ពលរដ្ឋចោទថា លោកផ្កាយ៣ ប៉ុលសុគន្ធ កំពុងជីករំលើងភ្នំជីសូខុសច្បាប់

ដោយៈ FaceBook ខេត្ត​តាកែវ ថ្ងៃទី 05 ខែ 06 ឆ្នាំ 2014 វេលាម៉ោង 03:59 នាទី ចំនួនអានៈ 1595

ដោយ​សា​ប្រ​ព័ន្ធ​ច្បាប់​ធូរលុង​នៅ​កម្ពុជា​ បណ្តាល​អោយ​មនុស្ស​មួយ​ចំ​នួន​តែង​តែ​ប្រ​ព្រឹត្តិ​អំ​ពើរ​ពុក​រលួយ អ្នក​ខ្លះ​អាង​ខ្នង​ អាង​អំ​ណាច​ ប្រើ​ឈ្មោះ​ជា​អ្នក​ធំ​យក​ទៅ​រក​ស៊ី​ខុស​ច្បាប់ ដូចជា​កាប់​ឈើ​ ដឹក​ឈើ​អត់​ច្បាប់ ឈូសឆាយ​ដី​ព្រៃ ជីក​កកាយយក​រ៉ែ យក​ថ្ម គ្មាន​ច្បាប់​ទំ​លាប់​ ឬ​បំ​ពាន​លើស​ពី​ច្បាប់​កំ​ណត់​ ដែល​ទង្វើ​ទាំង​នេះ​ត្រូវ​បាន​មហាជន​រិះ​គន់​ថា វា​ជា​ទំ​លាប់​របស់​អ្នក​ធំ​នៅ​កម្ពុជា។

យោ​ង​តាមប្រ​ភព​ព័ត៌មាន​តាម​​បណ្តាញ​សង្គមប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​​បាន​អោយ​ដឹង​ថា កង​កម្លាំង​វិ​ស្វ​កម្ម ដែល​ដឹក​នាំ​ដោយ​លោក​ឧត្តម​សេនីយ៍​ផ្កាយ​៣ ប៉ុល-សុគន្ធ នៅ​តែ​បន្ត​គាស់​កកាយ​យក​ថ្ម​ពី​ភ្នំ​ជី​សូរ​ ដែល​ជា​រម​ណីយ​ដ្ឋាន​ប្រ​វត្ដិ​សាស្ដ្រ ដែលមានប្រាសាទបុរាណជាយូរលង់ ណាស់មកហើយ ដោយ​មិន​ខ្វល់​ពី​ការ​បំ​ផ្លាញ​​ប្រាសាទ​បុរាណ ជាសម្បត្តិបេ​តិក​ភណ្ឌ​ជាតិនោះទេ។

គួរំលឹក​ឡើង​វិញ​ថា កាលពីឆ្នាំ២០១២ ក្រុមហ៊ុន ប៉ុល សុគន្ធ បានប្រើគ្រឿងចក្រ ជីកកកាយយកដីថ្ម ទៅ​ធ្វើ​ផ្លូវ​កៅស៊ូមួយ​ខ្សែ មានចំងាយ ២៤គីឡូម៉ែត្រ ពីស្រុកព្រៃកប្បាស ដល់ប្រាសាទភ្នំដា ស្រុកអង្គរបុរី ។

ចំណែក​ខាងអាជ្ញាធរមូលដ្ឋាន បានចេញមុខមកហាមឃាតរ់ពេលប្រជាពលរដ្ឋប្រត្តិកម្មខ្លាំង កាលពីថ្ងៃទី១៩ ឧសភា ហើយបានបញ្ជាក់ថា ក្រុមហ៊ុន ប៉ុល សុគន្ធ នេះពុំមានច្បាប់ឬលិខិត បញ្ជាក់ពី ការធ្វើអាជីវកម្ម កាយភ្នំជីសូរនោះឡើយ ហើយមូលហេតុ ដែលក្រុមហ៊ុន ប៉ុល សុគន្ធ ជីកកកាយដីបាន ដោយ​សារ​អាជ្ញាធរ​ស្រុក​ ជាប់​រវល់ការ​ងារ​ច្រើន។

យ៉ាងណាក៏ដោយ ក្រោយពេលចុះទៅ ឃាត់គ្រឿងចក្រ ខាងក្រុមហ៊ុន បាននាំមន្ដ្រីពាក់ព័ន្ធ ទៅ​ទទួល​ទាន​អា​ហារ​ ហើយគ្រឿងចក្រ​ក៏បានបន្ដសកម្មភាព ជីកកាយដីនិងថ្ម ជាធម្មតា​ឡើងវិញ ដោយ​គ្រាន់​តែ​បញ្ជាក់​ថា​ មិន​ឈូស​ឆាយ​ជីក​កកាយ នៅ​តំ​បន់ដែល​ហាម​ឃាត់​ទៀត​ទេ។

