ឯកឧត្តម នេតសាវឿន គួរស៊ើប​អង្កេតរឿងការដោះដូរទីតាំងប៉ុស្តិ៍​នគរបាលឃុំដារផង

ដោយៈ កម្ពុជាសុវណ្ណភូមិ ខេត្តកំពុងចាម ថ្ងៃទី 15 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 12:25 នាទី ចំនួនអានៈ 1730

លោក​ សៀ ​ត្រៃ ​មាន​​​តួ​​នា​ទី​​​ជា​ អនុ​ប្រ​ធាន​​​នគរបាល ​អន្តោប្រវេសន៍ ​ប្រចាំ​​ច្រក​​ដូង​ ដែល​មាន​ប្រពន្ធ​ឈ្មោះ ​លី ​សុគន្ធ​ ហៅ​យាយ​ក្តាម​ ជា​​អ្នក​រក​ស៊ី​ឈើ​ក្រញូង​ដែល​មាន​ឥទ្ធិពល​ជាង​ប្តី​នោះ​ បាន​​រត់​ការ​​ដោះ​ដូរ​ទី តាំង ប៉ុស្តិ៍ រដ្ឋ បាល ឃុំ ដារដែលគេឲ្យតំលៃជាង៣០ម៉ឺនដុល្លា  តាមរបៀប​ពុករលួយ ដែល​ទាមទារ​ឲ្យ អគ្គស្នងការ​នគរបាល​ជាតិ ជាពិសេស​ក្រសួង មហាផ្ទៃ ស៊ើបអង្កេត​ស្រាវជ្រាវ​ករណីនេះ ឡើងវិញ​ជាបន្ទាន់​។

បើតាម​ប្រភព​ខ្សឹបខ្សៀវ​មួយចំនួន បាន​ឲ្យ​ដឹងថា ទីតាំង​ប៉ុស្តិ៍​រដ្ឋបាល​ថ្មី ត្រូវ​ចំណាយ​ក្នុងការ​សាងសង់​និង​ទិញ​ដី មិន​ដល់ ១០​ម៉ឺន​ដុល្លារ​ផង​ទេ គឺ​មិនមាន​តុល្យភាព​ទៅនឹង​តម្លៃ​នៃ​ទីតាំង​ចាស់ ដែលមាន​រហូតដល់​ទៅ ៣០​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​ការដោះដូរ​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ មិន​ប្រក្រតី​នេះ បានធ្វើ​ឲ្យ​មន្ត្រី​មួយចំនួន ខ្វែងគំនិត​គ្នា​ផងដែរ​។​

​ប្រភពចេញពីមន្ត្រី​សាលាស្រុក​មេមត់​មួយចំនួន បាន​លួច​ខ្សឹបខ្សៀវ​ថា ដី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ នៃ​ស្រុក​មេមត់ ជាប់​បណ្តោយ​ផ្លូវជាតិ​លេខ​៧ មាន​ទទឹង ៣០​ម៉ែត្រ និង​បណ្តោយ ៧០​ម៉ែត្រ តម្លៃ​មិនតិចជាង ៣០​ម៉ឺន​ដុល្លារ​អាមេរិក បើ​គេ​គិត​តម្លៃ​មួយ​ម៉ែត្រ ​ស្មើរ​មួយ​ម៉ឺន​ដុល្លារ ត្រូវបាន​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម ប្រើប្រាស់​អំណាច​ស្វាមី យកទៅ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​ជ្រក​ក្រោម​ស្លាក​ដោះដូរ​ទីតាំង ហើយ​ដី​ដែល​សង់​ប៉ុស្តិ៍ រដ្ឋបាល​ឃុំ​ដារ​ថ្មី មាន​ទំហំ​ទទឹង ១៥​ម៉ែត្រ​និង​បណ្តោយ ៤៥​ម៉ែត្រ ចំណាយ​ថវិកា​មិន​ដល់ ១០​ម៉ឺន​ដុល្លារ​អាមេរិក​ផង​ទេ​។

