គង់គឹមនី ចៅហ្វាយស្រុកស្នួលកំពុងប្រើល្បិចថោកទាប គាំទ្រក្រុមឈ្មួញរកស៊ីបទល្មើសព្រៃឈើយ៉ាងពេញទំហឹ

ដោយៈ រ៉េត ខេត្តសៀមរាប ថ្ងៃទី 16 ខែ 09 ឆ្នាំ 2014 វេលាម៉ោង 11:27 នាទី ចំនួនអានៈ 1660

យោង​តាម​ចេស​ក្តី​រាយ​ការណ៍​ពី​​ខេត្ត​ក្រ​ចេះ​​បាន​អោយ​ដឹងថាលោក ​គង់-គឹមនី ចៅ​ហ្វាយ​ស្រុកស្នួល​កំពុង​តែ​បើក​ដៃ​អោយ​ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ខុស​ច្បាប់​ឆ្លង​កាត់​​ស្រុក​ស្នួល​យ៉ាង​អា​ណា​ធិប្ប​តេយ្យ​ទាំង​យប់​ទាំង​ថ្ងៃ​ ហើយលោក​ គង់-​គឹមនី ​ក៏​កំពុង​តែ​ប្រើ​អំ​ណាច​របស់​ខ្លួនកាង​បទ​ល្មើស និង​​គំរាម​កំហែង​ដល់​ក្រុម​សមត្ថ​កិច្ច​តាម​ដង​ផ្លូវ​ ព្រោះសមត្ថ​កិច្ច​និង​អ្នក​កាសែត​ ​ជា​ឆ្អឹង​ទទឹង​ក​ដល់​ការ​រក​ស៊ីខុស​ច្បាប់​​របស់​ក្រុម​ឈ្មួញ​បំ​ផ្លាញ​ព្រៃ​ឈើ​ទាំង​នោះ។

តាម​ប្រ​ភព​ព័ត៌មាន​បាន​អោយ​ដឹង​ថា ជា​រៀង​រាល​ថ្ងៃ​មាន​រថ​យន្ត​ទាំង​តូច​ទាំង​ធំ​ដឹក​ឈើ​ខុស​ច្បាប់​មិន​ក្រោម​៣០០(បីរយ​)គ្រឿង​នោះ​ទេ ដែ​ល​ធ្វើ​ដំ​ណើរ​ឆ្លង​កាត់​ស្រុក​ស្នួល​ខេត្ត​ក្រ​ចេះ ដោយ​បាន​បង់​លុយ​ជូន​មន្រ្តី​ជំ​នាញ​ និង​បាន​សែន​ព្រេន​យ៉ាង​ដិត​ដល់​ ដល់​លោក​ គង់​-សឹម​នី អភិបាល​ស្រុក​​​កំពូល​ប្រើ​ល្បិច​ខូច​​​​​រូប​នេះ។

ប្រ​ភព​បន្តថា កាល​ពី​ថ្ងៃទី​២០​ ខែ​កក្កដា ឆ្នាំ២០១៤ លោក​ គង់-គឹមនី ចៅ​ហ្វាយ​ស្រុក​ខាង​លើ​បាន​ប្រើ​ក្បាច់គុណ​​ហុង​កុង​អោយ​សមត្ថ​កិច្ច​ចាប់​ខ្លួន លោក ជា-ម៉ាប់ ​ប្រ​ធាន​សាខា ​សមាគមន៍​សា​រព័ត៌​មាន​ឃ្លាំ​មើល​កម្ពុជា​ មួយ​​រូប​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ក្រ​ចេះ​ដោយ​ចោទ​ពី​បទ​ជំ​រិត​ទា​ប្រាក់ពី​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់​។ ប្រ​ភព​ក៏បាន​បន្ថែមផង​ដែរ​ថា អធិការ​ស្រុក​ស្នួល​ក៏បាន​ឃាត់​ខ្លួន​បុគ្គលិក​ទូរ​ទស្សន៍​ប៉ុស្តិ៍លេខ​៣ម្នាក់ អស់​រយៈពេល​បី​ទៅ​បួន​ម៉ោង​ផង​ដែរ ​ខណៈអ្នក​យក​ព័ត៌មាន​រូប​នោះ​ទៅ​ថត​ខ្លោង​ទ្វារ​អធិការ​ស្រុក​បន្ទាប់​ពី​អធិការ​ឃាត់​ខ្លួន​លោក ជា-ម៉ាប់។

