លោក ស្វាងសីហា និងម្តាយបង្កើត សង្ឃឹមថាតុលាការនឹងផ្តល់ភាពយុត្តិធម៌រឿងជម្លោះដីធ្លីក្នុងគ្រួសារ

ដោយៈ ផ្លុងរ៉េត ខេត្តសៀមរាប ថ្ងៃទី 22 ខែ 06 ឆ្នាំ 2022 វេលាម៉ោង 03:41 នាទី ចំនួនអានៈ 1660

នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ អាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប បានដឹកនាំសមត្ថកិច្ចចុះអនុវត្តដីកាសម្រេចរក្សាកាពារ លើក្បាល ដីចំនួន៤ប្លង់ ស្ថិតក្នុង ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

ការសម្រេចចុះអនុវត្តដីកាបែបនេះ ក៏ព្រោះតែផ្តើមចេញពីការលោភលន់ ក្នុងរង្វង់គ្រួសារ ដោយភាគីខាងប្អូន ឃុបខិតលួចធ្វើប្លង់ដីផ្ទេរកម្មសិទ្ធិឲ្យទៅអ្នកដទៃ។ ម្ចាស់បំណុលមានឈ្មោះ អ៊ុក ឱសិល ភេទស្រី រស់នៅភូមិឃុំខាងលើត្រូវជា ម្តាយ និងមានកូនប្រុសឈ្មោះ ស្វាង សីហា តំណាងដើមបណ្តឹងរដ្ឋប្បវេណី។ ចំណែកសហកូនបំណុល ទី១ ឈ្មោះ តូច កត្តា ភេទស្រី . ទី២ ឈ្មោះ ស្វាង សេរីសុភា ភេទស្រី, ទី៣ ឈ្មោះ ស្វាង រស្មី ភេទប្រុស ។

ដីកាសម្រេចរក្សាការពារ របស់សាលាដំបូងខេត្តសៀមរាប លេខៈ៧៤.ពសរវ/ឈ បញ្ជាក់ថា ចាត់ចែងជាបណ្តោះអាសន្ន ដោយហាមឃាត់សហកូនបំណុលមិនអោយលក់ដូរ.ជួល.ផ្ទេរសិទ្ធិកម្មសិទ្ធិ.ដាក់បញ្ចាំ. ដាក់ធានា.ធ្វើប្រទានកម្ម.ធ្វើបណ្តាំមរតក អោយតតិយជនណាមួយផ្សេងទៀតឡើយ និងហាមចាក់ដីឈូសឆាយ សាងសង់សំណង់ផ្សេងៗ លើអចលនវត្ថុដូចខាងក្រោម ដីទំហំ ៣៩៩៧ ម៉ែត្រការ៉េ ក្បាលដីលេខ ៥៣១៥ , ដីទំហំ ៣៨៤០ ម៉ែត្រការ៉េ ក្បាលដីលេខ ៥៣១៦ ,ដីទំហំ៨៦៨ ក្បាលដីលេខ ៥៣១៧ និង ដីទំហំ ១៦៥៧ ម៉ែត្រការ៉េ ក្បាលដីលេខ ៣០២៩ ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

លោក ឡុង សារ៉ាត់ អាជ្ញាសាលានៃសាលាដំបូងខេត្តសៀមរាប ដែលបានចុះអនុវត្តផ្ទាល់បានអោយដឹងថា ដោយសាក្បាលដីទាំង (បួន) ខាងលើ កំពុងដំណើរការប្តឹងផ្តល់នៅតុលាការ ហើយសហកូនបំណុល នាំគ្នាចាក់ដី ឈូសឆាយ សាងសង់ ទើបចៅក្រមសម្រេចចេញដីការក្សាការពារបែបនេះ។ លោកបន្តថា ការចុះមកអនុវត្តដីកាសម្រេចនេះ ថ្វីត្បិតយើងមិនអនុវត្តរុះរើដោយបង្ខំ តែក៍មិនអនុញាតិអោយធ្វើសកម្មភាពណាមួយបន្តទៀតដែរ លុះត្រាតែមានដីកាសម្រេចជាថ្មី ពីស្ថាប័នតុលាការ។

