ដេប៉ូ ចែឈុន ទទួលទិញឈើខុសច្បាប់ឡើងកក្រើកខេត្តសៀមរាប លោកទាគឹមសុទ្ធធ្វើមិនដឹង

ដោយៈ សៀមរាប ថ្ងៃទី 05 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 04:07 នាទី ចំនួនអានៈ 1545

ដេប៉ូ​ទិញ​ឈើ​លេខ​២​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ជន្លង់​ សង្កាត់​សាលា​កំ​រើក​ ក្រុង​ខេត្ត​សៀម​រាប​ដែល​មាន​ថៅ​កែ​ឈ្មោះ​ចែ​ឈុន ហៅ​ចែពៅ កំពុង​ទទួល​ទិញ​ឈើ​ខុស​ច្បាប់​ទាំង​យប់​ទាំង​ថ្ងៃ ក្រោម​ក្រ​សែ​ភ្នែក​លោក​ទាគឹម​សុទ្ធ​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​។

យោង​តាម​ប្រ​ភព​ព័ត៌​មាន​ពី​អ្នក​រក​ទិញ​លក់​ឈើ​នៅ​ក្បែរ​ៗ​ដេ​ប៉ូ​របស់​ចែ​ឈុន​បាន​អោយ​ដឹង​ថា ចែ​ឈុន​បើ​ក​ដែ​ប៉ូ​ទិញ​លក់​ឈើ​នេះ​ មិន​ដែល​ទិញ​ឈើ​របស់​ក្រុង​ហ៊ុន​ដី​សម្បទានសេដ្ឋ​កិច្ច​ទេ គឺ​ទិញ​តែ​ឈើ​គេ​ដឹក​តាម​រថ​យន្ត​ទាហ៊ាន​ រថ​យន្ត​សាន់​យ៉ុង​ និង​រឺ​ម៉ក​ខុស​ច្បាប់​តែ​ប៉ុណ្ណោះ។

ជាក់​ស្តែង​កាលពីព្រឹក​​ថ្ងៃទី២២​ខែ​មករា​ឆ្នាំ​២០១៣ ចែ​ឈុន​បាន​ទិញ​ឈើ​មួយ​រថ​យន្ត​សាន់​យ៉ុង​ពេញ​ ដែល​រថ​យន្ត​ដឹក​ឈើ​នោះ​ត្រូប​បាន​គេ​ស្គាល់​ថា ជា​របស់​ ចែផល្លី ដែ​ដឹក​ចេញ​ពី​ស្រយ៉ង​កោះ​កេរ្តិ៍​ ខេត្ត​ព្រះ​វិហារមក​។

នៅ​យប់​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៣ ចែ​ឈុន​បាន​ទទួល​ទិញ​ឈើ​មួយ​រឺ​ម៉ក​ពេញ​ ដែល​រឺ​ម៉ក​នោះ​ត្រូវ​បា​ន​ប្រ​ភព​រាយ​ការណ៍​ថា ដឹក​ឈើ​កម​ពី​ខេត្ត​ព្រះ​វិហារ​ឆ្លង​កាត់​ ស្រុក​ស្វាយ​លើ​មក​ខេត្ត​សៀម​រាប​ដូច​គ្នា។ នៅ

នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​មករា ឆ្នាំ២០១៣​នេះ ចែ​ឈុន​បាន​ទទួល​ទិញ​ឈើ​ពី​រថ​យន្ត​សាន់​យ៉ុង​ពណ៍​លឿង​របស់​ចែ​ផល្លី​ដដែល ដោយលែ​អោយ​រថ​យន្ត​នេះ​ឈប់​ពី​មុខ​ដេ​ប៉ូដូច​មុនៗ​ តែ​បែ​ជា​អោយ​រថ​យន្ត​ដឹក​ឈើ​ចូល​ទៅ​ខាង​ក្រោយ​ដេ​ប៉ូ ដើម្បី​ទំលាក់​ឈើ​ចុះ​ ព្រោះ​ខា្លច​គេ​ថត​រូប។

