លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ដោះលែងឈ្មួញក្រៅផ្លូវច្បាប់

ដោយៈ ម៉េង ឈិនចិន ខេត្តឧត្ដរមានជ័យ ថ្ងៃទី 26 ខែ 09 ឆ្នាំ 2018 វេលាម៉ោង 12:00 នាទី ចំនួនអានៈ 1794

បែកធ្លាយរឿង លោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើ ស្រុកអន្លង់វែង ចាប់បានរថយន្ដដឹកឈើប្រណិត និយាយត្រូវរូវគ្នាជាមួយឈ្មួញ ធ្វើការដោះលែងវិញក្រៅផ្លូវច្បាប់

ខេត្តឧត្ដរមានជ័យ៖ រថយន្ដម៉ាកកាមរីឆ្លាមមួយគ្រឿង ពណ៍សំបកឳឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2R-5850 ដឹកឈើប្រណិតប្រភេទឈើធ្នង់ជាច្រើនសន្លឹក ត្រូវបានលោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ចាប់បាន ហើយក៏បានដោះលែងវិញភ្លាមៗ បន្ទាប់ពីនិយាយត្រូវរូវគ្នា ជាមួយនិងមេឈ្មួញដែលជាម្ចាស់រថយន្ដដឹកឈើខាងលើនេះ កាលពីថ្ងៃ អង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ០១ និង ៣០ នាទីរសៀល។

សូមបញ្ជាក់ផងដែរថា រថយន្ដដែលដឹកឈើប្រណិត ប្រភេទឈើធ្នង់សន្លឹកនេះ បានធ្វើសកម្មភាពដឹកជញ្ជូនឈើចេញពីចំណុចភូមិ ដងទុង នៅតាមបណ្ដោយជើងភ្នំ ផ្លូវយុទ្ធសាស្ដ្រ ក្រវាត់ព្រំដែនខ្មែរនិងថៃ លុះចូលមកដល់ចំណុចក្នុងភូមិ ស្លែងពណ៌ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ ក៏ត្រូវបានលោក វុន វ៉ាន់ នាយរងផ្នែករដ្ឋបាលព្រៃឈើស្រុកអន្លង់វែង ធ្វើការស្ទាក់ចាប់បាន និងឆែកឃើញមានវត្ថុតាងបទល្មើស ឈើប្រណិតប្រភេទឈើធ្នង់សន្លឹក ចំនួន ១១ សន្លឹក មុខទទឹងចាប់ពី ០៥ តឹក ទៅដល់ ០៧ តឹក កម្រាស់ពី ០៦ ហ៊ុន ដល់ ០៨ ហ៊ុន ប្រវែងចាប់ពី ១ ម៉ែត្រ ដល់ ១,២ ម៉ែត្រ (មួយម៉ែត្រពីរតឹក) និងបានធ្វើការដោះលែងវិញភ្លាមៗ បន្ទាប់ពីបាននិយាយត្រូវរូវគ្នាក្រៅផ្លូវច្បាប់ ជាមួយនិងមេឈ្មួញម្ចាស់រថយន្ដដឹកឈើរួចមក។

អ្នកតាមដានហេតុការណ៍ខាងលើនេះបានដាក់ការសង្ស័យថា ប្រហែលជាលោក វុន វ៉ាន់ ទទួលសំណូកសូកប៉ាន់ ពីម្ចាស់រថយន្ដដឹកឈើខុសច្បាប់ច្រើនហើយមើលទៅ បានជាថ្លើមធំហ៊ានប្រព្រឹត្តផ្ទុយពីច្បាប់ក្បត់តួនាទីខ្លួនយ៉ាងនេះ។

នៅក្នុងករណីនេះផងដែរ តើអស់លោកមន្ត្រីជំនាញថ្នាក់លើ យល់ឃើញយ៉ាងម៉េចដែរ បើមន្ត្រីរូបនេះចាប់បានបទល្មើសជាក់ស្ដែងហើយ បែជាដោះលែងទៅវិញយ៉ាងដូច្នេះ? ព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប្រយោជន៍ជាតិ តើគួរមានចំណាត់ការបែបណាចំពោះរឿងហ្នឹង?

ជាចុងក្រោយខ្ញុំសូមអំពាវនាវទៅដល់លោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ត និងឯកឧត្ដម ស ថាវី អភិបាលនៃគណៈអភិបាល ខេត្តឧត្ដរមានជ័យ មេត្តាមានចំណាត់ការចំពោះមេព្រៃឈ្មោះ វុន វ៉ាន់ ម្នាក់នេះផងទាន ព្រោះមន្ត្រីជំនាញរូបនេះ ចាប់បានបទល្មើសរថយន្ដដឹកឈើប្រណិត ជាក់ស្ដែងហើយ មិនអនុវត្ដទៅតាមផ្លូវច្បាប់ឬតាមតួនាទីរបស់ខ្លួននោះទេ បែជាដោះលែងទៅវិញ ដោយមិនគិត មិនខ្វល់ពីអនុសាសន៍ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលចេញបទបញ្ជាក្ដែងៗរាល់ថ្ងៃ និងមិនគិតពីការវិនាសហិនហោចព្រៃឈើ ធនធានធម្មជាតិដែលជាសម្បត្តិរួមឡើយ។ ដោយ÷ ម៉េង ឈិនចិន

