សេរីភាព​សារព័ត៌មាន​កម្ពុជា និងពិភពលោក ឆ្នាំ២០១២ធ្លាក់​ចុះ​បំផុត

ដោយៈ ភ្នំពេញ ថ្ងៃទី 03 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 02:26 នាទី ចំនួនអានៈ 1919

ឆ្នាំ​២០១២​បានបញ្ចប់​ជាមួយ នឹង​ការសម្លាប់​អ្នកកាសែត នៅក្នុង​ពិភពលោក មាន​ចំនួន​ច្រើន​បំផុត ហើយ​នៅ​កម្ពុជា​វិញ ក៏មាន​អ្នកកាសែត មួយរូប​ត្រូវបាន​សម្លាប់ យ៉ាង​សាហាវ​ផងដែរ ដោយ​ធ្វើអោយ​សេរីភាព​សារព័ត៌មាន ដាំ​ក្បាល​សំ​យ៉ុង​ចុះ ហើយ​រំលេច​ចេញ អំពី​គ្រោះថ្នាក់ ដែល​អ្នកសារព័ត៌មាន ប្រឈមមុខ នៅក្នុង​បេសកកម្ម របស់​ពួកគេ ដើម្បី​បុព្វហេតុ​ផលប្រយោជន៍ សាធារណ​:​និង​ប្រជាធិបតេយ្យ​។​

របាយការណ៍​របស់​ទីភ្នាក់ងារសារព័ត៌មាន អន្តរជាតិ IPI បាន​បង្ហាញថា មានអ្នក កាសែត ​ចំនួន​១៣២​នាក់ បាន​ត្រូវ​សម្លាប់​នៅ​ឆ្នាំ​២០១២​។ ​នេះ​ជា​តួលេខ​ ដ៏​ខ្ពស់បំផុត ​ហើយ​មាន​ចំនួន​ច្រើនជាង​ឆ្នាំ​២០១១​ចំនួន​៣០​នាក់​។ 

នៅ​ប្រទេស​កម្ពុជា​យើង​វិញ របាយការណ៍ របស់​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​បង្ហាញថា មាន​អ្នកកាសែត​ម្នាក់ ត្រូវបាន​សម្លាប់​ញាត់ ក្នុង​គូទ​រថយន្ត​ចំណែក​នាយក​សម្បុក​ឃ្មុំ ត្រូវបាន​ចាប់ខ្លួន និង​ក្រោយមក ត្រូវ​តុលាការ​ផ្តន្ទាទោស អោយ​ជាប់ពន្ធនាគារ រហូត ដល់​២០​ឆ្នាំ ពីបទ​បង្កើត តំបន់អប្បគមន៍ ប្រឆាំង​រដ្ឋាភិបាល​។ ទោះបី​ហេតុផល​ណា ក៏ដោយ ការស្លាប់​របស់​អ្នកយកព័ត៌មាន និង​ការចាប់ខ្លួន លោក ម៉ម សូណង់ដូ នឹង​ធ្វើអោយ​ស្រអាប់​ដល់​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​ក្លឹប​អ្នកកាសែត​កម្ពុជា បាន​សម្តែង​ការព្រួយបារម្ភ យ៉ាង​ប្រយ័ត្ន​ប្រ​យ៉ែ​ង ចំពោះ​ដំណើរ​ថយក្រោយ នៃ​សេរីភាព​សារព័ត៌មាន​។​

​ដោយមាន​តួនាទី​ផ្សព្វផ្សាយ​ព័ត៌មាន​ជូន​សាធារណជន​ទូទៅ​នោះ សារព័ត៌មាន ត្រូវគេ​យល់ថា មាន​ឥទ្ធិពល នៅក្នុង​សង្គម​ប្រជាធិបតេយ្យ ដោយ​អាច​លើកទឹកចិត្ត អោយ​មនុស្ស គិត​តាមផ្លូវ​ណាមួយ អំពី​អ្នកនយោបាយ ឬ ក៏​រដ្ឋាភិបាល របស់​ប្រទេសមួយ ដោយ​ផ្អែកលើ​ព័ត៌មាន ដែល​ពួកគេ​ទទួលបាន​។​

