រឿងក្តី​ឈូកបណ្ឌិតត្រឡប់ត្រឡិន​បាយបិណ្ឌជាបាយបាត

ដោយៈ khmer 7 ភ្នំពេញ ថ្ងៃទី 19 ខែ 06 ឆ្នាំ 2013 វេលាម៉ោង 12:04 នាទី ចំនួនអានៈ 1531

ករណី​អតីត​អភិបាលក្រុង​បាវិត​លោក​ឈូក​បណ្ឌិត​បាញ់រះ​លើ​កម្មការិនី​រោងចក្រ​នៅ​ក្រុង​បាវិត បណ្តាល​ឲ្យ​ទទួលរង​របួស​យ៉ាងធ្ងន់ធ្ងរ​កាលពី​ថ្ងៃទី​២០​កុម្ភៈ​២០១២​នោះ ដែល​តុលាការ​បាន​បើកសវនាការ​ជា​បន្តបន្ទាប់​តាំងពី​ថ្នាក់ក្រោម​រហូតមកដល់​ថ្នាក់លើ​ហើយ​បាន​បង្វែរ​មកក្រោម​វិញ​នោះ​ឥឡូវ​ហាក់បីដូចជា​មានការ​វិ​វ​ឌ្ឃ​ន៍​ប្រែប្រួល​យ៉ាងខ្លាំង​ស្ទើរ​រក​ស្មាន​មិនត្រូវ​ទាល់តែសោះ​ខណៈដែល​គេ​ដឹងថា​លោក​ឈូក​បណ្ឌិត ដែលជា​តួអង្គ​ក្នុង​រឿងក្តី​ដ៏​រសើប​មួយ​នេះ​សុខៗ​ស្រាប់តែ​ប្រែក្លាយ​ទៅជា​សាក្សី​ទៅវិញ គ្រា​ដែលមាន​សាក្សី​ជាច្រើន​បានបង្ហាញ​ថា​លោក​ឈូក បណ្ឌិត គឺជា​ជនដៃដល់​តែ​ម្នាក់​គត់​ដែល​បាន​បាញ់​កម្មការិនី​ឲ្យ​រងរបួស​នោះ​។​

គួរ​បញ្ជាក់ថា​នៅក្នុង​សំណុំរឿង​ដ៏​ក្តៅគគុក​នេះ​ត្រូវបាន​លើកយក​មក​បើកសវនាការ​នៅ​សាលាដំបូង​ខេត្តស្វាយរៀង​សារជាថ្មី​ទៀត​ដែលមាន​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១២​រហូតដល់​ថ្ងៃទី​១៤ ខែមិថុនា​ឆ្នាំ​២០១៣​។​ប៉ុន្តែ​ទោះបី​សវនាការ​នេះ​មាន​រយៈពេល​បី​ថ្ងៃ​ក៏ពិតមែន​តែ​គេ​មិនបាន​ឃើញ​វត្តមាន​របស់លោក​ឈូក បណ្ឌិត ដែលជា​ជនជាប់ចោទ​ឡើយ គេ បែរជា​ឃើញ​មុខ​ជនជាប់សង្ស័យ​ម្នាក់​ថ្មី​ទៀត​ដែលជា​មន្ត្រីប៉ូលិស​ក្រុង​បាវិត​ឈ្មោះ​ស ចាន់ថា គួរ​ឲ្យ​ចម្លែក​ជាទីបំផុត​។​

​នៅក្នុង​សវ​នា​ដែល​គួរ​ឲ្យ​ចង់​តាមដាន​ដោយ​យកចិត្តទុកដាក់​នោះគេ​ឃើញ​មាន​សាក្សី​ព្រោងព្រាត​មកពី​ស្ថាប័ន​ប៉ូលិស​និង​កងរាជអាវុធហត្ថ​ប្រមាណ​ជិត​២០ នាក់មក​ឆ្លើយបំភ្លឺ​ផ្សេងៗ​ពីគ្នា​ក្នុង​នោះគេ​បាន មាន​សាក្សី​ចំនួន​ពីរ​នាក់​បាន​ឆ្លើយ​ដាក់បន្ទុក​ទៅ​លោក​ស​ចាន់ថា អាច​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការបាញ់​លើ​កម្មការិនី​។​ចំណែក​សាក្សី​១១​នាក់​បាន​ឆ្លើយ​ដាក់បន្ទុក​លើ​លោក​ឈូក​បណ្ឌិត​រីឯ​សាក្សី​ដទៃទៀត​បាន​ឆ្លើយថា​មិនដឹង​ហេតុការណ៍​នោះ​ច្បាស់លាស់​។​

