ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 04 ឆ្នាំ 2017 វេលាម៉ោង 03:59 នាទី ចំនួនអានៈ 2113

កាលពី​រសៀល​ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ម្សិល​មិញ​ មានពិធីប្រកាសផ្ទេរភារកិច្ច​តែង​តាំង​មុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​​ ក្រោមអធិបតីភាព​ នាយឧត្តមសេនីយ៍ នេត-សាវឿន អគ្គស្នងការ​នគរបាលជាតិ ឯកឧកត្តម ឃឹម ប៊ុនសុង អភិ​បាល​ខេត្ត​សៀម​រាប​ និងមាន​ការ​ចូល​រួម​ពី​សមត្ថ​កិច្ច ​អាជ្ញាធរ​ដែន​ដី​ មន្ត្រី​រាជការ​គ្រប់​ជាន់​ថ្នាក់​ផងដែរ​។

នាយ​នគរបាល​ដែលត្រូវបានតែង​តាំង​ថ្មី​ជា​​ស្នងការខេត្តសៀមរាប​ជំនួស អោយ​ឧត្តមសេនីយ៍ ទោ-សត ណាឌី ដែលចូលនិវត្តន៍នោះ គឺលោកវរសេនីយ៍ឯក ហ៊ូ-វណ្ណី អតី​តជា​ស្នងការរង​ ទទួលផែន ភ័ស្តភា និង​ហិ​រញ្ញ​វត្ថុ នៃស្នងការនគរបាលខេត្តសៀមរាប។

ឯកឧត្តម សត-ណាឌី មុន​ផ្ទេរ​តំ​ណែង​បាន​រាយ​ការ​ណ៍ ​អំពី​របាយ​ការណ៍​កន្លងទៅ​ក្រោម​ការ​ដឹក​នាំ​ដ៏ល្អរបស់ ឯកឧត្តម ដូច​ជា​សន្តិសុខ​សណ្តាប់​ធ្នាប់ ការ​បង្ក្រាប​បទល្មើស​នានា ជាហូរហែរ​ជូន​ថ្នាក់​ដឹក​នាំ​ ​គណ​អធិប​តី និង​មន្ត្រី​អ្នក​មុខ​អ្នក​ការ​ដែល​ចូល​រួម​ក្នុង​ពិធី​ខាង​លើ​នេះ​បាន​ជ្រាប​ជា​ព័ត៌មាន​។

លោកវរសេនីយ៍ឯក ហ៊ូ-វណ្ណី អតី​តជា​ស្នងការរងមុន​ទទួលមុខ​​តំ​ណែង​ជា​ស្នង​ការ​ខេត្តសៀមរាប នៅ​ក្នុង​ពិធីតែង​តាំង​នេះ លោកបាន​ធ្វើ​ការ​ប្តេ​ជ្ញាចិត្ត​ចំ​ពោះ​មុខ​ថ្នាក់​ដឹក​នាំ ​និង​មន្ត្រី​រាជ​ការ​ទាំង​អស់​ថា៖ ០១-ប្តេចជ្ញា​ស្មោះត្រង់​ចំ​ពោះជាតិសាសនា និង​ព្រះមហាក្សត្រ​ ០២-ប្តេជ្ញាគោរព​ និង​អនុវត្តដោយ​​ស្មោះ​ត្រង់​តាម​​កម្ម​វិធី​គោល​នយោ​បាយ​របស់​រាជ​រដ្ឋា​ភិបាល នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ដែល​មាន​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន-សែន ជា​ប្រមុខ​ដឹក​នាំ​ ០៣-ប្តេជ្ញា​យក​អស់​កម្លាំង​កាយ​ចិត្ត គំនិត​ប្រាជ្ញា​ ដើម្បី​បំ​រើ​ផល​ប្រ​យោជន៍ប្រ​ជារាស្ត្រ និង​មិន​ធ្វើ​អោយ​ប៉ះ​ពាល់ដល់​ផល​ប្រ​យោជន៍​ប្រ​ជា​រាស្ត្រ​ឡើយ ០៤-ប្តេជ្ញាគោរព​និង​ប្រត្តិបត្តិ​យ៉ាង​ម៉ឺង​ម៉ាត់​ដោយ​សច្ច​យុត្តិធម៌ គោរព​ច្បាប់​ បទបញ្ញត្តនិង​បទ​បញ្ជា​ផ្សេងៗ​របស់​ថ្នាក់​ដឹក​នាំ​គ្រប់​លំ​ដាប់​ថ្នាក់ ០៥-ប្តេជ្ញាអនុវត្តយ៉ាង​ម៉ឺង​ម៉ាត់​នូវ​វិន័យ​លេខ០០៦​របស់​អគ្គស្នងការ​តំ​ណាង​កង​កម្លាំ​នគរបាល​ជាតិ​ ០៦-ប្តេជ្ញា​អនុវត្ត​គោល​នយោ​បាយ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព​របស់​រាជ​រដ្ឋា​ភិបាល ០៧-ប្តេជ្ញា​សាមគ្គីភាព​ផ្ទៃ​ក្នុង​ និង​អង្គភាព​ពាក់​ព័ន្ធ​អោយ​មាន​ភាព​ល្អ​ប្រសើរ។ ជាទីបញ្ចប់​លោកស្នង​ការ​ឡើង​ថ្មីបាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ជាទីបំ​ផុត​ ចំពោះវត្តមានឯកឧត្តម​នាយ​ឧត្តម​សេនីយ៍ គណធិបតី ភ្ញៀវ​កិត្តិយស​ក្នុង​អង្គ​ពិ​ធី​ទាំង​មូល​ ដែល​បាន​ចំ​ណាយពេល​វេលាដ៏មាន​តំលៃ ដើម្បី​ចូល​រួម​ក្នុង​ឱ​កាស​នេះ។

ឯកឧត្តម ឃឹម​-ប៊ុនសុង អភិបាល​ខេត្ត​សៀមរាប បន្ទាប់​ពី​​ឡើង​ថ្លៃ​មតិ​ស្វាគមន៍​ដល់​​ពិធីតែង​តាំង​ និង​គោរព​ដល់​គ​ណ​អធិ​បតី​ មន្តី្រ​រាជការ​គ្រប់​ជាន់​ថ្នាក់ ឯកឧត្តម ឃឹម-ប៊ុនសុង បាន​កោដសសើ​រនូការ​ដឹកនាំរបស់​សម្តេច អគ្គមហាសេនាបតី ហ៊ុន សែន រាជរដ្ឋាភិបាលនៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ដាក់​ចេញ​​យ៉ាង​ត្រឹម​ត្រូវ​នូវ​គោល​នយោបាយ​យុត្តិសាស្រ្ត​ចតុកោណតំណាក់​កាល​ទីបី ព្រម​ទាំង​ក្រោម​ការ​ខិត​ខំ​ប្រឹង​ប្រែង​​​អនុវត្ត​យ៉ាង​សកម្ម​របស់​អាជ្ញាធរ​គ្រប់​លំ​ដាប់​ថ្នាក់មន្ទីរ​អង្គភាពនានារបស់​ខេត្ត ​ដែល​បាន​ធ្វើ​អោយ​ខេត្ត​សៀម​រាប​ទទួល​បាន​ស្នាដៃលេច​ធ្លោដូចជា៖ ធានាបាន​នូវ​សុវត្ថិភាព​ សណ្តាប់​ធ្នាប់​បាន​យ៉ាង​ល្អ​ប្រសើ ធ្វើ​អោយ​ប្រ​ជា​ពលរដ្ឋ​មាន​ការ​ជឿ​ជាក់​ និង​ចូល​រួម​ជាមួយ​អាជ្ញាធរ​ដែនដី និង​សមត្ថ​កិច្ច​គ្រប់​លំ​ដាប់​ថ្នាក់ ហើយ​ប្រ​ជា​ពល​រដ្ឋ​មាន​សតិអារម្មល្អ​ក្នុង​ការ​ដើរ​ហើរ​គ្រប់​ច្រក​ល្ហក ទាំង​យប់​ទាំអ​ថ្ងៃ សូម្បី​នៅ​តំ​ន់​ដាច់ស្រយ៉ាល​យ៉ាង​ណាក្តី ជាពិសេស​ភ្ញៀវ​ទេសចរណ៍ជាតិ និង​អន្តរជាតិ​មាន​ភាព​កក់​ក្តៅ​ និង​សន្តិសុខ​ក្នុង​ការ​ស្នាក់​នៅ​ និង​ការ​ធ្វើ​ការ​កម្សាន្ត​គ្រប់​ទិសទី។

