លោក ទុំ ណូ អួតអាងប្រាប់មន្ត្រីពីការជះទឹកលុយទៅឲ្យលោកគុណញឹមអគ្គនាយកគយរាប់រាប់ម៉ឺនដុល្លារដើម្បីបានតូឡើងកាន់តំណែងជាប្រធានសាខាគយខេត្តព្រះសីហនុ នូវពេលដែលខ្លួនមានរឿងអាស្រូវពុករលួយព័ទ្ធខ្លួន នៅខេត្តប៉ៃលិននោះ !

ដោយៈ រ៉េត ខេត្តព្រះសីហនុ ថ្ងៃទី 07 ខែ 06 ឆ្នាំ 2017 វេលាម៉ោង 03:20 នាទី ចំនួនអានៈ 1738

ថ្មីៗ​នេះ លោក​ទុំណូ​បាន​នឹង​កំពង់តែ​និយា​យ​អួតអាង lobby ការពារ​រឿង​ពុករលួយ​របស់់ខ្លួន​នៅ​ខេត្ត​ប៉ៃលិន​អួត​ប្រាប់​មន្ត្រី​អោយដឹងថា​៖ លោក​បាន​ជះ​ទឹក​លុយ​ទៅ​ឲ្យ​លោក គុណ ញឹម ជា​អគ្គនាយក​គយ និង​រដ្ឋាករ​ជា​មេ​រាប់​រាប់ម៉ឺន​ដុល្លារ​ដើម្បី​តូ​បាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ព្រះសីហនុ​នេះ​។​

ចាប់តាំងពី អគ្គនាយដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ចាត់តាំង​លោក ទុំ ណូ អោយ​ក្លាយជា​ប្រធាន​សាខាគយ ខេត្ត​ព្រះសីហនុ ជំនួស​លោក យ៉ឹក យូ កាលណា​មក តាម​ទិសដៅ​ពាក្យ​ដែល​ហៅថា ពង្រឹង​ប្រសិទ្ធិភាព​ប្រព័ន្ធ​កា​ងារ​ឲ្យមាន​កំណើន​ប្រសើរ​រីកចំរើន​លើ​ការប្រមូល​ពន្ធ​ជាង​មុន​នោះ ក៏ដូចជា​លុបបំបាត់​អំពើពុករលួយ​ក្នុង​កំណែទម្រង់​គយ​នោះ ។​

​ផ្ទុយទៅវិញ ក្រុម​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​ឈរជើង​នៅ​ក្រុងព្រះសីហនុ​ដែរ​នោះ​បាន​បង្ហើប​ឲ្យដឹង​លើកឡើងថា​៖ ថា គេ​សង្កេតឃើញ ទំនិញគេចពន្ធ​របស់​ឈ្មួញ​ធំៗ នៅតែ​បន្ត​ហូរ​ចូល យ៉ាង​គគ្រឹកគគ្រេង​ដូច​មុនដ​ដែល​តាមដាន​មេ​គយ​ចាស់​ដែល​មាន​ស្រាប់ ហើយ​ដែល​អំពើពុករលួយ ជា​ខ្សែបណ្ដោយ​នេះ​គឺ​ត្រូវបាន​លោក​មេ​គយ ទុំ ណូ មិន​បាន​កែរ​ប្រែ ឫ​លុបបំបាត់​នោះទេ បែរ​ជា​កំពង់តែបន្ត​រួមដែ​បន្ត​ចាត់តាំង​មន្ត្រី​ថ្នាក់​ក្រោមចាស់ៗ​នោះ ឲ្យ​អនុវត្ត​បន្ត​ដាក់​ការប្រមូល​លុយ​គ្មាន​វិក្ក​យ​ប័ត្រ ពី​ក្រុម​ឈ្មួញ​នាំ​ទំនិញ​ខុសច្បាប់ និង បង់ពន្ធ​មិន​គ្រប់ ដែល​ឆ្លងកាត់​ផែ​ទំនប់រលក ផែ​ស្ទឹង​ហាវ ផែ​កែវផុស ផែ​លោក​ឧកញ៉ា សូ ជុង​ហួ នេះ យ៉ាង​ណែន​ក្នុង​ដៃ​ដោយ​មិន​គិត​ពី​ផែ​ឯកជន​តូចៗ​ឫក​ណែ​ទម្រង់​ក្នុង​អង្គភាព​គយ​ដែល​ក្រសួង​ដាក់ចុះ​សូម្បី​បន្ដិច​ណា​សោះ​។​