​ប៉ុន្តែ​ទោះបីយ៉ាងណា​នៅក្នុង​សវនាការ ភាគី​ជនរងគ្រោះ នៅតែ​បន្ត​ទាមទារ​ឲ្យ​ប្រធាន​ចៅក្រម​ជំនុំ​ជម្រះក្តី ផ្តន្ទាទោស​លោក​ឈូក បណ្ឌិត និង​ទាម​ទារជំងឺចិត្ត ចំនួន ៤​ម៉ឺន​ដុល្លារ​។​

អ្វីដែល​កាន់តែ​ចម្លែក​ជាងនេះទៀត​នោះ​ត្រង់​ថា​សំណុំរឿង​បាញ់​កម្មករ នេះ​ស្រាប់តែ​តុលាការ​បាន​ចោទ​ធ្វើការ​ចោទប្រកាន់​ទៅលើ​ជនសង្ស័យ​ម្នាក់​ផ្សេងទៀត គឺជា​នាយផ្នែក​ព្រហ្មទណ្ឌ​ក្រុង​បាវិត លោក ស ចាន់ថា ផ្ទុយ​ពី​ពេលមុន​ដែល​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អះអាងថា មានតែ លោក ឈូក បណ្ឌិត ម្នាក់​ប៉ុណ្ណោះ​ដែលជា​ជនសង្ស័យ​ក្នុង​រឿងនេះ​។  ទាក់ទិន​ករណីនេះ ប្រធាន​កម្មវិធី​សិទ្ធិ​ការងារ​នៅ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ លោក មឿ​ន តុលា ដែល​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​សវ​នា​ការ​នេះ បាន​កត់សម្គាល់ថា ការសួរដេញដោល​ឡើងវិញ​នេះ មាន​លក្ខណៈ​បើកទូលាយ​ឲ្យ​មេធាវី​ការពារ​ក្តី​ជនរងគ្រោះ​មានឱកាស​ច្រើន​ក្នុងការ​សួរដេញដោល​ស​ក្សី​។ ប៉ុន្តែ​លោក​ថា​ចៅក្រម និង​ព្រះរាជអាជ្ញា​ហាក់​ព្យាយាម​ទាញយក​ចម្លើយ​ពីសា​ក្សី​ដើម្បី​ដាក់បន្ទុក​តែ​លើ​ជនជាប់ចោទ​ថ្មី​គឺ លោក ស ចាន់ថា ទៅវិញ​។​

​ទោះបី​បែបណា​អ្នកស្រី​កែវ នា​ដែលជា​ជនរងគ្រោះ​មួយរូប​បាន​និយាយថា ចម្លើយ​របស់​សាក្សី​បានធ្វើ​ឲ្យ​អ្នកស្រី​ស្ងប់ចិត្ត និង​មានជំនឿថា តុលាការ​នឹង​អា​ចរក​យុត្តិធម៌​ជូន​ពួកគេ​បាន​។ អ្នកស្រី​បញ្ជាក់ ថា​ដូច​ថា​ខ្ញុំ​មាន​អារម្មណ៍​ត្រេកអរ​ខ្លាំង ព្រោះ​បានឃើញ​ពួកគាត់​និយាយ​អញ្ចឹង​មក គឺ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​ធូរ​។​

​ចំណែក​សាលក្រម​ក្នុង​សំណុំ​រឿងនេះ​ត្រូវបាន​គេ​ដឹងថា​នឹង​លើក​យកទៅ​ប្រកាស​នៅ​ថ្ងៃទី​២៥ មិថុនា ខាងមុខនេះ​។​

​គួរ​រំ​ឮ​ក​ឡើងវិញ​ថា​ព្រឹត្តិការណ៍​បាញ់​កម្មការិនី​យ៉ាង​សាហាវព្រៃផ្សៃ​នោះ បាន​កើតឡើង​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១២ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​បាវិត ជាប់​ព្រំដែន​វៀតណាម ដែល​បណ្តាល​ឲ្យ​កម្ម​ការី​នី​៣​នាក់​រងរបួស មានឈ្មោះ កែវ នា ប៊ុន ចិន្តា និង​នុត សា​ខន ។​

