សៀមរាប៖ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបបានខ្សឹមខ្សៀវពីមាត់មួយទៅ មាត់មួយរិះគន់ប៉ូលីសចរាចរណ៍ថាមិនដែលធ្វើដឹងធ្វើលឺឬយកភ្នែក មើលរថយន្តបិទកញ្ចក់ពណ៍ខ្មៅដែលជិះជាបន្តកន្ទុយលើដងផ្លូវដូច គេហែរកឋិនយ៉ាងអានាធិបតេយ្យបើទោះជាប្រមុខរាជរដ្ឋាភិបាលធ្លាប់ ប្រកាសអោយបកចេញក៏ដោយ។
សៀមរាបជាខេត្តដែលសំបូរទៅដោយភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមក ទស្សនាប្រាង្គប្រាសាទបូរាណខ្មែរដែលជាកេរមរតកពីដូនតាមកដែលអាច ហៅបានថាជាខេត្តគំរូទុកគ្រាន់បង្អួតភ្ញៀវទេសចរណ៍បរទេសអោយគេ ពាំនាំអ្វិដែលល្អទៅអួតប្រាប់គ្នាគេពេលត្រឡប់ទៅប្រទេសគេ វិញ ម្យ៉ាយវិញទៀតរថយន្តបិទកញ្ចក់ពណ៍ខ្មៅវាជាក្តីបារម្ភចំពោះ ភ្ញៀវទេសចរណ៍អំពីករណីចាប់ជំរិតទៀតផង។
អ្វីដែលធ្វើអោយប្រជាពលរដ្ឋអស់សង្ឃឹមនោះគឺអាជ្ញាធរខេត្តក្រុង និងសមត្ថកិច្ចជំនាញមិនបានអនុវត្តច្បាប់ទំលាប់អោយបានខ្ជាប់ ខ្ជួនពិតប្រាដកនោះទេ គឺអនុវត្តបានតែរាស្រ្តក្រីក្រទន់ខ្សោយតែប៉ុណ្ណោះឯរថយន្តសេរីទំ នើបបិទកញ្ចក់ពណ៍ខ្មៅជិះពេញខេត្តសៀមរាបបែជាគ្មានប៉ូលីសចរា ចរណ៍ណាហ៊ានផាកពិន័យឬហ៊ានបកចោលដូចនៅទីក្រុងភ្នំពេញទាល់តែសោះ។
ប្រជាពលរដ្ឋខ្សឹបដាក់ត្រចៀកនាយច្រូចយើងទៀតថា ពួករថយន្តដែលបិទកញ្ចក់ពណ៍ខ្មៅភាគច្រើនជារថយន្តរកស៊ីដឹកឈើ ក្រញូងខុសច្បាប់ ជារថយន្តដឹកឥវ៉ានគេចពន្ធពីប្រទេសជិតខាង និយាយអោយចំទៅរថយន្តទាំងនេះភាគច្រើនមិនមែនរកស៊ីស្របច្បាប់ នោះទេ ហើយក៏មិនដែលឃើញមានសកម្មភាពសមត្ថកិច្ចចុះឆែកឆេរបកស្គត់ខ្មៅ ពីរថយន្តទាំងនោះទាល់តែសោះនៅក្នុងខេត្តសៀមរាប។
ប្រជាពលរដ្ឋសូមសំនូមពរទៅអាជ្ញាធរខេត្តក្រុងមន្រ្តីជំនាញគ្រប់ លំដាប់ថា្នក់ជាពិសេសលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តសៀមរាប មេត្តាបញ្ចប់សកម្មភាពរថយន្តបិទកញ្ចក់ពណ៍ខ្មៅដែលជិះយ៉ាងអាណា ធិបតេយ្យក្នុងខេត្តសៀមរាបចោលទៅជាសវៀងការរីករាលដាលតាមគ្នា កាន់តែច្រើនទៅៗ៕
ថ្ងៃនេះ | 3448 | នាក់ |
ម្សិលមិញ | 9591 | នាក់ |
សប្ដាហ៍នេះ | 32007 | នាក់ |
ខែនេះ | 179635 | នាក់ |
ឆ្នាំនេះ | 3762295 | នាក់ |
សរុប | 53122221 | នាក់ |
ថ្ងៃទី 21 ខែ 11 ឆ្នាំ 2024 ម៉ោង 15:52 |
Copyright © 2024 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net