ប្រជាពលរដ្ឋជាង៦៦០គ្រួសារ នៅសង្កាត់ជ្រាវទឹកភ្នែករហេករហាមព្រោះតែអាជ្ញាធរអប្សរា

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 08 ខែ 01 ឆ្នាំ 2016 វេលាម៉ោង 10:10 នាទី ចំនួនអានៈ 1761

ក្រុម​ប្រជាពលរដ្ឋជាង៦០០គ្រួសារ នៅសង្កាត់ជ្រាវ ក្រុងសៀមរាប យំសោក​បោកខ្លួន ព្រួយ​បារម្ភខ្លាច​បាត់​បង់​ដី​លំនៅឋាន និង​ដី​បង្ក​ប​ង្កើនផល ដោយសារអាជ្ញាធរ​ជាតិ​អប្សរា​នៅ​ពេល​ថ្មីៗនេះបាន​យកតំបន់មួយចំនួន នៅ​សង្កាត់​​នេះ ដាក់ចូល​ជាតំបន់​​​គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា ដែល​ពលរដ្ឋ​ខេត្ត​សៀម​រាប​​ស្អប់ខ្ពើមបំផុត។

ទុកសោក​របស់ពលរដ្ឋ​សង្កាត់ជ្រាវនេះ បានកើតឡើងបន្ទាប់ពីអាជ្ញាធរជាតិអប្សរា បានបិទផ្សាយផែនទីចាប់​ពីចំណុច ត្រពាំង​អូរ និង​ដីទួល​ប្រា​សាទបុរាណនៅក្នុងសង្កាត់ជ្រាវ ​ក្រុងសៀមរាប កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥កន្លងទៅថ្មីៗនេះ។

លោក សំ សុខា ពលរដ្ឋនៅភូមិរំចេក សង្កាត់ជ្រាវ ក្រុងសៀមរាប បាន​ថ្លែងនៅថ្ងៃនេះថា ​ការដាក់ឲ្យ​មាន​តំ​បន់​អាជ្ញា​ធរ​ជាតិ​អប្សរានោះ លោកថា ធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ដូចជាការសង់​លំនៅ​ឋាន និងការ​បង្កប​ង្កើនផលកសិកម្ម​ជាដើម។ លោក​បន្ដថា​ ​​ដីធ្លីពួកគាត់មួយចំនួនបានកាន់កាប់តាំងពីដូនតា រាប់​រយ​ឆ្នាំណាស់មកហើយ និងខ្លះ​ទៀត​បានទិញ​តគ្នា​ដើម្បីតាំងទីលំនៅស្ថាន ប៉ុន្ដែឥឡូវ​បែ​ជា ​អា​ជ្ញាធរ​ជាតិ​អប្សរា មក​ប្រកាសថា ជាតំបន់ដែលខ្លួន​គ្រប់គ្រង​ទៅវិញ។

​បុរស​វ័យ​​៧០ឆ្នាំរូបនោះ ខកចិត្ដចំពោះ​រដ្ឋាភិ​បាល​ដែលយកកន្លែងរស់នៅដ៏​សុខ​សាន្តរបស់​ពួក​គាត់ជាច្រើន​ឆ្នាំមក​នោះ​ឲ្យទៅ​​ស្ថា​ប័ន​អប្សរា​គ្រប់​គ្រង​ទៅវិញ​ ដែល​អាចប្រឈមបាត់បង់ដីនៅពេលខាងមុខ។ ​លោក​​តា ​បានមានប្រ​សាសន៍ទៀតថា អាយុ៧០​ឆ្នាំ​ទៅ​ហើយ​ទើប​បាន​ដី​មួយ​ឡូសំរាប់​រស់នៅ ​ឥ​ឡូវ​គេ​ថា​អប្សរា​ទៀត​ហើយ​​តំ​បន់​អប្សរា​គឺ​គេ​​ហាម​​មិន​​អោយធ្វើ​អីទេ​​ មិន​ឲ្យ​លក់​ មិន​អោយ​សាង​សង់​សូម្បីបង្គន់អាចម៌ ។

