ប្រភភពីស្រុកមេមត់ ឲ្យដឹងថារថយន្ត ប្រភេទយីឌុប១ គ្រឿងក្បាលពណ៌ ក្រហមលាយសពាក់ ស្លាកលេខ កំពង់ចាម 3A-3461ផ្ទុកឈើលេខ ១ប្រភេទសុក្រំដែល មានមុខកាត់ធំៗ ពេញប្រៀបចំណុះ ផ្ទុកមិនក្រោម ៤០ម៉ែត្រ គុបឡើយ ចេញពីស្រុកស្នួលខេត្ត ក្រចេះហើយបាន បើកគេចចូលជ្រកក្នុង បរិវេណវត្តជាំខ្យងភូមិ ជាំខ្យងឃុំមេម៉ង ស្រុកមេមត់ ខេត្តត្បូងឃ្មុំកាល ពីរសៀលថ្ងៃទី១៦ ខែមករាឆ្នាំ២០១៥ ដើម្បីគេចពីការ តាមប្រមាញ់ពី ក្រុមអ្នកសារព័ត៌ ។នៅវេលាម៉ោងជាង៤រសៀលថ្ងៃទី១៦មករា ក្រុមអ្នកសារព័ត៌មានបានរាយការណ៍ជូនលោកអែម សុគុណនាយផ្នែករដ្ឋបាលព្រៃឈើស្រុកមេមត់ដើម្បីឲ្យចុះមកត្រួតពិនិត្យ។ជាង១ម៉ោងក្រោយមក រថយន្តសង្ស័យនោះបានបើកចេញពីកន្លែងលាក់ខ្លួនក្នុងបរិវេណវត្តជាំខ្យងតាមផ្លូវជាតិលេខ៧ ចេញឆ្ងាយទៅហើយ ទើបគេឃើញឡានមន្ត្រីរដ្ឋបាលព្រៃឈើចំនួន១គ្រឿងមកដល់។
ឡានមន្ត្រីរដ្ឋបាលព្រៃឈើនោះគេឃើញបានបើកបន្តកន្ទុយគ្នាពីក្រោយឡានយីឌុបដឹកនោះដោយពុំបានស្ទាក់ឃាត់សួរនាំអ្វីទេតែបែជាបើករថយន្តពាំងដែលជាការរារាំងរថយន្តអ្នកកាសែតមិនឲ្យតាមថតរូបទៅវិញ។ រហូតមកដល់វេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃដដែល ទៅដល់ចំណុចឆ្កែអើត ឡានមេព្រៃបានដកខ្លួនចេញ ខណៈនោះដៃជើងរបស់ ឧកញ៉ា សឹង សំអុល ឈ្មោះឌឿន ហៅឌឿន ខ្សែកាប បើករថយន្តវីហ្គោមកបញ្ច្រាសទិសឡានដឹកឈើ មកបំបុកឡានអ្នកកាសែតប្រចាំស្រុកមេមត់ ម៉ាកកាមរី គូទហើមសេរី៩៥ ពណ៌សំបកឪឡឹក ខ្ទេចមួយចំហៀងផ្នែកខាងឆ្វេង ដើម្បីបន្លាច និងព្រមានដល់ក្រុមអ្នកកាសែតដទៃ ដែលកំពុងតាមប្រមាញ់ថតរូបនោះ។
កាលពីថ្ងៃទី១៦មករាឆ្នាំ២០១៥នៅចំណុចឆ្កែអើតក្នុងអាណាចក្រស្រុកមេមត់រថយន្តអ្នកកាសែតប្រចាំស្រុកមេមត់ម៉ាកកាមរីគូទហើមសេរី៩៥ពណ៌សំបកឪឡឹកត្រូវបានដៃជើងរបស់ ឧកញ៉ាសឹងសំអុលឈ្មោះឌឿនហៅឌឿនខ្សែកាបបើកឡានមាកវីហ្គោមកកៀបណ្តាលឲ្យខូច ខ្ទេចមួយចំហៀងផ្នែកខាងឆ្វេងដើម្បីបន្លាចនិងព្រមានដល់ក្រុមអ្នកកាសែតដទៃកំឲ្យតាមតាមប្រមាញ់ថតរូបរថយន្តដែលដឹកឈើរបស់ឧកញ៉ាសឹងសអុលក្នុងគោលដៅចេញទោស្រុកយួន។
