កម្មវិធីបើកផ្សារប្រតិដ្ឋលើកទី៦ នៅអនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទ្រកោសា

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 01 ខែ 06 ឆ្នាំ 2017 វេលាម៉ោង 03:02 នាទី ចំនួនអានៈ 1873

នៅព្រឹក​ថ្ងៃទី០១​ខែ​មិថុនាឆ្នាំ២០១៧​នេះ សាលា​អនុវិទ្យាល័យ​​មិត្តភាព​ខ្មែរ-ជប៉ុន​ព្រះឥន្ទ្រ​កោសា ស្ថិត​ក្នុង​ភូមិ​ទ្រាំង សង្កាត់​ស្លក្រាម ក្រុងសៀមរាប​ បាន​បើក​កម្ម​វិធី​ បើក​ផ្សារ​ប្រតិដ្ឋ​ លើក​ទី៦​ ក្រោម​​អធិបតីភាពលោកទំ​ទាវ អ៊ុង-វុនលី សៀងណាំ ​លោក លី-ប៊ុនណា អនុប្រធាន​មន្ទ្រី​រ​អប់រំយុវជន​ និង​កីឡាខេត្ត​ និង​​​​លោក ហុង-ហ៊ុយអ៊ាន នា​យក​សា​លា​ រួម​ជាមួយលោកគ្រូ ​អ្នក​គ្រូ អាណាព្យាបាលសិស្ស ភ្ញៀវ​កិត្តិយស់ និង​សិស្សា​នុសិស្ស​យ៉ាង​ច្រើន​កុះករ។

បន្ទាប់ពីឧទ្ទេស​នាម​គណ​អធិបតី ​ភ្ញៀវ​កិត្តិយស និង​គោរព​ទង់​ជាតិ លោក ហុង ហ៊ុយអ៊ាន នាយកសាលា​​បាន​ឡើង​ថ្លែង​មតិ​ស្វា​គមន៍ ក្នុង​កម្ម​វិធីខាង​លើ ហើយ​បាន​ពន្យលថា ˝ផ្សារ​ប្រតិដ្ឋ˝ ​គឺ​ជា​ផ្សារមួយ​ដែល​បើ​ក​ហើយ​ វា​និង​រលាយ (បិត) ​ទៅ​វិញ​ក្នុង​រយៈ​ពេល​ខ្លី។ លោកនាយក​សាលា​បាន​បន្តថា ផលិតផល​ដែល​លក់​នៅ​ក្នុង​ផ្សារ​នេះ​គឺ​ជាផលិតផល​ធម្ម​ជាតិ និង​ជា​ផលិទ្ធផល​ដែល​កើត​ចេញ​ពី​ស្នាដៃ​របស់​សិស្ស​ ដែល​បាន​រៀន​សូត្រ​ពី​លោក​គ្រូ ​អ្នក​គ្រូ ​ផ្នែក​គេហវិទ្យា ហើយ​អ្នក​ដែល​ចូល​ទិញ​ផលិតផល​នៅ​ក្នុ​ង​ផ្សា​រនេះ ត្រូវ​ប្តូរប្រាក់​ទៅ​ជាក្រដាស​ (គូប៉ុន) សិន ដើម្បី​រក្សានូវ​អនាម័យ​ល្អ។ ជាចុង​ក្រោយ​លោក​នាយក​សាលា បាន​ថ្លែង​អំណរគុណ​ដល់​គណអធិប​តី​ ភ្ញៀវ​កិត្តិយស អាណាព្យា​បាល​សិស្ស លោកគ្រូ អ្នក​គ្រូវ និង​សិស្សានុសិស្ស​ទាំង​អស់​ដែល​បានគាំទ្រ និង​ចូល​រួម​ក្នុង​កម្ម​វិធី​បើក​ផ្សារ​ប្រតិដ្ឋ​ខាង​លើនេះ ហើយ​លោកនាយក​បាន​ផ្តាំ​ផ្ញើ​អោយ​សិស្សា​នុសិស្ស​ទាំង​អស់​ព្យា​យាម​រៀន​សូត្រ​​អោយ​បាន​ពូកែ កុំ​អោយ​អវត្តមាន និង​ជៀស​អោយ​ផុត​ពី​អំពើ​អបាយ​មុខ​ និង​ជៀស​អោយ​ផុត​ពី​គ្រឿង​ញៀន ដែល​សង្គម​កំពុងស្អប់​ខ្ពើម។ (សូមចុចមើល​វីដេអូខាងក្រោម)