​តាំងពី​បាន​ចូលកាន់​តំណែង​ភ្លាម​គឺ​មេ​សាខាគយ ទុំ ណូ មិន​ដែល​ខ្វល់​ពី​ច្បាប់ទម្លាប់​អ្វី​ទេ និយាយ​រួម​គឺ​បាន​រឹតបន្ដឹង និង ដាក់​គំនាប​មន្ត្រី​អោយ​រាយ​ការ​ក្ដោប​ស្រង់ដើម​ពី​ប្រភព​ចំណូល​ខ្មៅ​លើ​គ្រប់​ច្រកល្ហក​ទាំង​អស់​ដែល​កន្លងមក​ក្រុម​មន្ត្រី​គយ​ខឹលខូច​មួយចំនួនបា​ន​លា​ក់​ចែក​គ្នា​ទុក​ច្រកចូល​ហោប៉ៅ​ផ្ទាល់ខ្លួន​នោះ ។

​ករណី​រឹតបណ្ដឹង​កាក់ល្អឹ​ត​របស់​លោក​មេគយ ទុំ ណូ ជ្រក​ក្រោម​លេស​គោលនយោបាយ​កំណែទម្រង់​គយ យ៉ាង​តក់ក្រហល់​ក្រម​លេស​ល្មើស​ជា​ប្រធាន​សម្ងំ​ស្រង់ដើម​នេះ​បាន​ក្លាយជា​ការប្រព្រឹត្ត​អំពើពុករលួយ​ក្នុង​ការតែងតាំង និង​ផ្ទេរ​តំណែង ក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ ព្រមទាំង​ហៅ​ថា ៖ កំណែទម្រង់​ផ្ទៃក្នុង​របស់​លោក​មេ​គយ​ថ្មី​កំពុងតែ​កកូ​កកាយ​ដោះដូរ​មន្ត្រី​ផ្ទៃក្នុង​តាមតែ​ទំនើងចិត្ត​មេ​គយ ទុំ ណូ នោះ​កើត​មាន​ការផ្ទេរ​ដោះដូរ​ជា​បន្តបន្ទាប់ ដែល​ធ្វើឲ្យ​មន្ត្រី​គយ​មួយចំនួន​ខ្លាចអ​ស់​តំណែង​នោះ​ឆក់​ឱកាស​ចាយ​លុយ​មិន​ញញើត ក្នុង​ការ​រត់​ការ​ជ្រែ ឬ​ដេញថ្លៃ ឡើងកាន់​តំណែង​ល្អៗ​បាន​ដោយ​ស្រួល ដូច​យ៉ាង​លោក ទុំ ណូ អតីត​ប្រធាន សាខាគយ​ខេត្ត​ប៉ៃលិន ដែល​ធ្លាប់​សាង​កំហុស​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុងការ​ធ្វើឲ្យ​បាត់​ចំណូល​ពន្ធ មិន​ត្រូវបាន​ដាក់​ពិន័យ បែរជា​ត្រូវបាន​តែងតាំង ជា​ប្រធាន​សាខាគយ ខេត្ត​ព្រះសីហនុ ជំនួស​លោក យ៉ឹក យូ នេះ​ជា​ឧទាហរ​ស្រាប់​។

