លោក​ទេព-ពុំសែន​អធិការ​ស្រុកពួក​បាន​បញ្ជូន​សំណុំ​រឿង​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ថ្ងៃទី​២៨​ទៅ​តុ​លា​ការ​

ដោយៈ ផ្លុង រ៉េត សៀមរាប ថ្ងៃទី 03 ខែ 07 ឆ្នាំ 2012 វេលាម៉ោង 02:34 នាទី ចំនួនអានៈ 1725

តាំងពីលោកពុំសែនឡើងជាអធិការស្រុកពួកមកករណី គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនចាប់ពុំបានរថយន្តបង្កហេតុឬជនល្មើសមកផ្តន្ទាទោសនោះទេតែបែរជាល្បីរន្ទឺខាង ចាប់រថយន្តផ្សេងមកធ្វើជាកំណត់ហេតុបណ្តាលអោយប្រជារាស្រ្តខាតបង់ការងារបាត់បង់ចំណូលមានញ្ហាផ្លូវចិត្តអស់ ជំនឿទៅលើសមត្ថកិច្ចកាន់តែខ្លាំងឡើងៗពី១ថ្ងៃទៅ១ថ្ងៃ។

នៅល្ងាចថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១២មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវៀងរថយន្តធួររីសពណ៍សនិងម៉ូតូ ម៉ាកឌ្រីមពណ៍ខ្មៅឆ្នាំ២០១២នៅលើដងផ្លូវជាតិលេខ៦ក្នុងភូមិដំណាក់ស្លាញឃុំសរសរស្តំស្រុកពួកខេត្តសៀមរាប បណ្តាលអោយមនុស្សស្រីម្នាក់ស្លាប់នៅហ្នឹងកន្លែងនឹងស្រ្តីម្នាក់រងរបួរស្រាលតែប៉ូលីសចរាចរណ៍ស្រុកពួកចាប់មិន បានរថយន្តបង្កហេតុបែជាទៅចាប់រថយន្តកាមរីឆ្នាំ៩៣របស់ម្ចាស់ឈ្មោះនូម-ឆាត់ណាដែលមិនដឹងអីទៅវិញ។

បើយោងតាមសម្តីលោកនួម-ឆាត់ណាជាម្ចាស់រថយន្តកាមរីឆ្នាំ៩៣បានអោយដឹងថាលោកជាអ្នករតតាក់ស៊ីពី ខេត្តបាត់ដំបងមកខេត្តសៀមរាបលុះមកដល់ចំណុចកើតហេតុខាងលើបានឈប់រថយន្តអែបខាងស្តាំដៃដោយមិន បានពន្លត់ម៉ាស៊ីនទេដើម្បីអោយអ្នកជិះក្នុងរថយន្តក្អួតតែប្រហែល១០នាទីក្រោយមកស្រាប់តែមានម៉ូតូម៉ាកឌ្រីមជិះ មកទន្ទឹងរថយន្តរបស់លោកហើយមានរថយន្តធួរីសពណ៍សបើកមកបុកពីក្រោយបណ្តាលអោយម៉ូតូជនរងគ្រោះ វិល៣-៤ជុំមកបុកបែកកង់ក្រោយរថយន្តរបស់គាត់។លោកឆាត់ណាបន្តថាទោះជាស្រ្តីម្នាក់ដែលរងរបួសស្រាលនឹង ភ្ញៀវជិះលើរថយន្តរបស់លោកឆ្លើយអះអាងនៅមុខសមត្ថកិច្ចប៉ូលីសស្រុកពួកថារថយន្តដែលបង្កហេតុគឺជារថយន្ត ផ្សេងម៉ាកធួរីសមិនមែនរថយន្តរបស់លោកយ៉ាងណាក៏ដោយក៏ក្រុមប៉ូលីសទាំងនោះព្យាយាមយករថយន្តរបស់ លោកទៅសាកសួរតាំងពីម៉ោងប្រហែល៥និង៣០នាទីរហូតដល់ម៉ោង១០យប់ទើបដោះលែងរថយន្តរបស់ លោកតែប៉ូលីសបានដកយកកាតគ្រីដកប័ណ្ណបើកបរនិងតម្រូវអោយមានមនុស្សធានាដោយដកយកទាំង អត្តសញ្ញាណប័ណអ្នកធានាទុកទៀតផង។