លោក​ លី ប៊ុនណា អនុប្រធាន​មន្ទីរ​អប់​រំយុវជន​ និង​កីឡាខេត្តសៀមរាបបាន​ឡើង​ថ្លែង​មតិសំណេះ​សំណាល​ក្នុង​​កម្ម​វិធីខាងលើ​ ហើយ​លោក​ក៏បាន​រំលឹក​ឡើង​វិញ​នៅ​ថ្ងៃទី០១ខែមិថុនានេះ​ ដែល​ជា​ថ្ងៃខួប​លើក​ទី៦៨​នៃការ​ប្រារព្ធ​​ទិវា​កុ​មារជាតិ និង​​អន្តរ​ជាតិនៅ​លើ​ពិ​ភព​​លោក​ ដែល​ជាទង្វើ​អមនុស្ស​ធម៌ ធ្លាប់​​កើត​មាន​ឡើង​ចំ​ពោះ​នុស្ស​ជាតិ​ ក៏ដូច​ជាកើត​មាន​ឡើង​ចំ​ពោះ​កុមារ កាល​ពី​ឆ្នាំ ១៩៤២-១៩៤៤ ក្នុង​សង្គ្រាម​លោក​លើក​ទី២ ដែល​មាន​ការ​កាប់​សម្លាប់​ពី​ពួក​មហាអំ​ណាច​។ លោក​ លីប៊ុនណា បាន​រំលឹក​បន្ថែម​ថា ​កាល​ពី​ឆ្នាំ១៩៧៥-១៩៧៩ នៅ​ប្រទេស​កម្ពុជា​ក៏មាន​ព្រឹត្តិការណ៍ស្រដៀង​គ្នា (១៩៤២-១៩៤៤ ) នេះ​ផងដែរ ដែល​ប្រ​ជាជន​កម្ពុជា​ត្រូវ​បាន​សម្លាប់​រង្គាលស្ទើរ​ដាច់​ពូជ​ដោយ​ពួក​ខ្មែរ​ក្រហម ហើយ​នៅ​ក្នុង​នោះ​ផង​ដែរ​កុមារ​ក៏ត្រូវ​បាន​គេ​សម្លាប់​ជា​ច្រើន​ និង​ស្លាប់​ដោយ​ស្ថាន​ភាព​ក្នុង​ការ​រស់​នៅ​ទៀតផង។ លោកលីប៊ុនណាថ្លែងថា ខ្មួយៗ​សិស្សា​នុសិស្ស​ត្រូវ​ចេះ​ស្រលាញ់​សន្តិភាព ស្រលាញ់​ជាតិមាតុភូមិ ខិត​ខំ​រៀនសូត្រអោយ​បាន​ខ្លាំង​ពូកែ ដើម្បី​ជាទំពាំង​ស្នង​ឬស្សី​របស់ប្រទេស​កម្ពុជាទៅ​ថ្ងៃអនាគត់។ លោកលីប៊ុនណា បាន​បន្ថែម​ជាចុង​ក្រោយ​ថា ការ​បើក​ផ្សារ​ប្រតិដ្ឋ​នេះ គឺ​ចង់​អោយ​ក្មួយៗចេះរកស៊ី ចេះ​រៀប​ចំគំរោងការ ចេះ​ផលិត ផលិតផល ចេះលក់ដូរ ចេះគិត​គូរពីចំណេញ​ខាត​ ដើម្បី​ជាបទពិសោធន៍ទៅ​ថ្ងៃអនាគត់ និង​ដើម្បី​ប្រកួតប្រជែង​ទីផ្សារ​លើ​ភិភព​លោក​ផងដែរ។

កម្មវិធីកាត់​ខ្សែបូរត្រូវ​បាន​ប្រព្រឹត្តិឡើង​ក្រោម​អធិបតីភាព​លោកជុំទាវ អ៊ុង វុនលីសៀងណាំ លោក លី ប៊ុន​ណា អនុប្រធាន​មន្ទីរ​អប់​រំ​យុវជន និង​កីឡាខេត្ត និង​លោក​នាយកសាលា ហុង ហ៊ុយអ៊ាន ក្នុង​ទឹក​មុខ​ញ​ញឹមញញែម​​ អមដោយ​លោកគ្រូ អ្នក​គ្រូ មាតាបីតាសិស្ស ភ្ញៀវ​កិត្តិយស និង​សិស្សា​នុសិស្សរាប់​ពាន់នាក់ក្នុង​ទីធ្លាសាលាព្រះឥន្ទ្រកោសានាព្រឹក​មិញ​នេះ៕ ដោយ៖ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ឡុង​​ស្រេ​ង ​ល្បី​ឈ្មោះ​ក្លា​យ​ជាឧ​ត្តម​សេ​នី​យ​ត្រី ​អនុ​ប្រ​ធាន​នា​យ​ដ្ឋាន ​ន​គរ?...    