ក្រុមហ៊ុនធ្វើអាជីកម្មឈើនៅស្រុកជាំក្សាន្ដដឹកជញ្ជូនឈើអត់ច្បាប់រត់ការបង់លុយក្រោមតុបីខេត្ត

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 20 ខែ 02 ឆ្នាំ 2017 វេលាម៉ោង 09:22 នាទី ចំនួនអានៈ 1618

មាន​សេច​ក្ដី​រាយ​ការណ៍​មក​ថា​សព្វ​ថ្ងៃ​នេះ​មាន​ក្រុម​ហ៊ុន​មួយ​ដែល​ទទួ​ល​បាន​ការ​ប្រ​មូល​ផល​អនុ​ផល​ព្រៃ​ឈើ​នៅ​ក្នុង​តំ​បន់​ដី​សម្បទាន​សង្គម​កិច្ច​គ្រួ​សារ​កង​ទ័ព​របស់​កង​ពល​ធំ​លេខ​៣​នៅ​ក្នុង​ស្រុក​ជាំ​ក្សាន្ដ​ខេត្ត​ព្រះ​វិហារ ​ដោយ​ធ្វើការ​ដឹក​ជញ្ជូន​ឈើ​អត់​ច្បាប់​ ហើយ​​មិន​មាន​ការ​ត្រួត​ពិ​និត្យ​ពី​ស្ថា​ប័ណ​ជំ​នាញ​ដើម្បី​ប្រ​ម៉ូល​ថវិ​ការ​ចូល​រដ្ឋ​ ដែល​កំ​ពុង​តែ​ល្បី​ថា តំ​ណាង​ក្រុម​ហ៊ុន​បាន​ធ្វើ​ការ​ចែក​ចាយ​លុយ​ដល់​សមត្ថ​កិច្ច​ពាក់​​ព័ន្ធ​​គ្រប់​​ស្ថាប័ណ​ រហូត​ដល់​ទៅ​បី​ខេត្ត​ គឺ​ខេត្ត​ព្រះ​វិហារ​ ខេត្តឧត្តមានជ័យ​ និង​ខេត្ត​បន្ទាយ​មាន​ជ័យ។

ប្រ​ភព​ពី​ស្រុក​ជាំ​ក្សាន្ដ​ខេត្ត​ព្រះ​វិ​ហារមក​ថា​ មាន​ព្រៃ​​ស​ហគមន៍​ជា​ច្រើន​ដែល​កំ​ពុង​តែ​រង​ការ​កាត់​បំផ្លាញ់​ពី​សំ​ណាក់​​ក្រុម​ហ៊ុន​ដែល​បាន​ត្រូវ​រ៉ូវ​គ្នា​ជា​មួយ​និង​អាជ្ញាធរ​និង​ស្ថា​ប័ណ​ពាក់​ព័ព្ធ​ធ្វើ​សកម្ម​ភាព​ដឹក​ជញ្ជូន​យ៉ាង​អនាធិប្ប​តេយ្យ​ទាំង​ចេញ​ពី​ព្រៃ​ទាំង​ដឹក​យក​ទៅ​ចែក​ចាយ​ទៅ​តាម​ដេប៉ូ​នៅ​ ខេត្ត​បន្ទាយ​មានជ័យ។

បើ​តាម​ការ​អោយ​ដឹង​ពី​នាក់​ជិត​ស្និត​និង​ក្រុម​ហ៊ុន​ពឹង​ពាក់​ជួយ​មើល​ការ​ខុស​ត្រូវ​តាម​ដង​ផ្លូវ​ខេត្ត​ឧត្តរ​មាន​ជ័យ​មក​ថា រហូត​មក​ដល់​ពេល​នេះ​ក្រុម​ហ៊ុន​ខាង​លើ​បាន​ធ្វើ​ការ​ដឹក​ជញ្ជូន​ឈើ​អត់​ច្បាប់​ទៅ​ចែក​ចាយ​ដេ​ប៉ូ​នៅ​
ខេត្ត​បន្ទាយ​មាន​ជ័យ​ មាន​ចំនួន​​១១​រថ​យន្ដម៉ាក​យី​ឌុប​​​ហើយបើ​គិត​ត្រឹម​យប់ថ្ងៃទី២០​ ខែគុម្ភៈ ឆ្នាំ២០១៧នេះ​ ដែល​រថយន្ត​នីមួយៗ​សុទ្ធតែ​ដាក់​ឈើ​លើស​ទម្ងន់ ​ដែល​សាធារណការណ៍បាន​កំណត់​ ដោយ​ក្នុង​មួយ​រថ​យន្ដ​ម៉ាក​យី​ឌុប​ផ្ទុក​ឈើ​បាន​ជាង​៥០​ម៉ែត្រ​គូប​ឯណោះ។

