ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនស្រុកអូរយ៉ាដាវ ឡេថាញ់

ដោយៈ ឡុង សៅ ខេត្តសៀមរាប ថ្ងៃទី 27 ខែ 05 ឆ្នាំ 2015 វេលាម៉ោង 08:29 នាទី ចំនួនអានៈ 2338

ជំនួញឈើប្រណិតប្រភេទធ្នុងកំពុងសម្រុកដឹកជញ្ជូនយ៉ាងគំហុកអាណាធិបតេយ្យទៅប្រទេសវៀតណាមតាមរយៈរថយន្តសាំយ៉ុង និងរថយន្តស៊េរីទំនើបដូចជា លុច្សស៊ីស បាឡែន ធុនត្រា ឡង់គ្រីស័រ ហាយឡែនដ័រជាដើម​ ដឹកចេញពីក្រុងបានលុង ខេត្តរតនគិរីឆ្ពោះទៅតាមផ្លូវជាតិលេខ៧៨  ច្រកទ្វារ​អន្តរ​ជាតិ​ព្រំដែន​អូរ​យ៉ាដាវ ​ដើម្បីលក់នៅប្រទេសវៀតណាម ដោយមិនស្របច្បាប់។

ប្រភពពីឈ្មួញម្នាក់សុំមិនបញ្ចេញឈ្មោះបានអោយដឹងថា រថយន្តសាំយ៉ុងដឹកឈើប្រណិតចេញទៅច្រកព្រំដែនអូរយ៉ាដាវគឺមានដឹកឈើ និងខ្លះទៀតបង្កប់ឈើប្រណិតដោយកែបាតរថយន្តលាក់ទុកឈើប្រណិតនៅខាងក្រោមកៅអីរថយន្ត និងឈើប្រណិតទាំងនោះលាក់នៅជញ្ជាំងសង់ខាងរថយន្ត កែដំបូលរថយន្តសាំយ៉ុងខាងលើដើម្បីដាក់ផ្ទុកឈើប្រណិតទាំងអស់នោះ។ 

ឈ្មួញដែលរកស៊ីដឹកជញ្ជូនឈើក៏បានបង្ហើបប្រាប់អ្នកយកពត៌មាន​យើង​ថា​ ដោយ​សារ​តែ​ខ្លួន​ខឹង​ដល់​ពួក​មន្ត្រី ​នគរបាល​​​សមត្ថ​កិច្ច​ នៅតាមផ្លូវដែល​ ឈរចាំយក​លុយបង់​អោយគ្រប់​ជំនាញ​សមត្ថកិច្ច​នៅទីនោះ ​ដោយរូប​គេ​ដឹក​ជញ្ជូនឈើ​ប្រណិតតាម​រថយន្ត​សាំយ៉ុង ពីក្រុងបាន​លុងឆ្ពោះទៅព្រំ​ដែនអូរយ៉ា​ដាវ ទៅលក់​នៅប្រទេសវៀត​ណាម បើគិត​ជាប្រាក់ចំណេញ​ស្ទើរមិនចង់រួច​ដើមផងនោះ។

គួរបញ្ជាក់ផងដែរថា ឈើប្រណិតប្រភេទធ្នង់ដែលកំពុងដឹកជញ្ជូនតាមរយៈម៉ូតូពីព្រៃចូលមកក្នុងក្រុងបានលុងតាមផ្លូវស្រុកអូរជុំ និងផ្លូវភូមិតឺន ដើម្បីដឹកជញ្ជូនមកអោយក្រុមឈ្មួញ ឡានសាំយ៉ុង និងរថយន្តស៊េរីទំនើបខាងលើ។ រថយន្តដឹកឈើប្រណិតសាំយ៉ុង និងប្រភេទរថយន្តស៊េរីទំនើបដែលកំពុងដឹកជញ្ជូនឈើប្រណិតយ៉ាងគគ្រឹកគគ្រេងអាណាធិបតេយ្យនោះត្រូវគេឃើញថា នៅក្នុងមួយថ្ងៃដឹកជញ្ចូនឈើប្រណិតយ៉ាងតិចពីរជើង ឯរថយន្តស៊េរីទំនើបមួយគ្រឿងវិញនោះដឹកជញ្ជូនឈើប្រណិត ដឹកបាន៤ទៅ៥ជើងក្នុងរយៈពេល១ថ្ងៃ។