លោកទេពពុំសែនអធិការស្រុកពួកបានប្រាប់អ្នកយកព័ត៌មានយើងយ៉ាងកំបុតឆ្កុយតាមទូរស័ព្ទនៅរសៀល ថ្ងៃទី២ខែកក្កដាថា(ខ្ញុំបានបញ្ជួនរឿងទៅតុលាការហើយចង់សួរនាំអីសួរតុលាការទៅ)រួចបិតទូរស័ព្ទប្លឹប។

លោកទី-សុវិនថាល់ព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាបបានមានប្រសាសន៍តាមទូរស័ព្ទនៅរសៀលដដែលថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើលោកបានដឹងហើយតែបើចង់ច្បាស់សាកសួរទៅលោកសុខ-កែវបណ្ឌិតព្រះរាជអាជ្ញារងប្រចាំស្រុកពួកព្រោះគាត់ជាអ្នកកាន់រឿង។

លោកសុខ-កែវបណ្ឌិតព្រះរាជអាជ្ញារងទទួលបន្ទុកស្រុកពួកបានប្រាប់អ្នកយកព័ត៌មានយើងតាមទូរស័ព្ទនៅម៉ោង៣និង១៦នាទី ថ្ងៃទី២ដដែលថា ករណីដែលលោកតម្រូវអោយមន្រ្តីយុត្តិធម៌បញ្ជួញសំណុំរឿងនិងឯកសារថយន្តរបស់លោកឆាត់ណាអ្នករតតាក់ ស៊ីទៅតុលាការគឺដើម្បីធ្វើការស៊ើបអង្កេតបន្ថែមក្នុងស្វែងរកយុត្តិធម៌ជូនជនរងគ្រោះដែលបានបាត់បង់ជីវិតទៅ។ លោកបន្តថា ខាងមន្រ្តីយុត្តិធម៌បានរាយការជូនលោកថា រថដែលបុកជនរងគ្រោះគឺជារថយន្តផ្សេងមិនមែនរថយន្តលោកនូម-ឆាត់ណាទេ តែទោះជាយ៉ាងណាក៏តុលាការមិនអាចស្តាប់តែសម្តីភាគីម្ខាងបានដែរត្រូវតែធ្វើការស៊ើបអង្កេតអោយច្បាស់លាស់។ លោកសុខ-កែវបណ្ឌិតបន្តថា ខាងតុលាការនឹងធ្វើការប្រគល់ឯកសាររថយន្តអោយទៅលោកឆាត់ណាម្ចាស់រថយន្តកាមរីឆ្នាំ៩៣នោះវិញបើការ ស៊ើបអង្កេតទៅឃើញថារថយន្តរបស់គាត់ពិតជាមិនបានបុកជនរងគ្រោះមែនដូចសម្តីរបស់សមត្ថកិច្ចស្រុកពួក ហើយការដកឯកសាររថយន្តខាងលើជាបណ្តោះអាសន្តនេះគឺគ្មានគោលបំណងផ្សេងទេគឺគោលបំណងតែមួយ គត់ស្វែងរកជនបង្កហេតុរកយុត្តិធម៌ជូនជនរងគ្រោះ។លោកសុខ-កែវបណ្ឌិតបន្ថែមថាខាងអ្នករតតាក់ស៊ីដែលសមត្ថកិច្ចដកយកឯកសារឡានអាចសុំអោយប៉ូលីសធ្វើលិខិតបញ្ជាក់ ទុកគ្រាន់បង្ហាញសមត្ថកិច្ចតាមដងផ្លូវត្រួតពិនិត្យជាបណ្តោះអាសន្ត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យភេទប្រុស ម្នាក់ និង នារី ម្នាក់ ក្នុងករណីសម្រួលអោយប្រើប្រាស់...    អាន1633ដង អំណាចរបស់ ប៉ុល សៀង ក្នុងការប្រមូលលុយពីការង្រាយនគរបាលសេដ្ឋកិច្ច   អាន1610ដង លោកដង្ខៅ ង៉េត ដាក់ណរ៉ាវខុសច្បាប់រាប់រយម៉ែត្រនៅឃុំកំពុងឃ្លាំង   អាន1718ដង លោក​ ​តេង សួន​ សំងំ​​ប្រពឹត្តអំពើពុក​រលួយ​ប្រមូលលុយពី បទល្មើសលើផ្ទៃ​​ស​មុ​ទ្រគ្រប់ប្រភ?...    