លោ​ក ​សា​រ៉ាក់ ​ខាន់ ​ប​ង្កើត​ឲ្យ​មាន​អំ​ពើ​ពុ​ករ​លួយ​និង​បក្ខ​ពួក​និ​មយ

ដោយៈ សៀមរាប ថ្ងៃទី 18 ខែ 02 ឆ្នាំ 2014 វេលាម៉ោង 02:32 នាទី ចំនួនអានៈ 1751

មន្ត្រី​ជាច្រើន ​បានលើកឡើង​ទៀតថា អំពើ​បក្ខពួកនិយម​និង​ពុករលួយ​ដុះ​ស្លែ​ក្នុង​អង្គភាព​នេះ បាន​បំពាន​ទៅលើ​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ ព្រោះ​លោក សារ៉ាក់ ខាន់ ជា​អ្នកបង្កើត​ឲ្យ​មាន​អង្គភាព​នេះ និង​មាន​សិទ្ធិអំណាច​ចាត់ចែង​មន្ត្រី​ជំនិតៗ​របស់ខ្លួន​ឲ្យ​កាន់​ការងារ​លុយកាក់​ចាត់ចែង​គ្មាន​តម្លាភាព ធ្វើ​ឲ្យ​មន្ត្រី​ជាច្រើន​មិន​សប្បាយចិត្ត បើ​ពិនិត្យ​លើ​គោលការណ៍​កែទម្រង់​ស៊ីជម្រៅ​វិញ លោក សារ៉ាក់ ខាន់ កំពុងតែ​គិតគូរ​អភិវឌ្ឍន៍​ខ្លួនឯង ប្រមូល​បក្ខពួក​ឲ្យ​កាន់ការ​ងារ​ធំៗ​កាន់តែ​ច្រើនឡើងៗ តាមរយៈ​ការ​កម្ចាត់កម្ចាយ​មន្ត្រី​ដែលមាន​ទស្សនៈ​គំនិត​ផ្ទុយ​ពី​គាត់​រៀបចំ​ដាក់​ខ្សែស្រឡាយ​និង​បក្ខពួក​តាមតែ​ទំនើងចិត្ត​។ មន្ត្រី​មួយចំនួន​បាន​បញ្ជាក់ថា លោក ម៉ូ​វ ចរិយា ដែលជា​ប្រធាន​បញ្ញត្តិ​ករ ទូរគមនាគមន៍​កម្ពុ​ជា កាលពីមុន​ជាម​នុស្ស​ដែល​លោក សូរ ឃុន រៀបចំ​តែងតាំង តែ​ពេលនេះ​បែរជា​ផ្ទេរតំណែង​ឲ្យ ឡាយ ម៉ា​រី​វូ ជា​សមាជិក​ទី​១ នៃ​បញ្ញត្តិ​ករ ទូរគមនាគមន៍​កម្ពុ​ជា ហើយ​លោក សុង ឡេង ជា​ប្រធាន​លេខាធិការដ្ឋាន​គ្រាន់តែ​មកកាន់​តំណែង​ភ្លាមៗ​ខំប្រឹង​ប្រមែប្រមូល​ប្រណាំងប្រជែង​គ្នា ទិញ​រថយន្ត​ទំនើបៗ ចាយ​ថវិកាជាតិ​យ៉ាង​ខ្ជីខ្ជា​បំផុត​។​

លោក ប្រាក់ សុខុន កើតមាន​ភាព​អសកម្ម​និង​អំពើពុករលួយ​មិន​ចាញ់​ជំនាន់​លោក សូរ ឃុន ប៉ុន្មាន​ទេ ព្រោះ​មន្ត្រី​និយម​ប្រព្រឹត្ត​អំពើពុករលួយ​កិបកេង​ប្រមូល​ថវិកាជាតិ​យកទៅ​ច្រក​ហោ​ប៉ៅ​ផ្ទាល់ខ្លួន​នៅតែ​មានមុខ​កាន់តំណែង​ធំៗ​ក្នុង​ក្រសួង​នេះ​ដដែល ហើយ​មន្ត្រី​ជាច្រើន​ក៏បាន​នាំគ្នានិយាយពី​បញ្ហា​បក្ខពួកនិយម​និង​អំពើពុករលួយ​ដែល​កំពុង​កើតមាន​ក្នុង​អង្គភាព​បញ្ញត្តិ​ករ ទូរគមនាគមន៍​កម្ពុ​ជា ដែលមាន​សិទ្ធិ​គ្រប់គ្រង​ប្រាក់ចំណូល​ទៅលើ​សេវា​ទូរគមនាគមន៍​។​រឿង​ពិត ប្រាក់ចំណូល​ជាច្រើន​បាន​ហូរ​ចូល​ហោប៉ៅ​មន្ត្រី​ពុករលួយ​ជា​បក្ខពួក​របស់លោករ​ដ្ឋ​លេខាធិការ​សារ៉ាក់ ខាន់ ហើយ​គ្មាន​ភាពម្ចាស់ការ​គ្រប់គ្រង​ទៅលើ​ប្រាក់ចំណូល​នោះទេ ដែល​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ពិនិត្យមើល​បញ្ហា​នេះ​ឡើងវិញ​ផង​ជាពិសេស​លោក ប្រាក់ សុខុន មិនគួរ​មើលរំលង​បញ្ហា​ដែល​កើតមាន​ក្នុង​អង្គភាព បញ្ញត្តិ​ករ ទូរគមនាគមន៍ នេះ​ទេ​។​

