ប្រជាពលរដ្ឋ៨គ្រួសារអំពាវនាវសុំអាជ្ញាធរក្រុងនិងខេត្តជួយពួកគាត់ផង

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 29 ខែ 08 ឆ្នាំ 2019 វេលាម៉ោង 06:14 នាទី ចំនួនអានៈ 1733

ប្រជាពលរដ្ឋ​៨គ្រួសារ​ស្ថិតនៅក្នុង​ភូមិ ពោធិ៍បន្ទាយជ័យ សង្កាត់សៀមរាប ក្រុង​សៀមរាប បារម្ភថា អាជ្ញាធរធ្វើ​ការ​រុះរើ​ផ្ទះទាំង​៨ខ្នងរបស់​ពួកគាត់ ដោយ​គ្មានការ​ដោះ​ស្រាយ​គោល​នយោ​បាយជូនពួនគាត់ បើទោះ​ជាពួកគាត់​រស់នៅ​លើ​ដីនេះ២៧ឆ្នាំហើយក៏ដោយ។​

ប្រភពពីប្រជាពល​រដ្ឋបាន​ប្រាប់ កាសែត​កម្ពុជាសុវណ្ណភូមិថា ស្ពាន​ថ្មថ្មីមួយ​បានសាសង​ឡើង​ដោយ​ចំណាយថវិការរបស់​ព្រះចៅ​អភិការវត្តពោធិ៍​បន្ទាយជ័យ ស្ថិត​ក្នុង​អាស័យ​ដ្ឋានខាងលើ ហើយ​ស្ពាន​ថ្ម​នេះ ធ្វើ​ខុស​ប្លង់ ខុស​បច្ចេកទេសទាំងស្រុង ព្រោះ​ស្ពាន​នេះបាន​សាងសង់ខុស​ផ្លូវ​ដែល​ពលរដ្ឋ​បើក​បរ​រាល់ថ្ងៃ សាងសង់​ឡើង​បុក​ចំផ្ទះ​ប្រជាពលរដ្ឋ​៨ខ្នង​ និង​មាន​កម្ពស់​ខ្ពស់​ខុស​បច្ចេកទេស ខុសពីប្លង់​ដែល​បាន​គូ។ ពលរដ្ឋ​បន្តថា គណកម្មការ​អាចារ្យវត្ត បាន​ស្នើ​សុំ​អោយ​លោក​ចៅ​សង្កាត់​សៀមរាប ប្រាប់​ប្រជាពលរដ្ឋ​អោយ​រុះ​រើ​ផ្ទះ​ចេញ ដោយ​អះអាង​ថា ផ្ទះ​ទាំង​៨ខ្នង​នេះ ធ្វើ​លើដីរបស់វត្តពោធិ៍បន្ទាយជ័យ។

ពលរដ្ឋ២គ្រួសារក្នុង​ចំណោម​៨គ្រួសារ បាន​អោយដឹងថា ដីដែល​ពួកគាត់​រស់​នៅ​នេះ គាត់​បាន​ទិញ​ពីអ្នក​ផ្សេងជាង​២០ឆ្នាំហើយ ចំណែក៦គ្រួសារទៀត ពួកគាត់​ក៏បាន​ប្រាប់ថា បាន​រស់នៅ​២៧​ឆ្នាំ​ហើយដែរ តែ​មិន​មាន​ប្លង់កម្មសិទ្ធទេ ព្រោះ​កាល​គេ​ចុះ​ធ្វើ​ប្លង់​រឹង ខាង​គណកម្ម​ការ​អាចារ្យ​វត្ត​ ប្តឹង​ទាស់​ថា ជាដីរបស់​វត្ត ទើប​ខាង​សូយោដី​គេ​ចាត់​ទុក​ថាដី​នេះ ជាដី​មាន​ទំនាស់ ពុំ​ទាន់​អាច​ធ្វើ​ប្លង់​បាន​ទេ។

ប្រជាពលរដ្ឋ​ទាំង​៨គ្រួសារនេះ បាន​ប្រាប់​ថា ពួក​គាត់​មិន​ជំទាស់​ទេ បើ​រដ្ឋ​ត្រូវ​ការ​ដី​របស់​ពួកគាត់ តែ​ពួក​គាត់​សុំ​អោយ​មាន​ការ​ដោះ​ស្រាយ​គោលនយោបាយជូន​ពួក​គាត់​ផង ព្រោះ​ដី​នេះ​ពួកគាត់​រស់នៅអស់រយះពេល​២៧ឆ្នាំហើយ។