តំណាងដើមបណ្តឹង លោក ស្វាង សីហា បានបរិយាយថា ដើមចមដែលនាំអោយមានការប្តឹងផ្តល់រហូតតុលាការចេញដីការក្សាការពារបែបនេះគឺនៅចុង ឆ្នាំ២០១៧ ក្រោយរដ្ឋាភិបាលកាត់ឆ្វៀលដីមួយផ្នែកចេញពីតំបន់អប្សរា ។ ពួកគាត់ជាបងប្អូនបង្កើតទាំង៧នាក់ បានធ្វើកិច្ចសន្យាមួយ ដើម្បីបែងចែកដីធ្លីឲ្យស្មើៗគ្នា ដោយប្រគល់អោយឈ្មោះ ស្វាង សេរីសុភា និង ឈ្មោះ តូច កត្តា ជាអ្នករត់ច្បាប់ ។

ពេលកំពុងដំណើរការឈ្មោះ តូច កត្តា បានដឹកដៃម្តាយ(ចាស់ជរា)ទៅផ្តិតមេដៃបញ្ចាំដី១កន្លែងយកលុយ ១ម៉ឺនដុល្លារពីឈ្មោះ វង្ស ជិនឡាយ។ លោកបន្តថា លុះពេលក្បាលដីទាំងនោះចេញជាប្លង់កម្មសិទ្ធិ(ប្លង់រឹង)មិនមានឈ្មោះពួកគាត់ជាបងប្អូន បែជាមានតែឈ្មោះ តូច កត្តា ឈ្មោះអ្នកផ្សេងនិងឈ្មោះអ្នកទទួលបញ្ចាំទៅវិញ ហើយអ្នកផ្សេងទាំងនោះបានបំបែកជាឡូត៍សម្រាប់លក់បន្តថែមទៀត អីចឹងហើយទើបម្តាយ (សហដើមបណ្តឹង)ប្តឹង ហើយតុលាការចេញដីការក្សាការពារបែបនេះ។ លោកស្វាង សីហា បញ្ជាក់ថា ករណីនេះ ម្តាយរួមទាំងបងប្អូនក្នុងរង្វង់គ្រួសារ រំពឹងថា តុលាការនឹងជួយផ្តល់យុត្តធម៌ដល់ពួកគាត់៕ ដោយ៖ កម្ពុជាសុវណ្ណភូមិ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