ពាក់ពន្ធ​ករណី​ខាង​លើ​នេះ ប្រជាពលរដ្ឋបានរិះគន់ធ្ងន់ៗទៅលើ​មន្រ្តីអាជ្ញាធរថា ប្រ​ព្រឹត្តិ​អំ​ពើ​ពុករលួយ បំ​ផ្លាញ​​​​ជាតិ ឃុប​ឃិត​ជា​មួយ​អ្នក​រក​ស៊ី​ខុស​ច្បាប់​។​

ពល​រដ្ឋ​ក៏​បាន​សំណូមពរទៅ​ថ្នាក់​ដឹក​នាំ​ខេត្ត និង​ក្រ​សួង​រ៉ែ និង​ថាមពល មេត្តា​ចាត់​វិធានការជាបន្ទាន់ ចំពោះក្រុមហ៊ុន ប៉ុល សុគន្ធ រួមទាំងមន្រ្តីចូលដៃទាំងនេះ​អោយ​ទាន់​ពេល​វេលា ព្រោះបើ​មិន​ធ្វើដូច្នោះ​ទេ ពល​រដ្ឋ​បារម្ភណ៍ថា លោកផ្កាយ៣ ដែល​ជា​ម្ចាស់​ក្រុម​ហ៊ុន​នេះ​មិន​យូរ​មិន​ឆាប់នឹងអាច​​មក​ជីក​រំ​លើង​យក​ថ្ម​ទៀត​រហូត​ប្រាសាទ​បុរាណ​ភ្នំជីសូរ​សម្បត្តិ​បេតិក​ភណ្ឌ​ជាតិ​នេះ​រំ​លំ​ ឬរាប​ដល់​ដី​មិន​ខាន។

អ្នក​យក​ព័ត៌មាន​យើង​ពុំទាន់​អាច​សុំ​ការ​បំ​ភ្លឺ ពី​លោក​ផ្កាយ​៣​ ប៉ុល-សុគន្ធ បាន​ទេ​ពាក់​ព័ន្ទ​និង​ការ​ចោទ​ប្រ​កាន់​ខាង​លើនេះ ព្រោះ​ពុំ​មាន​លេខ​ទូរ​ស័ព្ទ​សំ​រាប់​ធ្វើ​ការ​ទំ​នាក់​ទំ​នង៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