​ទោះ​យ៉ាងណា​ការបង្កឲ្យ​មាន​ការភ្ញា​ក់​ផ្អើល​ពេញ​ស្ថាប័នគយ​ទាំង​អង្គភាព​សាខាគយ​ខេត្ត​ព្រះសីហនុ​ដោយសារតែ​ភ្លើង​ខៀវ៌៎៎​់់របស់ លោក ទុំ ណូ នេះ បាន​ធ្វើអោយ​ក្រុម​ឈ្មួញ​នាំ​ទំនិញ​រត់​ចូល​ទៅ​ស្វាគ​ម​ន៏​ឯបអប​លោក​មេ​គយ​ព្រោងព្រាត​ដោយសារតែ​ខ្លាច​អំណាច​លោក​មេ​គយ​ថ្មី​។​
​ជាងនេះទៅទៀត​មន្ត្រី​បាន​ខ្សឹប​លើកឡើង​អោយដឹងទៀតថា​៖​ភាពមិនប្រក្រតី​នៃ​ការ​នាំចូល​គ្រប់​ទំនិញ​ចម្រុះ​ដែល​ត្រូវ​បង់ពន្ធ​ខ្ពស់ ជ្រក​ក្រោម​ការបង់ពន្ធ​ទាប​ជា​ប្រភេទ​ទំនិញ​ចម្រុះ ឬ​គ្រឿងបន្លាស់​ទំនិញ​ថោកៗ​។​

​ប្រភព​ដដែល​បង្ហើប​ទៀតថា​៖ ករណី​ទំនិញ​ពន្ធ​ខ្ពស់ៗ​ថ្លៃៗ​មួយចំនួន​ធំ​ត្រូវបាន​គយ​ក្រោម​ការគ្រប់គ្រង​របស់​លោក ទុំ ណូ បង្វែរ​មក​បង់​ត្រឹមតែ ៣០​ទៅ​៤០ ភាគរយ​ប៉ុណ្ណោះ​។​ហើយ​ដែល​ទង្វើ​បែប​នេះ​បាន​នាំ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់ ចំណូល​ពន្ធ រាប់សិប​ម៉ឺន​រាប់​សឹប​លាន​ដុល្លារ ក្នុង​មួយ​ខែៗ​។​

​ក្រុមមន្ត្រី​បាន​ទម្លាយ​ទៀតថា​៖ ទឺកប្រាក់​ពុករលួយ​នឹង​ការសម្រេចព​ន្ធ​លើ​យថាហេតុ​ទ​និ​ញ​ផ្សេងៗ​គឺ​មាន​សិទ្ធិ​ស្វ័យ​សម្រេច​លើ​តែ​មេ​គយ​ថ្មី បាន​ធ្លាក់​ហូរ​ចូល​ទៅ​ក្​ុ​នង​ហោប៉ៅ​លោក ទុំ ណូ និង​បក្ខពួក​រៀបចំ​ថ្មី​ទាំងអស់ ។​

​គួររំលឹកថា​៖ ក្នុងអំឡុងពេល​ដែល លោក ទុំ ណូ នៅ​កាន់តំណែង​ជា ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន គឺ​មន្ត្រី​ទីនោះ​បាន​ទម្លាយ​ថា​គឺ​ក្រុម​ឈ្មួញ​មានឱកាស​ពេញលេញ​ក្នុងការ ដឹកជញ្ជូន ទំនិញ​គេច​ពន្ធ ឆ្លងកាត់​ខេត្ត​ប៉ៃលិន ដោយ​រលូន​ក្រោម​ឃ្លា​ក លោក ទុំ ណូ ក្នុងនាម​ជា​ប្រធាន​សាខាគយ ខេត្ត​ប៉ៃលិន​។​ប៉ុន្ដែ​លុះ​មក​ដល់​ខេត្ដ​ខ្លឹម​ខេត្ត​ព្រះសីហនុ​នេះ​រូបមន្ត​ចាស់ គឺ​លោក ទុំ ណូ បែរ​ជា​អនុវត្ត បាន​ចាត់តាំង​ឲ្យ​មន្ត្រី​ស្និទ្ធ​ក្រោម​ឱវាទ​ប្រមូល​លុយ​ពី​ឈ្មួញ​ដោយ​មិន​ខ្វល់ ពី​ការ​កែទម្រង់​អ្វី​នោះឡើយ​និយាយ​រួម​គឺ​បែប​ប្រហែល​ជា​ស្ង់​ដើម​នេះ​ឯង​បើ​តាម​ក្រុម​មន្ត្រី​លួច​បង្ហើប​ពី​ការដោះដូរ​ផ្ទៃក្នុង​ដាក់​តែ​បក្ខពួក​យ៉ាង​គ្មាន​តម្លាភាព​នោះ​។​