ជុំវិញករណីខាងលើនេះផងដែរ មានមន្ត្រីមួយរូប​បានខ្សឹប​ប្រាប់អ្នកសារពត៌​មានយើងអោយ​ដឹងថា រថយន្ត​​ដែលដឹក​ឈើប្រណិត​ខុសច្បាប់​ទាំងអស់​នោះ គេបានរត់ការ​បង់លុយ​ទៅអោយខាង​មន្ត្រីជំនាញ​ក្នុង​​ខេត្ត​និងនៅតាម​ដងផ្លូវជាតិ​លេខ៧៨​ទាំងនោះអស់​ទៅហើយ។​ គេដឹកឈើបទល្មើសតាម​រថយន្តខាង​លើ​ ទើបគេមិនបង្ក្រាប។  រីឯសមត្ថកិច្ចច្រក​ទ្វារព្រំដែនអន្តរ​ជាតិអូរ​យ៉ាដាវ-ឡេថាញ់​សុទ្ធតែ​ត្រូវរ៉ូវគ្នា​​អស់​​ទៅ​ហើយ​ដែរ ទើប​គេបើក​ភ្លើងខៀវ​អោយឈ្មួញ​រក​ស៊ីដឹក​ជញ្ជូន​ឈើខុសច្បាប់​ឆ្លងកាត់​ មិនបង្ក្រាប​ដូច្នេះ​​ អ្នករកស៊ី​​ដឹកជញ្ជួន​ឈើប្រណិតល្មើស​ច្បាប់ មិនខ្លាច​ក្រុមអ្នកសារពត៌មានចុះផ្សាយ​ឡើយ​ ព្រោះគេ​​បានបង់​លុយអោយ​សមត្ថកិច្ចក្នុងក្រុង​ ក្រៅក្រុងរហូតទៅដល់​ព្រំដែនប្រទេសវៀត​ណាមថ្នាក់ធំ​ ថ្នាក់តូច ​តាមតួនាទី​អស់ទៅ​ហើយ ទើបពួក​គេមិនខ្លាចក្រុមអ្នក​សារពត៌មានចុះ​ផ្សព្វផ្សាយនោះទេ។

