អនុប្រធានមន្ទីរបរិស្ថានចុះស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ បែជាត្រូវបន្ត្រីបរិស្ថានចោទថា ទៅឃុបឃិតអោយគេកាត់ឈើទៅវិញ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 16 ខែ 08 ឆ្នាំ 2016 វេលាម៉ោង 08:23 នាទី ចំនួនអានៈ 1576

លោក ស៊ីម ឈីវ​ឈាន​ពិសិដ្ឋ អនុ​ប្រ​ធាន​មន្ទីរ​បរិស្ថាន​ខេត្ត​សៀម​រាប និង​លោក សួស្តី៍ សាខាន់ នាយក​រង​ឧទ្យាន​ជាតិ​ព្រះជ័យវរ័្មននរោត្តម ត្រូវបាន​មន្ត្រីឧទ្យាននុរក្សជាប់កិច្ច​សន្យា​ចំនួន​០៩​នាក់ នៃទី​ស្នាក់​ការ​បរិស្ថាន​ខ្នង​ភ្នំ​​គូលែន​ បានសម្រេចផ្តិតមេដៃប្តឹងពី​ករណី​ ស៊ុំ​គ្រ​លំ​នឹង​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ។

យោង​តាម​ពាក្យ​បណ្តឹង​ដែល​មិន​មាន​ចុះ​ថ្ងៃ ក្នុង​ខែសី​ហា ឆ្នាំ​២០១៦​​របស់​មន្ត្រីឧទ្យាននុរក្សជាប់កិច្ច​សន្យា​ចំនួន​០៩​នាក់​ដែល​បាន​ប្តឹង​ទៅ​ប្រ​ធាន​មន្ទីរ​បរិស្ថាន​ខេត្តបាន​សរសេរថា ˝នៅ​ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ វេលាម៉ោង​០៩ព្រឹក​លោក​ ស៊ី​ម​ ឈីវ​ឈាន​ពិសិដ្ឋ​ អនុប្រ​ធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ បាន​កោះ​ប្រ​មន្ត្រី​ឧទ្យាន​នុរក្ស​ស្នាក់ការ​ខ្នង​ភ្នំ​ទាំង​អស់​អោយ​មក​ជួម​ជុំ​គ្នា​នៅ​ស្នាក់ការ។ បន្ទាប់​មក​គាត់​បាន​ហៅ​ពួក​ខ្ញុំ​អោយ​ចូល​បំ​ភ្លឺ​ម្នាក់​ម្តង​ៗ នឹង​បាន​បង្ខិត​បង្ខំ​អោយ​ពួក​ខ្ញុំ​ផ្តិត​មេដៃ​ធានា​លើ​ចម្លើយ​របស់​ខ្លួន និង​អោយ​ស្វែង​រក​ជន​ល្មើ​ស​នឹង​អ្នក​នៅ​ពី​ក្រោយ​ខ្នង​នៃ​បទ​ល្មើស​ដែល​ពាក់​ព័ន្ទករណី​អាឈើ​ចំ​នួន​០៦​ដើមនៅ​ក្នុង​សហគមព្រៃ​ធំ​ នៃ​ភូមិ​ពពេល​នោះ​ដោយ​ទុក​រយៈពេល​ជូន​១សប្តាហ៍។ ជាថ្មី​ម្តង​ទៀត​នៅ​ថ្ងៃទី០៣ ខែសីហា ឆ្នាំ​២០១៦ វេលាពេល​ព្រឹក​គាត់​ (ស៊ីម ឈីវឈានពិសិដ្ឋ) បាន​ទូរស័ព្ទ​សួរ​បញ្ជាក់​ពី​ករណី​ខាងលើ​នេះទៀត​ថា ដល់​ពេល​កំណត់​១សប្តាហ៍​ហើយ ហេតុ​អ្វី​ក៏​មិន​ឃើញ​រាយការណ៍ពី​ការ​ងារ​ដែល​បាន​ដាក់​អោយ​ធ្វើ​។ យើង​ខ្ញុំ​ក៏បាន​ឆ្លើយ​តប​វិញ​ថា រក​មិន​ឃើញ​ទេ ព្រោះ​ការ​ងារនេះ​ត្រូ​វ​មាន​ការ​ចូល​រួម​និង​ទទួល​ខុស​ត្រូវ​ទាំង​អស់​គ្នា តាម​ពិត​ករណី​នេះមន្ត្រី​ឧទ្យាននុរក្សឈ្មោះ វ៉ាញវិញ គាត់​ទើប​តែ​បាន​និយាយ​ក្នុង​ពេល​ថ្មី​ៗ​នេះ​ថា ធ្លាប់​មាន​គេ​ទាក់​ទង​ជា​មួយ​គាត់​សុំ​អាឈើ​ម្តង​ហើយ តែគាត់​មិន​ហ៊ាន​សម្រេច​ទេ ក៏បាន​រាយ​ការ​ទៅ​លោក