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សមត្ថកិច្ចចំរុះបង្ក្រាបរបាំងសាច់៣៧០០ម៉ែត្រលបលូ៣២មាត់ និងឃាត់ខ្លួនមនុស្ស៥នាក់   អាន2465ដង លោក ឃឹមប៊ុនសុង គួរតែពិនិត្យមើលបាឡុងហោះផង ជៀសវាងគ្រោះថ្នាក់ដល់ភ្លៀវទេសចរណ៍ ព្រោះធ្លាក់ញ?...    អាន1620ដង ប៉ូលីសចរាចរណ៍វាយអ្នករត់ម៉ូតូឌុបបែកមុខខ្ទេចផ្អើលពេញផ្លូវ៦០ម៉ែត្រ   អាន2533ដង បាត់ខ្លួនជាង១ខែនៅសល់តែគ្រោងឆ្អឹងសង្ស័យថាជាអំពើប្លន់    អាន1649ដង ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់   អាន2446ដង តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោង?...    អាន3046ដង លោក​ រៀម​វណ្ណរ៉ា អ្នក​យកព័ត៌មាន​អោយ​អប្សរា​ណិត​បាន​ទទួល​មរណភាព   អាន1520ដង ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំស...    អាន2204ដង លោក ​សៅសុខា​​​​ បញ្ជា​​ឲ្យ​បញ្ច​ប់​​បណ្តឹង​​​ជា​មួយ​លោ​ក​​ ជួន​សុវណ្ណ   អាន1582ដង លោក សម រង្ស៊ី និង​គ្រួសារ​ត្រូវ​បាន​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះឆ្នោត   អាន1767ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ស្ត្រី​ជនជាតិ​យួន វ័យ​៦០​ឆ្នាំ​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​កម្លាំង​នគរបាល​មូលដ្ឋាន ធ្វើ​ការឃាត់ខ្លួន​ភ្លាមៗ ក្រោយពី​ធ្វើការ​ឆែកឆ...Read more
វិបត្តិរដ្ឋអ៊ីស្លាម: លោកអូបាម៉ាបាននិយាយថាការគំរាមកំហែងរបស់សហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានទទួលស្គាល់ថាទីភ្នាក់ងារសហរដ្ឋអាមេរិកមិនអាចប៉ាន់ស្មានបានឡើយពីការគំរាមកំហែងដែលបានចោទដោយក្រុមបះបោរអ៊ីស្លាមក្នុងប្រទេសស៊ីរីនោះទេ។ នៅក្នុងបទសម្ភាសទូរទស្សន៍ស្មោះត្រង់គាត់បានន...Read more
បែកធ្លាយម្តាយនិងកូននិយាយទូរស័ព្ទពីរឿងប្រវត្តិសាស្រ្តសម័យប៉ុលពត កូន អាឡូ ជំរាបសួរ អ្នក​ម៉ែ​! ម៉ែ អាឡូ ចាស! កូន​សម្លាញ់ ម៉ែនឹក​កូន​ណាស់ បាត់កូន​មួយរយៈពុំ​ដែល​ឃើញ​ទូរស័ព្ទ​មក​លេង​ម៉ែសោះ តើ​កូន​រវល់​ម...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
លោក លឹមប៊ុនណ្ណា ត្រូវបានពលរដ្ឋចោទថា បានកាប់បំផ្លាញព្រៃឈើក្រៅផ្ទៃអាងវារីអគ្គិសនីសេសាន២យូឆ្នាំហើយ តែគ្មានអ្នកបង្ក្រាប ក្រុម​ប្រ​ជា​ពលរដ្ឋ​រស់នៅ ​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​សម្ដែង​នូវ​ការ​ហួស​ចិត្ត ស្រប​ពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​មក​ស្តុក​ក្នុង​ផ្ទៃ​អាង​កើតមានឡើង​ជាច្រើន​ឆ្នាំកន្លងមក​រហូតដល់​ពេលបច្ច...Read more
ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ ស្រ្តីជនជាតិថៃម្នាក់ត្រូវ​បាន​បុរស់ជនជាតិខ្មែរ​ ឆ្លងដែនទៅឆក់​ខ្សែក​ នៅវេលា​ម៉ោង​៨:២៥​នាទី ព្រឹក​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្សារ​ថៃ ស្ថិតនៅ​ភូមិ​សូន្យ​សាន ឃុំ​តាប់​ថៃ ស្រុក​តាប់​ប្រា​យ៉...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
លទ្ធផលនៃការប្រជុំរើស ប្រ​ធាន​ព្រឹទ្ធសភា និង​អនុប្រ​ធាន​ព្រឹទ្ធសភា សេចក្តីប្រ​កាស​ព័ត៌មាន​ស្តីពី លទ្ធផលនៃសម័យប្រជុះវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥។ សូម​ចុះលើ​រូប​ភាពដើម្បីអាន​ព័ត៌មាន​លំអិត...Read more
បរិយាយថ្ងៃនេះ៖ ប្រទេសរបស់ខ្មែរ ចូលឆ្នាំខ្មែរ តែធ្វើខ្លោងទ្វារស្រដៀងខ្លោងទ្វាររបស់យួន ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប​ និង​អ្នក​លេង​បណ្តាញសង្គម (Facebook) នៅ​កម្ពុជា​ បាន​ធ្វើ​ការ​រិះគន់​ខ្លាំងៗថា ក្រុម​អ្នក​រៀប​ចំ​កម្មវិធីអង្គរសង្ក្រានឆ្នាំនេះ បាន​ធ្វើ​ខ្លោង​ទ្វារពីរនៅ​ចំ​ផ្លូវ​​ចូល​ទៅ​ប្...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9396នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75474នាក់
ខែនេះ    823265នាក់
ឆ្នាំនេះ   3567569នាក់
សរុប   57166465នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:29