ឯកឧត្តមនាយ​ឧត្តមសេនីយ៍ នេត-សាវឿន ក្នុង​នាម​ក្រសួង​មហាផ្ទៃ និង​ក្នុង​នាម​ឯកឧត្តមផ្ទាល់​ បាន​ឡើង​ថ្លែង​អំណគុណ​ដល់ ​ឯកឧត្តម ឃឹម-ប៊ុនសុង ​ប្រធាន​ក្រុម​ព្រឹក្សា​ខេត្ត គណធិបតី ភ្ញៀវ​កិត្តិយស ស​មា​ជិក​ស​មា​ជិការ ដែល​ចូល​រួម​ធ្វើ​ពិធី​ប្រកាស​ផ្ទេរ​តំ​ណែង ស្នង​ការ​នគរបាល​ខេត្តសៀមរាប។ ឯឧត្តម​បាន​មាន​ប្រសាសន៍​បន្តថា ការ​ចូល​រួម​របស់​ភ្ញៀវ​កិត្តិយស​ និង​មន្រ្តី​រាជការ​នៅ​ថ្ងៃនេះ ជាការ​លើក​ទឹក​ចិត្ត​ដល់​កង​កម្លាំង​នគរ​បាល​ខេត្ត​សៀមរាប ដើម្បី​ចាប់​ដៃ​បើក​ប្រតិបត្តិការ​ណ៍ ដើម្បី​​ញាំង​អោយ​ខេត្ត​សៀមរាប កាន់​តែ​រីក​ចំរើន មាន​សុខ​សន្តិភាព ហើយ​វត្តមាន​របស់​ភ្ញៀវ​កិត្តិយស​ថ្ងៃនេះ​ គឺ​ជា​សាក្សី​ក្នុងការ​ចូល​រួម​ស្តាប់ ការ​ប្តេជ្ញាចិត្ត​របស់​​ ឧត្តមសេនីយ៍ ហ៊ូ-វណ្ណី ដែល​ឡើង​ជាស្នង​ការ​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​សៀម​រាប ហើយ​សូម​អោយន្ត្រី​រាជាការ និង​ប្រជារាស្ត្រ​ ចូល​រួម​សហការ ដើម្បី​អោយ ​លោក ហ៊ូ-វណ្ណី បំ​ពេញ​បេសកកម្ម​បាន​ជោគជ័យ ក្នុង​ការ​តប​ស្នង​សង​គុណដល់​រាជ​រដ្ឋា​ភិបាលកម្ពុជា សង​គុណដល់​ក្រសួង​មហាផ្ទៃ និង​សងគុណ​ដល់​អគ្គស្នង​ការ​នគរបាល​ជាតិ។

ជាចុង​ក្រោយ នាយ​ឧត្តមសេនីយ៍ នេត-សាវឿន បាន​សង្កត់ធ្ងាន់ថា សូម​អោយ​លោក​ស្នង​ការ​ឡើង​ថ្មី ​អនុវត្ត​អោយ​បាន​នូវ​គោល​នយោបាយនានា​​របស់​ថ្នាក់​ដឹក​នាំ ដើម្បី​អោយ​ខេត្តសៀមរាបជាស​ផុត​ពី​ការ​ជួញ​ដូរ​ផ្លូវភេទ ជាស​ផុត​ពីការ​ជួញ​ដូរ​ និង​ប្រើ​ប្រាស​​គ្រឿង​ញៀន លុប​បំ​បាត់​បទល្មើស​ព្រៃឈើ បទល្មើស​នេសាទ កុង​ត្រូលជជុះ អំពើហឹង្សា អំពើឃាត្តកម្ម និង​បទល្មើ​ស​នានាជាដើម។