សួស្តី៍ សាខាន់ នាយក​រង​ដើម្បី​ស្នើ​សុំ​យោបល់​។ ជាលទ្ធផល​លោក​នាយក​រង​បាន​ប្រាប់​ថា អនុញ្ញាតិ​អោយ​ឈ្មោះ​ សោម​ ស៊ាត អ្នក​ភូមិ​អន្លង់​ធំ និង​លោក កូវ អ្នក​ភូមិ​ថ្មជ្រួញ​ធ្វើ​ទៅ តែ​ត្រូវ​រក្សាការ​សម្ងាត់។ ក្រោយ​ដើមឈើ​ទាំង​០៦​ដើម​នោះ​ ត្រូវ​បាន​កាប់​រំ​លំ​អា​ដឹក​ចេញ​អស់​មែន រហូត​ដល់​អ្នក​ភូមិ​ព្រះ​អង្គធំ​ឈ្មោះ គ្រូ វណ្ណី បាន​ឃើញ​ភ្ញាក់​ផ្អើល​និង​រាយ​ការ​ណ៍​តែ​ម្តង​ទៅ។ ដោយ​ឡែក​នៅ​ថ្ងៃទី០១​សីហា ឆ្នាំ២០១៦នេះ​លោក ស៊ីម ឈីវឈានពិសិដ្ឋ បាន​អនុញ្ញាតិ​អោយ​ឈ្មោះ សោម ស៊ាត និង​ឈ្មោះ កូវ​ ដដែល​នោះទៅ​អាគល់​ឈើ​គគឺមួយ​គល់​ស្ថិត​ក្នុង​ភូមិ​ថ្មី ជាប់​មុខ​ផ្ទះ​លោក​មេឃុំ​ ដើម្បី​ចែក​គ្នា​ជាមួយលោក​មេឃុំ​ ស៊ឺ ព្រជ្រ។ នៅ​ថ្ងៃទី​០៣ខែសី​ហា​ឆ្នាំ​២០១៦ ប្រហែល​ម៉ោង​១០​ព្រឹក​លោក ស៊ីម ឈីវឈានពិសិដ្ឋ ក៏បាន​បញ្ជាអោយ​មន្ត្រី​ម្នាក់​ឈ្មោះ​ សឿន​វិប៊ុល ទៅ​រក​រណាយន្ត​២គ្រឿង​មក​អាឈើ​ងាប់​សង​ខាង​ផ្លូវ​ ដើម្បី​ធ្វើ​គ្រឿង​ផ្ទះ​ដោះ​ដូរ (លក់) អោយ​តាជា គណកម្មការ​វត្ត​ព្រះ​អង្គធំ˝។

លោក សឿន វិបុល ប្រធានស្នាក់ការនុរក្សខ្នងភ្នំ បានឲ្យដឹងតាមទូរសព្ទ័ថា ពួកគាត់ពិតជាផ្តិតមេដៃប្តឹង អនុ​ប្រ​ធានមន្ទីរបរិស្ថានខេត្ត និងនាយករងឧទ្យានជាតិមែន។​ចំណែក​រឿង​គាត់​(ពិសិដ្ឋ)​ឲ្យ​យក​រ​ណា​រ​យន្ត​ពីរ​គ្រឿង​ ទៅ​អារ​ឈើក្បែរ​ផ្លូវ​ដើម្បីធ្វើគ្រឿង​ផ្ទះ ទុក​លក់​នោះ​លោក​មិន​ចូល​រួមទេ។

មេឃុំខ្នងភ្នំលោកឈៀង តាំង បានថ្លែងតាមទូរសព្ទ័ដែរថា គល់ឈើគគីដែលពួកគេនាំគ្នាអារនោះ វា​សល់​ជិត​១០​ឆ្នាំ​ម​កហើយ។ ចឹងទេថ្ងៃដែលពួកគេមកអារនោះ លោកក៏មិនបានចូលរួមទេ (បទសម្ភាសន៍​លោក សឿន វិបុល និង​ លោក ឈៀង​តាំង ខាងលើ​ជារបស់​ អង្គរតូច)។

លោកស៊ឹម ឈីវ​ឈានពិសិដ្ឋ អនុប្រធានមន្ទីរបរិស្ថានខេត្តសៀមរាប ដែលត្រូ​វ​បាន​បន្ត្រី​ខាង​លើ​ប្តឹង​នោះ​បានប្រាប់​កម្ពុជាសុវណ្ណភូមិ​នៅ​ល្ងាច​ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦នេះថា វាជាការ​ចោទ​ប្រ​កាន់​មួយ​ដែល​គួរ​អោយ​ចង់​សើច​ ហើយ​ថែម​ទាំង​ហួស​ចិត្ត។ លោក ស៊ីម ឈីវឈានពិសិដ្ឋ បាន​បន្តថា​​ថ្នាក់​លើរបស់​លោក​ជា​អ្នក​ដឹង​ព័ត៌​មាន​រឿង​កាត់​ឈើ​ខាង​លើ ហើយ​​បាន​បញ្ជា (ថ្ងៃទី០៥ កក្កដា ២០១៦) អោយ​លោក​ទៅ​ស៊ើប​អង្កេត​ស្វែង​រក​ចាប់​ជន​ល្មើស​​ ដែល​គេ​រាយ​ការណ៍​មក​ថា បាន​កាត់​ឈើ​ដែល​មាន​ទំ​ហុំ​ប៉ុនៗកង់​រទេះ។ លុះ​យប់​ថ្ងៃទី០៥លោក