លោក​ ទូច​-ណូរ៉ា ប្រ​ធាន​សមាគមន៍សារ​ព័ត៌​មាន​​ឃ្លាំ​មើ​ល​កម្ពុជា​ បាន​រៀម​រាប់​សាច់​រឿង​ខា​លើ​ ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃទី២២នេះថា ˝ កាល​ពី​ថ្ងៃទី២០​ ខែ​កក្កដា ឆ្នាំ២០១៤ មាន​រថ​យន្ត​ប៉ូ​លីស​សេដ្ឋ​កិច្ច​មួយ​គ្រឿង​បាន​ដេញ​រថ​យន្ត​ម៉ាក់​សាន់​យ៉ុង​មួយ​គ្រឿង​ពី​ចំ​ណុច ​៩០​ដល់​ចំណុច​២ធ្នូ​ ស្ថិត​ក្នុង​ស្រុក​ស្នួល​ ខេត្ត​ក្រ​ចេះ​ដែល​មាន​ចម្ងាយ​ប្រ​ហែល​ជា​ង​១គីឡូ​ម៉ែត្រតែ​ប៉ុណ្ណោះ​។  ឃើញ​ដូច​នោះ​​ ​លោក​ ជា​-ម៉ាប់​ កូន​ចៅ​របស់​លោក​ក៏​បាន​បើ​ក​រថ​យន្ត​តាម​ពី​ក្រោយ​ ស្រាប់​តែ​ឃើញ​ប៉ូ​លីស​សេដ្ឋ​កិច្ច​អោយ​រថ​យន្ត​សាន់​យ៉ុង​ខាង​លើ​បន្ត​ដំ​ណើរ​ទៅមុខ ​ ខណៈនោះ​លោក​ជា​ម៉ាប់​បាន​ថត​រូប​រថ​យន្ត​សាន់​យ៉ុង​នោះ​ពីរ​បីប៉ុស្តិ៍  ស្រាប់​តែ​ភ្លាម​នោះ​​​រថ​យន្ត​របស់​លោក គង់-គឹម​នី​ ចៅ​ហ្វាយ​ស្រុក​ស្នួល​ បាន​បើក​មក​ពាំង​ពី​មុខ​រថ​យន្ត​លោក​ជា​ម៉ាប់​ជាប់​ ហើយ​ហៅ​អោយ​រថ​យន្ត​សាន់​យ៉ុង​ខាង​លើ​បើក​បក​មក​ក្រោយ​វិញ ដោយ​បញ្ជា​អោយ​រថ​យន្ត​សាន់​យ៉ុង​នោះ​ចត​ពី​ក្រោយ​រថ​យន្ត​អ្នក​កាសែត​(ជាម៉ាប់)​ ហើយ​ចោទ​ថា​លោក​ជា​ម៉ាប់​ដេញ​កាក់​រថ​យន្ត​សាន់​យ៉ុង​ ហើយ​ចៅ​ហ្វាយ​ស្រុក​កំ​ពូល​ល្បិច​រូប​នេះ បាន​​ហៅ​កម្លាំង​អធិការ​នគបាល​មក​នាំ​ខ្លួន​លោក​ជា​ម៉ាប់​ទៅ​សាក​សួរ​​ និង​ឃុំ​ខ្លួន​២៤​ម៉ោង​រួច​បញ្ជូន​ទៅ​តុលាការ​ខេត្តដោយ​ចោទ​ថា ឈ្មួញ​ដឹក​ឈើ​ប្តឹង​ពី​បទ​ជំ​រិត​ទា​ប្រាក់​។ លោក​ណូរ៉ា​បាន​បន្តថា រថ​យន្ត​សាន់​យ៉ុង​ខាង​លើ​មិន​មាន​ដឹក​ឈើ​នោះ​ទេ គឺ​ដឹក​សុទ្ធ​តែ​មនុស្ស លោក​ឆ្ងល់ថា តើ​កូន​ចៅ​លោក​​ទៅ​ទា​ប្រាក់​ពី​ថ្លៃអីដែរ​។ លោក​ណូរ៉ា បន្ត​​ថា ឥឡូវ​កូន​ចៅ​របស់​លោក​ត្រូវ​បាន​តុលាការ​ខេត្ត​ក្រ​ចេះ​សម្រេច​ឃុំ​ខ្លួន​ដោយ​អយុត្តិធម៌។ លោក​ណូរ៉ា​ សុំ អោយ​តុលាការ​ខេត្ត​ក្រ​ចេះ​ស៊ើប​អង្កេត​ឡើង​វិញ​ ព្រោះ​លោក ជា-ម៉ាប់ កូន​ចៅ​របស់​លោក​មិន​បាន​ទាំង​និយាយ​ជា​មួយ​ម្ចាស់​រថ​យន្ត​សាន់​យ៉ុង​ខាង​លើ​សូម្បី​តែ​មួយ​ម៉ាត់​ កុំ​ថា​ឡើយ​បាន​ទៅ​ទាប្រាក់​នោះ នេះ​គឺ​ជា​ល្បិច​របស់​លោក គង់-គឹមនី ដែល​តែង​តែ​​មាន​បំ​ណង​បោស​សំ​អាត​សមត្ថ​កិច្ច​ និង​អ្នក​សារ​ព័ត៌មាន​តាម​ដង​ផ្លូវ​ ដើម្បី​ងាយ​ស្រួល​ដល់​ក្រុម​ឈ្មួញ​ដឹក​ឈើ​ខុស​ច្បាប់​ឆ្លង​កាត់ ហើយ​​ជា​ប្រ​យោជន៍​ក្នុង​ការ​អោយ​ឈ្មួញ​បង់​លុយ​ក្រោម​តុ​អោយ​​លោក​​ ដែល​ជា​ទង្វើ​ដ៏ខ្មៅ​កខ្វក់​ហើយ​ថោក​ទាប​បំ​ផុតរក​លេខ​ដាក់គ្មាន។ លោក​ណូរ៉ា​បញ្ជាក់​បន្ថែម​ថា លោក​និង​ស្វែង​រក​យុត្តិ​ធម៌​ជូន​លោក​ជាម៉ាប់កូន​ចៅ​របស់​លោក អោយ​ខាន​តែ​បាន​។˝

