ឈើជាង៤ម៉ែត្រគូបដាក់ស្លាប់ហោះអស់សាំងធ្លាក់ចូលប្រឡាយត្រូវបានសមត្ថកិច្ចស្រង់យកអស់

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 18 ខែ 10 ឆ្នាំ 2021 វេលាម៉ោង 02:34 នាទី ចំនួនអានៈ 1811

ឈើគ្រឿងគេចពន្ធជាង៤ម៉ែត្រគូបដឹកតាម​គោយន្តកន្ត្រៃពីស្រុកស្វាយលើ​សំដៅចូល​ក្រុងសៀមរាប ត្រូវបានសមត្ថកិច្ចដេញប្រផាប់ចាប់ប្រភីង ចចារគ្នាមិនត្រូវ ក៏បង្ខំចិត្តកាត់ខ្សែទំលាក់ចូលក្នុងប្រឡាយទឹកក្បែរភ្លឺស្រែក្នុងភូមិចំបក់ ឃុំរលួស ស្រុប្រាសាទបាគង។

ឈើប្រភេទយាង ឈ្លីក ប្រវែងពី៦ម៉ែត្រទៅ១០ម៉ែត្រ មានមុខកាត់ពី ៥x១៥ និង ៥x២០ ជាង៤ម៉ែត្រគូបដែលឈ្មួញ​បានទំលាក់ចូលក្នុងប្រឡាយត្រូវ​បានឯកឧត្តម ម៉ក ធារ៉ា ស្នងការរងនៃស្នងការនគរបាលខេត្តសៀមរាប ទទួលផែនសេដ្ឋកិច្ច បញ្ជាអោយលោក លឹម សម្បត្តិ អធិការនគរបាល​ស្រុក​ប្រាសាទបាគង ដាក់​កម្លាំងការពារភ្លាមៗ បន្ទាប់ពីអ្នក​កាសែតបាន​រាយការណ៍កាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោតជាង៤ល្ងាច ក្រោម​ការ​ចង្អុល​បង្ហាញពីឯកឧត្តម ង៉ាន់ ភារុង អភិបាលរងខេត្តសៀមរាប។ បន្ទាប់មក​ឯកឧត្តម ង៉ាន់ ភិរុន បាន​ស្នើអោយ​ជំនាញរដ្ឋបាល​ព្រៃ​ឈើ​ដាក់​កម្លាំងនិងបធ្យោយដឹកជញ្ជួនស្រង់យក​ឈើ​ទាំងអស់យក​ទៅ​រស្សាទុក​នៅ​ផ្នែករដ្ឋបាល​ព្រៃឈើបន្ទាយស្រី ស្ថិតនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រីទាំងយប់ ព្រោះបារម្ភខ្លាចក្រុម​ឈ្មួញ​លួចដឹក​ជញ្ជូននៅពេលយម់។

ប្រភពពត៌មានសុំមិន​បញ្ចេញឈ្មោះបានលួចខ្សឹបប្រាប់ចាងហ្វាកាសែតកម្ពុជាសុវណ្ណភូមិថា ឈើខាងលើនេះចេញពីស្រុកស្វាយលើមកជិតដល់ស្រុក​ប្រាសាទបាគងត្រូវ​បាន​ខាងជំនាញបរិស្ថានធ្វើស៊ី (យកលុយក្រោមតុ) មួយតង់ លុះមក​ដល់ស្រុក​ប្រាសាទបាគងត្រូវ​បាន​មេព្រៃ និង​អ្នក​កាសែតធ្វើស៊ី (យកលុយក្រោមតុ) មួយតង់ទៀត បន្ទាប់មកធ្វើដំណើរមិន​បាន​ប៉ុន្មានផង​ មានមេព្រៃម្នាក់ទៀតទារលុយប្រាំរយដុល្លារទៀត តែចចារគ្នាមិន​ត្រូវ ទើប​ម្ចាសឈើសម្រេចចិត្តបើកគោលយន្តកន្ត្រៃសំដៅវាលស្រែកាត់ខ្សែទំលាក់ឈើ​ចូល​ក្នុងទឹកប្រឡាយយ៉ាងដូច្នេះ។ ប្រភពបានបន្តថា ម្ចាស់ឈើខាងលើនេះឈ្មោះ ណាក់ រស់នៅគោគស្រឹតក្បែរផ្សាក្រោម ជាឈ្មួញធ្លាប់រក​ស៊ីដឹកឈើយូរហើយ តែចេញឈើមួយជើងនេះ គឺលោតឆ័ត្រ(អត់បង់លុយក្រោមតុ) ទើបជាប់ជុងបែបនេះ។