ពលរដ្ឋ​ខេត្ត​សៀមរាប​សង្ឃឹមយ៉ាង​មុត​មាំថា នាយ​ឧត្តមសេនីយ៍ ហ៊ូ-វណ្ណី ស្នង​ការ​នគរ​បាល​ខេត្ត​សៀមរាប​ឡើង​ថ្មីនេះ ជាមនុស្ស​ចេះ​ស្រលាញ់​ជាតិ​មាតុភូមិ ចេះ​ស្រលាញ់​ប្រជារាស្ត្រ មិន​ប្រកាន់​វណ្ណៈ ឋានៈ មាន​ក្រ ទាប​ខ្ពស់ ខ្មៅស តូច​ធំ​ បក្សពួកនិយម រើស​អើង ដូច​មន្ត្រី​រាជការ​ក្នុង​ខេត្ត​សៀមរាប​មួយ​ចំ​នួននោះ​ទេ ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ក្របីញីមួយក្បាលដេញវ័តគេឯងបណ្តាលអោយផ្អើលពេញក្រុងសៀមរាប   អាន1759ដង ឃាត់រថយន្ត២គ្រឿងរបស់ក្រុមហ៊ុនហួតម៉េងរីតាដឹកឈើលើសទម្ងន់ប៉ះខ្សែអ្នកធំថ្លឹងពីកន្លែងទើប?...    អាន1595ដង ស្រ្តីរងគ្រោះម្នាក់ចោទថា អ្នកលក់នុំបុ័ងមានគ្នា៤នាក់ព្រួតវាយនាង   អាន1885ដង បែកធ្លាយមេសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ត្រូវថ្នាក់លើព្រមានដកក្បាលចោលបើក្នុងមួយសប?...    អាន1596ដង លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០   អាន2606ដង មន្រ្តីជលផលបើកឲ្យមានបទល្មើសនេសាទនៅសង្កាត់ចុងឃ្នាសខេត្តសៀមរាប   អាន1716ដង អនុប្រធានមន្ទីរបរិស្ថានចុះស្រាវជ្រាវបង្ក្រាបបទល្មើសព្រៃឈើ បែជាត្រូវបន្ត្រីបរិស្ថានចោ?...    អាន1575ដង សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល   អាន2404ដង មនុស្សបន្តស្លាប់រហូតដល់៩នាក់ហើយក្នុងហេតុការណ៍ភ្លើងឆេះផ្សារាត្រី    អាន1793ដង ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី ព្រះចៅក្រុងកម្ពុជា បានត្រាស់បង្គាប់   អាន1572ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
សេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា អគ្គលេខា​ធិការ​ដ្ឋាន​ព្រឹទ្ធ​សភា មាន​កិត្តិ​យស​សូម​ជម្រាប​ជូន​សាធារ​ជន​ជ្រាប​ថា នាថ្ងៃ​ច័ន្ទ​ទី​០៨ ខែ​ធ្នូ ឆ្នាំ២០១៤​ វេលា​ម៉ោង​០៨:០០​ព្រឹក ព្រឹទ្ធ​សភា...Read more
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
