ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច

ដោយៈ នាយប៉ោត ខេត្តសៀមរាប ថ្ងៃទី 07 ខែ 08 ឆ្នាំ 2015 វេលាម៉ោង 04:38 នាទី ចំនួនអានៈ 2510

អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​ខ្សែ​ស្រឡាយ​ សាច់​សាលោហិត​របស់​ខ្លួន​អោយ​ធ្វើ​ធំ​ដើម្បី​ការ​ពារ​អំ​ណាច​របស់​ខ្លួន​ទៅ​ថ្ងៃអនាគត ដោយ​មិន​បាន​គិត​ពី​ប្រ​យោជន៍​រួម​របស់​ប្រ​ទេស​ជាតិជាធំ ដែលធ្វើ​អោយអ្នក​​ងុប​ងុល​និង​បក្ស​ខ្លះ ​រហូត​ឈាន​ទៅ​ដល់​ការ​ជេរ​ប្រ​មាត​គ្នា​ដៀល​ត្មេះគ្នា​ទៅ​វិញ​ទៅមក ដោយ​ប្រើ​ពាក្យ​សម្តី​មិន​សម​រម្យ​ដូច​ជា អាយ៉ង​យួន អាកញ្ជះយួន អាឆ្កែបំ​រើ​ផ្កាប់​មុខ អាក្បត់ជាតិ អាប្រឆាំង​ផ្កាប់​មុខ អា​បោក​ប្រាស​ ឬពួក​អាកេញ​ចំ​នេញ​ន​យោ​បាយ​ជា​ដើម។​​

ក្រោយ​​ពី​គណបក្ស​ប្រ​ឆាំង​បាន​ចូល​សភា បន្ទាប់​ពី​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​អស់​រយៈ​ពេល​មួយឆ្នាំរាប់​ចាប់​តាំង​ពី​ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣ នៃ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អា​ណត្តិ​ទី​៥​រួច​​មក គេ​សង្កេត​ឃើញថា គណបក្ស​សង្គ្រោះជាតិ​បាន​ចុះ​ធ្វើ​កិច្ច​ការ​មួយ​ចំ​នួន​ដូច​ជា ដោះ​ស្រាយ​ជំលោះ​ដីធ្លី តាម​បណ្តារ​ខេត្ត​ក្រុងនានា និង​ជា​ពិសេសនោះ​គឺក្រុម​តំ​ណាង​រាស្រ្ត​គណ​បក្ស​នេះ​បាន​ចុះ​ត្រួត​ពិនិត​បញ្ហាព្រំដែន កម្ពុជា-​វៀត​ណាម ​ដែល​ជា​រឿង​រសើប​របស់​គណ​បក្ស​កាន់​អំ​ណាច​។

ថ្នាក់​ដឹកនាំ សកម្មជន និង​ប្រ​ជា​ពល​រដ្ឋ​អ្នក​គាំទ្រ គណ​បក្ស​ប្រជា​ជន​កម្ពុជា តែង​តែ​រិះ​គន់​នូវ​ទង្វើ​របស់​គណបក្ស​សង្គ្រោះ​ជាតិថា ជាការ​ញុះញង់​អោយ​ពល​រដ្ឋ​ខ្មែរ​ចេះ​ប្រកាន់​ពូជសាសន៍ ស្អប់​ជន​ជាតិយួន ម្យ៉ាង​ទៀត​ការ​ចុះ​ទៅ​តវ៉ារឿង​ព្រំ​ដែន​របស់​គណបក្ស​សង្គ្រោះជាតិនោះ ជាការ​ ˝កេងចំ​នេញ​នោបាយ˝​ តែប៉ុណ្ណោះ។ ភាសាដែល​ក្រុម​មន្ត្រី​ក្រោម​ឱវាតគណបក្ស​កាន់​អំ​ណាច​តែង​តែនិយាយថា ˝កេងចំ​នេញ​នយោ​បាយ˝ នោះ​វាបាន​ក្លាយ​ជាភាសាមួយ​កំពុង​ពេញ​និយម​សំ​រាប់​គណបក្ស​ប្រ​ជាជនកម្ពុជា ហើយ​ពួកគេ​និយាយដដែលៗហាក់​គ្មាន​ការ​ជិនណាយ​ ដោយ​រក​ភាសា​ណា​ថ្មី​មក​ជំ​នួស​មិន​បាន។