ពាក់ព័ន្ធនិងករណីខាងលើនេះ ពលរដ្ឋនៅភូមិក្រសាំងបាន​​ឲ្យ​ដឹង​ស្រ​ដៀងគ្នាថា​ ពួក​គាត់​រស់​នៅ​ក្នុង​សង្កាត់​ជ្រាវ​​នោះ​​មិនដឹងថាជាតំបន់អាជ្ញាធរជាតិអប្សរាកើតឡើងនៅពេលណានោះទេ ប៉ុន្ឌែអ្នកភូមិបន្ដថា ​នៅពេលមន្ទីរ​សុរិយោ​ដី​បិទ​​ប្រកាសក្បាលដីនៅសង្កាត់ជ្រាវនេះ ​ទើបពួកគាត់ភ្ញាក់ផ្លើល ដោយ​ឃើញ​មានគំនូស​កំណត់ដីរបស់​អាជ្ញាធរជាតិ​អប្ស​រាគ្រប់គ្រងមួយចំនួន។

លោក ក្អោបរ៉ន ចៅសង្កាត់ជ្រាវ ក្រុងសៀមរាប សម្ដែងការអាក់អន់ចិត្ដចំពោះករណីនេះ ដោយ​លោក​​មានប្រសាសន៍​ថា លោកទើបដឹងថា មានពីតំបន់អាជ្ញាធរជាតិអប្សរា​នៅថ្ងៃទី៣០ ខែធ្នូឆ្នាំ២០១៥​ នេះឯង។ លោកបន្ដថា មកដល់ថ្ងៃទី៧ ខែមករានេះលោកទទួលពាក្យបណ្ដឹងពីពលរដ្ឋដែលរងផលប៉ះពាល់​ចំនួន​៦៦​៣​ក្បាលដី។ លោកទទួលថា ទីនោះមានត្រពាំង ទីទួលប្រាសាទ ប៉ុន្តែពលរដ្ឋមិនដែលប៉ះពាល់​ដល់វត្ថុមាន​តម្លៃ​នោះ​ទេ។

ករណីនេះ អ្នកនាំពាក្យ អាជ្ញាធរជាតិអប្សរា លោកស្រី ចៅស៊ុនកិរិយា មានប្រសាសន៍ថា ដីនៅតំបន់​សង្កាត់ ជ្រាវ ស្ថិតនៅក្នុងតំបន់បុរីវប្បធម៌ និងទេសចរណ៍ គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាតាមអនុក្រិត្យ​នៅ​ឆ្នាំ១៩៩៥។ លោកស្រីបន្ដថា អាជ្ញាធរជាតិអប្សរាបានប្រកាសបិទផ្សាយជាច្រើនឆ្នាំមកហើយ ប៉ុន្ដែពលរដ្ឋ​បានវាយកំទេចស្លាក​អប្សរាចោល។  លោកស្រី ចៅស៊ុនកិរិយា បានបន្ថែមថា តំ​បន់​ដែល​គ្រប់​គ្រង​ដោយ​អាជ្ញា​ធរ​ជាតិអប្សរា មានទំហ៊ំដី​ជាង​៤​ម៉ឺន​​ហិក​តា ប៉ុន្ដែមិនស្ថិតនៅមួយកន្លែងនោះទេ។