អាន1785ដង លោក ឱម យ៉ិនទៀង មើលការពុករលួយនៅច្រករបៀងព្រំដែនអន្តរជាតិប៉ោយប៉ែតផង   អាន1655ដង បរិយាយថ្ងៃនេះ៖ កម្ពុជាគួរតែបញ្ឈប់ការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងទៅ   អាន1576ដង លោក​ ​តេង សួន​ សំងំ​​ប្រពឹត្តអំពើពុក​រលួយ​ប្រមូលលុយពី បទល្មើសលើផ្ទៃ​​ស​មុ​ទ្រគ្រប់ប្រភ?...    អាន1749ដង សម្តេច ហ៊ុនសែន៖ បើដណ្តើមអ្នកជំងឺក្នា ត្រូវតែទទួលខុសត្រូវពីដើមដល់ចប់   អាន1623ដង លោកកុយគួ​ង៖​ ​ក​រ​ណី​​​លោក​ម៉​ម​​សូ​ណ​ង់​ដូ​មិ​ន​មែ​ន​​​ជា​​​រឿ​​ង​​​ន​យោ​បា​យ​​​ទេ​?...    អាន1573ដង មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ   អាន2324ដង ឃាត្តករដែលបាញ់សម្លាប់លោក កែមលី ត្រូវ​បាន​ចាប់ខ្លួន   អាន2209ដង លោកដង្ខៅ ង៉េត ដាក់ណរ៉ាវខុសច្បាប់រាប់រយម៉ែត្រនៅឃុំកំពុងឃ្លាំង   អាន1718ដង លោក សុខអាន ត្រូវ​បាន​អង្គរក្សសែងចេញពីពិធីដង្ហែព្រះបរមសព   អាន1706ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
លោក តៅសាវឿន និស្សិតគំរាមដាក់គ្រាប់បែកសម្លាប់លោក សខេង និងត្រូវដោះលែងក្នុងពេល​ឆាប់ និស្សិត​កំរិត​បរិញ្ញាប័ត្រ​ម្នាក់​ឈ្មោះ​ តៅ​សាវឿន មាន​ទីលំនៅ​បច្ចុប្បន្ន ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្ត​សៀមរាប និង​ជា​អតីត​និស្សិត​សកលវិទ្យាល័យ​សៅ​ស៍​អ៊ី​ស​ថ៍​អេ​សៀ (South East...Read more
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ព្រមាន​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ពី​ភាពមិនច្បាស់លាស់​ការងា​រ មិន​ដែល​មក​ធ្វើការ​រវល់​នៅតែ​ភ្នំពេញ​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បន្ទាយមានជ័យ លោក ជុង ឡឹម បាន​រង​ការ​អា​មាស​យ៉ាងខ្លាំង ក្នុង កិច្ចប្រជុំ​មួយ ត្រូវបាន​លោក គោ​ស៊ុំ សារឿ​ត អភិបាលខេត្ត​ព្រមាន​ពី​រឿង​អសកម្ម​មួយចំនួន​នៅក្នុង​មន្ទីរ ក្រៅពីនេះ​ក...Read more
ឆេះក្លឹបកម្សាន្តហីបហបស្លាប់មនុ្ស៥នាក់គ្រាន់ជាព័ត៌មានបឋម អគ្គីភ័យមួយបានលេប​ត្រ​បាក់​ក្លឹប​កម្សាន្ត​ហីបហប​នៅ​រំលង​អាធ្រាត្រ​ថ្ងៃទី១៧​ឈានចូល​ថ្ងៃទី១៨​ខែ​វិច្ឆកា​ឆ្នាំ២០១៤ ​​ស្ថិត​ក្នុង​ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលាកំរើក ​ក្រុង​សៀម​រាប​ ដែល​បណ្តាល​អោយ​មនុស្ស​ប...Read more