លោក​ទី-សុវិនថាល់ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​ក្រ​ចេះ​បាន​ប្រាប់​​កម្ពុជា​សុវណ្ណ​ភូមិ កាល​ពី​រសៀល​ថ្ងៃទី​២១​ម្សិល​មិញ​ថា លោក​ពុំ​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក​ ជា-ម៉ាប់​ ទេតែ​ឈ្មួញ​គេ​មិន​ដក​ពាក្យ​បណ្តឹង ដូច្នេះមាន​តែ​ប្រ​គល់​អោយ​ចៅ​ក្រម​ស៊ើប​សួរ​ជា​អ្នក​សាក​សួរ​ទៅ​តាម​និតិ​វិធីច្បាប់​តែ​ប៉ុណ្ណោះ។

បើ​យោង​តាម​សម្តី​លោក ​ទូច​ណូរ៉ា ​ប្រ​ធាន​សមាគមន៍​សារ​ព័ត៌​មាន​ឃ្លាំ​មើល​កម្ពុជា​ បាន​អោយ​ដឹង​ថា លោក​បាន​ទៅ​ជួប​ចៅ​ក្រម​ស៊ើប​សួរកាល​ពី​រសៀល​ថ្ងៃទី២១​ម្សិល​មិញ ​ដើម្បី​សុំ​ធានាលោក​ជា​ម៉ាប់​អោយ​នៅ​ក្រៅ​ឃុំ​ តែ​ចៅ​ក្រម​បាន​ប្រាប់​ថា ព្រះ​រាជ​អាជ្ញា​បាន​ចោទ​ប្រកាន់​ ហើយ​មាន​ទាំង​លិខិតដែល​ព្រះ​រាជ​អាជ្ញា​ចារ​​ស្មើ​សុំ​អោយ​ចៅ​ក្រម​ឃុំ​ខ្លួន​លោក ជា-ម៉ាប់​ ទៀត​ផង ដូច្នេះ​ចៅ​ក្រម​មិន​អាច​ដោះ​លែង ឬ​អោយ​ធានាក្រៅ​ឃុំ​បាន​ទេ។