ពល​រដ្ឋ​កម្ពុជាមួយ​ចំនួនបាន​ចោទសួរថា បើ​គណបក្ស​ប្រ​ជាជន​កម្ពុជា ដឹងហើយ​​ថា គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​យក​រឿង​ព្រំ​ដែន​កម្ពុជា វៀត​ណាម​ រឿង​ជំ​លោះ​ដីធ្លី មក​ធ្វើ​ជា​ដើម​ចម​ ដើម្បី​ ˝កេងចំ​នេញ​នយោ​បាយ˝ គេ​ង​ចំ​ណេញ​សន្លឹក​ឆ្នោត​ហើយនោះ ចុះ​ហេតុអ្វី​ ក៏គណបក្ស​កាន់​អំ​ណាច​មិន​នាំ​គ្នា ចុះ​ទៅ​ដេញ​ដោល​រឿង​ព្រំដែន ចុះ​ទៅ​ដោះ​ស្រាយ​រឿង​ជំ​លោះ​ដី​ធ្លី ដែល​ក្រុម​ហ៊ុន​មួយចំ​នួន​រំ​លោភ​បំ​ពាន​ទៅ​លើ​ប្រ​ជារាស្រ្ត​ ដើម្បី​ ˝កេងចំ​នេញ​នយោបាយ˝ កេ​ញ​ចំ​ណេញ​សន្លឹក​ឆ្នោត​ដែរទៅ? ចាំ​បាច់​អង្គុយ​ស្រែក​តាម​កញ្ជក់​ទូរទស្សន៍ ដូច្នេះធ្វើ​អី បើ​អ្នក​រាល់​គ្នា​ពិត​ជា​មាន​ឆន្ទៈស្នេហាជាតិ មាន​ឆន្ទៈការ​ពារបូរណភាពទឹក​ដី​មែននោះ?

ក្រុម​ប្រ​ជា​រាស្ត្រខ្មែរមួយចំ​នួន និង​ក្រុម​អ្នក​គាំ​ទ្រ​គណបក្ស​ប្រ​ឆាំង​បាន​សរសេររិះ​គន់​នៅ​លើ​បណ្តាញ​សង្គម (facebook) ទៅលើ​​រដ្ឋា​ភិបាល​កម្ពុជាថា ជា​រដ្ឋា​ភិបាល​អាយ៉ង​យួន ជា​រដ្ឋា​ភិ​បាល​ស្ថិត​ក្រោម​អំ​ណាច​របស់​យួន ហើយ​គណបក្ស​ប្រ​ជា​ជន​កម្ពុជា ជា​បក្ស​ដែល​យួន​ជាអ្នក​បង្កើត​ ដែល​ជា​គោល​នយោបាយ​របស់​យួន​ ហូជីមីញ ក្នុង​គោល​បំ​ណង​​លេប​ត្របាក់​យក​ទឹក​ដី​កម្ពុជា និង​ប្រទេស ឡាវ ច្រ​បាច់​ចូល​គ្នា​ជាមួយ​ប្រទេស​យួន ឬ​គេ​ហៅ​ថា ជាប្រទេស ឥណ្ឌូចិន ដែល​យួន​ហូជីមីញ​និយាយថា ជាដំ​ណើរឆ្ពោះទៅ​ទិស​ខាលិចរបស់គេ​។

ការ​រិះ​គន់​ថា រដ្ឋា​ភិបាល​កម្ពុជា ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ រដ្ឋាភិបាល​យួន​ខាងលើ​នេះ បាន​ធ្វើ​អោយ​អ្នក​គាំ​ទ្រគណបក្ស​កាន់​អំ​ណាច​មាន​ការ​ខឹង​សម្បា មិន​សប្បាយ​ចិត្ត ហើយ​បាន​វាយ​បក​មក​ក្រុម​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​វិញថា ពួក​អាប្រ​ឆាំង​ផ្កាប់​មុខ ពួកអាជាតិ​សាសន៍​និយម ពួកអា ˝កេងចំ​នេញ​នយោ​បាយ˝។ មិន​តែប៉ុណ្ណោះកន្លងទៅធ្លាប់​មាន​ពិធីករទូរទស្សន៍ខ្លះបាន​ស្រែក​តាម​កញ្ចក់​ទូរទស្សន៍ថា នៅ​កម្ពុជាអត់​មាន​យួន​ទេ ពួក​អ្នក​ប្រ​ឆាំង​ផ្កាប់​មុខ ពួក​ជន​អគតិ​មាន​គោល​បំ​ណង​ ˝កេងចំ​នេញ​នយោ​បាយ˝ តែប៉ុណ្ណោះ។