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
ពលរដ្ឋសហគមន៍កាណូតទេសចរណ៍ឃុំកំពង់ភ្លុគលើកគ្នាមកតវ៉ាថា ក្រុមហ៊ុនស៊ូជីងនៅតែមិនគោរព សជណ របស់រដ្ឋាភិបាល ដោយអោយបុគ្គលិកព្យាយាម មកដាក់បញ្ជរលក់សំបុត្រដដែល ប្រ​ជា​ពល​រដ្ឋ​២៥០គ្រួសា នៅ​ឃុំ​កំពង់ភ្លុគ បាន​លើក​គ្នា​មក​តវ៉ានៅ​ចំ​ណុច​ភូនិ​កំ​​ពង់​ថ្កូវ ឃុំ​មាន​ជ័យ​ ស្រុក​បាន​សាទបាគង តាំង​ពី​ម៉ោង​៩ព្រឹក​រហូត​ដល់​ល្ងាច​ថ្ងៃទី១០ ខែ​មិ​ថុ​នា​ ឆ្នាំ២០១៥ ដោយពួកគាត់...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
លោក នូ ផេង ប្រធានមន្ទីរធម្មការខេត្តពោធិ៍សាត់ប្រព្រឹត្តអំពើពុករលួយនិងបក្ខពួកនិយម មន្ត្រីរាជការ​នៃ​មន្ទីរ​ធម្មការ​ខេត្តពោធិ៍សាត់​បាន​ឲ្យ​ដឹងថា ការដែល​ឈ្មោះ ពេជ្រ ចន្ថា ប្រព្រឹត្ត​អំពើពុករលួយ​តាមរយៈ​កេងប្រវ័ញ្ច​ថវិកាជាតិ និង​ថវិកា​ចំណាយ​លើ​គម្រោង​ផ្សេងៗ​នោះ​គឺមាន​ការ​បើកដៃ​ពី​លោក នូ...Read more
ចាប់រំលោភមិនបានសម្រេចវៃសន្លប់រួចអូសទន្លាក់ទឹកស្ទឹង សមត្ថកិច្ច​កំពុងសួរចម្លើយជនល្មើស យោងតាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី១២​ ខែវិច្ឆកា ឆ្នាំ២០១៥នេះ សមត្ថ​កិច្ច​ក្រុង​បាត់​ដំ​បង​​​ចាប់​បាន​ជន​សង្ស័យ ​​​ដែលបាន​​ចាប់​ខ្លួន​នាង​ក្រមុំ​អាយុ​១៨ឆ្នាំ ​កំពុង​លាង​សណ្តែកនៅ​​ផ្ទះ​...Read more
លោក ហ៊ុយសុជាតិ មេគយក្រុមងប៉ោយប៉ែត ត្រូវបានពលរដ្ឋចោទថាប្រព្រឹត្តអំពើពុករលួយលើសលោក ឈួន ហៃ មេគយចាស់ទៅទៀត ប្រ​ជា​ពល​រដ្ឋ ​មន្ត្រី​គយ និង​ឈ្មួញ​ធំតូច មួយចំនួនបាន​​​រអ៊ួរទាំ​ថា ចរិក​គយ​គឺ​ដូចៗ​តែ​គ្នា​ហ្នឹង​ឯង ! គឺគេ​ប្រើ​​ស្ទីល​គោះ​ថ្លៃ​បាយ ក្នុង​ការ​​ច​ចារ​ស្គាល់​គ្នា​ជា​ដំបូង​ តំលៃ​ថ្លៃ​បាយ​ទឹក​គឺ​ខ្ពស់​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8360នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74438នាក់
ខែនេះ    822229នាក់
ឆ្នាំនេះ   3566533នាក់
សរុប   57165429នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 11:21