ឈើក្រញូងជិត២តោនត្រូវបានស្ថាប័ណតុលាការបញ្ជាអោយជំនាញរឹបអូសតាមផ្លូវច្បាប់

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 26 ខែ 03 ឆ្នាំ 2015 វេលាម៉ោង 06:42 នាទី ចំនួនអានៈ 2415

ឈើ​ក្រ​ញូង​ខុស​ច្បាប់​ជិត​២តោន ត្រូវ​បាន​លោក សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំ​បូង​តំ​ណាង​អយ្យ​ការ បញ្ជា​អោយ​កម្លាំង​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​រឹប​អូស​ទៅ​តាម​ផ្លូវ​ច្បាប់​ នៅ​រសៀល​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៥​នេះ ស្ថិត​នៅ​ក្នុង​ភូមិត្រ​ពាំង​សេះ សង្កាត់​គោគចក ក្រុង​ខេត្ត​សៀមរាប ដែល​ឈ្មួន​ស្តុក​នៅ​ក្នុង​ផ្ទះរបស់​ខ្លួនរង​ចាំ​លក់​ចេញ។

យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​សមត្ថ​កិច្ច​បាន​លួច​បង្ហើប​ប្រាប់​ថា ម្ចាស់​ឈើ​ត្រូវ​បាន​គេ​ស្គាល់ថា ឈ្នោះ រ៉ា (ហៅ​រ៉ាមុខ​ខ្មោច) ភេទ​ប្រុស​ អាយុ​ប្រហែល​៥០​ឆ្នាំ បច្ចុប្បន្ន​រស់​នៅ​ក្នុង​អាស័យ​ដ្ឋាន​ខាងលើ។

មន្ត្រីរដ្ឋបាលព្រៃឈើ​បានឲ្យដឹងថា ឈើដែលបានធ្វើការរឹបអូសខាងលើ​ ជាប្រភេទឈើក្រញូង មានមុខសុទ្ធ​ ហើយ​តាមការ សន្និដ្ឋាន ជំហ៊ានដំបូង មានទម្ងន់ ជិត២តោន ត្រូវបាន ដឹកជញ្ជូនយកទៅរក្សាទុក នៅផ្នែក រដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បី ធ្វើការបង់ពិន័យ ទៅតាម ច្បាប់របស់​រដ្ឋ​បាល​ព្រៃឈើ។

លោក សំរិទ្ធសុខុន ព្រះរាជអាជ្ញារង​អមសាលា​ដំបូង​ខេត្តសៀមរាប បានឲ្យដឹង​នៅកន្លែង ប្រតិបត្តិការណ៍ថា​ ឈ្មោះ លោករ៉ា បាន​បដិសេធន៍ថា គាត់​មិនមែនជា​ម្ចាស់ឈើខាងលើ​នេះតេ ប៉ុន្តែទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ មន្ត្រី​ជំ​នាញ​បានធ្វើ​ការ​​អញ្ជើញលោក​រ៉ា​ទៅបំភ្លឺ​នៅឯ​រដ្ឋបាលព្រៃឈើសិន​ជា​បឋម។ ចំណែក​ចំណុចត្រូវឃាត់ខ្លួន ជន​សង្ស័យ​ឬអត់​នោះ លោក​ព្រះ​រាជ​អាជ្ញា​រង​នៅមិនទាន់អោយ​អ្នក​យកព័ត៌មាន​យើង​ដឹងនៅឡើយទេ

