ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់

ដោយៈ សហការី ខេត្តរតនគីរី ថ្ងៃទី 30 ខែ 04 ឆ្នាំ 2015 វេលាម៉ោង 03:05 នាទី ចំនួនអានៈ 2476

លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អាជីវកម្ម​បណ្ដោះ​អា​សន្ត រយៈពេល​១៥​ថ្ងៃ ដើម្បី អោយ​ម្ចាស់​អាជីវកម្ម បំពេញ​សំណុំ​បែបបទ សុំច្បាប់ អោយបាន​ស្រប​ទៅ​និង​សេចក្ដីណែនាំ​របស់​រាជរដ្ឋាភិបាល​។

សកម្មភាព​នេះ​បាន​ធ្វើឡើង នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៥ តាម​ទីតាំង ធ្វើ​អាជីវកម្ម ព្យា​បាល​ និង ដាក់​ធ្មេញ ជាច្រើន​កន្លែង នៅ​ជុំវិញ​ផ្សារ​ក្រុង​បាន​លុង ខេត្ត​រតនគីរី​។​

សកម្មភាព​ចុះ​ត្រួតពិនិត្យ​នេះ គេ​សង្កេតឃើញថា ផ្ទះ​ធ្វើ​អាជីវកម្ម​ជា​ច្រើន​កន្លែង ដែល​មិនមាន​ច្បាប់​អនុញ្ញាតិ  ហើយ​មួយចំនួន ក្រោយពេល​ដឹងថា មាន​ការចុះ​ត្រួតពិនិត្យ​ច្បាប់​ធ្វើ​អាជីវកម្ម ពី​ក្រុម​គណៈកម្មការ ម្ចាស់​អាជីវកម្ម​ខ្លះ​បាន​បិទទ្វារ មិន​សហកា​រណ៍​អោយ​គណៈកម្មការ​ត្រួតពិនិត្យ​នោះទេ​។​

ករណី​បិទទ្វារ​មិន​អោយ​ត្រួតពិនិត្យ​នេះ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញារង បាន​មានប្រ​សាសន៍​ថា បើ​ម្ចាស់​អាជីវកម្ម​បិទទ្វារ បានន័យថា​ពួកគាត់​មិន​សហកា​រណ៍​ជាមួយ​សមត្ថកិច្ច ដូច្នេះ​រយៈពេល​១៥​ថ្ងៃ​ដែល​អាជ្ញា​ធរមាន​សមត្ថកិច្ច ធ្វើការ​ផ្អាក​លើ​អាជីវកម្ម ដើម្បី​អោយ​រត់​ច្បាប់​នោះ ក៏​ត្រូវ​ផ្អាក​បើកទ្វារ​ធ្វើ​អាជីវកម្ម ដូច​កន្លែង​ដ៏​ទៃ​ដែរ ហើយ​ផុតកំណត់​រយៈពេល​១៥​ថ្ងៃ ពួកគាត់​មិន​បាន​បំពេញ​សំណុំ​បែបបទ​អោយបាន​ស្រប​ច្បាប់​ទេ គណៈកម្មការ​និង​និង​មាន​វិធានការ​តាម​ផ្លូវច្បាប់​។​

លោក នូវ ដា​រ៉ា នាយការិយាល័យ នគ​ប​បាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ស្នងការ​ខេត្ត​ថា ការចុះ​ត្រួត្យពិនិត្យ និង​ពន្យល់​ណែនាំ​នេះ គឺ​ក្រុម​គណៈកម្មការ តម្រូវ​អោយ​ពួកគាត់ មាន​ច្បាប់​ធ្វើ​អាជីវកម្ម​ត្រឹមត្រូវ មាន​គ្រូពេទ្យ​ជំនាញ និង​មាន​សញ្ញាប័ត្រ​ត្រឹមត្រូវ ដោយឡែក កន្លងមក កន្លែង​អាជីវកម្ម ព្យាបាល ដាក់​ធ្មេញ​ខ្លះ ពុំមាន​ច្បាប់ ហើយ​មាន​សញ្ញាប័ត្រ ព្យួរ​នៅលើ​ជញ្ជាំង​ឬ​មុខផ្ទះ ចំណែក​គ្រូពេទ្យ​ដែល​ជា​ម្ចាស់​សញ្ញាប័ត្រ​នោះ មិន​បាន​នៅ​ព្យាបាល​ទេ​។​

លោក អ៊ុង រតនា ប្រធាម​ន្ទីរ​សុខាភិបាល​ខេត្ត​រតនគីរី បានបញ្ជាក់​ថា បន្ទប់​ពិគ្រោះ ព្យាបាល​មាត់​ធ្មេញ នៅក្នុង​ក្រុង​បាន​លុង​មាន​ទាំងអស់​១៩​កន្លែង ចុះ​អនុវត្ត​ពេល​ព្រឹក​បាន​១៤​កន្លែង ល្ងាច​លោក​និង​អនុវត្ត​បន្ត​ចំនួន​៥​កន្លែង​ទៀត ហើយ​ការចុះ​ត្រួតពិនិត្យ​នេះ​ឃើញថា កន្លែង​ព្យាបាល​មាត់​ធ្មេញ​និង​ដាក់​ធ្មេញ​មានច្បាប់ មួយកន្លែង មួយកន្លែង​ទៀត​កំពង់រ​ត់​ច្បាប់ ក្រៅពី​នោះ​អត់​ច្បាប់​ទាំងអស់​។