​សូមបញ្ជាក់​ថា ៖ លោក ទុំ ណូ អតីត​ប្រធាន​គឺ​ជា​មេ សាខាគយ ខេត្ត​ប៉ៃលិន​ដែល​សម្បូរ​រឿងអាស្រូវ ហើយ​ដោយសារ​តែ​កើត​រឿង​បកអាក្រាត​ពុករលួយ​គៃបំបាត់​ពន្ធ​រដ្ឋ​លាតត្រដាង​ដោយសារ​មន្ត្រី​នោះ​ទើប​កាលពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​មករា ឆ្នាំ​២០១៧ នៅ​សាលាខេត្ត​ព្រះសីហនុ ត្រូវបាន​លោក នួន ច័ន្ទ​រិទ្ធ អគ្គនាយករង នៃ​អគ្គនាយដ្ឋាន គយ​និង​រដ្ឋាករ កម្ពុជា តំណាងឲ្យ លោក គុណ ញឹម បាន​ធ្វើ​ជា​អធិបតី ប្រកាស​ដោះដូរ និង តែងតាំង ទុំ ណូ ជា​ប្រធាន​សាខាគយ​ខេត្ត​ព្រះសីហនុ ជំនួស លោក យ៉ឹក យូ ប្រធាន​សាខាគយ ខេត្ត​ព្រះសីហនុ អោយ​ប្តូរ​ទៅជា​ប្រធាន សាខាគយ​កំពង់ផែ​អន្តរជាតិ ក្រុងព្រះសីហនុ ជំនួស​លោក គិន លី វិញ​ដែល​ត្រូវ​ដាក់ឲ្យ​ចូលនិវត្ត​ន៍​នោះ​។​ហើយ​រឿងរ៉ាវ​នៃ​ការដោះដូរ​នោះ ក៏​បាន​បែកធ្លាយ​ថា​មិន​បាន​តែងតាំង បុគ្គល ទុំ ណូ ទេ ប៉ុន្ឌែ​មិនដឹងជា ទុំ ណូ ជះ​ទឹក​លុយ​ប៉ុន្មាន​សែន​ដុល្លារ​ទេ​បាន​ជា​គេចផុត​ពី​ការដកតំណែង​ដាក់ទណ្ឌកម្ម​បានក្លាយ​បាន​តំណែង​ជា​ប្រធាន​សាខាគយ​ខេត្ត​ព្រះសីហនុ​ទាំង​មិនបាច់​ប្រឹង​នោះ ។​

​ប្រភព​មិន​ច្បាស់ការ​បង្ហើប​ថា លោក​មេ​គយ​កូនកាត់ ទុំ ណូ ចាយ​លុយ​តូ​យក​ប៉ុស្តិ៍​ខ្លាញ់​នេះ​ប្រដេញ​គ្នា​រហូត​ដល់​ជាង​កន្លះ​លាន​ដុល្លារ​ពី​អនុប្រធាន​សាខាគយ​ម្នាក់​ក្នុង​ខេត្ត​នេះ ហេ៎ស មិនធម្មតា​មែន អ៊ីចឹង​ហើយ​បានជា​គាត់​ប្រឹង​ស្រង់ដើម​នោះ បើ​តែ​អញ្ចឹង​មិន​ដឹង​ថា​៖ តើ​កំណែទម្រង់​គយ​ប៉ុន្មាន​ឆ្នាំ​ទៅ​មុខ​ទើប​បាន​រីកចំរើន​នោះទេ​។​បើ​មាន​តែ មុខ​មេ​គយ​ដុះ​ស្លែ​ដដែល​តែ​ខាង​ប្រព្រឹត្ត​អំពើ​ពុករលួយ​នោះ ៕ ដោយ៖ សហការី

