សុស-រុង ប៉េអឹមរងស្រុកត្រពាំងប្រាសាទផឹកស៊ីស្រវឹងបាញ់បោះសេរីទាំងកណ្តាលយប់

ដោយៈ សៀ វិចិត្រ សៀមរាប ថ្ងៃទី 11 ខែ 07 ឆ្នាំ 2014 វេលាម៉ោង 03:13 នាទី ចំនួនអានៈ 1736

មេ​បញ្ជា​ការរង​​​​​ប៉េ​អឹម ​ប្រ​ចាំ​​ស្រុក​ត្រ​ពាំង​ប្រា​សាទ​ម្នាក់​ដែល​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ សុស-រុង ផឹក​ស៊ី​ស្រ​វឹង​ធ្លាក់​ភ្នែក​ បាញ់​កាំ​ភ្លើង​មួយ​គ្រាប់​​ទាំង​កណ្តាល​យប់​ធ្វើ​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រ​ជា​ពល​រដ្ឋ​​នៅ​ទី​នោះ តែ​លោក ពុធ-សារ៉ាន់ មេបញ្ជាការ​ម៉េអឹម​ខេត្ត​ហាក់​ធ្វើ​មិន​ដឹង​មិន​លឺ។

យោង​តាម​ប្រ​ភព​ព័ត៌​មាន​ពី​ស្រុក​ត្រ​ពាំង​ប្រាសាទ​ខេត្ត​ឧត្តរ​មានជ័យ​បាន​រាយ​ការ​កាល​ពី​ម្សិល​មិញ​ថា នៅ​វេលា​យប់ម៉ោង​១១ និង​៣០​នាទី ​ថ្ងៃទី​០៩ ខែ​កក្កដា ឆ្នាំ២០១៤​ លោក ​សុស-រុង មេ​បញ្ជា​ការ​រង​ប៉េអឹម​ស្រុក​​ត្រ​ពាំង​ប្រាសាទ បាន​ជួប​ជុំ​មិត្ត​ភ័ក្របួន​ប្រាំនាក់ផឹក​ស៊ី​សប្យាយ​សើច​ក្អាកក្អាយ​នៅ​ស្រុក​អន្លង់​វែងតាំង​តែ​ពី​ល្ងាច ហើយ​ថែម​ទាំង​ថត​រូប​ភាពផឹក​ស៊ី​​បង្ហោះ​តាម​បណ្តាញ​សង្គមទៀត​ផង។ ប្រ​ភព​បន្ត​ថា មិន​ដឹង​ជា​មូល​ហេតុ​អ្វីលុះ​ដល់​ម៉ោង​១១ និង​៣០​នាទី ស្រាប់​តែ​លោក សុស-រុង​ បាន​បើក​រថ​យន្ត​ទៅ​ដល់​រង្វង់​មូល​ស្រុក​ត្រ​ពាំង​ប្រាសាទ​ ក៏បាញ់​កាំ​ភ្លើង​មួយ​គ្រាប់​ បណ្តាល​អោយ​ប្រ​ជា​ពល​រដ្ឋ​ដែល​រស់​នៅ​ជុំ​វិញ​ទី​នោះ​មាន​ការ​ភ្ញាក់​ផ្អើល​ ហើយ​មាន​ការ​ភ័យ​ខ្លាច ស្មាន​ថា ជា​ចោរ​ប្លន់​។ ប្រ​ភព​បន្ថែម​ថា បន្ទាប់​ពី​ការ​បាញ់​កាំ​ភ្លើង​ខាង​លើ គេ​មិន​ឃើញ​មាន​សមត្ថ​កិច្ច​ ឬ​អាជ្ញា​ធរ​ដែន​ដី​ណា​គេ​អើ​ពើ​ធ្វើ​ដឹង​ធ្វើ​លឺ​​នោះ​ទេ ព្រោះ​ថា​លោក​ សុស-រុង ជា​មនុស្ស​កាច​សាហាវ ​ហើ​យ​មាន​ខ្នង​បង្អែកជា​នាយ​ប៉េ​អឹម​ម្នាក់​នៅ​ស្រុក​អន្លង់វែង​​ចាំ​ជួយ​ដោះ​ស្រាយ​​រាល់​កំ​ហុស​ឆ្គង​ទៀត​ផង។