ដូច​ម្តេចដែល​ហៅ​ថា ˝ជន​អគតិ˝ ? លោក​សាស្ត្រាចារ្យ​ផ្នែក​អក្សរ​សាស្រ្ត​ខ្មែរមួយ​រូប​បាន​ពន្យល់យ៉ាង​ងាយ​ស្តាប់​​ថា ˝ជន​អគតិ˝ គឺ​ជា​មនុស្ស​ទាំង​ឡាយណា ដែល​គ្មាន​ការ​គិត​ ល្ងិត​ល្ងង់ គ្មាន​ចំ​ណេះដឹង គ្មាន​ការ​ពិចារណាវែកញែករកខុសរក​ត្រូវ បើ​ទោះជា​អ្នក​ណា​ធ្វើ​ខុស​ឬធ្វើ​ត្រូវ​ក៏ដោយ​ ក៏ជន​នោះមិន​ដឹង​មិន​យល់អ្វី​ទាំងអស់។ ប៉ុន្តែក្រុម​មន្ត្រី​របស់​បក្ស​កាន់​អំណាច​ និង​អ្នក​គាំទ្រ​បក្ស​កាន់​អំ​ណាច​បែជាចូល​ចិត្ត​យក​ពាក្យថា ˝ជន​អគតិ˝ មក​ប្រើ​ប្រាស​ជាញឹក​ញាប់​ទៅ​វិញ រហូត​សូម្បី​ពិធី​ករ​ទូរទស្សន៍​មួយ​ចំ​នួន​ដែល​មាន​និន្នាករ​ទេរទៅ​ខាង​បក្ស​កាន់​អំ​ណាច​ក៏​បាន​យក​ពាក្យ ˝ជន​អគតិ˝ នេះមក​ប្រើ​ផងដែរ។

លោក​សាស្រ្តាចារ្យ​អក្សរសាស្រ្ត​ខ្មែរ​រូប​នោះ​បាន​បន្ថែមថា ˝ជន​អគតិ˝ មិន​ចេះ​វិភាគ​ទៅ​លើ​អ្នក​នយោបាយ​ថា អ្នក​ណា​ល្អ អ្នក​ណាអាក្រក់​បាន​ទេ ហើយ​ក៏មិន​អាច​ចេះ​ប្រើ​ភាសា​រិះ​គន់​អ្នក​ដ៏ទៃ​ដែរ ព្រោះ​ ˝ជន​អគតិ˝ មាន​ការ​គិត​មក​ពីណា? អាច​និយាយថា ជា​មនុស្ស​មិន​ដឹង​អី​ទាំង​អស់។ លោក​សាស្រ្តាចារ្យ​បាន​ចោទសួរថា តើ​អ្នក​ធ្លាប់​ឃើញ​ ˝ជន​អគតិ˝ ​ចេះ​រិះ​គន់​ថ្នាក់​ដឹក​នាំ​ ឬរិះគន់​គណបក្ស​នយោបាយ​ដែរឬទេ? ដូច្នេះសរុប​សេចក្តី​មក​ អ្នក​ដៀល​ថា គេជា ˝ជន​អគតិ˝ នោះ​ប្រហែល​ជា​ខ្លួន​ឯង​ទៅ​វិញ​ទេជា ˝ជន​អគតិ˝ ព្រោះ​ខ្លួន​មិន​បាន​យល់​ន័យ​ពាក្យ​​ថា ˝ជន​អគតិ˝ យ៉ាង​មេចផង។