សុភាសិតខ្សែបានពោលថា ដំរីងាប់កំយកចង្អេងបាំង ផោមក្នុងទឹកគង់តែស្អុយ បើមិន​ចង់អោយគេដឹង គួរណាកំប្រព្រឹត្ត ឃើញគេមិន​និយាយ កុំថាគេមិន​ដឹង គួរណាតែនាំគ្នាធ្វើ​ការ​អោយបាន​ល្អដើម្បីជួយជាតិមាតុភូមិ៕ ដោយ៖ ផ្លុងរ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ពលរដ្ឋជិត ១០០គ្រួសារ សុខចិត្តស្លាប់មិនបោះបង់ដីធ្លី   អាន1845ដង គ្រាន់តែជេរគោសោះ ថៅកែឡឥដ្ឋម្នាក់ប៉ុនប៉ងសម្លាប់មនុស្សដល់ផ្ទះមិនបានសម្រេច   អាន1660ដង លោក នីចរិយា ត្រូវបានតុលាការកោះហៅអោយចូលបំភ្លឺនៅថ្ងៃទី១៣ ខែកក្កដាក្នុងសំណុំរឿង បទបរិហារក?...    អាន2474ដង កុមារជាង ១៣០០០ នាក់ កើតមានជំងឺ​ទឹកនោមផ្អែមនៅអាមេរីក   អាន2658ដង រដ្ឋមន្ត្រីទេសចរណ៍៖ ភ្នំគូលែននឹងក្លាយទៅជាតំបន់ទេសចរណ៍វប្បធម៌ធម្មជាតិ ដ៏ទាក់ទាញថ្មី ដែ?...    អាន1660ដង តំណាង​រាស្រ្ត​បក្ស​ប្រឆាំង​មួយ​រូប ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទបាញ់​បោះ   អាន1707ដង ឆ្លងដែនទៅឆក់ខ្សែកនៅស្រុកថៃ ត្រូវតម្រួតថៃចាប់បញ្ជួនទៅអោយដេកគុគ   អាន2134ដង លោក ម៉ឹង យូ​ឡេង សប្បាយ​កើប​លុយ​ពី​ការដឹកជញ្ជូន​លើស​ទម្ងន់​   អាន1763ដង ពិតជាខ្មាស់គេជាងលិចពងទៅទៀត!   អាន1830ដង អ្នកកាសែតម្នាក់និងមន្រ្តីបរិស្ថានម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសព្រៃឈើ   អាន1818ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
ឧកញ៉ា សឹង សំអុលបញ្ចាឲកូនចៅបើកឡានបុកឡានអ្នកកាសែតខូចខ្ទេចមួយចំហៀង ប្រភភពី​ស្រុក​មេមត់ ​ឲ្យ​ដឹងថារថយន្ត ​ប្រភេទ​យី​ឌុប១ ​គ្រឿងក្បាល​ពណ៌​ ក្រហម​លា​យសពាក់ ​ស្លាក​លេខ ​កំពង់ចាម 3A-3461ផ្ទុក​ឈើ​លេខ​ ១​ប្រភេទ​សុ​ក្រំដែល មាន​មុខកាត់​ធំៗ​ ពេញប្រៀបចំណុះ ​ផ្ទុក​មិន​ក្រោម​ ៤០​...Read more
ពលរដ្ឋកម្ពុជា និងសហព័ន្ធនិស្សិតស្នើឲ្យដកលោក ហោណាំហុង ចេញពីតំណែង ប្រជាពល​រដ្ឋ​កម្ពុជា និង​សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ស្នើ​សុំ​ម​អោយ​លោក នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​សែន ដក​​លោក ហោណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ចេញ​ពីដំណែង​ បន្ទាប់​ពីមាន​ប្រតិកម្ម​ខ្លាំងៗ​ ចំ​ពោ...Read more
អង្គការតម្លាភាពកម្ពុជាថា ៖ ប្រព័ន្ធសុចរិតភាពនៅប្រទេសកម្ពុជា នៅមានភាពទន់ខ្សោយនៅឡើយ កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤ ម្សិលមិញ អង្គការ​តម្លាភាព​កម្ពុ​ជា បានចេញ​ផ្សាយ​នូវ​របាយការណ៍ ដែល​ខ្លួន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​អស់​រយៈពេល២ឆ្នាំ ដោយ​វាយតម្លៃ​ទៅលើ​ស្ថាប័ន​ចំនួន១៣ រាប់ទាំង​ស្ថាប័ន​តុល...Read more
មនុស្សមិនត្រូវលក្ខណះ ៣២ចំណុច មនុស្សកំបុតដៃ កំបុតជើង កំបុតទាំងដៃកំបុតទាំងជើង   មនុស្សកំបុតត្រចៀក  មនុសកំបុតច្រមុះ មនុស្សកំបុតទាំងត្រចៀកនិងច្រមុះ   មនុស្សកំបុតម្រាមដៃ មនុស្សកំបុតម្រាមដៃម្រា...Read more
ក្រុមប៉ូលីសរបស់​រដ្ឋា​ភិបាល​បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡានបាញ់ទឹក និង​ប្រើ​អំ​ពើ​ហឹង្សា​លើ​បាតុករ ក្រុម​ប៉ូលីស​របស់​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក​ ជួន​សុវណ្ណ​ ស្នង​ការ​រាជ​ធា​នី ភ្នំ​ពេញ​ បាន​ប្រើ​គ្រាប់​បែក​ផ្សែង ឡាន​បាញ់​ទឹក​ និង​ប្រើ​អំ​ពើ​ហឹង្សា ក្នុង​ការ​បង្ក្រាប​ហ្វូង​បាតុករ កាល​ពី​ថ្ងៃ​ទី...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11878នាក់
ម្សិលមិញ    19948នាក់
សប្ដាហ៍នេះ    97915នាក់
ខែនេះ    845706នាក់
ឆ្នាំនេះ   3590010នាក់
សរុប   57188906នាក់
ថ្ងៃទី 23 ខែ 05 ឆ្នាំ 2025 ម៉ោង 04:31