គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ

ដោយៈ អូស្រ្តាលី ថ្ងៃទី 27 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 01:32 នាទី ចំនួនអានៈ 1677

មានរឿងរ៉ាវរាប់មិនអស់ដែល បុរសជាតិខ្មែរនៅឯនាយ សមុទ្របានមកលេងស្រុក កំណើត លួចមានស្រីលួចលាក់ ក្បត់ប្រពន្ធកូនឱ្យរស់នៅ វេទនានៅឯក្រៅប្រទេស ។

នាង ចន្ធី កាំ ដែលរស់នៅក្នុងរដ្ឋមែលប៊ន ប្រទេសអូស្ត្រាលី និយាយទាំងអួលដើមកតាម ទូរស័ព្ទប្រាប់ថា នាងមានវាសនាមិនខុសពីភរិយាទាំងនោះឡើយ នាងបាន បាត់បង់ប្តីជាងកន្លះឆ្នាំមកហើយ មិនដឹងជានៅទីណា ។ ប្តីនាងបានប្រាប់នាងនិង កូនប្រុសតែម្នាក់ គត់របស់នាងថា ទៅលេងបងប្អូននៅឯសហរដ្ឋអាមេរិក ។ ការបាត់ប្តី គ្មានដឹងមូលហេតុយូរខែនេះបាន ធ្វើឱ្យនាង និង

កូនប្រុសទន្ទឹងរង់ចាំមើលផ្លូវយ៉ាងយូរដោយពុំមានដំណឹងអ្វីសោះ ដែលធ្វើឱ្យនាងនិងកូនប្រុសមានទុក្ខព្រួយ និង រស់នៅតែលតោលអត់ឃ្លានយ៉ាងខ្លាំងនៅស្រុកគេ ប៉ុន្តែអ្វីដែលធ្វើឱ្យនាង មានការតក់ស្លុត និង ឈឺចាប់នោះបែរជាមានលេច ឮដំណឹងថ្មីមួយពីស្រុកខ្មែរមកវិញថា ប្តីរបស់នាងមិន មែនទៅលេងអាមេរិកទេគឺបែរជាទៅលួចរៀបការ ប្រពន្ធក្មេងដែលត្រូវជាកូនបងធម៌របស់នាង និង ប្តី នៅឯខេត្តកំពង់ចាមហើយនាំគ្នាដើរក្រេបទឹកឃ្មុំ រហូតដល់ប្រទេសសិង្ហបុរីទៀតផង ។

ដំណឹងនេះបានធ្វើឱ្យនាង ចន្ធី កាំ មានសេចក្តី សោកសង្រេងយ៉ាងខ្លាំងដោយសារតែប្តីក្បត់ចិត្តហ៊ានទៅ រៀបការស្រីក្មេងភ្លេចប្រពន្ធ និង កូនដែល ធ្លាប់កម្សត់កម្រនេះទៅវិញ ។ បើតាមមិត្តភក្តិរបស់ នាងដែលរស់នៅ ស្រុកខ្មែរបានប្រាប់ថាលោកប្តី កំហូចរបស់នាងដែលមានឈ្មោះ ស.ង. មានអាយុ សាមសិបបួនឆ្នាំទៅហើយនោះ បានរៀបការជាមួយកូនបងធម៌មានវ័យក្មេង មានមុខរបរជាអ្នកជួលតុ ការ នៅកំពង់ចាមនោះតាំងពីថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០១២ មកម៉្លេះ ។ ក្រោយពីរៀបការហើយក៏ បាត់ដំណឹងប្តីរហូត នាងមានការព្រួយបារម្ភថាប្តីទៅ លេងបងប្អូននៅ អាមេរិកក្រែងជួបគ្រោះថ្នាក់អ្វីទេដឹង ? លោកប្តីកំហូចដែលជាជាងធ្វើដំបូលផ្ទះ នៅអូស្ត្រាលីរូបនេះ បែរជាមកលួចរៀបការប្រពន្ធក្មេងនៅឯខេត្តកំពង់ចាមទៅវិញ ។ ស្ត្រីរស់នៅអូ-ស្ត្រាលីបានរៀបរាប់ឱ្យដឹងទៀតថា កូនប្រុសតែម្នាក់គត់ដែលជាចំណងដៃរបស់នាង និង ស.ង. នោះ បានយំស្រែកឱ្យម្តាយរបស់វានាំឪពុកមកវិញ ព្រោះវានឹកឪពុកវាណាស់ ។