​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​ទន្ទឹង​ចាំមើល​ថា​តើ​លោក​ឈូក បណ្ឌិត អតីត​អភិបាលក្រុង​បាវិត​ដែលជា​ជនជាប់សង្ស័យ​ក្នុង​សំណុំរឿង​បាញ់​កម្មការិនី​បីនាក់​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​នោះ​អាច​គេច​ផុតពី​សំណាញ់​ច្បាប់​ដែរ​ឬ​យ៉ាងណា​ខណៈដែល​មាន​សាក្សី​ជាច្រើន​បាន​អះអាងថា​អតីត​អភិបាលក្រុង​បាវិត​រូបនេះ​ជា​អ្នកប្រព្រឹត្ត​ដោយផ្ទាល់​នោះ ។​ជាពិសេស​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​សខេង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ក៏​ធ្លាប់​បានបញ្ជាក់​កាលពីពេល​កន្លងមក​ថា​លោក​ឈូក បណ្ឌិត គឺជា​ជនសង្ស័យ​តែ​ម្នាក់​គត់​ដែល​បាន​បាញ់​កម្មការិនី​ឲ្យ​រងរបួស​នោះ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបកស្រាយចំពោះការចុះផ្?...    អាន1612ដង ស្មៀនសង្កាត់ម្នាក់តែងតែជំរិតទាលុយពីរាស្រ្តក្រីក្រ    អាន1664ដង របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈព?...    អាន2330ដង ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសច?...    អាន3686ដង មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​...    អាន2218ដង អគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋនៅជិតទូរទស្សន៍CTN   អាន1874ដង មន្ទីរសំរាកព្យាបាលពន្លឺជ័យត្រូវបានប្រជាពលរដ្ឋគាំទ្រយ៉ាងពេញទំហឹង    អាន1710ដង រថយន្តក្រុមហ៊ុនដឹកសំរាម Gaea បើកបុកម៉ូតូ១គ្រឿងបណ្តាលអោយមនុស្ស២នាក់ស្លាប់   អាន1775ដង ទំនិញគេចពន្ធនៅតែបន្តដឹកចូលពីប្រទេស ថៃតាមច្រកជាច្រើននៅខេត្តបន្ទាយមានជ័យ   អាន1743ដង លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​   អាន1763ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
ខ្យល់កន្ត្រាក់មួយពព្រិចភ្នែកធ្វើអោយផ្ទះ៧៦ខ្នងរលំខ្ទិចខ្ទី និងបំផ្លាញផលដំណាំមួយចំនួន តែមួយពព្រិចភ្នែកផ្ទះជាង៧០ខ្នង ព្រមទាំងដំណាំកៅស៊ូ ចន្ទីត្រូវរងការខូចខាត និងមនុស្សប្រុស​ស្រី​ចំ​នួ​ន​៥នាក់រងរបួសធ្ងន់ស្រាល ក្នុងករណីខ្យល់កន្ត្រាក់ដ៏ធំ ​គ្របដណ្ដប់លើ​៣ឃុំ ក្...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
សម្តេច ជា ស៊ីម ទទួលមរណៈភាពនៅរសៀលថ្ងៃទី៨នេះ សម្តេច ជា ស៊ីម បានទទួលមរណៈភាព នៅម៉ោង៣និង៤៥នាទី ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥នេះ ក្នុងជន្មាយុ ៨៣ ឆ្នាំ ដោយរោគាពាធនៅគេហដ្ឋាន ឯរាជធានីភ្នំពេញ។...Read more
បញ្ជូនថៅកែផ្ទះសំណាក់ និងបក្ខពួកទៅតុលាការពាក់ព័ន្ទទទួលផលចោរកម្ម និងផ្ដល់ទីតាំងប្រើប្រាស់គ្រឿងញៀន មន្ត្រីអាវុធហត្ថខេត្តបានឲ្យដឹងថា  ម្ចាស់ផ្ទះសំណាក់​យីហោ (ធួក ប៊ុនថុន)​ និង​មនុស្សប្រុស​ស្រី​ចំនួន១៧នាក់ទៀត ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅតុលាការ នៅ​ថ្ងៃ​ទី​១០ ខែ​ឧសភា ​ឆ្នាំ២០១៥​នេះ បន្ទាប់ពីរធ្វើកា...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
សូមសមត្ថ​កិច្ច​​គ្រប់លំ​ដាប់ថ្នាក់ និង​ប្រ​ជា​រាស្រ្ត​ខ្មែរ អានច្បាប់​ស្តីពី​ព្រៃ​ឈើ​ខ្លះៗផង ច្បាប់ស្តីពីព្រៃឈើ ជំពូក៨:  ការ​ហាមឃាត់ការ​ប្រ​មូល​ផល អនុផល​ព្រៃឈើ និងការ​ការពារព្រៃឈើ មាត្រា ៣២:  ព្រៃឈើ​ត្រូវ​បាន​ការ​ពារ​ប្រ​ឆាំងនឹង​រាល់​សកម្ម​ភាព​ដែល​ធ្វើ​អោយ​ខូច​ខាត បណ្តាល​មក​ពី...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      14966នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    81044នាក់
ខែនេះ    828835នាក់
ឆ្នាំនេះ   3573139នាក់
សរុប   57172035នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 19:47