​ប្រ​ធា​ន​ម​ន្ទីរ​ទេស​ចរ​ណ៍​ខេត្ត​កោះកុង​ អ​ង្កន់​ដីល​ក់ឬ​ជួ​លតា​ម ​អំ​ពើ​ចិ​ត្ត

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 20 ខែ 01 ឆ្នាំ 2014 វេលាម៉ោង 12:14 នាទី ចំនួនអានៈ 1772

ប្រ​ជាព​លរដ្ឋ​​នៅ​​ខេត្ត​កោះកុ​ង​បាន​ឲ្យ​​ដឹងថា កា​រ​ពុះ​​ច្រៀក​​ដី​ម​ណ្ឌល​ព័ត៌​មាន​​ទេស​ចរណ៍​​នេះ​ជួ​ល​ឲ្យ​ឯក​ជន​ធ្វើ​​អាជីវក​ម្ម ជា​​រឿង​មិន​​ត្រឹម​ត្រូវ​​នោះទេ ​​ព្រោះ​ទី​តាំង​មួ​យ​នេះ​​កន្លង​មក គឺ​ជា​មណ្ឌ​ល​ស​ម្រាប់​ចែ​កចាយ​ព័ត៌​មាន​ជូន​ដ​ល់​ភ្ញៀវទេ​សចរ​​ជាតិ​និង​អ​ន្តរជាតិ ​មកពី​​ទីជិត​​ឆ្ងាយ ជាពិ​សេ​ស​វា​​ជា​ដី​សា​ធារ​ណៈ​រប​ស់​រដ្ឋ​មិ​នគួរ​ពុះ​​ច្រៀក​ជួ​ល​ទៅ​​ឲ្យ​ឯក​ជន ធ្វើ​ជា​កន្លែង​លក់ដូរ​ឬ​ធ្វើ​អាជីវកម្ម​ដោយ​អនាធិបតេយ្យ​នោះទេ​។ លោក ប៊ុន បៀ​វ បាន​ពុះ​ច្រៀក​លក់ ជួល​ឲ្យ​ឯកជន សូម្បីតែ​ដី​ក្នុង​បរិវេណ​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង ក៏​លោក ប៊ុន បៀ​វ ពុះ​ជា​ពីរ​ដែរ ហើយ​ដី​ដែល​បែង​ចែកជា​ពីរ​ចំណែក​នោះ​មិនដឹង​ជា​លោក ប៊ុន បៀ​វ យកទៅ​ធ្វើជា​កម្មសិទ្ធិ​ខ្លួនឯង​ឬក៏​យកទៅ​ជូន​អ្នកណា​ទេ ព្រោះ​គ្មាន​នរណា​សួរនាំ ។​ លោក ប៊ុន លើ​ត ជា​អភិបាល​ខេត្តកោះកុង បានផ្តល់​គោលការណ៍ ឬ​យោបល់​ឲ្យ​លោក ប៊ុន បៀ​វ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង​អង្កន់​ដី​ការិយាល័យ​ព័ត៌មាន​ទេសចរណ៍ ដែល​ស្ថិតនៅតាម​បណ្តោយ​ឆ្នេរ​ព្រែ​កកោះ​ប៉ោ ក្នុង​សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ឬក៏​យ៉ាងណា​នោះទេ​។ ប៉ុន្តែ​ពេលនេះ​លោក ប៊ុន បៀ​វ បាន​ពុះ​ច្រៀក​ដី​ទីតាំង​មណ្ឌល​​ព័ត៌មាន​ទេសចរណ៍​ជា​កង់ៗ​លក់​ឬ​ជួល​ឲ្យ​ឯកជន​ធ្វើ​អាជីវកម្ម បាត់បង់​សោភ័ណភាព និង​សណ្តាប់ធ្នាប់​សាធារណៈ​ស្ទើរតែ​មើល​លែង​យល់​ទៅហើយ មិនដឹង​ជា​ប្រាក់ចំណូល​ពី​ការ​កាត់​ដី​កង់ៗ​លក់​ឬ​ជួល​ឲ្យ​ឯកជន​នេះ បង់​ចូល​ផ្នែក​ណាខ្លះ​ទេ គ្រាន់តែ​ដឹងថា វា​ជា​រឿង​ពុក​រលួយ​​ដែល​លោក ប៊ុន បៀ​វ ជា​អ្នកផ្តើមគំនិត​ក្នុង​ការប្រមូល​ផលប្រយោជន៍​យកទៅ​ច្រក​ហោប៉ៅ​ផ្ទាល់ខ្លួន​។​

