងប្រយុទ្ធនឹង ភ្លើងឆេះព្រៃ។
មាត្រា ៣៨: ការអារច្រៀក និងការចាំងឈើមូលនៅក្នុងដែនព្រៃបម្រុងទុកអចិន្រ្តៃយ៍ ត្រូវបានហាមឃាត់។ការប្រើប្រាសរណាយន្ត ជាមធ្យោបាយប្រមូលផលព្រៃឈើនៅក្នុងដែនព្រៃបម្រុងទុកអចិន្រ្តៃយ៍ ត្រូវបានហាមឃាត់ លើកលែងតែមានលិខិតអនុញ្ញាតប្រើប្រាសចេញដោយរដ្ឋបាលព្រៃឈើ៕ ដកស្រង់ចេញពីសៀវភៅ ច្បាប់ស្តីពីព្រៃឈើ
ថ្ងៃនេះ | 4157 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 32716 | នាក់ |
ខែនេះ | 180344 | នាក់ |
ឆ្នាំនេះ | 3763004 | នាក់ |
សរុប | 53122930 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 16:25 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net