ប្រជាពលរដ្ឋ​នៅ​សង្កាត់​ជ្រាវ​ក្រុងសៀមរាប ស្នើសុំទៅ​រដ្ឋាភិបាល​កម្ពុជា មេត្តារំសាយ​អាជ្ញាធរ​អប្សរា​ចេញ​ពី​សង្កាក់ជ្រាវ​ទៅ ព្រោះ​នៅ​សង្កាត់​នេះមាន​តែ​កូន​ថ្លុក​ក្របី និង​ទីទួល​ដំ​បូកគ្រាន់​ចង​គោក្របីតែប៉ុណ្ណោះ វា​មិន​មាន​ប្រាសាទបុរាណធំដី ហើយ​ក៏មិន​មាន​ត្រពាំង​បុរាណអ្វីធំដំនោះដែរ បើ​មិន​ជឿសូម​រដ្ឋាភិបាល​ចុះ​មក​ពិនិត្យ​ដោយ​ខ្លួនឯងចុះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បុរសគ្មានអត្តសញ្ញាណម្នាក់ចងកសម្លាប់ខ្លូន   អាន1727ដង ខារាអូខេពីរ៉ាមីតត្រូវភ្លើងឆេះមានអាថ៍កំបាំងហាមអ្នកកាសែតមិនអោយចូលថត (   អាន1553ដង ដក កឹមវិក្រា និងឡៅសារឿន ដាក់ឡាយម៉ារីវ៉ូ ឡើងជាអគ្គនាយកទូរគមនាគមន៏កម្ពុជំនួសជាប្រព្រឹត្ត?...    អាន1841ដង លោក ម៉ក់ ប្រុស​ ចៅហ្វាយស្រុក​សូត្រនិគម​ន៍​ ត្រូវ​បាន​គេទម្លាយថា ដើរ​យកដីរាស្ត្រ​   អាន1810ដង បុរសកំណាចវាយប្រពន្ធ និងកូនអាយុជាង១ខែសន្លប់ត្រូវសមត្ថកិច្ចចាប់ខ្លួន    អាន1746ដង ចិនចេញមុខការពារខ្លួនពីការចោទប្រកាន់របស់អាមេរិកចំពោះទំនាក់ទំនងយោធាជាមួយកម្ពុជា   អាន2191ដង ករណី ឈូក បណ្ឌិតសាលាឧទ្ធរណ៏ផ្តើមសវនាការថ្ងៃទី២៧កុម្ភៈ   អាន1607ដង នាយទុយ យំ​ពី​ទូតអាមេរិក​រហូតដល់​ផ្ទះ   អាន1713ដង អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​កា?...    អាន2578ដង គណបក្ស​ប្រជាជន​កម្ពុជា​ប្រារព្ធ​ខួប​ជ័យ​ជម្នះ ៧មករា   អាន1590ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
មន្រ្តីជំនាញចុះត្រួតពិនិត្យទីតាំងឡ នំបុ័ងបន្ទាប់ពីរមានពលរដ្ឋពុលជាង៥០០នាក់ នគរបាល ប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តសៀមរាប នៅព្រឹកថ្ងៃអា​ទិត្យ​នេះ ទី២៩មីនានេះ បានចុះត្រួតពិនិត្យ នូវទីតាំង អាជីវកម្ម ឡនំបុ័ង ១កន្លែង ក្រោយពីរមាន ប្រជាពលរដ្ឋ ជាង៥០០នាក់ បានពុលនោះ។ ...Read more
លោក កែវវ័យ ប្រធានមន្ទីរធនធានទឹកខេត្តពោធិ៍សាត់ព្យាយាមបិទបាំងអំពើពុករលួយរបស់ខ្លួនបើទោះជាមន្រ្តីថ្នាក់ក្រោមចោទប្រកាន់ក៏ដោយ ការ​ប្រ​ព្រឹត្តិអំពើពុករលួយ​របស់​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្តពោធិ៍សាត់​ត្រូវបាន​មន្ត្រីក្រោមឱវាទ​លាតត្រដាង​ជា​សាធារណៈ ហើយ​ជំរុញ​ឲ្យ​ក្រសួង​ធនធានទឹក ​និង​អង្គភាព​ប្រឆាំង​អំពើពុក...Read more
តុលាការកោះហៅ សួន សេរីរដ្ឋា ចូលរួមសវនាការ ថ្ងៃ១៨ កញ្ញា ករណីញុះញង់ដើម្បីផ្តួលរំលំរដ្ឋាភិបាល លោក សួន សេរី​រដ្ឋា ប្រធាន​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ ត្រូវបាន​តំណាង​អយ្យការ អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​កោះហៅ​ឲ្យចូល​រួម​សវនាការ នៅ​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ ក្រោម​ការចោទប្រកាន់​...Read more
លោក អាំងគីហេង មេឃុំប៉ោយប៉ែតពលរដ្ឋរិះគន់ថាអត់ទៅធ្វើការ អំណាចធំជាងនាយករដ្ឋមន្រ្តី ហ៊ុនសែន? ប្រជាពលរដ្ឋ​ជាច្រើនរូប​រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពួកគាត់​ទៅធ្វើ​សំបុត្រកំណើត និង​លិខិតស្នាម​ផ្សេងៗ​ជាច្រើនលើក​ច្រើនសា​នៅតែ​ធ្វើ​មិនបាន ព្រោះ​មិនឃើញ​ចៅសង្កាត...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
អាវុធហត្ថក្រុងនិងខេត្តបង្រ្កាបបានក្រុមចោរលួចម៉ូតូ៨នាក់ដោយជោគជ័យបន្ទាប់ពីបាញ់តគ្នាមួយប្រាវ កង​រាជ​អាវុធ​ហត្ថ​ក្រុង និង​ខេត្ត​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ក្រុម​ចោរ​លួច​ម៉ូតូ​នៅ​ចំ​ណុច​ភូមិបឹង សង្កាត់​ជ្រាវ ក្រុម​សៀម​រាប​កាល​ពី​វេលាម៉ោងប្រ​​ប្រែល៦និង​៣០​នាទី​ព្រឹក​​ថ្ងៃទី២៥ ខែមករា ឆ្...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11763នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77841នាក់
ខែនេះ    825632នាក់
ឆ្នាំនេះ   3569936នាក់
សរុប   57168832នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 16:28