កម្ពុជា​សុវណ្ណ​ភូមិ​មិន​អាច​សុំ​ការ​បំ​ភ្លឺ​ពី​ម្ចាស់​រថ​យន្ត​សាន់​យ៉ុង​ និង​លោក គង់-សឹម​នី ចៅ​ហ្វាយ​ស្រុក​ខេត្ត​ក្រ​ចេះ​បាន​ទេពាក់​ព័ន្ធ​ករណី​ខាងលើព្រោះ​គ្មាន​លេខ​ទូរ​ស័ព្ទ តែ​បើ​យោង​តាម​ព័ត៌មាន​ដែល​ទូរ​ទស្សន៍ហង្ស​មាស​​បាន​ចុះ​ផ្សាយ​ថ្ងៃទី២២កក្កដានេះគឺ៖ ម្ចាស់​រថយន្ត​សាន់​យ៉ុង​បាន​ផ្តល់​បទ​សំ​ភាស​ន៍​អោយ​ហង្ស​មាសថា ក្រុម​រថ​យន្ត​ខាង​លើ​ដេញ​កាក់​រថ​យន្ត​របស់​លោក​តែ​រហូត​  ដេញ​រាល់​តែ​ថ្ងៃ។ ចំ​ណែក​ឯលោក​ គង់-គឹមនី ចៅ​ហ្វាយ​ស្រុក​ស្នួល​វិញ​លោក​ និយាយ​ថា លោក​និង​ធ្វើ​ការ​បោស​សំ អាត​ក្រុម​អាណាធិប្បតេ​យ្យ​តាម​ដង​ផ្លូវ​អោយ​អស់។

មជ្ឈដ្ឋាន​ទូទៅ​បាន​ធ្វើ​ការ​រិះ​គន់​ធ្ងន់​ៗថា លោក​ គង់-គឹមនី ចៅ​ហ្វាយ​ស្រុក​ក្រ​ចេះ​ជា​មនុស្ស​ថោក​ទាប​គ្មាន​ពីរ​នៅ​លើ​លោក​នេះ ព្រោះ​បើ​ក​រថ​យន្ត​របស់​ខ្លួន​ទៅ​ពាំង​ពី​មុខ​រថ​យន្ត​អ្នក​កាសែត រួច​ហៅ​រថ​យន្ត​សាន់​យ៉ុង​ដែល​ប៉ូលីស​សេដ្ឋ​កិច្ច​កាក់​សួរ​អោយ​បើក​បក​ក្រោយ​ មក​ចត​ពីក្រោយ​រថ​យន្ត​អ្នក​កាសែត រួច​ចោទថា អ្នក​កាសែត​កាក់​រថ​យន្ត​គេ​ជំ​រិត​ទាប្រាក់។

ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្ត​ក្រ​ចេះ​សម្តែង​ការ​សោក​ស្តាយថា មិន​គួរ​នៅ​ក្រោម​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា និង​ក្រោម​ការ​ដឹក​នាំ​របស់​សម្តេច​តេជោ ហ៊ុន-សែន មាន​ចៅ​ហ្វាយ​ស្រុក​ដែល​មាន​ល្បិច​ពិស​ពុល​ថោក​ទាប​រក​លេខ​ដាក់​គ្មាន​បែប​នេះសោះ។

ពល​រដ្ឋ​សូម​ផ្ញើ​សារ​ទៅលោក ស-ចំរុង ​ចៅ​ហ្វាយ​ខេត្ត​ក្រចេះ និង​ជា​ពិសេស​សម្តេច​ហ៊ុន​សែន​ មេត្តា​នែ​នាំ​លោក គង់-សឹម​នី ចៅ​ហ្វាយ​ស្រុក​ស្នួល​ខាង​លើ​នេះ​ផង ព្រោះ​កំ​ពុង​តែ​យក​អំ​ណាច​របស់​ខ្លួន​ទៅ​ប្រើ​ល្បិច​ខូច បង្ក​ព្យុះ​ភ្លៀង​អោយ​រាស្រ្ត​ស្លួត​ត្រង់​រង​ទុក្ខ​ពេញ​ស្រុក​ស្នួល​ ខេត្ត​ក្រចេះ៕ ដោយ​៖ផ្លុង-រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