មន្ត្រី​មួយចំនួន​ក៏បាន​បញ្ជាក់​ផងដែរ​ថា កាលពី​ជំនាន់​លោក យុទ្ធ ភូ​ថង ធ្វើជា​អភិបាល​ខេត្ត​កោះ​កុ​ង គឺ​លោក ប៊ុន បៀ​វ ធ្លាប់បាន​ស្នើសុំ​ដី​របស់​ខេត្ត​ចំនួន​២​កន្លែង គឺ​មួយកន្លែង​សម្រាប់​សាងសង់​មន្ទីរ​ទេសចរណ៍ និង​មួយកន្លែង​ទៀត​សម្រាប់​សង់​មណ្ឌល​ព័ត៌មាន​ទេសចរណ៍ ហើយដោយ​យល់ថា​ការស្នើសុំ​របស់លោក ប៊ុន បៀ​វ មាន​ភាពសមរម្យ​បម្រើ​ឲ្យ​ផល​ប្រ​យោ​ជន៍​សាធារណៈ លោក យុទ្ធ ភូ​ថង ក៏បាន​សម្រេច​ផ្តល់​ដី​ធំៗ​ចំនួន​២​កន្លែង​ទៅតាម​សំណើ​របស់លោក ប៊ុន បៀ​វ​។ ប៉ុន្តែ​មកដល់​ម៉ោង​នេះ បែរជា​លោក ប៊ុន បៀ​វ យក​ទីតាំង​ដី​មណ្ឌល​ព័ត៌មាន​ទេសចរណ៍​ពុះ​ច្រៀក​ជា​កង់ៗ​លក់​ឬ​ជួល​ឲ្យ​ឯកជន​ធ្វើ​អាជីវកម្ម​ឬ​សង់​ជា​កន្លែង​លក់ដូរ​តាមតែ​អំពើ​ចិត្ត​ហើយ​គេ​មិន​ច្បាស់​ទេ​ថា​ប្រាក់ចំណូល​ដែល​បានមកពី​ការលក់ ឬ​ជួល​ដី​ទាំង​នេះ​ត្រូវ​បង់​ចូល​ផ្នែក​ណាខ្លះ ហើយ​លោក ប៊ុន លើ​ត ជា​អភិបាល​ខេត្តកោះកុង ក៏​ទំនងជា​ទទួលបាន​ផលប្រយោជន៍​ខ្លះ​ដែរ​ហើយ​មើលទៅ​ទើប​ស្ងៀមស្ងាត់​។​

ពាក់ព័ន្ធ​នឹង​បញ្ហា​ នេះលោក ថោង ខុន ជា​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ពិនិត្យ​ស្រាវជ្រាវ​ករណី​នេះ​ឡើងវិញ​ជាបន្ទាន់ មិនគួរ​ទុក​ឱកាស​ឲ្យ​លោក ប៊ុន បៀ​វ ធ្វើ​អ្វីៗ​តាមតែ​អំពើ​ចិត្ត​ទៀ​តែ​។ ​គេ​មិន​ច្បាស់​ទេ​ថា​តើ​ប្រាក់​ដែល​បានមកពី​សេវា​ផ្សេងៗ​តាមរបៀប​ពុករលួយ​នោះ លោក ប៊ុន បៀ​វ យកទៅ​បែងចែក​ថ្នាក់​ណាខ្លះ គ្រាន់តែ​ដឹងថា​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង​ដ៏​មានអំណាច​ម្នាក់នេះ​មានការ​ផ្លាស់ប្តូរ​ជីវភាព​ធួរធារជាងមុន ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