នាង ចន្ធី ដែលរស់ធំដឹងក្តីនៅឯប្រទេស អូស្ត្រាលីដូចប្តីនាងដែរនោះបាននិយាយថា នាង និង ប្តីបានរៀបការ ជាមួយគ្នាជាងដប់ឆ្នាំហើយ គឺ រៀបការតាមប្រពៃណីខ្មែរដោយមានចាស់ទុំទាំងសង ខាងជាអ្នកជ្រោមជ្រែងទើប អាពាហ៍ពិពាហ៍របស់ពួក នាងបានកើតឡើង រហូតមកដល់មានកូនប្រុសម្នាក់ នាពេលនេះវាអាយុដប់បីឆ្នាំហើយ ប៉ុន្តែនាងក៏ទទួលស្គាល់ថា នាង និង ប្តីទោះបីរៀបការតាមប្រពៃណី ទៅហើយក្តី ក៏នាង និង ប្តីមិនបានចុះសំបុត្រ អាពាហ៍ពិពាហ៍ជាមួយគ្នាឡើយ ហើយប្រជាជនខ្មែរ នៅអូស្ត្រាលីនេះដែលរៀបការមួយចំនួនមិនចុះសំបុត្រ អាពាហ៍ពិពាហ៍ដូចរូបនាងដែរ នាងគិតថា ការរៀបការដែលមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍ នេះជារឿងធម្មតា ទៅហើយសម្រាប់នាងនិង មិត្ត ភក្តិនាងជាច្រើននាក់ទៀត ។ សព្វថ្ងៃនេះនាង ចន្ធី មានអាយុម្ភៃប្រាំបួនឆ្នាំ ឯប្តីនាងមានអាយុសាមសិបបួនឆ្នាំ ។

នាង ចន្ធី កាំ បានរៀបរាប់ពីដំណើររឿងដែល នាំឱ្យនាង និង ប្តីបានស្គាល់បងធម៌នៅឯកំពង់ចាម ជាអ្នករកស៊ីជួលតុការបុណ្យថា“ដំបូងឡើយ ខ្ញុំ និង ប្តីមិនដែលស្គាល់ពួកគាត់ទាំងនោះឡើយ តែ  ចៃដន្យអី ខ្ញុំ និង ប្តីមកលេងស្រុកខ្មែរតាមរយៈក្រុម ហ៊ុនទេសចរណ៍ស្រុកថៃក៏បានជួបបងធម៌នោះនៅ ស្រុកថៃ ហើយពួកគាត់ក៏បានសុំខ្ញុំ និងប្តីធ្វើជាបងប្អូនធម៌ ព្រមទាំងនាំពួកខ្ញុំទៅលេងនៅឯខេត្តកំពង់ ចាមនៅផ្ទះរបស់ពួកគាត់ទៀត ព្រមទាំងនាំគ្នាថត រូបទុកជាអនុស្សាវរីយ៍ដលមាន គាត់ទាំងប្តីប្រពន្ធ និង កូនស្រី របស់គាត់ដែលរៀបការជាមួយ ប្តីរបស់ខ្ញុំសព្វថ្ងៃនេះ ។ កាលនោះខ្ញុំមិនចាប់អារម្មណ៍នឹងកូនស្រី របស់បងធម៌ខ្ញុំឡើយ ព្រោះនាង នៅក្មេងនៅឡើយ មិនតែប៉ុណ្ណោះ ខ្ញុំ និង ប្តីខ្ញុំបានធានាបងធម៌ហុតទឹកសម្លឹងកាកនេះមក លេងឯប្រទេសអូស្ត្រាលីរយៈ ពេលប្រាំសប្តាហ៍ទៀតផង ។ ខ្ញុំ មិននឹកស្មានថាពួកគាត់ធ្វើយ៉ាងនេះសោះ ព្រោះ ពួកគាត់បានដឹងថាប្តីខ្ញុំមានប្រពន្ធថែមទាំងមានកូន ទៅហើយផង ហើយខ្ញុំមិនដឹងថាពួកគាត់ជាចាស់ ទុំប្រភេទនេះសោះ ហ៊ានបំបែកបំបាក់ប្តីប្រពន្ធគេ ព្រមទាំងលើកកូនស្រីខ្លួនឱ្យ ទៅប្តីគេទៀត ។ រឿង នេះធ្វើឱ្យគ្រួសារមានការឈឺចាប់ ”។