ប្រជាពលរដ្ឋ​រិះគន់ថា ការ​បើក​អាជីវកម្មគ្មាន​ច្បាប់នេះប្រហែលជាបណ្តាលមកពីមន្ទីរសុខាភិបាល​មិន​បានយកចិត្តទុកដាក់​ចំ​ពោះ​តួនាទីរបស់ខ្លួន ឬអាច​បើក​ភ្នែក​ម្ខាង​ បិតភ្នែកម្ខាង​ក៏ថាបានដែរ ទើប​អ្នក​បើក​ព្យាបាលមាត់​ធ្មេញហ៊ានបើក ហើយដាក់ស្លាកយីហោធំៗដូច​មាន​ច្បាប់ត្រឹមត្រូវ​អញ្ចឹង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ត្រពាំងបុរាណឈ្មោះ(ត្រពាំងគ្រួស)កំពុងរងការ បំផ្លាញ តាមរយ:ជីកយកអាចម៍ដីលក់ ពីសំណាក់ក្រុមឈ្?...    អាន1387ដង បរិយាយថ្ងៃនេះ៖ សម្តេចហ៊ុនសែន សម្តេចសខេង និងឯកឧត្តម ទៀសីហា ហេតុអ្វីមិនដកចៅសង្កាត់បំផ្លាញ...    អាន1719ដង ពលរដ្ឋចោទ ក្រុមហ៊ុនទុមរីងរ៉ាប់ប័រ និងក្រុមហ៊ុនដាតាថា បានរំលោភយកដីរបស់ពួកគាត់   អាន1798ដង បណ្តាសាប្រេងនឹងមានពិតបើការគ្រប់គ្រងមិនត្រឹមត្រូវ   អាន1726ដង ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព...    អាន2659ដង CCHR ផ្តល់​អនុសាសន៍​ឲ្យរដ្ឋាភិបាល​អាណត្តិថ្មី បង្កើត​ទូរទស្សន៍​ជាតិ​ឯករាជ្យ​មួយ   អាន1823ដង ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក   អាន2192ដង លោក ម៉ឹងកំសត់ ចាងហ្វាងកាសែតសម្លេងចៅកម្សត់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលត្រូវបានគេសង្ស័យ?...    អាន1976ដង ពលរដ្ឋបុរីកីឡា​ដែល​​មាន​ជំ​លោះ​ដីធ្លីដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការនៅ​ព្រឹកនេះ​   អាន1637ដង បាញ់ទៀតហើយនៅខេត្តសៀមរាប   អាន1646ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
បាត់កូនស្រីក្រមុំអាយុ១៨ឆ្នាំ ពីផ្ទះ២០ថ្ងៃ សង្ស័យគេយកទៅលក់ ស្រ្តីម្នាក់ បានមកយំស្រែកប្តឹងភ្នាក់ងារសារព័ត៌មានអគ្គស្នងការនគរបាលជាតិ ប្រចាំខេត្តកំពង់​ឆ្នាំង ឲ្យ​ជួយ​​ផ្សាយព័ត៌​មានរក​កូនស្រី ដែលបានបាត់អស់រយៈពេល២០ថ្ងៃហើយ បន្ទាប់ពីយុវជនម្នាក់ ​នៅ​ក្នុង​ភូមិ​ជាមួយគ្...Read more
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ចំណុចដែលបុរស់មិនចូលចិត្តស្រ្តី -ចរិតប្ញកពារដូចប្រុស -ចាត់ចែងក្នុងគ្រប់រឿង -ប្រកែកយកឈ្នះគ្មានហេតុផល -ចូលចិត្តប្រើហិង្សា -ចូលចិត្តយកឈ្នះដោយគ្មានហេតុ -អួតអាងក្រអឺក ក្រទម -ចំណាយពេលវេលាឥតមានប្រយោជន៍ -គ្មានការងារធ្វើច្បាស់លាស់ -ម...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាមអំពើចិត្ត ក្រុម​ប្រជាពលរដ្ឋ​បាន​និយាយ​រិះគន់ខ្លាំងៗថាបន្ទាប់ពី​លោក ស៊ឹមសំអាត ត្រូវបានតែងតាំង ជា​មេ​ប៉ូលិសអន្តោប្រវេសន៍ ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ  ប៉ោយ​ប៉ែតជំនួស​លោក សៅ ប៊ុន​រិទ្ធ ដែល​ត្រូវ...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      6525នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    72603នាក់
ខែនេះ    820394នាក់
ឆ្នាំនេះ   3564698នាក់
សរុប   57163594នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 07:51