បាន​ទៅដល់​កន្លែង​ដែល​គេកាត់​ឈើ​លើ​ខ្នង​ភ្នំ ឃើ​ញ​ឈើ​ចំ​នួន​០៦​ដើម​ត្រូវ​បាន​គេ​កាត់​មែន មិន​តែប៉ុណ្ណោះឈើ​ដែល​ជន​ល្មើស​កាត់​នោះ​ដឹក​ចេញ​ជិត​អស់​ទៅ​ហើយ។ លោក​ពិសិដ្ឋ​បន្តទៀតថា រឿង​កាត់​គល់​ឈើ​គគី​ដែល​ដុះ​ស្លែពុក​រលួយ​នោះ​លោក​ជាអ្នក​អោយ​គេ​កាត់​មែន ព្រោះ​ទី​០​១​គល់​ឈើ​នោះ​វា​ត្រូ​វ​បាន​គេ​កាត់​ជាង​១០​ឆ្នាំហើយ ទី០២វានៅ​ក្បែរចិញ្ចើម​ផ្លូវ​​ ទី​០៣បើ​មិន​ប្រកាស​រក​រណាយន្ត​មក​កាត់​គល់​ឈើ​នោះ​ទេ ធ្វើ​យ៉ាង​ណាអាច​ដឹង​ថាអ្នក​ណា​មាន​រណាយន្តខ្លះនៅ​លើ​ខ្នង​ភ្នំ​គូលេន ម្យ៉ាង​ទៀត​បើ​លោក​ចង់​ធ្វើ​អាជីវកម្ម​មែន​ចាំ​បាច់​ទៅ​កាត់​គល់​ឈើ​ពុកនៅ​មុខ​ផ្ទះ​មេឃុំ​ធ្វើ​អី ដូច្នេះ​ថ្នាក់​ដឹក​នាំ​និង​ពល​រដ្ឋ​អាច​ពិចារ​ណា​ដោយ​ខ្លួន​ឯង​បាន មិន​បាច់​ចាំ​ខ្ញុំ​បក​ស្រាយ​ទេ។ លោក ស៊ីម ឈីវឈានពិសិដ្ឋ បាន​បន្ថែមថា លោក​បាន​ធ្វើ​លិខិត​បំ​ភ្លឺ​ទៅ​ប្រធាន​មន្ទីរ និង​ក្រសួង​រួច​ហើយ លោក​មិន​ចង់​និយាយអ្វី​ច្រើន​ជាង​នេះទៀត​ទេ​​ រឿង​រាលនេះ​នៅ​មាន​អាថ៌កំបាំងត្រើន​ទៀត ព្រោះ​មាស​សុទ្ធ​មិន​ខ្លាច​ភ្លើង​ តែ​អ្នក​ប្រព្រឹត្តិបទ​ល្មើស​ច្បាស់​ជាមិន​រួច​ខ្លួនទេ។

កម្ពុជាសុវណ្ណភូមិមិន​អាច​សុំ​ការ​ពន្យល់​ពី​លោក ភួង​លីណា ប្រធាន​មន្ទីរ​បរិស្ថានខេត្តសៀម​រាប​បាន​ទេ ព្រោះ​ទូរស័ព្ទខល​មិន​ចូល៕ ដោយ​៖ ផ្លុង​រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង   អាន2478ដង រដ្ឋ​មន្ត្រី​ក្រ​សួង​ការ​បរទេស​អាមេ​រីក​ចង់ឃើញ ទំនាក់ទំនងស្អិតរមួតរវាងអាមេរិក-វៀតណាម   អាន1834ដង ចំនួន​ប្រជា​ជន​កម្ពុជា​តិច​ជាង ស៊ីម​កាតទូរស័ព្ទ   អាន1710ដង សាក្សី​១២នាក់​​តុ​លា​ការ​​ហៅ​​ចូល​​បំ​ភ្លឺ​​​រឿង​​សម្លាប់​​លោក​សិរីឧត្ដម   អាន1825ដង អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល   អាន2395ដង បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត    អាន1463ដង បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ   អាន2259ដង កញ្ញា ទា ស៊ីវហ្កិច ចេញវីដេអូឃ្លីបគំរាមប្តឹងម្ចាស់អាខោនហ្វេសប៊ុគឈ្មោះ កែវឈីឡូ (Keo Chilo) ថានិយា...    អាន1604ដង ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព...    