រថយន្តធួរីសដឹកឈើប្រណិតរបស់ប្រពន្ធអធិការស្រុកប្រាសាទបាគងត្រូវ អ្នកកាសែតហៅមេព្រៃអោយចាប?...    អាន1521ដង ប្រជាពលរដ្ឋ​ធ្វើបាតុកម្ម​អោយ​លោក​កឹ​ម​សុខា​សុំ​អភ័យទោស   អាន1719ដង ព្រះសង្ឃ វត្ត​ពោធិ៍​លង្កា គោរព​ព្រះ​វិញ្ញាណក្ខន្ធ សម្តេច​ព្រះ​​នរោត្តម សីហនុ    អាន1539ដង ក្រុមហ៊ុនលក់សំបុត្រអង្គររបស់លោក សុខគង់ កំពុងរឹតត្បិតសេរីភាពអ្នករតតាក់ស៊ី   អាន1695ដង មេឈ្មួញក្រញូងឈ្មោះ ម៉ៃ ជនជាតិវៀតណាមអាងប្តីជានាយទាហ៊ានកងពលលេខ៦ រកស៊ីមិនខ្លាចអ្នកណាទាំង?...    អាន1665ដង អ្នកកាសែតរងគ្រោះ៣រូបចោទថា អ្នកកាសែត៣នាក់សរសេរបរិហាពួកគាត់គ្មានការពិត   អាន31657ដង បែកធ្លាយរឿងលោក គង់ គ្រឹង បង់លុយអោយអាជ្ញាធរនិងសមត្ថកិច្ច ជាថ្នូរក្នុងការបិតបាំងមុខជំនួញ?...    អាន1627ដង សម្តេចម៉ែយាងចូលរួមពិធីជួបជុំរបស់មហាជន នៅមុខព្រះបរមរាជវាំង   អាន1510ដង សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសម័យ​ប្រជុំលើក​ទី៧ព្រឹទ្ធសភា​នីតិកាលទី៣ ថ្ងៃសុក្រ?...    អាន2382ដង ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ា?...    អាន2328ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឧញ្ញ៉ា អ៊ឹង-ម៉េងជឺ ជាថៅកែស៊ីម៉ង់ពេជ្រ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅមុខហាងលក់ផ្លែឈើ (មានវីដេអូ) លោក ឧញ្ញា អ៊ឹង-ម៉េងជឺ ជា​ថៅ​កែ​ស៊ីម៉ង់ពេជ្រ ត្រូវបាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​មុខ​ហាង​ ឡោតិចសេងភិភព​ផ្លែឈើនៅ​ម៉ោង​ជាង​៧យប់ នៅ​ចំណុចបណ្តោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​២៥០ សង្កាត់​ទូលស្វាយ​ព្រៃ២ ខណ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
នៅក្បែរច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទអង្គរវត្ត ក្លាយជាកន្លែងចាក់សំរាម និងព្រៃអាចម៌ មាន​សេច​ក្តី​រាយ​ការណ៍​ពី​ក្រុម​អ្នក​ដឹក​​ភ្ញៀវ​ទេស​ចរណ៍មក​ថា​ នៅ​ក្បែរ​ប៉ុស្លិ៍​យាម​ចាំ​ចែក​សំ​បុត្រ​ខាង​កើត​នៃ​ផ្លូវ​ចូល​ប្រាសាទ​អង្គរ​វត្ត​ត្រូវ​បាន​គេ​​ក​កាយ​រណ្តៅ​ដី​ថម្ងាយ​ប្រហែល​១០ម៉ែត្រ​ពី​មាត...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស អញ្ជើញគោរពវិញ្ញាណក្ខ័ន្ត លោក ប៊ួយ គឹមលៀង នៅរសៀលថ្ងៃទី​២៤ មិថុនា ឆ្នាំ២០១៥​នេះ គណៈប្រតិភូបញ្ជាការដ្ឋានអង្គរក្ស ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ទោ គង់ ប៊ុនលី នាយរងសេនាធិការដ្ឋានអង្គរក្ស និង លោកជំទាវបណ្ឌិតឧកញ៉ា លី អ៊ុំអេង ព្រមទាំង ស្វាមី ​តំណាងដ៏ ខ...Read more
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
វីដេអូឯកសារស្តី​ពី​ រឿង​រាវ​របស់​លោក​ឈុត​វុទ្ធី វីរបុរស់អ្នក​ការពារ​ព្រៃ​ឈើ​លោក ឈុត-វុទ្ធី បាន​លាចាក​លោក​យើង​នេះ​ទៅ​ហើយ​ក្តី តែ​កិត្តិ​នាមដ៏ឧត្តុងឧត្តមល្បីសុះ​សាយ​គ្រប់​ទិស​ទី​ អំ​ពី​ស្នា​ដៃ​របស់​លោក​ នៅ​តែ​ដក់​ជាប់​ក្នុង​ក្រ​អៅ​ហេះ​ដូង​ជន​ជាតិ​ខ្ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11448នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77526នាក់
ខែនេះ    825317នាក់
ឆ្នាំនេះ   3569621នាក់
សរុប   57168517នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 16:02