​ជាមួយនឹង​ភាព​ជោគជាំ​ដោយ​ព័ត៌មាន​អំពី​បុគ្គលិក​ណាមួយ អ្នកនយោបាយ​ណាមួយ គណបក្ស​ណាមួយ​ដែល​ផ្តល់អោយ​ដោយសារ​ព័ត៌មាន សាធារណជន​នឹងត្រូវ​ដឹក​នាំអោយ​ឆ្ពោះទៅរក​ការ​វាយ​ត​ម្លែ​ជា​វិជ្ជមាន​ឬ​ អវិជ្ជមាន​តាម​ព័ត៌មាន​ដែល​ពួកគេ​ទទួលបាន​។ ដូច្នេះ​ជា​លទ្ធផល វា​ក៏​ប៉ះពាល់​ដល់​ការសម្រេចចិត្ត​នៅក្នុង​ការបោះឆ្នោត​។ នេះ​ជាការ​បារម្ភ របស់​អ្នកនយោបាយ នៅក្នុង​ប្រទេស​ដែល​លទ្ធិប្រជាធិបតេយ្យ ក្មេងខ្ចី​។​

​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ទាំងមូល​សេរីភាព​សារព័ត៌មាន នៅមានកម្រិត​ទាប​។ អ្នកនយោបាយ​មាន​ភាព​ញញើត នឹង​ផ្តល់​អំណាច ពេញលេញ ដល់​សារព័ត៌មាន​ដោយ​បារម្ភ​ថា​សារព័ត៌មាន​នឹង​បោកបក់​អោយមាន​ការបះបោរ ជម្លោះពូជសាសន៍ និង​សង្គ្រាម​ជាដើម​។ 

​នៅលើ​ជ្រុងជ្រោយ​ខ្លះ ការបារម្ភ​បែបនេះ​សម​ហេតុផល​ជាពិសេស នៅពេលដែល​សារព័ត៌មាន មិនទាន់​រឹងប៉ឹង ទាំង​លើ​ទិដ្ឋភាព វិជ្ជាជីវៈ និ ង​សីលធម៌​។ ប៉ុន្តែ​នៅលើ​ទិដ្ឋភាព មួយទៀត នោះ ការ​រឹតត្បិត​សេរីភាព​នេះ​កើតចេញពី​ការ​សម្លឹង​ឃើញ​សារព័ត៌មាន ជាការ​គំរាមកំហែង ដល់​អំណាច របស់​អ្នកនយោបាយ ដែល​គិតថា សារព័ត៌មាន ផ្តោតអារម្មណ៍ ច្រើន​ហួសហេតុ ទៅលើ​ព័ត៌មាន អវិជ្ជមាន ជាជាង ព័ត៌មាន វិជ្ជមាន​។ 

​វា​ជា​និន្នាការ​សាកល​មួយ ដែលថា អ្នកនយោបាយ​សម្លឹង មក​មើល​សារព័ត៌មាន ជាការ​គំរាមកំហែង ជាជាង​ការជួយ ជ្រោមជ្រែង បើទោះបីជា​ពួកគេ​ទាំងពីរ ប្រភេទ​នេះ មាន​បេសកកម្ម ដូចគ្នា គឺ​ដើម្បី​ផលប្រយោជន៍​សង្គម​ក្តី​។​

​អតីត​នាយករដ្ឋមន្ត្រី​អង់គ្លេស លោក តូ​នី​ប្លែ​រ ធ្លាប់​បង្ហាញ​ការខឹង​សម្បារ បែបនេះ ចំពោះ​សារព័ត៌មាន នៅ​ប្រទេស​អង់គ្លេស ដោយ​និយាយថា សារព័ត៌មាន ងុប​ង​ល់ តែ​រឿង អវិជ្ជមាន​។ 