អាន2659ដង ឪពុកបង្កើតឃុបឃិតជាមួយអ្នកក្រៅយកដីកូនលក់   អាន2138ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោកព្រះរាជអាជ្ញារង លី សុផាណា ពុំទាន់សម្រេចចោទ ឬ មិនចោទប្រកាន់ លោក កឹម សុខា នៅ ឡើយទេ តុលាការ​បាន​ចំណាយពេល​ជាង​៥​ម៉ោង ពោល​គឺ​ចាប់ពី​ម៉ោង​៨​និង​៣០​នាទី ក្នុង​ការសាកសួ​រលោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​សំណុំរឿង ញុះញង់​ឱ្យ ប្រព្រឹត្ត​បទ​ឧក្រឹដ្ឋ ឬ ប្រព្រឹត្ត​អំពើ​បង្កឱ្យម...Read more
សហភាពអឺរ៉ុបព្រមានថា បន្លែពីវៀតណាម មានបាក់តេរីអាចបង្កគ្រោះថ្នាក់ដល់សុខភាព សហភាព​អឺរ៉ុប (EU) បាន​ព្រមាន​ជា​បន្តទៀត សម្រាប់​បន្លែ​របស់​វៀត​ណា​ម​ដែល​នាំចូល​ទៅក្នុង​តំបន់​របស់ខ្លួន​ដោយសារតែ EU រកឃើញថា​មាន​បាក់តេរី​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​អ្នកប្រើប្រាស់​នៅក្នុង​បន្លែ​ទាំ...Read more
ប្រជាពលរដ្ឋបានរិះគន់គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តថា ប្រព្រឹត្តិអំពើពុករលួយ បើ​ទោះ​ជា​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រសួងសុខា​ភិបាល​បាន​ប្រ​កាស​​​អោយ​ក្រុម​គ្រូពេទ្យ​នៅ​តាម​មន្ទីរ​ពេទ្យ​នានា​មិន​អោយ​ប្រ​ព្រឹត្តិ​អំ​ពើ​ពុក​រលួយ​ក្តែងៗ​យ៉ា​ង​ណា​ក៏ដោយ ក៏​ទង្វើ​របស់​ក្រុម​​គ្រូ​ពេទ្យ​...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
ក្រុមក្មេងទំនើងពីរក្រុម មើលមុខឌឺដងកាប់គ្នារបួសធ្ងន់ពីរនាក់ ក្រុម​ក្មេងទំនើង​ពីរ​ក្រុម បាន​បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​ស៊ីសាច់​ហុតឈាម បន្ទាប់ពី​មាន​ការ​ឌឺដង​ដាក់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​អ្នកចាញ់​២​នាក់ របួស​ធ្ងន់ធ្ងរ ត្រូវ​បញ្ជូន​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ចំណែក...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥ សូមមើល​ រូបភាព និង​វីដេអូ សកម្មភាព​គណបក្ស​សង្គ្រោះ​ជាតិ​ដង្ហែ​ក្បួន​បាតុកម្ម​អហឹង្សា ថ្ងៃទី​១៥​នៅ​រាជ​ធានី​ភ្នំពេញ។ ...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
សមត្ថកិច្ចរកឃើញសាសពនារីរងគ្រោះ ដែលជនសង្ស័យប៉ងរំលោភ ហើយវាយទំលាក់ក្នុងស្ទឹង យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7445នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73523នាក់
ខែនេះ    821314នាក់
ឆ្នាំនេះ   3565618នាក់
សរុប   57164514នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 09:26