យោង​តាម​របាយ​ការណ៍​ដែល​អ្នក​យក​ព័ត៌​មាន​យើង​ទទួល​បាន​ខ្លះៗនោះ៖ ១-​នៅ​យប់​ថ្ងៃទី​១៥គុម្ភៈ​ ឆ្នាំ២០១៧ ក្រុម​ហ៊ុន​ខាង​លើ​ក៍​បាន​ធ្វើ​សកម្ម​ភាព​ដឹក​ឈើ​ចេញ​ពី​ស្រុក​ជាំ​ក្សាន្ដ​ខេត្ត​ព្រះ​វិ​ហារ​ឆ្លង​កាត់​ខេត្ត​ឧត្តរ​មាន​ជ័យ​ទៅ​ធ្វើ​ការ​ចែក​ចាយ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ពេញ​ ១រថ​យន្ដ​ម៉ាក​យី​ឌុប​ ២-ថ្ងៃទី១៧ ចំនួន​៣រថយន្ត ៣-ថ្ងៃទី១៨​ចំនួន​៣រថ​យន្ត​ និងទី៤-​យប់​ថ្ងៃទី២០ ខែគុម្ភៈ ឆ្នាំ២០១៧​នេះចំនួន​៣រថ​យន្តទៀត។

ក្រុម​ហ៊ុន​នេះ​ដែរ​ត្រូវ​បាន​ប្រ​ជា​ពល​រដ្ឋ​ស្រុក​ជាំ​ក្សាន្ដ​រាយ​ការណ៍​មក​ថា បាន​កាប់​ ​អារជ្រៀក​បំផ្លាញ​ព្រៃឈើ​យ៉ាង​អា​នា​ធិប្ប​តេយ្យ​មិន​ថា នៅ​ក្នុង​តំ​បន់​ដី​សម្បទាន​សង្គម​កិច្ច​គ្រួសារ​កង​ទ័ព​គំ​រប​ព្រៃ​ឈើ​អចិន្រ្តៃ​របស់​រដ្ឋ​ឬ​ក៏​​ព្រៃ​សហ​គមន៍​នោះ​ឡើយ​ ពោល​គឺ​កាត់​គ្មាន​សល់​ចន្លោះ​ឡើយ។

ក្រុម​ហ៊ុន​មិន​ច្បាស់លាស់​ខាង​លើ​នេះ​ មិន​ត្រឹម​តែ​បំ​ផ្លិច​បំផ្លាញ​ធន​ធាន​ធម្ម​ជាតិ​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ បំ​បាត់​ពន្ធ​ចូល​រដ្ឋ​ និង​ថែម​ទាំង​បំ​ផ្លាញ​ហេ​ដ្ឋា​រច​នា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ដោយ​ដឹក​ជញ្ជូន​ឈើ​លើស​ចំ​ណុះ​ដែល​ផ្វើ​អោយ​ផ្លូវ​ជាតិ​លេខ​១៧៤ រង​ការ​ទ្រុឌ​ទ្រោម​ជា​បន្ដើរ​ហើយ។

ប្រភព​ពី​អ្នក​យក​ព័ត៌មាន​យើង​បាន​អោយ​ដឹង​ថា អ្នក​ចេញ​មុខ​រត់ការ​ណ៍បង់​លុយ​តាម​ដង​ផ្លូវ​ អោយ​​​រថ​យន្ត​ដឹក​ឈើ​ខាង​លើ​នេះមាន​ច្រើន​នាក់​ ក្នុង​នោះ​គេ​ស្គាល់​មនុស្ស​២ពីរនាក់​ម្នាក់ឈ្មោះ​ មាន ភេទប្រុស មានតួនាទីជាប៉ូលីស​អត្តរាគមន៍ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ឧត្តរមានជ័យ ម្នាក់​ទៀត​ឈ្មោះ តាប ភេទប្រុស ជាទាហ៊ាន​នៅ​កង​ពល​លេខ​៤។