លោក មៃ សាម៉េត ចៅសង្កាត់​សៀមរាប បាន​ប្រាប់កម្ពុជាសុវណ្ណភូមិ កាលពីរសៀល​ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញថា ខាងគណកម្មការអាចារ្យវត្តពោធិ៍បន្ទាយជ័យ បាន​ស្នើសុំ​មក​សង្កាត់សៀមរាប​អោយ​ប្រាប់​ប្រជាពលរដ្ឋ​អោយរុះរើ​ផ្ទះចេញ ហើយ​លោកចៅសង្កាត់ ក៏បាន​ហៅ​ពលរដ្ឋ​ទាំអ​៨គ្រួសារនេះ មក​ធ្វើ​ការ​ចចារ ធ្វើ​កិច្ច​សន្យាតាម​គតិយុទ្ធផងដែរ ព្រម​ទាំង​បាន​ធ្វើ​របាយការ​ដាក់​ជូន​ខាង​សាលាក្រុងរួច​ហើយ​ ដើម្បី​សុំ​គោល​នយោបាយជូន​ពួកគាត់​ ប្រសិន​បើ​មាន​ការ​រុះ​រើមែន។

ជាក់ស្តែងគេ​សង្កេត​ឃើញ​ថា វត្តពោធិ៍បន្ទាយជ័យ មានរបងហុំព័ទនៅ​ខាង​ត្បូង​ផ្លូវ ចំណែក​ផ្ទះប្រជាពលរដ្ឋ៨គ្រួសារសាងសង់ នៅ​ខាងជើង​ផ្លូវ មិន​មែន​នៅក្នុង​របងវត្តទេ ចុះ​ហេតុអ្វី បាន​ជាគណកម្មការ​អាចារ្យវត្តហ៊ាន​អះ​អាងថា ជាដីរបស់វត្តទៅវិញ?

សម្តេច​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា តែង​មាន​ប្រសាសន៍តាម​កញ្ចក់​ទូរទស្សន៍ថា បើពលរដ្ឋ​គាត់​រស់​នៅ​ហើយ អោយគាត់​ទៅ ដីហ្នឹង​ជាដីម៉ែលោកឯងមែនទេ? ម្យ៉ាវិញទៀតយោងតាម​ច្បាប់ បើ​ពលរដ្ឋ​រស់នៅជាក់ស្តែងលើ​ដី​នោះ​ចាប់ពី៧ឆ្នាំឡើងទៅ រដ្ឋ​អាច​ប្រគល់ដីនោះ​អោយ​អោយ​ពួកគាត់បានហើយ តែនេះមិន​ត្រឹមតែ៧ឆ្នាំទេ គឺ២៧ឆ្នាំហើយ​ដែល​ពួកគាត់​រស់នៅលើដីនេះ។

ពលរដ្ឋ​ទាំង​៨គ្រួសារសំណូម​ពរ​យ៉ាង​ទទួល​ទៅ​លោក នួន ពុទ្ធារ៉ា អភិបាលក្រុង​សៀមរាប និង​ជាពិសេស​ឯកឧត្តម​ ទៀ សីហា អភិបាលខេត្តសៀមរាប មេត្តាជួយ​ដោះ​ស្រាយ​ជូន​ពួកគាត់ផង ព្រោះ​ពួកគាត់​ក្រីក្រណាស់៕ ដោយ: ផ្លុង រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ា?...    អាន2326ដង លោកយិនប្រសិទ្ធ ពង្រាយកូនចៅដាក់ប៉ុស្តិ៍ជជុះយកលុយ   អាន1751ដង គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជ?...    អាន2212ដង គណបក្ស​ទាំង​ពីរ​ព្រម​ព្រៀង​គ្នា​ ៣​ចំណុច   អាន1507ដង ​លេច​ធ្លាយ​រូប​អាក្រាតរបស់ ប៉ុបពី តារា​ភេទពីរបី   អាន1840ដង យិន-ថាវ អាងខ្លួនជាប៉ូលីស និងស្គាល់អ្នកធំច្រើនរកស៊ីដឹកឈើដោយរលួន   អាន1620ដង ពលរដ្ឋខ្មែរ និងសង្គមស៊ីវិលរិះគន់ការដំឡើងតួនាទីលោក ឈូក បណ្ឌិត ដែលធ្លាប់មានទោសបាញ់កម្មករ   អាន1029ដង លោកផ្កាយ២ចាន់រិទ្ធឌីត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ពន្ធគ្រឿងញៀន    អាន1771ដង ពលរដ្ឋចោទថា ឧកញ្ញ៉ា សុខគង់ កំពុងបើកដៃអោយក្រុមឈ្មួញកាយយកថ្មនៅភ្នំបូកគោជិតរលាយអស់ហើយបើស?...    អាន1552ដង អ៊ិនវរលក្ខណ៍ទេពីទៅ​អូស្ត្រា​លី​ស្ងាត់ៗ​លេច​មន្ទិល​ស្នេហា​ថ្មី   អាន1518ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិកោះរកា ល្បីថារាប់ក្បាលជនជាតិយួនឆ្លងដែនយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ថ្មីៗ​នេះ​មេ​ប៉ុស្តិ៍​លោក ពេ​ជ មុនី​រតន៍ នាយ​ប៉ុស្តិ៍​ច្រក​ទ្វារ​ព្រំដែន​កោះ​រកា ដែល​ស្ថិត​នៅក្នុង​ឃុំ​កោះ​រកា ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង កំពុង​រង​នូវ​ការរិះគន់​យ៉ាង​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា កំពុង​បាន...Read more
រទេះដឹកឈើខុសច្បាប់ចំនួន១៥ត្រូវរដ្ឋបាលព្រៃឈើចាប់ទាំងបង្ខំចិត្ត រទេះគោដឹក​ឈើ​ខុស​ច្បាប់​ចំនួន១៥​គ្រឿងត្រូវ​បាន​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ឃុំ​ស្រែ​ណូយ​រឹបអូស​ទាំង​តឹង​ដើម​ទ្រូង​បន្ទាប់​ពី​មាន​ជំ​នាញ​មួយ​ចំ​នួន​បាន​ទៅ​យក​លុយអស់​ជាង​២លាន​រៀល​រួចមក។ មន្ត្រីរដ្ឋបាលព្រៃ...Read more
តាអាយុ៦៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទទិញពេស្យាចារកុមារ សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ ចាប់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់ តាម​ពាក្យបណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​ទិញ​ពេស្យាចារ​កុមារ តាំងពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១៣ រហូត​ដល់​ថ្ងៃ​ទី​៨ ខែ​កញ្...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
សមត្ថកិច្ចបង្ហើបប្រាប់ពីមូលហេតុ ក្រុមគ្រួសារនាយរងប៉ុស្តិ៍សង្កាត់សៀមរាបត្រូវថ្នាំពុល ក្រុម​គ្រួសារ​នាយ​រង​ប៉ុស្តិ៍​សង្កាត់​សៀមរាប ប្រាំ​នាក់​ពុល​ទាំង​អស់នៅ​យប់​ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៥​​ បន្ទាប់​ពី​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯក​ជន ប្តី​​បាន​ស្លាប់​បាត់​បង់ជីវិត ឯកូន​បីនាក់ ​និង...Read more
បទល្មើសនេសាទកើតមានពេញបន្ទុកនៅស្រុកសំបូរគ្មានសមត្ថកិច្ចបង្ក្រាប ត្រី​ពូជ​ដ៏​កំរ​នៅតែ​រង​ការគំរាមកំហែង​ពី​ក្រុម​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់​។ នេះ​បើ​យោង​ទៅ​លើ​ប្រភព​ពី ប្រជាពលរដ្ឋ​ភាគច្រើន​សូម​មិនអោយ​បញ្ចេញ​ឈ្មោះ តែង​បាន​អះអាង​ដូចៗ​គ្នា​ថា អ្នករកស៊ី​ឆក់​ត្រ...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7896នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73974នាក់
ខែនេះ    821765នាក់
ឆ្នាំនេះ   3566069នាក់
សរុប   57164965នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 10:31