ពួក​ក្រុម​ឈ្មួញរក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ខាង​លើនេះ ពួគគេ​បាន​ដើរ​អួត​អាង​ថា គ្មាន​អ្នក​ណា​ចាប់​ឈើ​របស់​ពួកគេ​ទេ ព្រោះ​ថ្នាក់ដឹក​នាំ​បាន​ត្រូវ​រូវ​គ្នា​ ដោយ​វប្បធម៌សន្ទា រវាង​គណបក្ស​ប្រ​ជាជន​ និង​គណ​បក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗនេះ។ ពួក​គេ​បន្ថែមថា ឥលូវ​មេដឹក​នាំត្រូវ​គ្នា មាន​អ្នក​ណា​រិះ​គន់​ទៀត ដូច្នេះទាន់​ឱកាសល្អគិតតែពីដឹកទៅ មាន​លុយ​ជួលខ្មោច​អោយ​កិន​ម្សៅក៏បានដែរ ម្យ៉ាង​ទៀត​អ្នក​ដឹក​ខុស​ច្បាប់​មាន​ដែល​ឃើញជាប់​គុគឯណា៕​ ឡុង សារ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉ូលីសស័ក្ត៤កន្លះប្តឹងថៅកែគ្លីនិកយីហោ ស៊ឹង រិទ្ធីរ៉េត ពីបទរំលោភលើទំនុកចិត្ត   អាន1604ដង ស្វែងយល់ពីវិមានឯករាជ្យ កន្លែង​ប្រារព្ធ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​   អាន1844ដង លោក គឹម ប៊ុណ្ណា ប្រមូលលុយពីការដឹកជញ្ជូនលើសទម្ងន់ថ្នាក់លើ​ធ្វើ​មិន​ដឹង   អាន1839ដង តារិនម្ចាស់ការដ្ឋានបូមខ្សាច់បន្ទាយស្រី ថារថយន្តដឹកដីខ្សាច់ធ្លាក់ពេញថ្នល់មិនមែនជារបស់?...    អាន1818ដង ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង   អាន2367ដង លោក ទុង ប៊ុនធឿន ដាក់ប៉ុស្តិ៍ជជុះយកលុយពីអ្នកដឹកទំនិញនៅចំណុចសាលាក្រហម   អាន1872ដង រថយន្ត​ដឹកឈើ​ក្រញូង​ដេញ​ថ្លៃពី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​សៀម​រាប​ត្រៀម​ចេញ​ដំ​ណើរ​   អាន1639ដង ពលរដ្ឋចោទថាសង្កាត់រដ្ឋបាលព្រៃឈើអង្គស្នួលជម្រិតទាប្រាក់ពីអ្នកដឹកធ្យូងអុស ហើយឆ្លើយដាក់?...    អាន1587ដង ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អ...    អាន2510ដង រដ្ឋាភិបាល​កំ​ណត់​ថ្ងៃ​ទី​១៥​តុលា​ជា​ថ្ងៃគោរព​វិញ្ញាណ​ក្ខន្ធ​សម្តេច​ឪ   អាន1727ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ហាង​កាហ្វេ​ណូ​គារ​វៀតណាម​បី​កន្លែង​នៅ​ក្រុង​សៀមរាប រង​ការ​ចោទ​ថា បិទ​សិទ្ធិ​សេរីភាព​កម្មករ​ខ្មែរ និង  ​ជួញដូរ​ផ្លូវភេទ ហាង​កាហ្វេ​ណូ​គារ​របស់​វៀតណាម​បី​កន្លែង ស្ថិត​នៅ​ក្នុង​ក្រុង​សៀមរាប រង​ការ​ចោទ​ថា គៀបសង្កត់​ទៅ​លើ​កម្មករ​ស្រី​ខ្មែរ​ដែល​បំរើ​ក្នុង​របស់​ខ្លួន និង​គំរាម​សម្លាប់ បើសិន​ពួក​គេ​ទៅ​ធ្វើការ​កន្លែង​ផ្សេង ព្រ...Read more
លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា នគរបាល​ការិយាល័យ​អន្តោរប្រវេសន៍​នៃស្នងការខេត្តសៀមរាប​បានធ្វើការ​ហៅសង្សជនជាតិយួន១អង្គរ មកធ្វើកិច្ច​បញ្ឈប់លែង​អោយ​ដើរបិណ្ឌបាត​បន្តទៅទៀតនេះ​បើ​យោង​តាម​ការ​អោយ​ដឹង​ពី​សមត្ថ​កិច្ច។ មន្ត្រីនគរបាល ការិយាល...Read more
លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង កន្លងមក​លោក នូ ស៊ីថា គឺជា​មន្ត្រី​មួយ​រូប ដែល​ថ្នាក់លើ​ចាត់តាំង​ឱ្យទៅ​ធ្វើ​ជា​ប្រធាន គយ​ប្រចាំ​ច្រក​ដូង ៧​ដើម នៃ​ស្រុក​មេមត់អំឡុងពេល​នោះ លោក នូ ស៊ីថា បាន​យក​តួនាទី​របស់​ខ្លួន​ទៅ​ប្រើប្រាស់ ដើម្បី​ទាញយ...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
បែកធ្លាយ​​បុរស​ម្នាក់ សរ​សេរ​​សំបុត្រ​​ទៅ​​ម្តាយ ​ពី​រឿង​​ចង់​​លែង​​ប្រ​ពន្ធ​ អ្នកម្តាយជាទីគោរពស្រលាញ់ អ្នក​ម្តាយ​ជាទីគោរពស្រលាញ់​ តើ​អ្នក​ម៉ែ​មាន​សេច​ក្តី​សុខ​ទុក្ខ​យ៉ាង​ណាដែរ? ជា​បឋម​កូន​សូម​ខន្តី​អភ័យ​ទោស​ដែល​ខ្វះ​ការ​គួរ​សម​ដោយ​សរសេរ​សំ​បុត្រ​ផ្ញើ​ជូន​អ្នក​ម៉ែ​ មិន​បាន​ទ...Read more
បរិយាយថ្ងៃនេះ៖ វេទិការបុណ្យអ៊ំទូកខេត្តសៀមរាបជាការរួមចំណែកបំផ្លាញព្រៃឈើ បុណ្យអ៊ំទូក​ជា​ពិធី​បុណ្យប្រ​វត្តិ​សាស្រ្ត​មួយ​ដែល​ប្រ​ជា​ជន​ខ្មែរ​តែង​តែ​ប្រា​រព្វ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំនៅ​ក្នុង​ប្រ​ទេស​កម្ពុជា​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​រហូតមក​​ទល់​​​និង​​បច្ចុប្បន្ន​ ហើយ​នៅ​ឆ្...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5111នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71189នាក់
ខែនេះ    818980នាក់
ឆ្នាំនេះ   3563284នាក់
សរុប   57162180នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:33