​ សារព័ត៌មាន​លើក​ហេតុផល​ថា ដើម្បី​កែប្រែ​សង្គម​អោយ​ឆ្ពោះទៅរក​ភាពប្រសើ​វា​ជាការ​ចាំបាច់​ដើម្បី​ធ្វើ​ សេចក្តីរាយការណ៍ តាម​និន្នាការ អវិជ្ជមាន បែបនេះ​។ ប៉ុន្តែ អ្នក​រិះគន់​សារព័ត៌មាន​វិញ​គិតថា​នេះ​គ្រាន់តែ​ជា​គំនិត​ដែល​ផ្តោត​សំខាន់​ ដើម្បី​លក់​ដំណឹង​បែប​នោះ​តែប៉ុណ្ណោះ ខណ​:​ដែល​អ្នក​អាន អ្នក​ស្តាប់ និង អ្នកទស្សនា​ចូលចិត្ត​អ្វីដែល ធ្វើអោយ​កន្ត្រាក់ ដល់​អារម្មណ៍​របស់​ពួកគេ​។ សារព័ត៌មាន​ត្រូវ​ចោទប្រកាន់ថា គិតគូរ​ហួសហេតុ ទៅលើ​ចំណូល ជាជាង ផលប្រយោជន៍​សង្គម​។ ឥឡូវ​ឆ្នាំ​២០១២​បាន​លាចាក​យើង​ទៅហើយ​។ 

​យើង​ ធ្វើដំណើរ​ចូលឆ្នាំ​២០១៣ ជាមួយនឹង​ក្តី​សង្ឃឹមថា​ចំនួន​អ្នកកាសែត ដែល​ត្រូវ​សម្លាប់ នឹងត្រូវ​ថយចុះ នៅក្នុង​ពិភពលោក ហើយនឹង​គ្មាន អ្នកកាសែត​ណា​ម្នាក់ នឹងត្រូវ​សម្លាប់ នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ នៅ​ឆ្នាំ​២០១៣​នេះ​។ ប៉ុន្តែ​រឿង​ល្អៗ នឹងមិន​ងាយ កើតឡើង​ឡើយ ដរាបណា តួអង្គ​ទាំងឡាយ មិនទាន់​យល់​គ្នា​អោយ​ច្បាស់លាស់ ហើយ​ដកថយ មួយ​ជំហាន​ម្នាក់​។​

​សារព័ត៌មាន​ប្រហែលជា​ទាមទារ អោយ​សម្លឹងមើល សង្គម​គ្រប់​ជ្រុងជ្រោយ ជាង​នេះ ដោយ​ធ្វើអោយមាន​តុល្យភាព ជាង​មុន នៅក្នុង​ការ ថ្លឹងថ្លែង​សារព័ត៌មាន ជា​ធុរកិច្ច ដែល​ស្វែងរក​ផលចំណេញ និង បេសកកម្ម បម្រើ​ផលប្រយោជន៍ សង្គម​។ និយាយ​តាមន័យ​ត្រង់នោះ សារព័ត៌មាន​ប្រហែល ជា​ទាមទារ អោយមាន​ការផ្សព្វផ្សាយ តាមរបៀប​មួយ ដែល​គ្រប់​ទិដ្ឋភាព សង្គម​ទាំង​វិជ្ជមាន និង​អវិជ្ជមាន​។ តាមរយ​: សេចក្តីរាយការណ៍ ដែល​មិនសូវ​ខ្មៅ ដូច​មុន អ្នកនយោបាយ ប្រហែលជា​មិនសូវ​ខ្លាច នឹង​ផ្តល់​សេរីភាព​ជាង​មុន​ឡើយ​។ 