ក្រុមមន្ត្រី​បាន​បង្ហើប​ឲ្យ​ដឹង​ទៀតថា លោក ឡាយ ម៉ា​រី​វូ បានរៀបចំ​បញ្ជា​ទិញ​រថយន្ត​ម៉ាក​នីសា​ន់ ណាវ​រ៉ា មកប្រើប្រាស់​ផ្ទាល់ខ្លួន ហើយ​លោក សុង ឡេង បាន​ទិញ​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស ៤៧០​ប្រណាំង​ជា​មួ​ួ​យ​លោក ម៉ូ​វ ចរិយា ដែល​ទិញ​រថយន្ត​ស៊េរី​ថ្មី ឡិច​ស៊ី​ស​៥៧០ ប៉ុន្តែ​ក្នុង​នាយកដ្ឋាន​ជាច្រើន​នៃ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ គ្មាន​រថយន្ត​ល្អៗ​ទំនើប​ប្រើប្រាស់​ដូច​ថ្នាក់ដឹកនាំ​ក្នុង​បញ្ញត្តិ​ករ ទូរគមនាគមន៍​ផង​ទេ​។

​ អំពើពុករលួយ​និង​ភាព​អសកម្ម​ដែល​កើតមាន​ក្នុង​អង្គភាព​បញ្ញត្តិ​ករ ទូរគមនាគមន៍ បានកើត​ឡើង​ដោយសារ​ការបើក​ភ្លើង​ខៀវ​ពី​លោក សារ៉ាក់ ខាន់ ធ្វើ​ឲ្យ​អង្គភាព​នេះ​រក​ចំណូល​ក្រោម​តុ​បាន​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ក្នុង​មួយខែៗ ពី​ប្រតិបត្តិ​ករ ក្រុមហ៊ុន​ឯកជន លើ​សេវា​រលក​វិទ្យុ អាកាស​ហ្វ្រេ​កង់​ពី​វិទ្យុ ក្រុមហ៊ុន​ទូរ​ស័ព្ទ ស្ថានីយ៍ទូរទស្សន៍ ដោយសារតែ​ឥទ្ធិពល​របស់លោក សារ៉ាក់ ខាន់ ដែល​បាន​បំពាន​លើ​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​តាមតែ​ទំនើងចិត្ត​មិនដែល​គិតគូរ​ពី​ការកែទម្រង់ ឬ​ភាព​ក្តៅក្រហាយ​របស់​មន្ត្រី​តូចតាច​នៅក្រោម​ឱវាទ​នោះទេ​។​មន្ត្រី​ជាច្រើន​បាន​សម្តែង​នូវ​ការឈឺចាប់​យ៉ាងខ្លាំង ពេលដែល​លោក​រដ្ឋលេខាធិការ សារ៉ាក់ ខាន់ គិតតែ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ដូចជា​ការជួយជ្រោមជ្រែង​ឲ្យ​លោក សុង ឡេង ពីមុន​ជា​អគ្គនាយករង​ប្រៃសណីយ៍​កម្ពុជា ធ្លាប់មាន​ប្រវត្តិ​មិនល្អ​ក្នុងការ​កេងប្រវ័ញ្ច បាត់ប្រាក់​ចំណូល​ពី​ការលក់​តែម​រាប់សិប​លាន បែរជា​ត្រូវបានតែងតាំង​ឲ្យ​កាន់តំណែង​ជា​ប្រធាន​លេខាធិការ​បញ្ញត្តិ​ករ ទូរគមនាគមន៍​កម្ពុ​ជា​ទៅវិញ​ ​៕​