បទវិភាគ៖ ជនបរទេសរស់នៅប្រទេសកម្ពុជាខ្លះ ជួយចំរុងចំរើន ឯខ្លះជួយបំផ្លិចបំផ្លាញ ប្រ​ទេស​កម្ពុជា ជា​ប្រ​ទេស​ដែល​មាន​វប្ប​ធម៌ អរីយ្យធម៌​វ័យ​ចំ​ណាស់​មួយនៅ​លើ​សកលលោក ហើយ​ជា​ពិសេស​ប្រ​ទេស​មួយ​នេះ​សំ​បូរទៅ​ដោយ​ធន​ធាន​ធម្ម​ជាតិ ដូច​ជា​រ៉ែ​មាស​ រ៉ែត្បូង​ ទឹក​ដី​ព្រៃ​ព្រឹក្សា មច្ឆារស់នៅ​ព...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់ រងភាពអយុត្តិធម៌ លោក ចេង ដារ៉ាវុធ (អតីត) ប្រធានស្តីទីនាយកដ្ឋានសុខុមាលភាពមនុស្សចាស់នៃក្រសួងសង្គមកិច្ចគឺបន្ទាប់ពី រងភាពអយុត្តិធម៌ អំពីការតែងតាំងក៏ប្រតិកម្មស្នើសុំ ឯ/ឧនាយកខុទ្ទការល័យរដ្ឋមន្ត្រីជួយសម្របសម្រួល ប៉ុន្តែមិនទទ...Read more
ក្បួនរថយន្តរបស់សម្តេចក្រុមព្រះ ត្រូវរថយន្តដឹកដីបើគៀរបណ្តាលអោយមនុស្ស៦នាក់រងរបួស ក្បួន​រថ​យន្ដ​របស់​សម្ដេច​ក្រុម​​ព្រះ​ដែល​កំ​ពុង​ធ្វើដំ​ណើរ​ត្រឡប់​ទៅទីក្រុង​ភ្នំ​ពេញ​វិញ ត្រូវបានរថ​យន្ដ​ដឹក​ដី​មួយ​គ្រឿង​បាន​បើក​ចូលក្បួនរថ​យន្ត​របស់ព្រះអង្គ ហើយ​​គៀរ​រថ​យន្ដ​របស់​ព្រះ​អង្គបណ្តាល​អោ...Read more
លោក បូរ-គុណ មេគយច្រកភ្នំដី ត្រូវបានអាជ្ញាធរខេត្តទុកពេល១សប្តាហ៍អោយកាយដីចេញពីមាត់ស្ទឹងអោយអស់ សេច​ក្តីរាយការណ៍​មួយបាន​អោយ​ដឹងថា ​លោក ​បូរ​-គុណ ​មេ​គយ​ច្រក​ភ្នំ​ដី ​ដែលបាន​​ចាក់ដី​រំលោភ​យក​ដី​មាត់​ស្ទឹង​សែ​សិន ដែល​មា​​បណ្តោយ​ប្រវែង​៤៥​ម៉ែត្រ និង​ទទឹង​១០​ម៉ែត្រ ​ត្រូវ​បាន​លោក​អភិបាល​ខេត្ត​បន្ទាយ...Read more
ម៉ូតូបុកម៉ូតូខ្ទាតទៅកណ្តាលផ្លូវត្រូវយីឌុបកិនពីលើបន្ត បណ្តាលឲ្យស្លាប់ម្នាក់ របួសម្នាក់ មនុស្សម្នាក់ត្រូវបានស្លាប់ និងម្នាក់ទៀតបានរង របួសធ្ងន់ត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យទាំងយប់ ក្រោយពីជួបគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកជាមួយម៉ូតូ ហើយត្រូវរថយន្តយីឌុបកិនពីលើបន្ថែមទៀត កាលពីវេលាម៉ោង៦...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5638នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71716នាក់
ខែនេះ    819507នាក់
ឆ្នាំនេះ   3563811នាក់
សរុប   57162707នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 06:24