មនុស្ស៦៧នាក់​ត្រូវបាន​ចាប់​ខ្លួន​ពាក់ព័ន្ធបទល្មើស​នេសាទ

ដោយៈ សៀមរាប ថ្ងៃទី 17 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 01:24 នាទី ចំនួនអានៈ 1771

បន្ទាប់ពីបើកយុទ្ធនាការបង្ក្រាបបទល្មើសនេសាទ ក្នុងដែនបឹងទន្លេសាប ខេត្តសៀមរាប អស់រយៈពេញមួយយប់ អាវុធហត្ថខេត្ត បានឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៦៧នាក់ដកហូត កាណូត១៦គ្រឿងនិងឧបករណ៏នេសាទមួយចំនួនធំទៀត។

យុទ្ធនាការនេះធ្វើឡើងចាប់តាំងពីម៉ោង១៩ថ្ងៃទី១៥ខែកុម្ភៈរហូតដល់ម៉ោង៦ព្រឹកថ្ងៃទី១៦ខែកុម្ភៈឆ្នាំ២០១៣ នៅក្នុងភូមិសាស្ត្រចំនួនពីរគឺ សង្កាត់ ចុងឃ្នៀស ក្រុងសៀមរាប និងកំពង់ឃ្លាំង ស្រុក សូត្រនិគម។ របាយការណ៏អាវុធហត្ថខេត្តសៀមរាបបានបញ្ជាក់ប្រាប់អ្នកយកព័ត៌យើងថាដោយទទួលបទបញ្ជាពីឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីនិងប្រធានគណៈកម្មការអធិការកិច្ចគ្រប់គ្រងនិងអភិវឌ្ឍន៏ឡូត៏នេសាទជុំវិញបឹងទន្លេសាប។

ព្រមទាំងបញ្ជាពីនាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឲ្យកម្លាំងអាវុធហត្ថសៀមរាបចុះបង្ក្រាបបទល្មើសនេសាទក្នុងខេត្តសៀមរាបឲ្យដល់ឬសគល់។

យោងតាមការចង្អុលបង្ហាញពីលោក ឧត្តមសេនីយ៍ត្រី ម៉ន សាម៉ុន ជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាបបញ្ជាឲ្យក្រុមទី១ក្នុងភូមិសាស្ត្រ ចុងឃ្នៀសតំបន់អតីតឡូត៏លេខ៤ដឹកនាំដោយលោកវរសេនីយ៏ឯក ស្រី យូរ៉ា មេបញ្ជាការរងនិងជាប្រធានមន្ទីស្រាវជ្រាវយុត្តិធម៌បានប្រើប្រាស់កម្លាំងអាវុធហត្ថ៣៧ នាក់អាវុធធុនអាការចំនួន១០ដើម។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ ចំនួន២៧នាក់ ស្រី៥នាក់ ក្នុងនោះមានជនជាតិវៀតណាម៨នាក់ និងដកហូតទូកម៉ាស៊ីនអូសម៉ាញ់ ៣គ្រឿង ទូកម៉ាស៊ីនរុញស៊ីប ៦គ្រឿង ទូកម៉ាស៊ីនធំដឹកត្រី២គ្រឿង សាច់មង១០០០ម៉ែត្រ ដងស៊ីប១០ដើម និងត្រីចម្រុះ៤តោន។ ចំណែកក្រុមទី២ ភូមិសាស្ត្រឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ក្នុងតំបន់ឡូត៏ បំរ៉ុងលេខ៥ ដឹកនាំដោយលោកវរសេនីយ៏ទោ សេង វុទ្ធី នាយរងសេនាធិការបានប្រើប្រាស់កម្លាំងអាវុធហត្ថ១៥នាក់អាវុធធុនអាការចំនួន៤ដើម។ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន ៤០នាក់ស្រី ១២នាក់ ប្រុស២៨នាក់និងដកហូតទូកឈើម៉ាស៊ីន៥គ្រឿងទូកឈើអត់ម៉ាស៊ីន១គ្រឿងសាច់អួន៤០០ម៉ែត្រ និងត្រីចម្រុះ៥០០គីឡូក្រាម។

សរុបលទ្ធផលក្នុងយុទ្ធនាការបង្ក្រាប បទល្មើសនេសាទក្នុងដែនបឹងទន្លេសាបខេត្តសៀមរាបឃាត់ខ្លួនជន សង្ស័យបាន៦៧នាក់ស្រី១៧នាក់ជនជាតិវៀតណាម៨នាក់ និងដកហូតទូកឈើម៉ាស៊ីន(កាណូត)១៦គ្រឿងទូកឈើអត់ម៉ាស៊ីន១គ្រឿងសាច់មង១០០០ម៉ែត្រសាច់អួន៤០០ម៉ែត្រដងស៊ីប១០ដើមនិងត្រីចម្រុះ៤.៥តោន។ លោកវរសេនីយ៏ឯក ស្រី យូរ៉ា បញ្ជាក់ថាជនជាប់សង្ស័យ ប្រុសស្រី ទាំង៦៧នាក់សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍ទៅតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០១៣។