នៅ​ព្រឹក​ថ្ងៃ​ទី​៥​នេះ អ្នក​យក​ព័ត៌មាន​យើងនៅ​តែ​ព្យា​យាម​​​​រាយ​ការណ៍​ជូន​លោក ​យឹម​ស៊ីវន នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រុង​​សៀម​រាប និង​ស្រុក​ប្រាសាទ​បាគង ​លោក​នៅ​តែ​មាន​ប្រ​សសន៍​ថា លោក​នៅ​ឆ្ងាយ​ជាប់​វាស់​វែង​ដី​ធ្លី​ជា​មួយ​យុវ​ជន​ស្ម័ក​ចិត្ត សុំ​អោយ​ខល​ទៅ​អ្នក​ផ្សេង។

លោក​ ឡឹង​សុខា​ មន្រ្តី​រដ្ឋ​បាល​ព្រៃ​ឈើ​ទទួល​បន្ទុក​ផ្នែក​បង្រ្កាប​នៅ​ក្រុង​សៀម​រាប​ មិន​បាន​ចុះ​បង្រ្កាប​ការ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ខាង​លើទេ ហើយ​តែ​ង​តែ​និយាយ​យក​លេស​ថា​វា​មាន​បញ្ហា​បែប​នេះ​ បែប​នោះ និង​បាន​បដិសេធ​ជំ​នួស​ឈ្មួញ​ដឹក​ឈើ​ឈ្មោះ​ ចែ​ផល្លី​ ថា​ ” រថ​យន្ត​ចែ​ផល្លី​មិន​មែន​មក​រាល់​ថ្ងៃទេ កាល​ពី​ម្សិល​មិញ​(ថ្ងៃទី៤) ម្សិល​ម្ងៃ(ថ្ងៃទី៣)មាន​បាន​មក​ឯណា“។

លោក​ យ៉ានស៊ីវ័ត នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ស្វាយ​លើ​ខេត្ត​សៀម​រាប​ក៏​បាន​បដិសេធ​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​៥​នេះ​ដែ​រថា ”ខ្ញុំ​មិន​ដែល​ដឹង​ថា​មាន​រថ​យន្ត​ដឹ​ក​ឈើ​ម៉ាក​សាន់​យ៉ុង​ឆ្លង​កាត់​តាម​ស្រុក​ស្វាយ​លើ​ផង សុំ​ទោស​រវល់​ជាប់​ប្រ​ជុំ​“ រួច​បិទ​ទូរ​ស័ព្ទ​បាត់​ទៅ។

នៅ​ព្រឹក​ថ្ងៃទី​៥​នេះ យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ ម៉ុង​ប៊ុន​លីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ និង​លោក ​ទាគឹម​សុទ្ធ​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​នៅ​ក្រៅ​តំ​បន់​សេវា។

ពលរដ្ឋ​នៅ​ប៉ែក​ឧត្តរ​​​នៃ​ប្រ​ទេសកម្ពុជា បាន​និយាយ​តៗ​គ្នា​ថា កាល​ពី​លោក​ ទី​សុគន្ធ នៅ​​​កាន់​តំ​ណែង​ព្រៃ​ឈើ​កាប់​បំ​ផ្លាញ​ខ្ចេចខ្ទី ដល់​លោក​ ឆេងគឹមស៊ុន​ ឡើង​កាន់​តំ​ណែង​ម្តង​មិន​ត្រឹម​តែ​ខ្ទេច​ទេ គឺ​រលាយ​តែ​ម្តង តែ​បើ​រលាយ​មាន​លុយ​ចូល​រដ្ឋ​ វា​រាង​គ្រាន់​បន្តិច តែ​នេះ​រលាយ​ចូល​តែ​ហោ​ប៉ៅ​ពួក​គ្រុម​ប្រ​ព្រឹត្តអំពើ​​​ពុក​រលួល​ ចូល​តែ​ហោ​ប៉ៅ​ឯក​ជនតែ​ប៉ុណ្ណោះ។ ពលរដ្ឋ​សំនូម​ពរ​ទៅ​លោក វណ្ណសុផាន់​ណា អធិការដ្ឋាន​ខាង​ជើង​បឹង​ទន្លេសាប និង​លោក​ ឆេង​គឹមស៊ុន ប្រធាន​រដ្ឋ​បាល​ព្រៃ​ឈើ​ប្រ​ចាំ​កម្ពុជា មេត្តា​បើក​ភ្នែក​មើល​​បទ​ល្មើស​ព្រៃ​ឈើ​ទាំង​តូច​ទាំង​ធំផង​ទាន៕ ដោយ៖ ផ្លុងរ៉េត (សូម​ជូយ​ share បន្ត​ទៅ​ Face book របស់​អ្នក​បើ​ស្រ​លាញ់​ព្រៃឈើ)

