សមាសភាព គ.ជ.ប. ត្រូវ​បាន​រដ្ឋសភា​អនុម័ត ដោយ​គ្មាន​សំឡេង​គណបក្ស​ប្រឆាំង

ដោយៈ ជខ ភ្នំពេញ ថ្ងៃទី 12 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 01:51 នាទី ចំនួនអានៈ 1593

នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ រដ្ឋសភា បាន​បើក​កិច្ចប្រជុំ និង​អនុម័ត​ដោយ​ឯកច្ឆ័ន្ទ លើ​សមាសភាព គ​.​ជ​.​ប​. ដោយ​សំឡេង​គាំទ្រ ៨៧ លើ ៨៧ សំឡេង​។ សមាសភាព គ​.​ជ​.​ប​. ចំនួន ៩ រូប ដែល​រដ្ឋសភា បាន​ប្រជុំ​បោះឆ្នោត អនុម័ត នៅ​ព្រឹក​មិញ មាន​ការផ្លាស់ប្តូរ​សមាជិក ២ រូប តែ​បេក្ខភាព​ប្រធាន នៅតែ​ជា​លោក អ៊ឹម សួស្តី និង​អនុប្រធាន គឺ​លោកស្រី ស៊ីន ជុំ​បូ ដូច​អាណត្តិ​កន្លងមក​។ សមាសភាព​ប្រធាន​ដដែល​នេះ នាំ​ឲ្យ​គណបក្សប្រឆាំង សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស បាន​ធ្វើពហិការ មិន​ចូលរួម​ប្រជុំ​រដ្ឋសភា នៅ​ព្រឹក​មិញ​ឡើយ។

កិច្ចប្រជុំ​រដ្ឋសភា នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​លោក ហេង សំរិន ប្រធានរដ្ឋសភា និង​មាន​សមាជិក​រដ្ឋសភា ៨៧ រូប ដែល​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ហ្វ៊ុន​ស៊ិនប៉ិច និង​គណបក្ស​ជាតិ​និយម ( អតីត​គណបក្ស នរោត្តម រណឫទ្ធិ )។ ចំណែក​សមាជិក​រដ្ឋសភា​គណបក្ស​សមរង្ស៊ី និង​គណបក្ស​សិទ្ធិមនុស្ស សរុប​ចំនួន ២៩ រូប បាន​ធ្វើពហិការ មិន​ចូលរួម​ប្រជុំ​ទេ ដោយ​សំអាង​ថា សមាសភាព គ​.​ជ​.​ប​. មិន​មាន​ការផ្លាស់ប្តូរ ដែល​នាំ​ឲ្យ​គណបក្សប្រឆាំង នៅ​ចោទប្រកាន់ថា គ​.​ជ​.​ប​. មិន​ឯករាជ្យ និង​មិន​អព្យាក្រឹត្យ។

សមាសភាព គ​.​ជ​.​ប​. ចំនួន ៩ រូប ដែល​មាន​អាណត្តិ ៥ ឆ្នាំ និង​ត្រូវបាន​រដ្ឋសភា ប្រជុំ​បោះឆ្នោត អនុម័ត នៅ​ព្រឹក​មិញ គឺ​លោក អ៊ឹម សួស្តី នៅតែ​ជា​ប្រធាន និង​លោកស្រី ស៊ីន ជុំ​បូ ជា​អនុប្រធាន ដូច​អាណត្តិ​កន្លងមក​។​
​ក្រោយ​កិច្ចប្រជុំ​រដ្ឋសភា លោក អ៊ឹម សួស្តី ដែល​បាន​ឡើង​ធ្វើ​ជា​ប្រធាន គ​.​ជ​.​ប​. ចំនួន ២ អាណត្តិ មកហើយ ចាប់តាំងពី​ការបោះឆ្នោត​ឆ្នាំ​២០០៣ បាន​ថ្លែង​ទៅកាន់​ក្រុមអ្នកកាសែត ដោយ​លោក​ប្តេជ្ញា បំពេញការងារ​រៀបចំ​ការ​បោះឆ្នោត ដោយ​ឯករាជ្យ ស្របតាម​ច្បាប់​កំណត់​។ លោក អ៊ឹម សួស្តី ក៏​បាន​បដិសេធ ចំពោះ​ការលើកឡើង​ថា គ​.​ជ​.​ប​. រៀបចំ​ការបោះឆ្នោត ដោយ​មិន​ឯករាជ្យ​នោះ​។

លោក អ៊ឹម សួស្តី​៖"​បញ្ហា​នេះ វា​ជា​រឿង​ដដែលៗ​ទេ ពេលដែល​យើង​ធ្វើ​ពីរ​អាណត្តិ​កន្លងមកនេះ យើង​ធ្វើ​ជា​ចំហរ​ធ្វើ​ដោយ​តម្លាភាព​ធ្វើការ​ពិភាក្សា​ជាមួយ​ភាគី​ពាក់​ពន្ធ័​ទាំង​អស់​។ ការ​ដែល​ចោទថា មិន​ឯករាជ្យ​មិន​អព្យាក្រឹត្យ មិនមែន​ចោទ​លើ​មាត់ទទេ​ទេ គឺ​ត្រូវ​ពិនិត្យមើល​លើ​សកម្មភាព ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ធ្វើ​ដោយ​ឈរ​លើ​ច្បាប់ តើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ធ្វើ​អ្វី​ខ្លះ ?"។

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ដីលក់   អាន1918ដង ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិ?...    អាន2305ដង កម្លាំងចំរុះចុះនែនាំ និងបញ្ឈប់ហាងអ៊ីនធឺណិតបើកអោយក្មេងៗលេងហ្គេម   អាន1652ដង អាងខ្លួនជា​ប្អូន​ម្ចាស់​ហាង​អា​ប៉ូ​ឡូ​ផ្លា​ស្សា​បើកឡាន​ដេញបុកអ្នករត់រឺម៉កសំលាប់   អាន1567ដង ក្រសួងមហាផ្ទៃ អនុញ្ញាតិឲសហជីពហែក្បួន   អាន1899ដង លោក សូផ្លាតុង អភិបាលក្រុង បានចេញលិខិតបដិសេធចំពោះការចោទប្រកាន់តាមគេហទំព័រ   អាន2686ដង មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ   អាន2110ដង ល្ខោនសៀកកម្ពុជាហ្វារ នឹងមកសំដែងនៅសៀមរាបចាប់ពីថ្ងៃទី៨គុម្ភៈ   អាន1618ដង ទាហ៊ាន២នាក់ប្រើឈ្មោះកងពលលេខ៦ និងរថយន្តពណ៍ត្រេអ៊ី រកស៊ីដឹកឈើប្រណិតខុសច្បាប់   អាន1740ដង ពិធីសម្ពោធដាក់អោយប្រើប្រាស់ អាគារសិក្សាមត្តេយ្យវត្តព្រិន១ខ្នងមាន៤បន្ទប់   អាន1647ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់ ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក អ្នក​មិន​ឯកោ​ទេប្រសិន​បើ​លោក​អ្នក​មាន​បុត្រ​ធីតា​ធ្វើ​រោគវិនិច្ឆ័យ​ទៅ​កើត​មាន​នូវ​ជំងឺ ទឹកនោម​ផ្អែម​។ ជា​រៀងរាល់ឆ្នាំ នៅ​សហរដ្ឋអាមេរិក មាន​កុមារ​ប្រមាណ​ជាង ១៣០០០ នាក់ កើត​មាន​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10207នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76285នាក់
ខែនេះ    824076នាក់
ឆ្នាំនេះ   3568380នាក់
សរុប   57167276នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:36