ពលរដ្ឋភ័យស្លនស្លោស្មានថាសង្គ្រាមលោកលើកទី៣កើតឡើងព្រោះស្នូរបាញ់កាំជ្រូចឡើងរញ្ជួយដី

ដោយៈ រ៉េត ខេត្តឧត្តរមានជ័យ ថ្ងៃទី 08 ខែ 06 ឆ្នាំ 2018 វេលាម៉ោង 04:17 នាទី ចំនួនអានៈ 1622

នៅ​រសៀលម៉ោង១និង​៥៦នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ កាំជ្រូច​ម៉ីស៊ីល​បាន​បាញ់​ចេញ​ពី​ចំណុច​ភ្នំដងវែក ភូមិ​អូថ្ម ស្រុក​អន្លងវែង​ ខេត្តឧត្តរមានជ័យ លាន់​លឺ​ឡើង​រញ្ជួយ​ដី ដំបូងឡើយ បណ្តាល​អោយ​ប្រជាពលរដ្ឋ​ សត្វ​ស្រុក​ សត្វព្រៃ​នៅ​ជុំ​វិញ​នោះ​ ផ្អើ​ល​ឈូឆរត់ជាន់​ជើង​គ្នាស្មាន​ថា សង្គ្រាម​លោក​លើក​ទីបីចាប់​ផ្តើម​​ផ្ទុះ​​ឡើងហើយ។

មួយ​ស្របក់​ក្រោយ​មក ប្រភពព័ត៌មាន​ដែល​នៅ​ក្បែរ​កន្លែង​បាញ់​កាំជ្រូចខាងលើ​បាន​រាយ​ការណ៍​មក​​ សារព័រមាន កម្ពុជាសុវណ្ណភូមិ​ ថា វាមិន​មែនជា​កាំជ្រូចប៉ាក់រីម៉ានណូរបស់​អាមេរីកកាំង ឬ​របស់​កូរ៉េខាងជើង​នោះទេ កាំជ្រូច​ដែល​​​បាន​បាញ់ចេញ​មុខ​​នេះគឺជាកាំជ្រូច ដែល​ក្រុម​អ្នក​ជំនាញ​មក​ពី​ស្រុក​ថៃ និង​អ្នក​ជំនាញ​នៅ​ស្រុក​ខ្មែរខាង​កែរច្នៃ ​គេ​ធ្វើ​ឡើង​ដើម្បី​ប្រកួតគ្នាដាក់​លុយ​រាប់​ម៉ឺនរាប់​លាន​ដុល្លារ ឬលានបាត ដែល​កន្លង​ទៅ​គេ​បានបាញ់​ភ្នាល់​គ្នា​ជាច្រើន​ឆ្នាំ តែ​បាន​សម្រាក​បាញ់​ប្រហែល​រយៈពេល​១ខែមុន​នេះ ឥឡូវ​ពួក​ក្រុម​អ្នក​​ញៀន​ល្បែង​ស៊ី​សង​ទាំង​នេះចាប់​ផ្តើម​បាញ់សាជាថ្មីទៀត​ហើយ។

ក្រុម​អ្នក​ជំនាញ​ខាង​អាវុធ​ជាតិ​ផ្ទុះ​ធ្លាប់​បាន​ប្រាប់​កម្ពុជាសុវណ្ណភូមិថា ​ឧប្បករ​ ដែល​ពួក​អ្នក​បាញ់​កាំជ្រូច​ខាង​លើ​យក​មក​ធ្វើ​កាំជ្រូច​នេះ មានដូចជា រំសេវ បំពង់​ឬស្សី ឬបំពង់​ទីបជ័រ ដែល​អាច​បណ្តាល​អោយ​មាន​គ្រោះ​ថ្នាក់ដល់​មនុស្ស សត្វ អាច​ឆេះ​ផ្ទះ ឆេះព្រៃ ហើយ​ផ្សែង​របស់​វា​មាន​សារ​ជាតិ​ពុល អាច​សម្លាប់​គោក្របី​ជ្រូកមាន់ទា ឬធ្វើ​អោយ​មាន​ជំងឺឈឺថ្កាត់​ណាមួយ បើ​នៅ​​ស្រុក​ថៃវិញ រដ្ឋាភិបាល​របស់​គេ​ហាមឃាត់​​ដាច់​ខាង​មិន​អោយ​បាញ់​នៅ​លើទឹក​ដី​របស់​ពួកគេទេ ទើប​ពួក​គេ​មក​បាញ់​នៅលើ​​ទឹក​ដី​ខ្មែរ ភ្នាល់​ដាក់​លុយ​នៅ​ស្រុក​ខ្មែរវិញ។

ពាក់ព័ន្ធករណី​ខាងលើនេះ ​ឯកឧត្តម ស-ថាវី អភិបាល​ខេត្តឧត្តរមានជ័យ​បាន​ប្រាប់​តាមកម្ពុជា​សុវណ្ណភូមិ​តាម​​ទូរស័ទ្ទនៅ​ម៉ោង​២និង​៥០នាទីថា លោក​មិន​បាន​ដឹងទេ រវល់​នៅធ្វើ​​បុណ្យ​ផ្ទះ​សម្តេច​ជាស៊ីម។ ឯកឧត្តម ស-ថាវី បន្ថែមថា ចាំសួរ​ទៅ​កូន​ចៅ​សិន ​សូម​អធ្រាស្រ័យផងព្រោះ​អត់​បាន​ដឹង។