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក​ទេព-ពុំសែន​អធិការ​ស្រុកពួក​បាន​បញ្ជូន​សំណុំ​រឿង​គ្រោះ​ថ្នាក់ចរាចរណ៍​កាល​ថ្ងៃទី​២?...    អាន1725ដង បក្ស​សង្គ្រោះ​ជាតិ​ថ្វាយ​លិខិត​ព្រះមហាក្សត្រ​ថា​មិន​ចូល​រួម​ប្រជុំ​សភា   អាន1559ដង យុគចិន្តា បក​ស្រាយ​​រឿង​​​​ក្តោប​​លុយទុក​​​ជាង១ម៉ឺន​ដុល្លារ​   អាន1831ដង មេខ្យល់បោកគេថានាំទៅធ្វើការនៅស្រុកថៃត្រូវ អ ហ ចាប់ដាក់ទ្រុង   អាន1629ដង លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេ?...    អាន2310ដង លោក ​ទៀ ​សុខា​ពាក់​ផ្កាយ២ ​និង​លោក កាន់ ​កៅ​ពាក់​​ផ្កាយ​​១ ឃុប​ឃិត​ជាមួ​យឈ្មួញ​បង្កើត​ ប?...    អាន1960ដង បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?   អាន4048ដង របាំត្រុដិ (មានវីដេអូ)   អាន2971ដង ​ប៉ែន​វណ្ណា​រិ​ទ្ធ​ មាន​អ្នកដើរ​ប្រមូល​លុយ​ពីបទ​ល្មើស​នេសាទ​យកទៅ​ជូន   អាន1723ដង ក្រុមហ៊ុនស្រាបៀរ១ចំនួនដាក់ស្លាកយីហោផ្សាយពាណិកកម្មពេញចិញ្វើមផ្លូវ    អាន1684ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចេង ដារ៉ាវុធ ផ្ញើលិខិត​អយុត្តិធម៌ជូន​ចម្តេច ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា លោក ចេង ដារ៉ាវុធ អតីតប្រ​ធាន​ស្តីទី នាយកដ្ឋាន​សុខមាលភាពមនុស្ស​ចាស់​នៃ​ក្រ​សួង​សង្គម​កិច្ច បាន​ប្រាប់​កម្ពុជា​សុវណ្ណ​ភូមិ​ថា លោក​មាន​រឿង​អយុត្តិធម៌ ដែល​ធ្វើ​អោយ​លោក​មាន​ការ​ឈឺ​ចុច​ចាប់​ខ្លោច​ផ្សាជា​ទី​...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
ខ្សឹបដាក់ពាង៖ សមត្ថកិច្ចខេត្តបន្ទាយមានជ័យកំពុងបើកដៃអោយឈ្មួញនាំម៉ូតូគេចពន្ធចូលស្រុកខ្មែរ ក្រុម​​ឈ្មួញ​បាន​ឃុបឃិតគ្នា​​ជាមួយ​សមត្ថកិច្ច​តាម​ព្រំដែន ​​នាំ​ចូល​ម៉ូតូគេច​ពន្ធ​​​ពីប្រ​ទេស​​ថៃចូល​​មកប្រ​ទេស​​កម្ពុជា តាម​ច្រករបៀង ​​ពី​មួយ​ថ្ងៃ​ទៅ​​មួយ​ថ្ងៃ មាន​ការនាំ ចូល​ម៉ូតូ​គេច​ពន្ធ​ទាំងនោះ ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7705នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73783នាក់
ខែនេះ    821574នាក់
ឆ្នាំនេះ   3565878នាក់
សរុប   57164774នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:00