នាយឧត្តមសេនីយ៍ សៅ សុខា ត្រូវ​បានគេសង្ស័យថា ជាអ្នកនៅ​ពីក្រោយខ្នងប៉េអឹមរកស៊ីដឹកឈើក្រញូងម?...    អាន1698ដង លោក សមរង្ស៊ី និងលោក ម៉មសូណង់ដូ គ្មានឈ្មោះក្នុងបញ្ជីដោះលែងទេ   អាន1578ដង ព្យាករណ៍កម្ពស់​ទឹក​ជំនន់ថ្ងៃទី៣០​ខែតុលា​ឆ្នាំ២០១២   អាន1665ដង មេឈ្មួញរកស៊ីឈើក្រញូងជនជាតិវៀតណាមបើករថយន្ដបំបុករថយន្ដអ្នកសាព័ត៍មានប៉ុនប៉ងធ្វើឃាតនគបា?...    អាន1598ដង លោក ម៉មសូណង់ដូ ត្រូវសាលាឧទ្ធរណ៍បន្តឃុំខ្លួន   អាន1565ដង កម្មវិធី និងកាលអាកាស ព្រឹត្តិការណ៍អង្គរសង្គ្រាន ២០១៥   អាន1928ដង មេឈ្មួនបំផ្លាញព្រៃឈើឈ្មោះ លួនស៊ុយ និងឈ្មោះ ប៉ូ ដឹកឈើគ្មានអ្នកបង្ក្រាប   អាន1486ដង ពលរដ្ឋថា៖ ភ្នំគូលេនអាចស្រុតរលំដោយសារការដ្ឋានបូមខ្សាច់នៅក្បែរជើងភ្នំ   អាន1904ដង ព្រឹត្តិបត្រព័ត៌មាន និង​ព្យាករណ៍កំពស់ទឹក​ជំនន់ថ្ងៃទី២១   អាន1658ដង ព្រះចៅអធិការស្តីទីមួយអង្គដង្ហោយហៅរកយុត្តិធម៌   អាន1565ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
គេសង្ស័យថាក្រុមហ៊ុន ខូវអៀងឡាយ ចាក់ដីលុបប្រឡាយខុសច្បាប់ ដើម្បីសង់ផ្ទះល្វែងលក់ ប្រជា​ពល​រដ្ឋ​នៅ​ក្រុង​ភ្នំ​ពេញ​មាន​ការ​សង្ស័យថា ក្រុមហ៊ុន ខូវ អៀងឡាយ ស្ថិតនៅចំណុច ប្រឡាយលូប្រាំ ក្នុងភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កំពុងសាងសង់​ផ្ទះ​ល្វែង​​លើ​ដី​ខុស​ច្បាប់ ខណៈក្រុម ហ៊ុន...Read more
អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ អ្នក​សារ​ព័ត៌មាន​ម្នាក់​ប្រចាំ​គោល​ដៅ​ខេត្ត​ក្រចេះ ​ត្រូវ​ឃាតក​បាញ់​មួយ​គ្រាប់​ចំ​ក្បាល​ស្លាប់​ភ្លាមៗ ​នៅ​កន្លែង​កើត​ហេតុ​ ខណៈ​ដែល​អ្នក​កាសែត​រូប​នោះ​ព្យាយាម​តាម​ប្រមាញ់​ការ​ជួញ​ដូរ​ឈើ​ខុស​ច្បាប់​។​ ...Read more
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
កប៉ាល់ ២គ្រឿងនៅវៀតណាមត្រូវបានលិច ស្លាប់ម្នាក់បាត់ខ្លួន ១០នាក់ យោង​តាម​សេចក្តីរាយការណ៍ពី​សារ​ព័ត៌មាន​វៀត​ណាម​បានអោយ​ដឹងថា ទូកវៀតណាមពីរគ្រឿង បានលិចនៅចុងសប្ដាហ៍នេះ បណ្តាល​អោយ​មនុស្ស​ម្នាក់បាន​ស្លាប់​ និង១០នាក់​ទៀត​បានបាត់ខ្លួន​ដោយនាវិក​ប្រាំបីនាក់នៅលើនាវា Xuan Phuc...Read more
លោកផ្កាយ២ គឹម-ម៉ាវិន្ថា ដែលសម្លាប់ប្រពន្ធនិងកូន ត្រូវបានសមត្ថកិច្ចបញ្ជួនខ្លួនទៅតុលាការនៅព្រឹក យោង​តាម​ប្រ​ភព​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៤​ នេះបាន​អោយដឹង​ថា ឧ​ត្ត​ម​សេនីយ៍​ផ្កាយ២ឈ្មោះ គឹម-ម៉ា​វិន្ថា ត្រូវ​បាន​ប៉ូលិស​ក្រសួងមហាផ្ទៃ​ធ្វើការ​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ប្រទេស​ថៃ​ចាប...Read more
ក្រុមហ៊ុនដឹកដីរបស់លោក ចាំង តេងភាវ កំពុងបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ អាជ្ញាធរគ្មានវិធានការទប់ស្កាត់ ប្រជាពលរដ្ឋជាច្រើនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានត្អូញត្អែថា រាល់ថ្ងៃនេះ នៅតាមផ្លូវក្នុងក្រុង និងផ្លូវក្រវ៉ាត់ក្រុងជាច្រើនខ្សែបានរងការខូចខាតបណ្តើរៗ ពិសេសផ្លូវ ស្តង់តាងួន ផ្លូវនៅដីថ្មី និងផ្លូ...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
លោកស័ក្តិ៥ ឃុន ជឿន រងការរិះគន់ពីពលករឆ្លងដែនខុសច្បាប់ និងបន្រ្តីក្រោមឱវាត ប្រភពបាននិយាយ​ថា លោក ឃុន ជឿន  បាន​បញ្ជាឲ្យ​កូនទាហានទារប្រាក់ពី​ពលករ​ខ្មែរ ដែល​ចេញ​និង​ចូល​ប្រទេស​ថៃ ម្នាក់​ចំនួន ២០​បាត តាម​ច្រក​របៀង​នានា ចាប់ពី​ភូមិ​សិលា​ខ្មែរ ទំនប់​ដាច់ រហូតដល់​ភូមិ​ចំការ​គរ ...Read more
ពលរដ្ឋប្ដឹងក្លឹបហ៊ីបហបនៅសៀមរាបជាថ្មីរឿងចាក់ធុងបាសឮខ្លាំងៗនៅពេលយប់ ក្លឹប​ក្លាស៊ិក ហ៊ីប ហប (Classic Hip Hop) ដែល​មាន​ទីតាំង​នៅ​ទល់​មុខ​នឹង​វត្ត​ដំណាក់ ក្រុង​សៀមរាប កំពុង​ចាក់​ភ្លេង​បង្ក​សំឡេង​ខ្លាំង ដើម្បី​មុខ​របរ​រក​ស៊ី​ជា​រៀង​រាល់​យប់។ ការ​ចាក់​សំឡេង​ឮ​ខ្លាំង ដោយ​ប្...Read more
លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុលាការខេត្តកោះកុងថា មានភាពលំអៀង ក្នុងជំនួប​មួយ​ដែលមាន​ការចូលរួមរ​វាង​អ្នកសារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃទី​២៩ មិថុនា នេះ ឯ​ក្រុង​ខេមរភូមិន្ទ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្តែង​ប្រតិកម្ម​ចំពោះ​ស្ថាប័ន អយ្យ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5576នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71654នាក់
ខែនេះ    819445នាក់
ឆ្នាំនេះ   3563749នាក់
សរុប   57162645នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 06:17