ប្រកាស តំណែងស្នងការភ្នំពេញ និងស្វាយរៀង

ដោយៈ ជខ ភ្នំពេញ ថ្ងៃទី 03 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 09:35 នាទី ចំនួនអានៈ 1736

ពិធី​ប្រកាស​តែងតាំង​មុខតំណែង និង​ផ្ទេរ​ភារកិច្ច​មន្ត្រីនគរបាល​ជាតិ​ជាច្រើនរូប បានធ្វើ​ឡើង នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃទី​៣ តុលា ឆ្នាំ​២០១២ ខណៈ​ស្នងការ​នគរបាល​ខេត្តស្វាយរៀង ត្រូវបាន​ឲ្យ​ដឹងថា នឹង​ប្រ​ពឹ​ត្ត​ទៅ​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១២ នៅ​ស្នងការដ្ឋាន​នគរបាល ខេត្តស្វាយរៀង​ នេះ​បើតាម​ដំណឹង ដែល​ផ្សព្វផ្សាយ​ដោយ​ប៉ូលិស​។​

​វេ​ប​សាយ​ប៉ូលិស បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០១២ ថា បើតាម​ព្រះរាជក្រឹត្យ លេខ នស​/​រកត​/១០១២/៨៨៧ ចុះ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១២ ដែល​ឡាយព្រះហស្ថលេខា​ដោយ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នរោត្តម សីហមុនី និង​អនុក្រឹត្យ ស្តីពី ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង នាយ​នគរបាលជាតិ លេខ​១២០៨ អនក្រ ត​ត ចុះ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១២ ដែល​ចុះហត្ថលេខា ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់​ឲ្យ​ដឹងថា នាយ​នគរបាលជាតិ​ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ ដែល​ត្រូវ​តែងតាំង​មុខតំណែង ផ្ទេរ​ភារកិច្ច និង​តម្លើង​ឋានន្តរស័ក្តិ​មាន លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជឹម សារឿន ពី​ប្រធាន​នាយកដ្ឋានអង្គរក្ស ទៅជា​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជា សារ៉េត ពី​ប្រធាន​នាយកដ្ឋាន​នគរបាល​ការពារ ទៅជា​អនុប្រធាននាយកដ្ឋាន​ក​ណ្តា​ល​សណ្តាប់ធ្នាប់​សាធារណៈ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ទូច ណារ៉ុថ ពី​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ទៅជា​ប្រធាន​នាយកដ្ឋានអង្គរក្ស និង​តម្លើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប្រាជ្ញ រឹម ពី​ស្នងការ​នគរបាល​ខេត្តស្វាយរៀង ទៅជា​អនុប្រធាននាយកដ្ឋាន​ក​ណ្តា​ល​នគរបាល​ព្រំដែន និង​តម្លើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សុខ ខេមរិន ពី​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ព្រហ្មទណ្ឌ ទៅជា​ប្រធាន​អង្គភាព​តម្រួត​បទបញ្ជា និង​តម្លើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ុល ភិ​ធេ​យ្យ ស្នងការរង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទៅជា​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន និង​តម្លើង​ឋានន្តរស័ក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ​។​

​ចំពោះ​តំណែង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​ជំនួស​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជួន សុវណ្ណ អគ្គ​ស្នងការរង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ នេះ​បើតាម​ប្រកាស​ស្តីពី​ការប្រគល់​ភារកិច្ច​ជូន​នាយ​នគរបាលជាតិ​លេខ​៤២៩៨ ប្រក ចុះ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១២ ចុះហត្ថលេខា​ដោយ​លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​

​មន្ត្រី​នគរបាលជាតិ​២​រូប​ទៀត​ត្រូវបានតែងតាំង​មុខតំណែង​ដោយ​អនុក្រឹត្យ និង​ប្រកាស មាន​លោក​វរសេនីយ៍ឯក យឹម សំណាង ត្រូវបានតែងតាំង​មុខតំណែង​ជា​ប្រធាន​នាយកដ្ឋាន​កិច្ចការ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ក្រសួងមហាផ្ទៃ ដែល​ត្រូវ​តែងតាំង​ដោយ​អនុក្រឹត្យ លេខ​១១៦៣ អនក្រ ត​ត និង​តែងតាំង​លោក​វរសេនីយ៍ទោ ជួន ណារិន នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់ ទៅជា​ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​នគ​របាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​ការតែងតាំង​នេះ​នឹង​ធ្វើឡើង​តាម ប្រកា​សលេខ​៤៣០០​ប្រក ចុះ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១២​។​

​ចំពោះ​នាយ​នគរបាលជាតិ​ជាន់ខ្ពស់​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​៣​រូប នៃ​ក្រសួងមហាផ្ទៃ ដែល​ត្រូវដាក់​ឲ្យ​ចូលនិវត្តន៍ មាន​លោក ឧ​ត្ត​ម​សេនីយ៍​ឯក គន្ធ សំអឿន លោក ឧ​ត្ត​ម​សេនីយ៍​ឯក ប៊ិ​ត គឹមហុង លោក ឧ​ត្ត​ម​សេនីយ៍​ទោ គឹម សាម៉ន​។ ការដាក់​ឲ្យ​ចូលនិវត្តន៍​នេះ គឺ​តាមរយៈ​ព្រះរាជក្រឹត្យ​លេខ នស​/​រកត​/១០១២/៨៩៤ ចុះ​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១២៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លៀម មុំ ស្តុកឈើប្រណិតឥតច្បាប់រាប់សិបម៉ែត្រគូប ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកដ៏ស្អុយកខ្វក់   អាន1669ដង ឃាត់​ខ្លួន​ជនជាតិ​ចិន និង​ខ្មែរ ជិត​៥០​នាក់ ជាប់​ពាក់ព័ន្ធ​នឹង​ល្បែង​ភ្នាល់​បាល់​ខុស​?...    អាន1559ដង បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់   អាន2369ដង អារីណាក្លឹប​ជា​ទី​តាំង​សម្រាប់ក្រុម​ក្មេង​ទំនើងបើក​ឆាក​ប្រ​យុទ្ធគ្នាជា​រៀង​រាល់យប់    អាន2080ដង សេចក្តីថ្លែងការ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា   អាន1588ដង Apple iPhone 6 official sales kick off in a number of countries   អាន548ដង បុគ្គលិកហាងឌឹប៊្លូផាំឃីនកំពុងធ្វើកូដកម្មនៅមុខហាងនាព្រឹកនេះ   អាន1808ដង មេញ្មួញឈ្មោះពុំ កំពុងសំរុកដឹកឈើក្រញូងមុនបោះឆ្នោត   អាន1837ដង បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ   អាន4424ដង ហេតុដែសនាំឲ្យអាយុខ្លីមាន៥យ៉ាង   អាន4481ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      12392នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    78470នាក់
ខែនេះ    826261នាក់
ឆ្នាំនេះ   3570565នាក់
សរុប   57169461នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 17:23