មានការ​ឃុបឃិត​គ្នា​រត់ការ​ដោះដូរ​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ តាម របៀប​ពុករលួយ ហើយ​គេ​ដឹងថា អាជ្ញាធរ​មូលដ្ឋាន មិន​សប្បាយចិត្ត​ចំពោះ​បញ្ហា​នេះ​ទេ សូម្បីតែ​ក្រសួងមហាផ្ទៃ ក៏​ទំនងជា​មិនបាន​ដឹង​អំពី ការដោះដូរ​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ តាមរបៀប​ពុករលួយ​នោះដែរ​។​

​បច្ចុបន្បនេះ អតីត​ដី​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ ដែលមាន​តម្លៃ​មិនតិចជាង ៣០​ម៉ឺន​ដុល្លារ ត្រូវបាន​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម ធ្វើ​របង​ហ៊ុំព័ទ្ធ ជា​កម្មសិទ្ធិ​របស់​ខ្លួន យ៉ាង​ក្រអឺតក្រទម​បំផុត ហើយ​បើ​និយាយ​ពី​លោក សៀ ត្រៃ វិញ មិន​ត្រឹមតែ​ប្រើ​ស្បែក ជា​នគរបាល​ជួយ​សម្របសម្រួល សកម្មភាព​រកស៊ី​ដឹកជញ្ជូន​ឈើ ខុស​ច្បាប់​របស់​ប្រពន្ធ​ប៉ុណ្ណោះ​ទេ ថែមទាំង​ឃុបឃិត ប្រើ ប្រាស់​​ឥទ្ធិពល ក្នុងការ​ដោះដូរ​ដី​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ ដោយ​មិន​ប្រក្រតី​ផងដែរ​។

មន្ត្រី​សាលាស្រុក​មេមត់​ម្នាក់ បាន​បង្ហើប​ឲ្យ​ដឹងថា អំឡុង​ឆ្នាំ​១៩៩៧ អតីត​ដី​ប៉ុស្តិ៍ រដ្ឋបាល​ឃុំ​ដារ ដែលមាន​ទទឹង ៣០​ម៉ែត្រ និង​បណ្តោយ ៧០​ម៉ែត្រ ត្រូវបាន​រដ្ឋ​ខ្ចី​ពី​ប្រជាជន​ម្នាក់ ដែល​គាត់​បាន​កាន់កាប់ តាំងពី​ឆ្នាំ​១៩៧៩​។​

​ម្ចាស់​ដី​ដែល​ត្រូវបាន​រដ្ឋ​ខ្ចី យកទៅ​ធ្វើ​ប៉ុស្តិ៍​រដ្ឋបាល​នោះ ក៏បាន​ដាក់ពាក្យ​បណ្តឹង ទៅកាន់​លោក យិន សូ​ផា ជា​មេឃុំ​ដារ ឲ្យ​ជួយ​អន្តរាគមន៍ ករណី​ដែល​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម និង​ប្តី​ឈ្មោះ សៀ ត្រៃ បាន​យក​ដី​របស់​រដ្ឋ ទៅធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន តាមតែ​អំពើ​ចិត្ត​។ ម្ចាស់​បណ្តឹង​ត្រូវគេ​ស្គាល់​ថា ឈ្មោះ សួស ស្អំ អាយុ ៥៨​ឆ្នាំ រស់នៅ​ភូមិ​ដារ​កណ្តាល ឃុំ​ដារ ស្រុក​មេមត់ ខេត្តកំពង់ចាម បាន​អះអាងថា គាត់​បានរស់នៅ និង​កាន់កាប់​ដី​នោះ តាំងពី​ឆ្នាំ​១៩៧៩ ប៉ុន្តែ​ក្នុង​ឆ្នាំ​១៩៩៧ នគរ​បាល​មូលដ្ឋាន បាន​ខ្ចី​ដី​របស់គាត់ ទៅ​សាងសង់​ទីស្នាក់ការ​ប៉ុស្តិ៍ ហើយ​ក្រោយមក​ឈ្មោះ សួស ស្អំ ក៏បាន​ប្តឹង​ទាមទារ​យក​ដី​មក​វិញ​ ស្ថិតក្រោម​ចំណាត់ការ របស់​គណៈកម្មការ ដោះស្រាយ​ជម្លោះដីធ្លី ខេត្តកំពង់ចាម ដែល​កាលណោះ​មានការ​សម្រប​សម្រួល​ កាត់​ដី​ខាងលើនេះ ជូន​លោក សួស ស្អំ វិញ​បាន​ក្បាលដី​ប្រវែង ២០​ម៉ែត្រ ហើយ​នៅសល់ ៣០​ម៉ែត្រ​ទៀត​ទុក​ជូន​រដ្ឋ សម្រាប់​សាងសង់ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ​។

