រណ្ដៅដីខ្នាតយក្ស ជីកដល់ក្បាលប្រែត កំពុងដឹកជញ្ជូនអាចម៍ដីជ្រុះពាសពេញផ្លូវរាល់ថ្ងៃ ខុសបទដ្ឋានបច្ចែកទេសក្នុងស្រុកអង្គស្នូល រីឯប្រធានរ៉ែ និងថាមពលខេត្តកណ្តាល រក្សាភាពស្ងៀមស្ងាត់?

ដោយៈ ផ្លុង រ៉េត ខេត្តសៀមរាប ថ្ងៃទី 28 ខែ 12 ឆ្នាំ 2022 វេលាម៉ោង 04:47 នាទី ចំនួនអានៈ 1974

ខេត្តកណ្ដាល ៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅឆក់ឈើនាង ឃុំឆក់ឈើនាង ស្រុកអង្គស្នួលបានបញ្ជាក់ឲ្យដឹងថា ក្រុមឈ្មួញ កំពុងធ្វើសកម្មភាព យកគ្រឿងចក្រជាច្រើនគ្រឿងសម្រុក ជីកកាយអាចម៍ដីយ៉ាងជ្រៅ មិនទាន់ឃើញមន្ត្រីជំនាញមូលដ្ឋានក្នុងស្រុកអង្គស្នួល និងមន្ត្រីជំនាញខេត្តនិងក្រសួងរ៉ែនិងថាមពលណាម្នាក់ចុះទប់ស្កាត់នៅឡើយ។

ប្រភពពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានអោយដឹងថា៖ទីតាំងរណ្តៅដីមួយកន្លែងនេះកំពុងបន្តអាជីកម្មរបស់ខ្លួនជារៀងរាល់ថ្ងៃដោយជីកកាយយកអាចម៍ដីដឹកជញ្ជូនទៅលក់អោយឈ្មួញយកលុយដាក់ខោវប៉ាវដោយមិនខ្វល់ពីផលប៉ះពាល់បាក់ស្រុតដីស្រែរបស់ប្រជាពលរដ្ឋនៅក្បែងនោះទេ។

ពាក់ព័ន្ធនឹងអាជីវកម្មរណ្តៅខ្នាតយក្ស ក្នុងចំណុច ភូមិឆក់ឈើនាង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល តើលោក ខុន សេរី រដ្ឋា អភិបាល នៃគណៈអភិបាលស្រុក អង្គស្នូល បានជ្រាប រឿងរណ្ដៅខ្នាតយក្សមួយហ្នឹងហើយឬនៅ តើលោក នឹងចាត់មន្ត្រីជំនាញរបស់លោកចុះពិនិត្យសិក្សាទីតាំងរណ្ដៅដីមួយកន្លែងហ្នឹងដែររឺទេ។

ចំណែកឯលោក ប្រធានមន្ទីររ៉ែថាមពលខេត្តកណ្ដាល អង្គភាពយើងទំនាក់ទំនងសុំការបំភ្លឺមិនបានទេដោយមូលហេតុមិនមានលេខទូរសព្ទ។