ប្រភពបានបញ្ចាក់ថា បន្ទាប់ពីកើតហេតុកម្លាំរបស់ លោក អែម សុគុណ បានថែមកម្លាំង ចំនួន ៣រថយន្តទៀតដើម្បីជូនដំណើររថយន្តដឹកឈើរបស់ឧកញ៉ា សឹង សំអុល តាមច្រកចាន់មូលទៅដល់បារ៉ាស់ ព្រំដែន ឆ្លងចូលដីវៀតណាមបានយ៉ាងរលូន ដែលទង្វើនេះគេអាចចាត់ទុកថា ជាការឃុបឃិតគ្នាជាប្រព័ន្ធរបស់សមត្ថកិច្ចខេត្តត្បូងឃ្មុំ។ ករណីនេះលោក អែម សុគុណ នាយផ្នែករដ្ឋបាលព្រៃឈើស្រុកមេមត់ បានប្រាប់កាសែត ថា តាមបញ្ជារបស់ថ្នាក់លើ លោកបានចាត់កម្លាំង៤រថយន្តប្រដេញឡានដឹកឈើរបស់ឧកញ៉ាសឹងសំអុលនោះតែតាមមិនទាន់ផ្លូវតូចចង្អៀតឡានដឹកឈើនោះបានបើកបុកបារ៉ាស់ប៉ុស្តិ៍ច្រកចាន់មូលចេញទៅដីវៀតណាមបាត់ទៅហើយលោកថានឹងបន្តធ្វើការស្រាវជ្រាវរឿងនោះ។ស៊ិក។
សូមបញ្ជាក់ថាឧកញ៉ាសឹងសំអុលត្រូវបានគេស្គាល់ថាជាឈ្មួញរកស៊ីកាប់ឈើធំជាងគេ៤ខេត្តយកទៅលក់ស្រុកយូនហើយបច្ចុប្បន្នជាដៃគូការកាប់ប្រមូលផលអនុផលព្រៃឈើ របស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ឈ្មោះ ប៊ិញ ហ្វឿក១ របស់កងទ័ពវៀតណាម មានទីតាំងនៅឃុំព្រះឈូកស្រុកកែវសីមា ប៉ុន្តែក្នុងដីក្រុមហ៊ុននោះអស់ឈើលេខ១ ឬឈើប្រណីតកាប់ទៅហើយ។ឧកញ៉ាសឹងអុលបានកាប់ប្រមូលផលអនុផលព្រៃឈើក្រៅដីរបស់ខ្លួនទូទាំងស្រុកកែវសីមាប្រមូលចូលក្នុងក្រុមហ៊ុនអារច្រៀកដឹកបន្តតាមរថយន្តធំៗចេញជាច្រើនឆ្នាំមកហើយមិនថារដូវប្រាំងឬវស្សានោះទេដោយគេយកច្បាប់វិរិយោគដីសម្បទានសេដ្ឋកិច្ចធ្វើជាលេសដើរប្រមូលទិញឈើប្រណីតមកពីក្នុងឃុំស្រែឈូកស្រែព្រះចុងផ្លាស់មេមងនឹងគ្រប់ទិសទីក្នុងស្រុកកែវសីមា ដែលសុទ្ធសឹងតែទីតាំងខាងលើស្ថិតក្នុងតំបន់អភិរក្សជីវៈចំរុះសីមា នឹងដែនជំរកសត្វព្រៃភ្នំព្រិច។
បញ្ហានេះឧកញ៉ា សឹង អុល បានដឹកឈើចេញទៅវៀតណាម តាមច្រករបៀងនានាក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំមានច្រករបៀងទន្លេចាម,ចាន់មូល,បឹងជ្រោង ៕