គួរបញ្ជាក់ថា បទល្មើសនេសាទក្នុងភូមិសាស្ត្រ តំបន់ចុងឃ្នៀស និងតំបន់កំពង់ឃ្លាំងបានកើតឡើងយ៉ាងអនាធិបតេយ្យជារៀងរាល់ថ្ងៃ បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាប្រកាសបិទឡូត៏នេសាទទូទាំងប្រទេស។បើទោះបីជាមានការបង្ក្រាប បន្តិចបន្តួចពីមន្ត្រីជំនាញ តែក៏មានការឃុបឃិតផងដែរ។ ចំពោះការឃាត់ខ្លួនជនសង្ស័យចំនួន៦៧នាក់នេះ ក៏អាចនិយាយបានថាជាការបង្ក្រាបទ្រង់ទ្រាយធំមួយផងដែរ ចំពោះបទល្មើសនេសាទសម្រាប់ខេត្តសៀមរាប។ប៉ុន្តែរបាយការណ៏របស់អាវុធហត្ថពុំបានបញ្ជាក់ពីវត្តមានចូលរួម របស់មន្ត្រីជំនាញ ជលផលឡើយ។ ជាមួយនឹងការបង្ក្រាបទ្រង់ទ្រាយធំនេះមហាជនខេត្តសៀមរាប បានសាទរយ៉ាងខ្លាំងដោយដាក់ការរំពឹងថា មច្ឆារជាតិក្នុងបឹងទន្លេសាប អាចនឹងកើនឡើងវិញ ប្រសិនបើ ប្រតិបត្តិការទ្រង់ទ្រាយធំនេះនៅតែបន្ត៕ដោយ រស្មី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តធួរីសដឹកឈើប្រណិតរបស់ប្រពន្ធអធិការស្រុកប្រាសាទបាគងត្រូវ អ្នកកាសែតហៅមេព្រៃអោយចាប?...    អាន1521ដង លោក ញ៉ឹម ស៊ីវ័ន្ត នាយសង្កាត់រដ្ឋបាលជលផលជីក្រែង កំពុងបើកដៃអោយអ្នករកស៊ីដាក់ឆ្នុកក្នុងដែន?...    អាន2109ដង សមត្ថកិច្ចចម្រុះចុះពិនិត្យកសិដ្ឋានចិញ្ចឹមជ្រូកដែលបង្ករផលប៉ះពាល់ដល់ពលរដ្ឋនិងបរិស្ថាន   អាន1653ដង លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ...    អាន2229ដង សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា   អាន2621ដង ព្រះសង្ឃ​ជាង​៥ពាន់​អង្គ​សូត្រ​ធម៌​ឧទ្ទិស​កុសល​ថ្វាយ​ព្រះ​មហា​វីរក្សត្រ   អាន1571ដង កក្រើកឡើងវិញហើយមេឈ្មួញបំផ្លាញព្រៃឈើដ៏ល្បី ឈ្មោះ ហូវ ជីវ៉ៃ ប្រចាំទិសឦសាន   អាន1998ដង ចងកសម្លាប់ខ្លួន គេសង្ស័យថាខូចចិត្តព្រោះរឿងស្នេហា   អាន1672ដង លោក ហ៊ុន សែន៖ កម្ពុជា​មិន​មែន​ទទួល​បាន​សន្តិភាព​ដោយសារ​វត្តមាន​​អ៊ុនតាក់   អាន1820ដង លោក មឿងសុន ផ្ញើសេចក្តីអំពាវនាវជូនសម្តេច​ ហ៊ុនសែន   អាន1718ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
ប្រជាពលរដ្ឋរាប់ម៉ឺននាក់នៅទីលានប្រជាធិបតេយ្យនៅម៉ោង៧:១៥នាទីព្រឹកនេះ យោងតាម​បណ្តាញ​សង្គម​ Facebook បាន​អោយ​ដឹង​ថា ប្រជា​ពលរដ្ឋ​រាប់ម៉ឺននាក់ប្រ​មូល​ផ្តុំ​ជួប​ជុំ​គ្នា​នៅ​ទី​លាន​ប្រ​ជា​ធិប​តេយ្យនៅ​ម៉ោង​៧:១៥នាទីព្រឹកនេះ ក្នុង​ការ​ធ្វើ​មហា​បាតុ​កម្ម​អហឹង្សា។ ...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ ប្រជា​ពលរដ្ឋ​នៅ​ឃុំ​កណ្តែក​មួយក្រុម​បាន​លួច​បង្ហើប​អោយ​ដឹងថា លោកខាំលឿមេ​ឃុំ​កណ្តែក​កំពុង​តែ​កាប់​រាន​ដើម​រាំង​ទឹក​ ព្រម​ទាំង​ចាក់​ថ្នាំសំ​លាប់ដើម​រាំង​​មិន​អោយ​ដុះ​ឡើង​វិញ ដើម្បី​យក​ដី​ធ្វើ​ស្រែ​ប្រាំ...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹង ហេតុ៧ប្រការដែលបុរសស្រ្តីយល់ដឹងគឺ៖ ១- ស្គាល់ហេតុ        ២- ស្គាល់ផល់       ៣- ស្គាល់ប្រពន្ធ        &nb...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9195នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75273នាក់
ខែនេះ    823064នាក់
ឆ្នាំនេះ   3567368នាក់
សរុប   57166264នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:16