បើ​តាម​សេច​ក្តី​រាយ​ការ​ណ៍​ពី​សមត្ថ​កិច្ច​ពីរ​បី​នាក់​នៅ​ស្រុក​អន្លង់​វែង​បាន​អោយ​ដឹង​ថា បន្ទាប់​ពី​លោក​សុស-រុង​មាន​រឿង​អាស្រូវ​ខាង​លើ​ លោក​រុង​បាន​ពឹង​ពាក់​នាយ​ប៉េអឹម​ម្នាក់​នៅ​ស្រុក​អន្លង​វែង​អោយ​ជួយ​រត​ការ​ណ៍​បិទ​រឿង​មិន​អោយ​លេច​លឺ​ដល់​នាយ​ឧត្តម​សេនីយ៍​ សៅ-សុខា ព្រោះ​ខ្លាច​បាត់​បង់​តំ​ណែង។​

នៅ​រសៀល​ថ្ងៃ​ទី​១០​ម្សិល​មិញ​អ្នក​យក​ព័ត៌មាន​យើង​បាន​ព្យាយាម​ទូរ​ស័ព្ទ​ជា​​ច្រើន​ដង​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ សុស-រុង តែ​ទូរ​ស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល​។

អ្នក​យក​ព័ត៌មាន​យើង​បាន​ទូរ​ស័ព្ទ​ទៅ​លោក ពុធ-សារ៉ាន់ មេបញ្ជា​ការ​ប៉េអឹម​ខេត្ត​ឧត្តរមាន​ជ័យ​ដើម្បី​សុំ​ការ​បំ​ភ្លឺ​ពី​ករណី​លោក​ សុស-រុង ផឹក​ស៊ី​ស្រ​វឹង​បាញ់​បោះ​សេរី តែ​លោក​លើក​ទូរ​ស័ព្ទ​ហើយ​ឆ្លើយ​ថា ជាប់​រវល់​ក៏​បិទ​ទូរ​ស័ព្ទ​បាត់​ទៅ។

អ្នក​យក​ព័ត៌មាន​យើង​ក៏​បាន​រាយ​ការណ៍​ករណី​ខាង​លើ​តាម​ទូរ​ស័ព្ទ​ទៅ​ នាយ​ឧត្តម​សេនីយ៍​ សៅ-សុខា ផង​ដែរ ហើយ​លោក​មាន​ប្រ​សាសន៍​ថា ចាំ​អោយ​គេ​ស៊ើប​អង្កេត​​ពី​បញ្ហា​ខាង​លើ​នេះ។

គួរ​រំ​លឹក​​ផង​ដែរថា នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ​​តែង​តែ​មាន​ប៉េអឹម​មួយ​ចំ​នួនមិន​គោរព​តួនាទី​របស់​ខ្លួន​ ដូច​ជា​កាល​ពី​ឆ្នាំ​២០១៣​មាន​មេប៉េអឹម​ស្នាក់​ការ​សន្តិ​សុខ​ អ ២០៦ ឈ្មោះ​ សូ-វិបុល​ រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ បាននាំ​បក្ខ​ពួក​ជិត​១០​នាក់​ ប្រើ​អំពើ​ហឹង្សា​ទៅ​លើ​​ចាង​ហ្វាង​​កាសែត កម្ពុជា​សុវណ្ណ​ភូមិ ​ដែល​តាម​ថត​រូប​រថ​យន្ត​ដឹក​ឈើ​របស់​ខ្លួន។ ហើយ​នៅ​ពេ​ល​ថ្មី​ៗនេះ​​​មាន​សេចក្តី​រាយ​ការ​ថ្មី​មួយ​ទៀត​ថា លោក​ សូ-វិបុល​ ផឹក​ស៊ី​ស្រ​វឹង​បាន​វាយ​ដុំ​ប្រ​ជា​ពល​រដ្ឋ​នៅ​ចំ​ណុច​ភូមិ​តា​សំ ឃុំ​អូ​ស្វាយ ស្រុក​ត្រ​ពាំង​ប្រា​សាទ ខេត្ត​ឧត្តរ​មាន​ជ័យ តែ​បន្ទាប់​ពី​មាន​រឿង​លោក​សូ-​វិ​បុល ​ក៏​បាន​រត​ការ​បិទ​រឿង​អាស្រូវ​នេះ​​មិន​អោយ​ថ្នាក់លើ​ដឹង​។