នាង​ក្រ​មុំ​ជិះ​ម៉ូតូ​អាយ​ខណ​ឈប់​អោយ​ចោរ​ប្លន់​យក​ម៉ូតូ​ដោយ​ជោគជ័យ   អាន1773ដង ល​ក់​ភូមិ​គ្រឹះ​របស់​លោក ​ដាប ​ឈួន​ទៀត​ហើយ​នៅក្រុង​សៀមរាប   អាន1699ដង ផ្តាំទៅលោក អ៊ុករ៉ាប៊ុន រដ្ឋមន្រ្តីក្រសូងកសិកម្មផងថា ឈើក្រញូងចាប់ផ្តើមចេញទៀតហើយ   អាន1776ដង ពលរដ្ឋផ្អើលមើលព្រះភក្រ្កសម្តេចឪនៅលើព្រះច័ន្ទ   អាន1676ដង សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម   អាន2362ដង ក្រុមអាជ្ញាធរអប្សរាចុះបំផ្លាញដំណាំប្រជាពលរដ្ឋជាច្រើនដង   អាន1847ដង ថ្នាំញៀនសន្ធឹកសន្ធាប់ និងស្ត្រីវៀតណាមម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន   អាន2502ដង គណបក្សហ្វ៊ុនស៊ិនប៉ិច ប្តឹងរណឫទ្ធិលួចឧទ្ធម្ភាគចក្រលក់   អាន1808ដង ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម...    អាន2333ដង អគ្គីភ័យបានបំផ្លាញផ្ទះពលរដ្ឋជាច្រើនខ្នងក្នុងភូមិឬស្សីក្នុងខណ្ឌមានជ័យ   អាន1584ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ជនសង្ស័យ២នាក់ត្រូវបាន កម្លាំងកងរាជអាវុធឃាត់ខ្លួនពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀនយ៉ាម៉ា១១គ្រាប់ ជនសង្ស័យ​២​នាក់​ត្រូវបាន​កំលាំង​កង​រាជ​អាវុធ​ឃាត់ខ្លួន​ករណី​ជួញដូរ​គ្រឿងញៀន​ប្រភេទ​យ៉ាម៉ា​១១​គ្រាប់​ត្រូវបាន​កសាង​សំណុំរឿង​បញ្ជូ​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័​យ​នា​ព្រឹក​ថ្ងៃ​ទី​១០​កញ្ញា​២០១៤​។​ លោ...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
ក្រុម​ហ៊ុន​ សុខ​សំ​ណាង ​​កំពុងដឹកឈើលើស​ទម្ងន់បំផ្លាញផ្លូវថ្នល់ តាម​ប្រភព​ព័ត៌មានបានឲ្យដឹងថា ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំនេះ ក្រុមហ៊ុន សុខ សំណាង ដែល​ទទួលបាន​សិទ្ធិ រកស៊ី​ឈើ​ក្នុង​ទ្រង់ទ្រាយ​ធំ បន្ត​ពី​ក្រុមហ៊ុន ដា​តា រ៉ាប់​ប៊ើ និង​ក្រុមហ៊ុន ...Read more
លោកតឿ មន្ត្រីយោធាកងពលធំអន្តរាគមន៍លេខ២ ដឹកឈើក្រញូងយ៉ាងសកម្មជាប់អន្ទាក់សមត្ថកិច្ច ជាយូរ​ណាស់​មកហើយ​ដែល​ឈ្មួញឈើ​ក្រញូងដ៏ល្បី​​ល្បាញ​​ម្នាក់​ឈ្មោះ តឿ បានធ្វើ​​សកម្ម​ភាព​​ដឹក​ជញ្ជូន​ឈើ​ក្រញូង​ចេញពី​ស្រុក​អន្លង់​វែង ឆ្លងកាត់​ខេត្តសៀមរាបយក​ទៅលក់​នៅ​ព្រំ​ដែន​ប្រទេស​វៀត​ណាម​យ៉ាង​សកម្ម​បំផ...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ ល្បែងស៊ីសង​គ្រប់​ប្រភេទ បាន​កើតមានឡើង​ជាច្រើន​កន្លែង​ក្នុង​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​អភិបាលខេត្ត​ថ្មី ស្នងការ​នគរបាល​ថ្មី មេបញ្ជាការ អ ហ ថ្មី ចូលកាន់​តំណែង​មក ពលរដ្ឋ​រិះគន់ថា នៅ​ក្រុង​សិរីសោភ័ណ ជា​ជ...Read more
ឯកឧត្តម នួននៅ នាយរង​ភូមិ​ភាគ៤ គ្រោះ​ថ្នាក់ចរាចរណ៍​ស្លាប់​នៅ​ច្រក​ជាំសាងាំ ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ នួន នៅ ប្រធាន​គណបញ្ជាការ​ឯកភាព​ទិស​ទី​២ នៃ​ភូមិភាគ​ទី​៤ បាន​ជួប​ឧបទ្ទវហេតុ​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បាត់បង់​ជីវិត នៅពេល​បំពេញ​ភារកិច្ច​ណាត់​ជួប​ប្រជុំ​ជាមួយ​ថៃ អំពី​កិច្ច​ទំនាក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8209នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74287នាក់
ខែនេះ    822078នាក់
ឆ្នាំនេះ   3566382នាក់
សរុប   57165278នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 11:05