​ក្រោយមកទៀត ដី​ទំហំ ៣០​ម៉ែត្រ​គុណ​នឹង ៧០​ម៉ែត្រ​នោះ មិនបាន​សាងសង់ ធ្វើជា​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ​នោះទេ បែរជា​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម ជា​មេ​ឈ្មួញ​រកស៊ី​ឈើ​គ្រញូង ដ៏​មាន​ឥទ្ធិពល​ធ្វើ​របង ហ៊ុំព័ទ្ធ​យក​ធ្វើ​នោះ ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន ដោយ​​ចំណាយលុយ សាងសង់ ទីស្នាក់ការ​ប៉ុស្តិ៍​ថ្មី​មួយ នៅ​លើដី​ទំហំ ១៥​ម៉ែត្រ គុណ​នឹង ៤៥​ម៉ែត្រ​ចំណាយលុយ​មិន​ដល់ ១០​ម៉ឺន​ដុល្លារ​ផង​ទេ ដោយ​ជ្រក​ក្រោម​ស្លាក ដោះដូរ​ទីតាំង គ្មាន​ការអនុញ្ញាត​ជា​ផ្លូវការ ពី​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ ក៏ដូច​ជា​ក្រសួងមហាផ្ទៃ​។ នៅពេល​ទទួលបាន​ពាក្យបណ្តឹង របស់​ឈ្មោះ សួស ស្អំ ក៏មាន​ការប្រជុំ ក្រុមប្រឹក្សាឃុំ​ដារ នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៣ សម្រេច​រក្សាទុក ដី​ប៉ុស្តិ៍​នគរបាល​ឃុំ​ដារ ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ មិន​អនុញ្ញាត​ឲ្យ​មាន ការ​ដោះ​ដូរ​​ទីតាំង​ទេ ហើយ​ក៏បាន​បញ្ជូន របាយការណ៍​ទៅកាន់ សាលាស្រុក​មេមត់ មក​ចាត់​ការបន្ត អាច​បញ្ជាក់បាន​ថា អាជ្ញាធរ​មូល​ដ្ឋាន មិនបាន​ឯកភាព​ចំពោះ​ការដោះដូរ​ទីតាំង  ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ របស់​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម នោះ​ទេ​។​

​ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ ដែល​បាន​ដឹងឮ រឿងរ៉ាវ​មិន​ប្រក្រតី​ទាំងនេះ បានទាមទារ​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រសួង​មហាផ្ទៃ ពិនិត្យមើល​ឡើងវិញ ចំ​ពោះ​​ចំណាត់​ការដែល​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម និង​ស្វាមី​ជា មន្ត្រីនគរបាល​ឈ្មោះ សៀ ត្រៃ ដែល​បាន​ដោះដូរ​ទីតាំង ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ដារ តាមតែ​អំពើ​ចិត្ត តាម​របៀប​យក​ឆ្នាំងដី ដូរ​យក​ឆ្នាំង​ដែក គឺ​ឈ្មោះ ​លី សុគន្ធ ហៅ​យាយ​ក្តាម បាន​យក​អតីត​ដី​ប៉ុស្តិ៍​ឃុំ​ដារ ដែលមាន​តម្លៃ​ប្រមាណ ៣០​ម៉ឺន​ដុល្លារ ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ហើយ​សង់​ប៉ុស្តិ៍​រដ្ឋបាល លើ​ទីតាំង​ថ្មី​មួយ ដែលមាន​តម្លៃ​មិន​ដល់ ១០​ម៉ឺន​ដុល្លារ​ផង​ទេ​។ អង្គភាព​ប្រឆាំង អំពើពុករលួយ គួរតែ​ស៊ើបអង្កេត​បញ្ហា​នេះ​ឡើងវិញ​ផង ព្រោះ​ឈ្មោះ លី សុគន្ធ ហៅ​យាយ​ក្តាម បានធ្វើ​អ្វីៗ​តាមតែ​ទំនើងចិត្ត គ្មាន​ការ​អនុញ្ញាត្ត ពី​ថ្នាក់លើ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត   អាន1767ដង លោកជំទាវឧកញ្ញាបណ្ឌិត លី អ៊ុំអេង ចែកអំណោយអ្នកសារពត៌មានជាងមួយរយគ្រួសារនៅខេត្តសៀមរាប ថ្ងៃ?...    អាន10497ដង រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន   អាន2295ដង តុលាការខេត្តសៀមរាបចុះអនុវត្តសាលដីការ រឹមអូសដីផ្ទះមួយកន្លែងពីរលើកមិនបានសម្រេច ដែលធ្វើអ...    អាន1788ដង លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌   អាន3567ដង ពលរដ្ឋជិត ១០០គ្រួសារ សុខចិត្តស្លាប់មិនបោះបង់ដីធ្លី   អាន1845ដង លោក ខាំលឿ មេឃុំកណ្តែកត្រូវបានពលរដ្ឋចោទថា បានកាប់រានដើមរាំងទឹកដំបន់ហាមឃាត់យកដីធ្វើស្រែ   អាន2340ដង ឡើងពីស្រែរត់មកផ្ទះត្រូវរន្ទះបាញ់ស្លាប់ទាំងវ័យក្មេង    អាន1913ដង ព្រៃលិចទឹកពីរហិកតាត្រូវបានគេឃុបឃិតគ្នាកាប់បំផ្លាញក្នុងរយ:ពេលតែបីថ្ងៃ   អាន1699ដង អតីតគ្រូភ្លេងម្នាក់ធ្លាក់ខ្លួនពិការភ្នែកទាំងសងខាង មានជីវភាពក្រីក្រ ដង្ហោយហៅរកអ្នកជួយ   អាន1705ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្យសង្ស័យថា ពុលថ្នាំសត្វល្អិត បន្ទាប់ពី​ធ្វើ​ការ​ស្រាវ​ជ្រាវ​អស់​រយៈពេល​ជាច្រើន​ថ្ងៃក្នុង​ករណី​គ្រួសារ​ប៉ូលីស​ប៉ុស្តិ៍ពុល​ទាំង​គ្រួសារកាល​ពី​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥ ក្រុង​សមត្ថកិច្ច ជំនាញបានឲ្យដឹងថា នាយ​រង​ប៉ុស្ដិ៍​នគរបាល សង្កាត...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
ក្មេងស្រីម្នាក់ស្លាប់ ក្រោយពីហូបនំកញ្ចប់«Vong Na Tra» របស់យួន ក្មេងស្រីអាយុ៦ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិត ក្រោយពីហូបនំកញ្ចប់ យីហោ «Vong Na Ta» ដែលជាផលិតផលប្រទេសយួន បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ ។ករណីនេះ បានកើតឡើង កាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី១៥...Read more
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10414នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76492នាក់
ខែនេះ    824283នាក់
ឆ្នាំនេះ   3568587នាក់
សរុប   57167483នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 14:06