អ្នកកាសែតភ្នំពេញប៉ុស្តិ៍ម្នាក់ បើកសាលាបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមិនយកប្រាក់   អាន2219ដង លោក ឈូក បណ្ឌិតត្រូវចាប់ខ្លួននៅខេត្តរតនគិរី   អាន1777ដង ក្រុម​ហ៊ុ​ន​ឧក​ញ៉ា ​​ទ្រី ភាព​ កំព​ង់​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​   អាន1594ដង តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​រូប ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទបាញ់​បោះ   អាន1707ដង ពិធី ឡើងអ្នកតា   អាន3728ដង ព្រះគ្រូសិរីភិធម្ម ឬ ព្រះភិក្ខុ សន់ សារិទ្ធ ហៅ លោកតា បារាំង ជាព្រះចៅអធិការវត្តព្រិន បានយក ?...    អាន1793ដង ដំណើរ​លោក សម រង្ស៊ី មក​កម្ពុជា​មាន​ភាព​មិន​ច្បាស់លាស់   អាន1825ដង យកតួនាទីជាប៉ូលីសប្រើរថយន្តពាក់ស្លាកលេខ ខេមរភូមិនន្ទ និង ស្លាកលេខ ខគរបាល រកស៊ីដឹកឈើខុសច្...    អាន1699ដង លោក ឃឹមប៊ុនសុង ប្រកាសចូលកាន់តំណែងអភិបាលខេត្ត   អាន1611ដង ពិធីសម្ភោធន៍ការិយាល័យគណៈគ្រូពេទ្យ   អាន1690ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
តើមនុស្សប្រភេទណាដែលគេចាត់ទុកថា ជាសត្វតិរិច្ឆាន? សត្វតិរិច្ឆាន​ គឺ​ជា​​សត្វ​មួយប្រ​ភេទ ដែល​មិន​ស្គាល់បុណ្យបាប មិន​ស្គាល់​ពូជ​ពង្សវង្សសាវតារបស់ខ្លួន មិន​មានឧត្តមគិតិ មិន​មាន​ចំ​ណេះដឹង ស៊ីតែអាហារដែល​ជា​កាក​សំ​ណល់ពីគេ រកស៊ី​ចិញ្ចឹមជីវិតតែមួយក្រពេះ មិន​...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
តើ ដួងចិត្តស្រ្តី គឺជាអ្វី? ​       ដួងចិត្តស្រ្តី ១០យ៉ាង ស្រ្តីមានចរិតចូលចិត្តធ្វើការមិនចេះស្ងៀមទេ ស្រ្តីមានការយកចិតទុកដាក់ទៅលើការងារលើសពួកបុរស ស្រ្តីមានចិត្តអត់ធ្មត់ជាងបុរស ស្រ្តីយកពេលទំនេដើម្បីធ្វើក...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
អ្នកគ្រប់គ្រង​អគ្គីសនី​ខេត្ត ចែកចាយអគ្គីសនីមិនមានតម្លាភាពបន្ទាប់ពីខ្យល់វាយបាក់បង្គោលភ្លើងនៅស្រុកក្រលាញ់២៦ដើម ពលរដ្ឋ​ខេត្ត​សៀមរាប​​បាន​ធ្វើ​ការ​រិះ​គន់ធ្ងន់ៗថា អ្នក​គ្រប់គ្រង​អគ្គី​សនីខេត្តបានធ្វើការ​​ចែក​ចាយ​ភ្លើង​មិន​មាន​តម្លា​ភាព​បន្ទាប់​ពី​ភ្លើង​បាន​ដាច់ ដោយ​សាខ្យល់​បក់លាយភ្លៀង​បណ្តាល​អោយ​បង្គោល​ភ្លើង​បាន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4629នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    70707នាក់
ខែនេះ    818498នាក់
ឆ្នាំនេះ   3562802នាក់
សរុប   57161698នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 04:56