ពលរដ្ឋ​នៅ​ខេត្ត​ឧត្តរ​មានជ័យ ​ភាគ​ច្រើន​មិន​ពេញ​ចិត្ត​ចំពោះ​ការបើក​អោយ​ជន​ជាតិ​ថៃ និង​ជន​ជាតិ​​ខ្មែរ ​នាំ​គ្នា​មកបើក​បន​​​ល្បែង​បាញ់​កាំជ្រូច​ភ្នាល់​គ្នា​លើ​ខ្នង​ភ្នំ​ដង​វែក ក្នុង​ស្រុក​អន្លង​វែង​នេះ​ទេ។ ដូច្នេះ​សូម​ឯកឧត្តម ស-ថាវី អភិបាលខេត្តឧត្តរមានជ័យ មេត្តាពិចារណាសាជាថ្មីឡើង​វិញ ជៀសវាង​មាន​ការ​រិះគន់​កាន់​តែធ្ងន់​ទៅៗពី​ប្រជាពលរដ្ឋ​ ដែល​នាំ​អោយ​​ប៉ះពាល​ដល់​កិត្តិយស​ថ្នាក់​ដឹកនាំកំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាពិសេស​អាច​បាត់​បង់​សន្លឹក​ឆ្នោត​ របស់គណបក្ស​ប្រជាជនកម្ពុជា​នៅ​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ៕ ដោយ​៖ ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ស៊ីមសំអាត មេប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែតគាបយកលុយពីពលករឆ្លងដែនខុសច្បាប់តាម...    អាន2380ដង អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ   អាន2073ដង សាលាក្តី​ខ្មែរ​ក្រហម​តែងតាំង​លោក អាង ឧត្តម និង​លោក មីឆែល កាណាវ៉ាស ជា​មេធាវី​ការពារ​ក្តី?...    អាន1787ដង ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ   អាន2418ដង សមត្ថកិច្ចបង្រ្កាបទីតាំងមួយកន្លែងលួចផលិតគ្រឿងញៀននៅស្រុកភ្នំស្រួច   អាន1664ដង បែកធ្លាយរឿងអាស្រូវលោក សូរ ផ្លាតុង ចៅហ្វាយក្រុងសៀមរាប ប្រព្រឹត្តអំពើពុករលួយនៅក្នុងការិយ?...    អាន1811ដង ស្រះចិញ្ចឹមត្រីឆ្តោរជាង២រយកន្លែងលោក ព្រិនសាវិន នាយខណ្ឌជលផលមិនចុះបង្ក្រាប   អាន1627ដង សមត្ថកិច្ចចំរុះ ចុះបង្រ្កាបទីតាំងស្កុកឈើរបស់ជនជាតិយួន២កន្លែងធំៗនៅក្រុងបានលុង   អាន2458ដង លោកស៊ីមកំពុងប្រើរថយន្តយីឌុបដឹកឈើលើសទម្ងន់បំផ្លាញផ្លូវថ្នល់   អាន1566ដង ក្រុមប្រឹក្សាសារព័ត៌មានកម្ពុជាដឹកនាំអ្នកកាសែត១រយ​នាក់ ​ទៅ​បង្ហាញ​បទ​ពិសោធ​នៅ​ប្រទេស​?...    អាន1749ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
លោក ដោ ប៉ូ មេឈ្មួញរកស៊ីដឹកឈើធំជាងគេនៅខេត្តសៀមរាបគ្មានអ្នកហ៊ានបង្រ្កាប លោក ដោ ប៉ូ មេឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ដុះ​ស្លែ​ធំមួយ​រូប​ ដែល​នរណា​ៗក៏គេ​ធ្លាប់​ស្គាល់​ឈ្មោះនោះ​បន្ទាប់​ពី​ធ្លាក់​ខ្លួន​ក្រ​កាលពី​ប៉ុន្មាន​ឆ្នាំមុននេះ​ ឥឡូវ​ឡើង​មាន​បាន​ដោយ​សារ​រក​ស៊ី​ដឹក​ឈើ​លើស​ច្បាប់​កំណ...Read more
តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? តើអ្វីទៅជា អាថ៍កំបាំងស្រ្តី? ស្រ្តីខឹងក៏នៅតែសើច គឺស្រ្តីឆ្លាត ចរិយាសម្បត្តិល្អបំផុតរបស់នារីគឺភាពទន់ភ្លន់​ ស្លូតបូត វិធីរក្សារព្រហ្មចារីល្អបំផុត​គឺរក្សាភាពម៉ឺាងម៉ាត់ ទឹកភ្នែកអាចកាត់បន្...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
ទាហានសឹករងរារាំងមិនអោយប៉ូលីសសាងសង់ប៉ុស្តិ៍ព្រំដែន កម្លាំងនគរបាល​វិរៈ​សេនា​តូច​ការពារ​ព្រំដែន​គោក​៨០៧​ បានសង់ប៉ុស្តិ៍នគរបាល ការពារ​ព្រំ​ដែនថ្មី នៅ​ចំណុច​បង្គោល​សីមា​លេខ​២៧ ឬ​ផ្លូវ​ព្រំដែន​លេខបូក ក្នុងភូមិ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​​ថ្មពួក​ខេត្តបន្ទាយ...Read more
លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារកេរ្តិ៍ មន្ត្រី​តុលាការ ថ្លែងថា លោក សៀង សុខ ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ បានចេញ​ដីកា​កោះហៅ​លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើបអង្កេត នៃ​សមាគម​សិទ្ធិមនុស្ស​អាដ​ហុក ឲ្យ​ចូល​បំភ្លឺ ...Read more
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      521នាក់
ម្សិលមិញ    30959នាក់
សប្ដាហ៍នេះ    104374នាក់
ខែនេះ    262577នាក់
ឆ្នាំនេះ   2115856នាក់
សរុប   55714752នាក់
ថ្ងៃទី 11 ខែ 04 ឆ្នាំ 2025 ម៉ោង 01:14