បើ​យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​ពល​រដ្ឋ​នៅ​ខេត្ត​សៀមរាប​ដែល​ធ្លាប់​ស្គាល់​លោក រ៉ា (ហៅ​រ៉ាមុខ​ខ្មោច​) នេះបាន​អោយ​ដឹង​ថា លោករ៉ា ជាឈ្មួញ​ដឹក​ឈើ​ចាស់​វស្សា​ណាស់​ទៅ​ហើយ​នៅ​ក្នុង​ទឹក​ដី​ខេត្ត​សៀមរាប​នេះ តែ​មិន​មាន​មេព្រៃ​ឬ​សមត្ថ​កិច្ច​ណា​ហ៊ាន​ចាប់​គាត់​ទេ ព្រោះ​គាត់​ចេះ​សែន​ព្រេន​អោយ​សមត្ថ​កិច្ច​បាន​ដិត​ដល់ ម្យ៉ាង​ទៀត​លោក រ៉ា រក​ស៊ី​មិន​មែន​តែឯង​នោះ​ទេ គឺ​មាន​ក្រុម​មន្រ្តី​ម៉េអឹម​មួយ​ក្តាប់​តូច​ជា​បក្ខ​ពួក​នៅ​ពី​ក្រោយ​ខ្នង​ទៀតផង ទើប​ការ​រក​ស៊ី​ទៅ​បាន​ដោយ​រលួន​រាប់​សិប​ឆ្នាំទៅហើយ។

ពល​រដ្ឋ​ខេត្ត​សៀម​រាប​សូម​អោយ​ស្ថាប័ន​តុលាការ​មេត្តា​ចាត់​ការ​ករណី​ខាង​លើ​អោយ​បាន​ធ្ងន់​បន្តិច​ ព្រោះ​វ​ល្មម​ដល់​ពេល​វេលា​ត្រូវ​បញ្ចប់​ការ​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ខុស​ច្បាប់​ទាំង​នេះហើយ។

សកម្ម​ភាព​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ចាប់​ផ្តើម​កក្រើក​ឡើង​វិញ តែ​សមត្ថ​កិច្ច​ទើប​តែ​ចុះ​បង្រ្កាប​បាន​មួយ​ករណី ឯជា​ច្រើន​ករណី​ទៀត​ដែល​ចរាចរណ៍​ពី​ស្រុក​អន្លង់​វែង​ឆ្លង​កាត់​ខេត្ត​សៀមរាប​ នៅ​មិន​ទាន់​មាន​ការ​បង្រ្កាប​នៅ​ឡើយ បើ​ទោះ​ជា​នៅ​តាម​ដង​ផ្លូវ​មាន​ស្នាក់​ការ​មេព្រៃ ស្នាក់​ការ​បរិស្ថាន ស្នាក់​ការ​ប៉ូលីស​សេដ្ឋ​កិច្ច​ដូច​ម្រាម​ដៃ​ក៏ដោយ៕ ដោយ៖ សៀ-វិនិច្ឆ័យ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

សាលាដំបូងរាជធានីភ្នំពេញបើសវនាការសំណុំរឿងលោក ម៉ម សូណង់ដូនាពេលព្រឹកនេះ    អាន1614ដង ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ   អាន2532ដង ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព...    អាន2658ដង លោកថាក់ស៊ីន នឹងធ្វើដំណើរ​មកជួបលោក​ ហ៊ុន សែន នៅថ្ងៃនេះ   អាន1770ដង វគ្គបណ្តុះបណ្តាលស្តីពី ការរាយការណ៍ព័ត៌មានអំពីការប្រែប្រួលអាកាសធាតុ   អាន1738ដង ប្រុសស្រីវ័យក្មេង១គូជាប់ជុងប៉ូលីសពីបទប្រើស្រាសគ្រឿងញៀន   អាន1934ដង បែកធ្លាយសំលេង​លោក ឃឹម-វាសនា ពេញបណ្តាញសង្គម   អាន1633ដង លោក ​គង់​ គឹម​នី​ អភិ​បាល​ស្រុក​ស្នូល​ចាប់​ខ្លួន​អ្នក​កា​សែត​ដើម្បី​ជា​ថ្នូ​នឹង​កញ្ចប?...    អាន1539ដង ស្រះចិញ្ចឹមត្រីឆ្តោរជាង២រយកន្លែងលោក ព្រិនសាវិន នាយខណ្ឌជលផលមិនចុះបង្ក្រាប   អាន1648ដង លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ...    អាន2227ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5662នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71740នាក់
ខែនេះ    819531នាក់
ឆ្នាំនេះ   3563835នាក់
សរុប   57162731នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 06:27