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ព្រះ​រាជ​បណ្ដាំ​ព្រះ​មហា​វីរក្សត្រ​ចំពោះ​​ព្រះ​រាជវង្សានុវង្ស   អាន1574ដង ព្រះចៅអធិការស្តីទីមួយអង្គដង្ហោយហៅរកយុត្តិធម៌   អាន1565ដង ប៉ូលីសចរាចរណ៍ស្រុកពួកពេលមានគ្រោះថ្នាក់ចរាចរណ៍​ ចាប់បានតែរថយន្តមិនដឹងខ្យល់ឯរថយន្តបង្ក?...    អាន1739ដង ថៅកែដីឡូត្តិ៍ផ្នូខ្មោច និងអ្នកឃុបឃិតជិតបានឡើងតុលាការហើយ   អាន1664ដង សមត្ថកិច្ចនៅតែអះអាងថា នាយរងប៉ុស្តិ៍សង្កាត់សៀមរាប​ពុលផ្សែងម៉ាស៊ីនភ្លើង តែខាងមន្ទីរពេទ្...    អាន2396ដង កងរាជអាវុធហត្ថចាប់ខ្លួនស្រ្តីមុខសញ្ញជួញដូរគ្រឿងញៀននៅក្រុងប៉ោយប៉ែត   អាន1804ដង លោក ទុង ប៊ុនធឿន ដាក់ប៉ុស្តិ៍ជជុះយកលុយពីអ្នកដឹកទំនិញនៅចំណុចសាលាក្រហម   អាន1874ដង ផ្នែករដ្ឋបាលព្រៃឈើជីក្រែងតែងមានភាពអាថ៌កំបាំងរាល់ពេលបង្រ្កាបបទល្មើស   អាន1803ដង មេឈ្មួញក្រញូងឈ្មោះ ម៉ៃ ជនជាតិវៀតណាមអាងប្តីជានាយទាហ៊ានកងពលលេខ៦ រកស៊ីមិនខ្លាចអ្នកណាទាំង?...    អាន1664ដង បាញ់បោះសេរីបីយប់ជាប់គ្នាដើម្បីស្វាគមស្នងការឡើងថ្មី   អាន1910ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ ប្រមូសិនពិសេស ក្រុមហ៊ុន ម៉េងឌីលែន ត្រាវកុដ្ធិ បើកលក់ហើយ! ១-គម្រោងដីឡូតិ៍ ២-ផ្ទះល្វែងអាជីវកម្ម ៣-ផ្ទះវីឡាលំហែបែបថៃ សូមអានព័ត៌មានលម្អិតដែលមាននៅក្នុងខិតប័ណផ្សព្វផ្សាយខាងក្រោម និងទំនាក់ទំនងសាកសួរព័ត៌មានលម្អ...Read more
ស្ត្រីវ័យចំណាស់ម្នាក់ត្រូវរថយន្តដន្លងថយក្រោយបុកស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ស្ត្រីវ័យចំណាស់អាយុ៧៣ឆ្នាំម្នាក់ ត្រូវ​បាត់​បង់​ជី​វិត​ភ្លាម​ៗ​គួរ​អោយ​រន្ធត់​ក្នុង​ករ​ណី​គ្រោះ​ថ្នាក់​ច​រា​ចរណ៍ដោយ​​រថ​យន្តដន្លង​របស់​ខ្លួន​​​ថយ​​ក្រោយ​​បុក​​ពេញ​ទំ​ហឹង​​នៅ​​វេ​លា​ម៉ោង​១១​និង​៤៥​នា​ទ...Read more
ដើមរាំងទឹកនៅជុំវិញបឹងទន្លេសាបប្រឈមនឹងការលួចកាប់យកទៅលក់ក្រៅប្រទេស ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជំនាន់ សុទ្ធតែ​បាន​ស្គាល់​ពី​គុណប្រយោជន៍​នៃ​ដើម​រាំង​ទឹក ដែល​ភាគច្រើន​ដុះ​នៅជុំវិញ​​បឹង​ទន្លេសាប និង​ដុះ​នៅតាម​បឹង អូរ ត្រពាំង តែ​បច្ចុប្បន្ន​ដើម​រាំង គឺជា​មុន​ស្នេហ៍​ទាក់ទាញ...Read more