អ្នក​គាំទ្រ​គណបក្ស​កាន់​អំ​ណាច​ក៏ជាខ្មែរ អ្នក​គាំទ្រគណបក្សប្រ​ឆាំង​ក៏ជាខ្មែរ ចុះ​បើ​សុទ្ធ​តែ​ជា​ជន​ជាតិ​ខ្មែរ​ដូច​គ្នា​ចាំ​បាច់ប្រើ​ភាសា​ដៀល​ត្មេះ​គ្នា​ ខាំ​គ្នា​ដូច​សត្វ​តិរិច្ឆាន​ធ្វើ​អ្វី? មេច​មិន​គិត​អំ​ពី​ផល​ប្រ​យោជន៍រួម​របស់​ជាតិ? មេច​មិន​នាំ​គ្នា​ការ​ពារ​ប្រ​ទេស​ជាតិអោយ​បាន​គង់​វង់? អ្នក​មាន​ស្នា​ដៃគួរលើក​សរសើហើយ​ផ្តល់​រង្វាន់ អ្នក​ធ្វើ​ខុស​ត្រូវ​តែ​ពិន័យ​ ចាំ​បាច់​មើល​បំ​ណាំ​គ្នាធ្វើ​អី? ចាំ​បាច់​ចាំ​ចាប់​កំ​ហុស​គ្នាឯងដើម្បី​ទទួល​ពាន​វង្វាន់​ធ្វើ​អី? ព្រោះ​តែ​ចរិឈ្នៀនីស អំ​នួតក្អេងក្អាង កាប់​សម្លាប់​គ្នា​ដើម្បី​អំ​ណាច​នេះហើយ ដែល​ធ្វើ​អោយ​ទឹក​ដី​កម្ពុជារួញ​ស្ទើតែអស់​ នេះបើ​យោង​​តាម​ការ​អានប្រ​វត្តិសាស្ត្រ​របស់​ប្រ​ទេសកម្ពុជាតាំង​ពី​សម័យ​ដើម​មក។

សរុប​សេចក្តីមក បើ​យើង​ឃើញថា ​គណបក្ស​មួយ​គេ​កំ​ពុង​តែ ˝កេងចំ​ណេញនយោបាយ˝ ដោយ​ចុះ​ទៅ​តវ៉ារឿង​ព្រំ​ដែន កម្ពុជា-វៀតណាម បាន​មួយខេត្ត យើង​គួរតែចុះទៅ​តវ៉ារឿង​ព្រំ​ដែន​អោយ​បាន​ប្រាំ​ខេត្តទៅ ដើម្បី ˝កេងចំ​ណេញនយោបាយ˝ គេ​ងការ​គាំទ្រ គេ​សន្លឹក​ឆ្នោត ហើយ​បើ​ឃើញ​គេ​ចុះ​ទៅ​ដោះ​ស្រាយ​រឿង​ជម្លោះ​ដីធ្លីជូន​ពល​រដ្ឋ​បាន​ប្រាំ​ខេត្ត យើង​មេច​មិន​ចុះ​ទៅ​ជួយ​ដោះ​ស្រាយ​អោយ​បាន​ម្ភៃខេត្ត​ទៅបើម្បី ˝កេងចំ​ណេញនយោបាយ˝ កេង​ការគាំទ្រ គេង​​សន្លឹក​ឆ្នោតនៅ​អាណត្តិក្រោយ នេះ​ទើប​ហៅ​ថា ឈ្លោះ​គ្នា​ដើម្បីជាតិ ប្រជែងគ្នាដើម្បី​រាស្ត្រ មិន​មែន​អង្គុយស្រែកខ្វាកៗដូច​ខ្វែកនិង​ក្អែកនោះទេ៕ ដោយ​៖ នាយប៉ោត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ  លិខិតមិត្តអ្នកអាន 