លោក​ ផ្លុង-រ៉េត​ ចាង​ហ្វាង​កាសែត​កម្ពុជា​សុ​វណ្ណ​ភូមិ​បាន​អោយ​ដឹង​នៅ​ព្រឹក​ថ្ងៃទី១១នេះ​ថា កាល​ពី​ក្រុម​បក្ខ​ពួក​លោក​ សូ-វិបុល​ ប្រើ​អំ​ពើ​ហឹង្សា​មក​លើ​រូប​លោក​នោះ លោក​ពុំ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការទេ ដោយ​លោក​ សូ-វិបុល​ សុំ​អង្វ​ថា​ដោយ​ខ្លួន​ស្រ​វឹង​បាត់​បង់​ស្មារ​តី​ ហើយ​លោក​សូ​វិបុល​សុំ​បង់​លុយ​២០០ដុល្លារ​ថ្លៃ​ថ្នាំ​ពេទ្យ។ តែ​រហូត​ដល់​ពេល​នេះ​លោក​សូវិបុល ​អោយ​លុយ​លោក​បាន​តែ​១០០ដុល្លារតែ​ប៉ុណ្ណោះ​ ឯ១០០ដុល្លារ​ទៀត​សន្យា​ថ្ងៃនេះ​ថ្ងៃនោះ​ រហូត​លែង​លើក​ទូរ​ស័ព្ទ​របស់​លោក​ទៅ​ហើយ។ លោក​ផ្លុង​រ៉េត​ បន្ថែម​ថា លោក​និង​ផ្ញើ​លុយ​១០០ដុល្លារ​អោយ​លោក​ សូ-វិល​បុល​ វិញ​ហើយ​លោក​និង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​តាម​ផ្លូវ​ច្បាប់​ ព្រោះ​លោក​សូវិបុល​ក្បត់​សន្យា ហើយ​លោក​រ៉េត​បញ្ជាក់​ថា លោក​មាន​រូបភាព​ មាន​សាក្សី គ្រប់​គ្រាន់​ក្នុងការ​ដាក់​ពាក្យ​បណ្តឹង​រក​យុត្តិ​ធម៌​តាម​ផ្លូវ​ច្បាប់៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