ទោះជាមានអំណះអំណាងរបស់នាង ចន្ធី កាំ និង បងប្រុសរបស់នាងនៅប្រទេសអូស្ត្រាលីតាម ទូរស័ព្ទមកក៏ដោយ ក៏នាង មិនបានដឹងថាប្តីរបស់នាងនោះរៀបការនៅកំពង់ ចាម ភូមិអ្វី ឃុំ-ស្រុកអ្វីឡើយ គ្រាន់តែដឹងថ្ងៃខែឆ្នាំ ប៉ុណ្ណោះ ។ នេះគ្រាន់តែជាការរៀបរាប់ពីប្រទេស អូស្ត្រាលីប៉ុណ្ណោះ ហើយអ្នកយកព័ត៌មានយើងមិន អាចរកការបំភ្លឺពីប្តីរបស់នាង ចន្ធី កាំ ឈ្មោះ ស.ង. បានឡើយ ព្រោះយើងមិនដឹងពីអាសយដ្ឋានពិត ប្រាកដរបស់គេឡើយ ។

ជាចុងក្រោយនាង ចន្ធី កាំ បានសុំឱ្យប្តីនាង ត្រឡប់ទៅជួបជុំប្រពន្ធកូនវិញ ព្រោះអីកូនប្រុសនឹក ប៉ាវាណាស់ ។

កន្លងមកមានបងប្អូនខ្មែរនៅឯនាយសមុទ្រដែលមកសប្បាយហ៊ឺហាយកប្រពន្ធក្មេងៗពីរ ឬ បី នាក់ ទីបញ្ចប់ក៏ទុក នាងៗចោលរត់ទៅរកប្រពន្ធកូន គេនៅឯនាយសមុទ្រវិញ ហើយក៏មានប្រុសៗនៅ ឯនាយសមុទ្រមិនតិចដែរ ដែលមកចាញ់បោកស្រីក្មេងៗនៅស្រុកខ្មែរអស់ប្រាក់ ហើយពេលត្រឡប់ ទៅវិញប្រពន្ធលែងក៏មានដែរ មានអ្នកខ្លះឈាន ដល់ចាក់សាំងដុតសម្លាប់ខ្លួនក៏ព្រោះតែខ្លួនចាញ់ បោកស្រីក្មេងៗស្រុកខ្មែរផងដែរ ៕

ប្រភពពី៖ ភ្នំពេញដេលី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

កម្មការិនី​ដែល​ត្រូវ​លោក ឈូកបណ្ឌិត បាញ់​ស្នើ​រដ្ឋាភិបាល​ផ្ដល់​យុត្តិធម៌   អាន1587ដង រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត   អាន2388ដង អង្គការលីកាដូ បន្ទោសអាជ្ញាធរថាប្រើកងទ័ពដែលមិនមានជំនាញទៅបង្ក្រាបករណីវិវាទដីធ្លី និងស្ន...    អាន2310ដង លោក មឿងសុន ផ្ញើសេចក្តីអំពាវនាវជូនសម្តេច​ ហ៊ុនសែន   អាន1716ដង ព្រះរាជអាជ្ញាបញ្ជាអោយប៉ូលីសដាក់បារាសចាប់ឈើក្រញូង៣រថយន្ត   អាន1957ដង ក្បាច់ពិសេស ៤ក្បាច់ ជួយឱ្យបុរសប្រតិបត្តិការបានយូរ   អាន6357ដង បទល្មើសនេសាទកើតយ៉ាងអាណាធិបតេយ្យនៅឃុំកំពុងឃ្លាំងក្រោមក្រសែភ្នែក លោក រឹមសំអុន នាយផ្នែកជ?...    អាន1844ដង លោក ជាបសៅ មេ​គយ​ចល័ត​លើ​ផ្ទៃ​សមុទ្រ​ប្រមួល​លុយ​ពី​ឈ្មួញរក​ស៊ី​ទំនិញគេច​ពន្ធ​គ្រប់​ប្រ...    អាន1779ដង លោ​ក​ស្រី ​ថោង​គឹម​ឡេ​ង អា​ងជា​ប្អូន​ស្រី​មេគ​យ​នំា​ទំនិ​ញចូល​មិន​បង់ពន្ធ   អាន1579ដង បារ៉ាក់អូបាម៉ា ប្រាប់​​កម្ពុជា​​ឲ្យ​​ធ្វើកំណែទម្រង់​   អាន1537ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល លោក​ ​ ចាបសុ​ផារិទ្ធ មេប៉ូលីស​សេដ្ឋ​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ កំពុងតែ​សប្បាយ ក្នុង​ការប្រមូល​​លុយក្រោម​តុ​​ពី​​ក្រុម​ឈ្មួញរក​ស៊ី​នាំទំនិញខុស​ច្បាប់​​ចូល​ពី​ប្រ​ទេស​ថៃ​ មក​​កម្ពុជា​តាម​ច្រក​មួយ​ចំ​នួន...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4714នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    70792នាក់
ខែនេះ    818583នាក់
ឆ្នាំនេះ   3562887នាក់
សរុប   57161783នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:00