អាន1749ដង ក្រុម​និសិត្ស​ខ្មែរ​នៅ​ចិន​កោរសក់​​កាន់ទុក្ខ​ព្រះ​​បរមសព​​សម្តេច​ឪ​   អាន1777ដង អគ្គីភ័យទ្រង់ទ្រាយធំបានឆាបឆេះផ្ទះជួល១កន្លែងក្នុងក្រុងសៀមរាប   អាន1819ដង គេសង្ស័យថា ក្រុមហ៊ុន ដួងស្រួច កំពង់ដឹកឈើលើសទម្ងន់ ហើយគ្មានច្បាប់អនុញ្ញាតិឆ្លងកាត់បីខេត?...    អាន1819ដង រថយន្តដឹកឈើក្រញូង១គ្រឿងរបស់ អៀ-ឆៃយិន ត្រូវបានសមត្ថកិច្ចចាប់បាន   អាន1522ដង បរិយាយថ្ងៃនេះ៖ ឈ្មួញដឹកឈើក្រញូងផ្គើនបទបញ្ជារបស់ សម្តេចហ៊ុនសែន   អាន1520ដង ពីថ្ងៃទី ២-៥ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រទេសកម្ពុជានិងចុះត្រជាក់ខ្លាំង   អាន3084ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
គ្លីនិកសុខភាព បានព្យួរសេរ៉ូមឲ្យអ្នកជម្ងឺម្នាក់ស្លាប់សាច់ញាតិប្តឹងទារសំណង១ម៉ឺនដុល្លារ បុរស់ម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅ​ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង​សៀមរាប ត្រូវបានគ្លីនិកឯកជនមួយដែលមានយីហោ គ្លីនិកសុខភាព ស្ថិតនៅភូមិគ្រួស តាម​​ផ្លូវជាតិលេខ៦ ខាង​កើតភ្លើង​ស្តុបទន្លេសាប បាន​ព្...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ លោក យិន ប្រសិទ្ធ នៅតែមាន​សិទ្ធិ​អំ ណា​ច​ធំធេង​ក្នុងការ​ចាត់តាំង​មន្ត្រី​ជំនិតៗ​ឲ្យ​ចុះ​ប្រមូល​លុយ​ពី​ក្រុម​ឈ្មួញ​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ​និង​អ្នករកស៊ី​ដឹកឈើ​ខុសច្បាប់​មិនដែល​ឈឺក្បាល​វិលមុខ​ពី​ចំណ...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
មើលវីដេអូ៖ កាហ្វេផ្សំពីមេសាប៊ូ ប្រេងបាទ និងមេខាប់ យោងតាម​បណ្តាញ​សង្គម Facebook មួយបានអោយដឹង​តាម​រយៈវីដេអូគ្លីបថា មាន​កាហ្វេ​មួយចំនួនដែល​ចរាចរណ៍​នៅ​លើ​ទីផ្សាបច្ចុប្បន្ន​មិន​មែន​ជាកាហ្វេ​ដែល​មាន​គុណភាពល្អទេ គឺដើម្បី​កេងចំណេញច្រើន ក្រុម​អ្នក​ផលិតកា​ហ្វេ...Read more
ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប ល្បែង​កន្ទុយលេខ​ខុសច្បាប់ កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង និង​យ៉ាង​អនាធិបតេយ្យ រីក​ដូច​ផ្សិត តែ​សមត្ថកិច្ច​ប៉ូលិស សមត្ថកិច្ច​អាវុធហត្ថ មិនដែល​បង្ក្រាប ដោយសារតែ​បានទទួល​សំណែន​ពី​ពួក​មេ​ឆ្នោត​ធំៗ​ទាំងនោះ...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5793នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71871នាក់
ខែនេះ    819662នាក់
ឆ្នាំនេះ   3563966នាក់
សរុប   57162862នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 06:50