ប្រជា​ពល​រដ្ឋ​សូម​អំ​ពាវ​នាវ​ដល់រដ្ឋ​មន្ត្រី​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ ក្រសួង​បរិស្ថាន ជាពិសេស​​លោក​នាយ​ឧត្តម​សេនីយ៍ សៅ សុខា មេ​បញ្ជា​ការ​កង​រាជ​អា​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រ​ទេស ដែល​ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន​ តែង​តាំង​បន្ថែម​ក្នុង​ការ​បង្ក្រាប​​​បទ​ល្មើស​ព្រៃ​ឈើ​សូម​ជួយ​ដាក់​ការ​ស៊ើប​អង្កេត​ និង​ចាត់​វិ​ធាន​ការ​ទៅ​លើ​ក្រុម​ហ៊ុន​នេះ​ដែល​កំ​ពុង​តែ​បំ​ផ្លាញ​​សម្បត្តិ​ធម្មជាតិ​ដែល​ជា​សម្បត្តិ​រួម​របស់​រាស្ត្រ​ និង​រដ្ឋ​៕ សហការី + ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប្រធានមន្ទីរធនធានទឹកខេត្តសៀមរាប ចំណេញពីការចំណាយថវិកាជាតិខ្ទង់១០០០លានរៀល យកតែម្នាក់ឯង ?...    អាន9906ដង សកម្មភាពដឹកជញ្ជូនឈើក្រញូង នៅខេត្តសៀមរាប កម្រើកឡើងវិញ សមត្ថកិច្ចពាក់ព័ន្ទ នាំគ្នាររាប់ក?...    អាន1793ដង អង្គការលីកាដូ បន្ទោសអាជ្ញាធរថាប្រើកងទ័ពដែលមិនមានជំនាញទៅបង្ក្រាបករណីវិវាទដីធ្លី និងស្ន...    អាន2311ដង ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសច?...    អាន3684ដង របាយការណ៍សមត្ថកិច្ច៖ មនុស្ស​១០៣នាក់ស្លាប់ និង៤៥៦នាក់រងរបួស ដោយ​គ្រោះថ្នាក់ចរាចរណ៍រយៈព?...    អាន2328ដង ប្អូនស្រី​នាយិការ​ទូរទស្សន៍​ខ្សែ​កា​ប្លិ៍​រស្មី​ស្តារ​ចុះ​ចេញពីផ្ទះទៅ​តាម​ប្រុស​ស្ន?...    អាន1795ដង ខេត្តឧត្តរមានជ័យក្លាយជាកន្លែងលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទគ្មានអ្នកបង្ក្រាប   អាន2531ដង លោក ហុង មន្រ្តីប៉េអឹមរកស៊ីដឹកឈើក្រញូងជិត១០ឆ្នាំសមត្ថកិច្ចទើបតែចាប់បាន   អាន1843ដង លោក ​គង់​ គឹម​នី​ អភិ​បាល​ស្រុក​ស្នូល​ចាប់​ខ្លួន​អ្នក​កា​សែត​ដើម្បី​ជា​ថ្នូ​នឹង​កញ្ចប?...    អាន1539ដង ស្រ្តីមិនស្គាល់អត្តសញ្ញណម្នាក់ត្រូវបានគេកាប់សម្លាប់ទម្លាក់ទឹកអូរទាំងអាក្រាតកាយ   អាន1756ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
បទវិភាគ៖ ប៉ុន្មានឆ្នាំចុងក្រោយនេះគេមើលឃើញថាលោក ហ៊ុនសែន រាសីស្រុតចុះ ឬយីអ៊ុនដាក់ ប្រជា​ជន​ខ្មែរមួយចំនួន​តែង​មាន​ជំនឿថា បើ​ថ្ងៃខែឆ្នាំណាគេ​រក​ស៊ី​មាន​បានទ្រព្យ​ធន​ហូរចូល​ ឡើង​បុណ្យឡើង​សក្តិ ឡើង​ប្រាក់ខែ នោះ​គេ​តែង​និយាយថា ថ្ងៃខែឆ្នាំនេះរាសីឡើងខ្ពស់ ឬយីអ៊ុនឡើង តែ​បើ​គេ​រក​ស៊ី​ខាត​បង...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
ពលរដ្ឋរិះគន់ ការបិទផ្លូវឃោសនារកសម្លេងឆ្នោតរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិប្បតេយ្យ ខេត្តសៀមរាប ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋមួយចំនួនសម្ដែង ការមិនពេញចិត្តយ៉ាងខ្លាំង ចំពោះការបិទផ្លូវ ដើម្បីធ្វើការជួបជុំ និងឃោសនារកសម្លេងឆ្នោត របស់គណបក្ស សម្ព័នដើម្បីប្រជាធិប្បតេយ្យ នៅតាម...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
ជីវប្រវត្តិរូបសង្ខេប បទពិសោធការងារ និងសញ្ញាប័ត្ររបស់លោកឈាងវុន (ចុចអានបានដឹងច្បាស់) នៅវេលាម៉ោង១១និង១០នាទី ព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦នេះលោក ឈាងវុន បានទូរស័ព្ទមក​លោក ផ្លុងរ៉េត ចាងហ្វាង​សារព័ត៌មាន កម្ពុជាសុវណ្ណភូមិ សាជាថ្មីម្តងទៀតសុំអោយដកស្រង់ឯកសារពីគណនីបណ្តាញសង្គមរបស់លោក ដែល​លោក​បា...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8109នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74187នាក់
ខែនេះ    821978នាក់
ឆ្នាំនេះ   3566282នាក់
សរុប   57165178នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:55