​ប៉ុន្តែ​ផ្ទុយទៅវិញ អ្នកនយោបាយ​មិនត្រូវ​សម្លឹង​ឃើញ​សារព័ត៌មាន​ជាការ​គំរាមកំហែង​អំណាច​ឡើយ​។ សារព័ត៌មាន ដែល​វិជ្ជាជីវៈ ធ្វើ​សេចក្តី រាយការណ៍ ដោយ​គ្រាន់តែ ផ្អែកទៅលើ ការពិត​ប៉ុណ្ណោះ​។ វា​គ្មាន​ហេតុផល​អ្វីដែល​មេដឹកនាំ​ត្រូវការពារ​មន្ត្រី​ខិលខូច​នោះឡើយ​។ ការ​អោប ក្រសោប មន្ត្រី​ខិលខូច​នឹងធ្វើ​អោយ​សង្គម​មិនអាច​រីកចម្រើន​ទៅមុខ​ហើយនឹង​ប៉ះពាល់​ ដល់​សេចក្តីទុកចិត្ត​របស់​ប្រជាជន​។ ដូច្នេះ ការ​លាត ត្រដាង ដោយសារ​ព័ត៌មាន​អំពី​អ្នកនយោបាយ ឬ​មន្ត្រី​ខិលខូច មិនមែន​គ្រាន់តែ ធ្វើអោយ​សង្គម កាន់តែ​ផូរផង់​ទេ ប៉ុន្តែ​វា​ថែមទាំង​ជួយ ជ្រោមជ្រែង ដល់​ការជឿទុកចិត្ត ពី​សាធារណជន​ចំពោះ​រដ្ឋាភិបាល គណបក្សនយោបាយ ឬ​អ្នកនយោបាយ​ទៅវិញ​។ ការលាង​សម្អាត ខ្លួន ចេញពី​ភក់ជ្រាំ ជា​អ្វីដែល​មនុស្ស​គ្រប់គ្នា​ត្រូវធ្វើ​ហើយ​វារឹតតែ​ចាំបាច់​ទៀត​សម្រាប់​ អ្នកនយោបាយ​។​

​សូមអោយ​ឆ្នាំ​២០១៣​នេះ ក្លាយជា​ឆ្នាំ​មួយ ដែលមាន​ការយល់​គ្នា កាន់តែច្បាស់ រវាង​សារព័ត៌មាន និង អ្នកនយោបាយ ហើយ​សេរីភាព សារព័ត៌មាន​ស្គុះស្គាយ ជាមុន​នៅក្នុង ប្រទេស​កម្ពុជា និង ពិភពលោក​៕​ ដោយ: គ្រី​ទិច - CEN

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះកោដ្ឋ ដង្ហែចូលព្រះបរមរាជវាំង   អាន1620ដង តំណាងអយ្យការបញ្ជាអោយមេព្រៃរឹបអូសឈើជាច្រើនម៉ែត្រគូបនៅក្បែរព្រៃស្អាក   អាន1772ដង លោក យឹម សារីន ត្រូវបានពលរដ្ឋចោទថាឈូសផ្ទះ និងឈូសផលដំណាំរបស់ពួកគាត់   អាន2058ដង ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជា?...    អាន2497ដង អនុប្រធានប៉ូលីសអន្តោប្រវេសច្រកអូរយ៉ាដាវបដិសេធថា មិនបានឃាត់ខ្លួនអ្នកកាសែតជាង២០នាក់ទេ គ...    អាន1751ដង ពរលរដ្ឋខ្មែររិះគន់ថា៖ ចំណីអាហារនៅកម្ពុជាទាញសញ្ញាអាសន្នពីសុវត្តិភាពខណៈលោកម៉ក់ពេជ្ជរិទ?...    អាន1698ដង លោកទា-គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើបើកឡានបុកគេរួចរតគេចផ្អើលពេញទីក្រុង   អាន1859ដង ឃាត់ខ្លួន ជនជាតិចិន១៦៤នាក់ ពាក់ព័ន្ធករណី បើកល្បែងភ្នាល់តាមប្រព័ន្ធ Internet នៅក្នុងក្រុងសៀមរ?...    អាន1632ដង ម្តាយក្មេងស្រីអាយុ៤ឆ្នាំរងគ្រោះបានប្តីងគ្រូពេទ្យ ពីបទសម្លាប់មនុស្សដោយអចេតនា   អាន1760ដង អង្គការសង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​ស្នើឲ្យ​រដ្ឋាភិបាល ​ដក​កំលាំង​ប្រដាប់​អាវុធ​ចេញ​?...    អាន1787ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈពេល១ឆ្នាំ យោង​តាម​របាយការណ៍​​​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំ​បហ​បាន​អោយ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ប្រុស​ស្រី​ចំ​នួន​១០៣​នាក់ បាន​ស្លាប់ និង​៤៥៦នាក់​ផ្សេង​​ទៀត​បាន​​រង​របួស​ធ្ងន់​ស្រាល​ក្នុង​ករ​ណី​គ្រោះថ្...Read more
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9185នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75263នាក់
ខែនេះ    823054នាក់
ឆ្នាំនេះ   3567358នាក់
សរុប   57166254នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:14