ជំងឺល្មោភស្រា គេ​សង្គេត​ឃើញ​ថា នៅ​ប្រ​ទេស​កម្ពុជានាពេល​បច្ចុប្បន្ន ប្រជា​ពល​រដ្ឋ​ភាគ​ច្រើន​កំពុង​តែ​ពុលវីវគ់ ឈ្លគ់វង្វេង​ជាមួយគ្រឿង​ស្រវឹង ដោយ​រួម​បញ្ចូល​ទាំង​យុវវ័យ សិស្សសាលា ទាំងស្រី​ទាំង​ប្រុស។ ស្រាបៀរ ស្រាដប​ ប...Read more
លោក ធឹម ធឿន មេប៉ុស្តិ៍ ឃុំ២ធ្នូជាអ្នកឃុបឃិតឲ្យឈ្មួញដឹកឈើខុសច្បាប់ទាំងថ្ងៃទាំងយប់ទៅលក់ស្រុកយួនដោយសេរី ប្រភពព័ត៌មាន​​បានអោយដឹងថា មន្ត្រី​ពាក់​ព័ន្ធ​មួយ​ចំ​នួន​កំពុងតែ​ធ្វើ​ព្យុះភ្លៀង នៅ​ម្ដុំ​ផ្សារ ការ​បី  ដែលមាន​ទីតាំង ស្ថិតក្នុង​ឃុំ​ធ្នូ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​សកម្មភាព​ទាំងនេះ បានធ្វើឱ្យ​ប្...Read more
សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់ លបលូសាច់អួនទំនើប៣២មាត់ និងរបាំងសាច់អួន៧កន្លែង ប្រវែង៣៧០០ម៉ែត្រ ឡុកមួយចំនួន​ទៀត ត្រូវបានលោក ឯក ស៊ុនរស្មី ដឹកនាំសមត្ថកិច្ចចម្រុះ និងប្រជាពលរដ្ឋស្ម័គ្រចិត្តនៅក្នុងសហគមន៍​នេសាទ​ចុះ​បង្រាបបទ​ល្មើសដាក់របាំង...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
លោក ចេងដារ៉ាវុធ អតីតប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចដង្ហើយហៅលោក នាយករដ្ឋមន្ត្រី ហ៊ុនសែន អោយជួយរកយុត្តិធម៌ជូនលោកផង គេសង្កេត​ឃើញ​ថា មាន​បុគ្គល​មួយ​ចំ​នួន​នៅបំ​រើ​ការ​​ក្នុង​​ក្រ​សួង​សង្គ​មកិច្ច​​មាន​បក្ខពួកនិយម​ បណ្តាល​អោយ​មាន​ភាព​​អយុត្តិ​ធម៌​លើ​មន្ត្រីរាជ​ការ ដូច្នេះ​លោក​ ចេង ដារ៉ាវុធ (អតីត) ប្រ​ធាន​ស្តី​ទី​នាយកដ...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9032នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75110នាក់
ខែនេះ    822901នាក់
ឆ្នាំនេះ   3567205នាក់
សរុប   57166101នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:04