ព័ត៌មានដែលមានទំទាក់ទំទង

នាយរងប៉េអឹមស្រុកត្រពាំងប្រាសាទប្រវាយប្រតប់អ្នកកាសែតខណៈខឹងអ្នកកាសែតថតរូបខ្លួន រួចចាប់?...    អាន1796ដង លោកម៉មសូណង់ដូត្រូវបាន​គាំទ្រ​បន្ត​តួនាទី​ប្រធាន សមាគម​អ្នកប្រជាធិបតេយ្យ   អាន1738ដង បាត់ខ្លួនជាង១ខែនៅសល់តែគ្រោងឆ្អឹងសង្ស័យថាជាអំពើប្លន់    អាន1649ដង លោ​ក ​ប៉ែន​ ស៊ី​ម៉ន​ចូល​និវត្ត​ន៍​នៅ​ថ្ងៃ​ទី​១៥ ​កញ្ញា ​ឆ្នាំ​២០​១៤​ កំពង់​សុំ​ពន្យា​កំ...    អាន1762ដង រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេ?...    អាន2101ដង ឈើជាង៤ម៉ែត្រគូបដាក់ស្លាប់ហោះអស់សាំងធ្លាក់ចូលប្រឡាយត្រូវបានសមត្ថកិច្ចស្រង់យកអស់   អាន1807ដង បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន   អាន2591ដង ដកតំណែងប្រធានមណ្ឌលសុខភាពកាចាញព្រោះទុកអោយស្ត្រីម្នាក់សម្រាលកូនលើបង់មុខមន្ទីរពេទ្យ   អាន2070ដង សាលាក្រុង​ភ្នំ​ពេញ​គួរ​តែ​បិតក្រុម​ហ៊ុនរថ​យន្ត​ក្រុងឡើង​ថ្លៃពេល​បុណ្យទាន   អាន1764ដង ស្ថានីយ៍ថ្លឹងរថយន្ត ខេត្តបន្ទាយមានជ័យ ពុករលួយ    អាន1681ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
Apple iPhone 6 official sales kick off in a number of countries Apple’s second wave of iPhone 6 sales has just kicked off with customers in New Zealand getting access to the device through retail stores and online as we roll into the morning o...Read more
សេចក្តីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា​ នាថ្ងៃសុក្រទី១០ ខែតុលាឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹកព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និងបើកសម័យ​ប្រ​ជុំវិសមញ្ញព្រឹទ្ធសភានីតិកាលទី៣ (​ស...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
លោក ឧកញ្ញា សុខប៊ុន ត្រូវតុលាការបង្គាប់អោយនាំខ្លួនពីបទប្រើហឹង្សា លើកញ្ញាសាសា រាជធានី​ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០១៥ លោក ហ៊ឹង ប៊ុ​ន​ថន ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​បញ្ជា​ឲ្យ​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួងមហាផ្ទៃ...Read more
កីឡាករកីឡាការីនី ជាតិអន្តរជាតិ១៨រូបមកពី៩ប្រទេសនិងធ្វើការប្រកួតនៅយប់ថ្ងៃទី១២នេះ កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្តរជាតិ​ចំនួន​១៨​រូប មកពី​៩​ប្រទេស ដែល​ត្រូវ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ក្នុង​ទ្រង់​ទ្រាយ​ជា​លក្ខណៈ​អន្តរជាតិ One FC: Rise of the Kingdom បាន​ថ្លឹង​ទម្ងន់...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
តំណាងសហគមន៍៧ស្រុក ហែញត្តិពាក់ព័ន្ធរឿងទំនាស់ដីធ្លី ទៅដាក់ជូនអភិបាលខេត្តមិនបានសម្រេច នៅ​ព្រឹក​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០១៥នេះ មាន​ប្រ​ជាពល​រដ្ឋ​តំ​ណាង​សហគមន៍​ចំនួន​៧​ស្រុក​ផ្សេង​ៗគ្នា មាន​បំ​ណង​​ហែញត្តិ​ ដាក់​ជូន​អភិបាល​ខេត្ត​សៀមរាប ពាក់​ព័ន្ទ​និង​រឿង​ជម្លោះ​ដី​ធ្លី​របស់​ពួកគាត់ តែ​ត្រូ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      25364នាក់
ម្សិលមិញ    18621នាក់
សប្ដាហ៍នេះ    64167នាក់
ខែនេះ    811958នាក់
ឆ្នាំនេះ   3556262នាក់
សរុប   57155158នាក់
ថ្ងៃទី 21 ខែ 05 ឆ្នាំ 2025 ម៉ោង 22:29