តើអ្វីទៅជា អាថ៍កំបាំងស្រ្តី?   អាន2651ដង លោកទា-គឹមសុទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើបើកឡានបុកគេរួចរតគេចផ្អើលពេញទីក្រុង   អាន1859ដង លោកសៀងណាំដឹកឈើធ្វើសាលប្រជុំជិត២ឆ្នាំហើយនៅតែមិនគ្រប់   អាន1711ដង អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​សាលា​ឧទ្ធរណ៍​ពន្លឿន​សំណុំ​រឿង​លោក ម៉ម សូណង់ដូ   អាន1553ដង បុរសកំណាចវាយប្រពន្ធ និងកូនអាយុជាង១ខែសន្លប់ត្រូវសមត្ថកិច្ចចាប់ខ្លួន    អាន1746ដង បរិយាយថ្ងៃនេះ៖ អាជ្ញាធរគួរតែចុះនែនាំប្រជាពលរដ្ឋអោយយល់ដឹងអំពីរបៀបបង្កាទឹកជំនន់ឆ្នាំនេ?...    អាន1725ដង នាយទុយ យំ​ពី​ទូតអាមេរិក​រហូតដល់​ផ្ទះ   អាន1713ដង រថយន្តដឹកម្នាង​សិលា​បង្កប់ឈើក្រញូងលោតមិនផុតពីភ្នែកសមត្ថកិច្ច   អាន1541ដង អង្គការលីកាដូ បន្ទោសអាជ្ញាធរថាប្រើកងទ័ពដែលមិនមានជំនាញទៅបង្ក្រាបករណីវិវាទដីធ្លី និងស្ន...    អាន2314ដង លោក ទាគឹមសុទ្ធ បើកដៃអោយឈ្មួញដឹកឈើក្រញូងឆ្លងកាត់ខេត្តសៀមរាបជារៀងរាល់យប់   អាន1600ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ព្រះរាជអាជ្ញារ ព្រមានចាត់វិធានការលើអាជីវកម្ម ព្យាបាលមាត់ធ្មេញ ក្រោយរកឃើញថាអាជីវកម្មនេះ ភាគច្រើនគ្មានច្បាប់ លោក ជា សុភ័ក្ត្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​រតនគីរី បាន​ដឹកនាំ​កម្លាំង​គណៈកម្មការ​សុខាភិបាល​ថ្នាក់​ខេត្ត ចុះ​ត្រួតពិនិត្យ​ច្បាប់​កន្លែង​ធ្វើ​អាជីវកម្ម ព្យាបាល​ដាក់​ធ្មេញ និង​ធ្វើ​ការផ្អាក ធ្វើ​អ...Read more
១៤គុម្ភៈទិវានៃក្តីស្រលាញ់ឆ្នាំនេះមាននារីប៉ុន្មាននាក់ យកព្រហ្មចារីទៅប្តូរជាមួយផ្កា១ទង? កាភ្លើត​ភ្លើន​ ការ​ជ្រុល​និយម ការ​គាំទ្រតែ​វប្បធម៌បរទេស ការ​ត្រេក​ត្រអាលនិង​កាម​តណ្ហា​ស្នេហា​ដូរ​ផ្កា​១ទងនៅ​ថ្ងៃ​ទិវ​នៃ​ក្តី​ស្រ​លាញ់​ ឬហៅ​ថា Valentine’s Day របស់​​យុវជន​យុវតី នា​សម័យ​កាល​បច្ចុប្បន្ន​...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
រឿងទុំទាវ (មានវីដេអូ) ខ្សែភាពយន្តរឿងទុំទាវគឺជាកម្រងរឿងប្រវត្តិសាស្រ្តដែលដក់ជាប់ក្នុងក្រអៅបេះដូងកូនខ្មែរមិនអាចបំភ្លេចបានគ្រប់ៗជំនាន់ ធ្វើអោយអ្នកអាន អ្នកទស្សនា ស្រក់ទឹកភ្នែកដោយមិនដឹងខ្លួន ហើយថែមទាំងមានការកោដសរសើរតៗគ្នាមិនដាច...Read more
ជនសង្ស័យ៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ពន្ធ័ករណីជួញដូរគ្រឿងញៀន ក្រុម​ជនសង្ស័យ​៣​នាក់ មាន​០២​នាក់​ប្រើប្រាស់ ម្នាក់​ជួញដូរ​គ្រឿងញៀន ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​មង្គល​បូរី ធ្វើការ​ឃាត់ខ្លួន​ក្រោយ​ពី​រកឃើញថា ពួកគេ​បាន​ធ្វើ​សកម្មភាព​លក់​ចែកចាយ​គ្រឿងញៀន និង​ដកហូត​បា...Read more
រឿងប្រ​វត្ត​កម្ពុជាក្រោម ជាស្នាដៃនិពន្ធ​របស់​សម្តេចតា ថត​នៅ​ប្រ​ទេស​កូរ៉េ សូមចុចមើល​ វីដេអូ ដែល​ជាស្នាដៃ​និពន្ធ​របស់​សម្តេច​តា ថតនៅ​ប្រ​ទេសកូរ៉េ ...Read more
បុរសស្មោះស្នេហ៍គិតខ្លី សម្រេចចិត្តចងកសម្លាប់ខ្លួនទៅតាមសង្សារ ក្មេងខ្ចីខ្លីប្រាជ្ញាព្រោះតែស្នេហាធ្វើ​អោយ​យុវជន​ម្នាក់សម្រេចចិត្ត​សម្លាប់ខ្លួន ដែល​សាសពជន​រង​គ្រោះត្រូវបាន​ក្រុមគ្រួសារ​ប្រទះឃើញ​ស្លាប់ ដោយ​មាន​ចំណង​ខ្សែ​គោ​ចង​ក​នៅលើ​ដើម​ព្រីង​ខាងក្រោយ​​ផ្ទះប្រមាណ​១...Read more
វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង) ពាក្យ​ស្លោក​មួយ​បាន​ពោលថា​​ កូលាប​តែង​មាន​បន្លា រី​ឯ​ស្នេហា​តែ​ង​មាន​ឧប្បសក្តិ អ្នក​ខ្លះ​មាន​ស្នេហា​មាន​សេច​ក្តី​សុខ អ្នក​ខ្លះ​មាន​ស្នេហា​បែ​ជា​មាន​ទុក្ខ​ ដោយ​សា​ការ​ព្រាត់​ប្រាស​ បែក​បាក់​ មិន​ទទួល​ប...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10515នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76593នាក់
ខែនេះ    824384នាក់
ឆ្នាំនេះ   3568688នាក់
សរុប   57167584នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 14:18