ជុំវិញរឿងរណ្តៅនេះ ប្រជាពលរដ្ឋ អំពាវនាវដល់ លោក គង់សោ ភ័ណ្ឌ អភិបាលខេត្តកណ្ដាល គួរតែយកចិត្តទុកដាក់ចាត់មន្ត្រីជំនាញរ៉ែថាមពល ចុះពិនិត្យនិងធ្វើការទប់ស្កាត់ផងជៀសវាងមានបុគ្គលខិលខូចៗមួយចំនួនកំពុងតែលួចលាក់ធ្វើអាជីវកម្មរបស់ខ្លួនដោយមិនមានលិខិតអនុញ្ញាតបទដ្ឋានណាពីក្រសួងមន្ទីរ៉ែនិងថាមពល។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន អំពាវនាវដល់ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលមេត្តាចាត់មន្ត្រីជំនាញនៃក្រសួងចុះពិនិត្យទីតាំងអាជីវកម្មរណ្ដៅដីជីកកាយយកអាចម៍ដីមួយកន្លែងនេះផង ដើម្បីទប់ស្កាត់ដល់អាជីវកម្មមួយកន្លែងនេះកំពុងតែលួចលាក់ ដោយមិនមានលិខិតអនុញ្ញាតបទដ្ឋានណាត្រឹមត្រូវ នោះទេកេងប្រវា័ញធ្វើអោយបាត់បង់ចំណូលពន្ធរដ្ឋ។បឋម ប្រភពខ្មែរអនឡាញ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោកទំទាវបណ្ឌិត លី អ៊ុំអេង និងសាច់ញាតិចុះចែកអំណោយ និងប្រគេនចង្ហាន់ដល់ព្រះសង្ឃ   អាន1648ដង ព្រះករុណាព្រះ​បាទសម្តេចព្រះ​នរោត្តម​សី​ហនុ​បាន​សោយទី​វង្គត​នៅ​ទីក្រុង​ប៉េកាំង   អាន1641ដង បង់សំណាញ់ឃើញកាណូត ដែលលិចបាត់ជាង១ខែ ស្លាប់ម្ចាស់ម្នាក់   អាន1619ដង បរិយាយថ្ងៃនេះ៖ គ្លីនីកឯកជនគ្មានគុណភាព នឹងល្បី​ថាថ្លៃដូច​ចាប់​ជំរិត    អាន1463ដង ព្យាករណ៍កម្ពស់ទឹកជំនន់ សំរាប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១២   អាន1708ដង មេឈ្មួញឈ្មោះ ពន្លក ដឹកឈើក្រញូងឡើងកក្រើក ផ្លូវលេខ៦៧មេព្រៃរាប់ក្បាលឡានយកលុយ   អាន1717ដង មេព្រៃ សង្កាត់បាកានដេកលើអង្រឹងចាំយកលុយ ពី រថយន្តដឹកអុសគូប និងធ្យូងយ៉ាងសប្បាយដៃ    អាន1691ដង អាជ្ញាធរស្រុកវ៉ារិនរៀបចំវេទិការសាធារណៈផ្សព្វផ្សាយភូមិឃុំមានសុវត្ថិភាព   អាន1540ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរវៀតណាមព្យាយាម បិទសិទ្ធិសេរីភាពពលរដ្ឋកម្ពុជាក្រោម មិនអោយរៀនអក្ស?...    អាន1852ដង លោក អ៊ុយ ទុយ មេភូមិកន្ត្រកអាងមានលុយ និងអំណាចធ្វើផ្ទះលើដីផ្លូវមិនគោរពច្បាប់នាំអោយរាស្ត្?...    អាន1709ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
លោក លឹមសម្បត្តិ មេគយច្រកអន្តរជាតិព្រំខេត្តប៉ៃលិនប្រព្រឹត្តអំពើពុករលួយយ៉ាងគឃ្លើន មាន​សេចក្តី​រាយ​ការ​ពី​រឿងអាស្រូវ​របស់លោក លឹម សម្បត្តិ ប្រធានការិយាល័យ​គយ​និង​រដ្ឋាករ​ច្រក​អន្តរជាតិ​ព្រំ​ក្នុង​ខេត្ត​ប៉ៃលិន​បានធ្វើ​ឲ្យ​មន្ត្រី​គយ​ទូទាំងប្រទេស​មានការ​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ ដោយហេត...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
ខ្សឹបដាក់ពាង៖ ពាក្យថា កេងចំណេញនយោបាយ និង ជនអគតិ កំពុងតែពេញនិយមសំរាប់អ្នកគាំទ្របក្សកាន់អំណាច អ្នក​នយោ​បាយ​នៅ​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ធ្វើ​នយោបាយ​ដើម្បី​តែ​អំ​ណាច​ផ្ទាល់​ខ្លួន អំ​ណាច​ប្រ​មូល​ផ្តុំ​ បក្ខ​ពួក​និយម ទាំង​គណបក្ស​កាន់​អំ​ណាច​ និង​គណបក្ស​ប្រ​ឆាំង​គេ​ច​មិន​ផុត​ពី​ការ​តែង​តាំង​...Read more
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
ទូច ហៀង ថៅកែសិប្បកម្មអត់ច្បាប់ បើករកស៊ីរាប់ឆ្នាំ មិនដែលឃើញសមត្ថកិច្ចចុះពិនិត្យ ឬបង្ក្រាបឡើយ ឃើញតែអ្នកទៅដាក់ខែ សិប្បកម្ម​ឈ្មោះ ទូ ហៀ​ង (​យាយ​ម៉ាប់​)​កំពុង​ក្លាយទៅជា​ទីតាំង​ស្តុក​ឈើ​និង​លក់​ឈើ​ប្រណិត​នៅក្នុង​ឃុំ​មេ​ម៉ង់ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគីរី ហើយក៏​ជា​ជើង​ខ្លាំង​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាច្រើន​ឆ្នាំ​មកហើយ​...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      8232នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    74310នាក់
ខែនេះ    822101នាក់
ឆ្នាំនេះ   3566405នាក់
សរុប   57165301នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 11:08