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ដល់ថ្ងៃសន្យាត្រីឆ្តោនៅពេញស្រះមិនចាប់លក់ ឯជំនាញក៏មិនចុះបង្រ្កាប   អាន1606ដង ផ្តាំទៅលោក អ៊ុករ៉ាប៊ុន រដ្ឋមន្រ្តីក្រសូងកសិកម្មផងថា ឈើក្រញូងចាប់ផ្តើមចេញទៀតហើយ   អាន1774ដង អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ   អាន2254ដង តុលាការប្រឆាំងបទបញ្ជានាយករដ្ឋមន្រ្តីហ៊ុនសែន?   អាន1529ដង សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ជាទីគោរពដ៍ខ្ពង់ខ្ពស់! មេត្តាផ្តល់យុត្តិធម៌អំពី ការ?...    អាន1792ដង ពលរដ្ឋច្រើនគ្រួសារថាសាលាដំបូងដោះលែងជនដៃ ដល់វាយអ្នកភូមិជារឿងមិនប្រក្រតី   អាន1578ដង បុរសម្នាក់ត្រូវសង្សារខាំលិង្គដាច់មួយកំណាត់   អាន1713ដង កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីជិត១ពាន់នាក់បន្ថែមទៀត ខណៈអ្នកជំងឺខ្លះមិនមានកន្លែងស?...    អាន2152ដង សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ...    អាន2389ដង លោក ឱម យ៉ិនទៀង មើលការពុករលួយនៅច្រករបៀងព្រំដែនអន្តរជាតិប៉ោយប៉ែតផង   អាន1655ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
ឧញ្ញាសេះហោះម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លូនបញ្ជូនទៅតុលាការ ចៅ​ក្រមសាលាដំបូងខេត្តរតនគិរី លោក ស្រីជ័យ មាលា បានចេញដីការ​ឃាត់ខ្លួន​បុរស​ម្នាក់​ដែល​តាំង​ខ្លួន​ជា​ឧកញ៉ា។​ ការឃាត់ខ្លួនជន​សង្ស័យនេះដោយកម្លាំងកងរាជ​អាវុធហត្ថមូល​ដ្ឋាន​ក្រុង​បាន​លុង នៅ​...Read more
កូនប្រុស៤នាក់ពីការភាពក្នុងចំណោមកូនប្រុស៥នាក់ សុំសប្បុរសធម៌ជួយព្យាបាលជំងឺពិការកូនៗផង គ្រួសារ​កសិករ​ក្រីក្រ ដែលមាន​កូនប្រុស​៤​នាក់ សុទ្ធតែ​ពិការ ត្រូវបាន​ក្រុមការងារ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា ដើម្បី​កុមារ នាំយក​អំណោយ​មួយចំនួន​ទៅ​ផ្តល់ជូន​ដល់ផ្ទះ​របស់គាត់ នៅ​ព្រឹក​ថ្ងៃទី...Read more
យុវជនគួរយកពេលទំនេរពីការសិក្សារ មកលែងកីឡាប្រសើរជាងការដើរលេងនាំឲ្យធ្លាក់ក្នុងអំពើរអបាយមុខ លោក ឱ បូរិន មេបញ្ជាការ អ ហ ខេត្ត​បន្ទាយមានជ័យ បាន​ថ្លែងថា កីឡា​នាំមក​នូវ​សុភាព​ល្អ មិត្តភាព និង​ការអភិវឌ្ឍន៍ យុវជន​គ្រប់រូប​គួរ​យក​ពេលវេលា​ទំនេរ​ក្រៅពី​ការសិក្សា​មក​លែង​កីឡា ប្រសើ ជាង​ការដើរ​លែង នាំ​ឲ...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ស្ពឺដែលប្រព្រឹត្តអំពើពុករលួយជាប្រព័ន្ធ? យោង​តាម​ប្រភពពី​មន្ត្រីរាជការ​នៃ​ មន្ទី​រ​ពាណិជ្ជកម្ម​​ខេត្តកំពង់ស្ពឺ​បាន​​ឲ្យ​ដឹងថា​រ  កន្លង​ទៅនេះ​លោក ញិ​ល សំបូរ និង​បក្ខពួក ​ប្រព្រឹត្ត​អំពើពុករលួយ​កេង ប្រវ័ញ្ច​ថវិការដ្ឋ​ ក្នុង​មួយឆ្នាំៗ​យ៉ាង...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7418នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73496នាក់
ខែនេះ    821287នាក់
ឆ្នាំនេះ   3565591នាក់
សរុប   57164487នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 09:20