ព្រះរាជអាជ្ញា​ និង​នគរបាល​ចាប់ផ្តើម​វែកមុខ​ក្រុម​ឃាតក ​ដែល​រៀប​គម្រោង​សម្លាប់​លោក ហង្ស សេរី​ឧ​ត្ត​ម​

ដោយៈ ​រតនគិរី ថ្ងៃទី 14 ខែ 09 ឆ្នាំ 2012 វេលាម៉ោង 03:36 នាទី ចំនួនអានៈ 1723

ដោយមានការយកចិត្តទុកដាក់ក្នុងការស្រាវជ្រាវ វែកមុខឃាតក ដែលបានរៀបគម្រោងគិតទុកជាមុន សម្លាប់លោក ហង្ស សេរីឧត្តម ជាភ្នាក់ងារឆ្លើយឆ្លងព័ត៌មាន កាសែត វរជនខ្មែរ ប្រចាំខេត្តរតនគិរី អាជ្ញាធរមានសមត្ថកិច្ច រួមទាំងមន្ត្រីតុលាការបានបង្ហាញឲ្យឃើញពីតម្រុយ និងពន្លឺក្នុងការបំបែកសំណុំរឿងឃាតកម្មបិទមុខមួយនេះ ។ ជាក់ស្តែងកាលពីព្រឹកម៉ោង ៩ ថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០១២នេះ ប៉ូលិសបានរកឃើញកន្លែងធ្វើឃាតលោក ហង្ស សេរីឧត្តម ហើយ បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេល៣ថ្ងៃរួចមក ដែលការរកឃើញកន្លែងធ្វើឃាតនេះ គឺដំបូងឡើយគេរកឃើញស្បែកជើងជនរងគ្រោះនៅក្នុងផ្ទះមួយដាច់ ស្រមាលពីគេបន្តិច កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ២០១២ បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅពិនិត្យ និងសាកសួរ ដើម្បីស្វែងរកជនដៃដល់។

ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ដរតនគិរី លោក ជា សុភក្ដ្រ បានដឹក នាំកម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋានជាច្រើននាក់ ចុះទៅឆែកឆេរផ្ទះរបស់មន្ដ្រីអាវុធហត្ថម្នាក់ ដោយសង្ស័យជាប់ពាក់ព័ន្ធនឹង អំពើឃាតកម្មទៅលើលោក ហង្ស សេរីឧត្តម ដែលត្រូវគេសម្លាប់ រួចញាត់ចូលក្នុងគូទរថយន្ដ។យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ផ្ទះរបស់មន្ដ្រីអាវុធហត្ថឈ្មោះ អាន ប៊ុនហេង ហៅអេង ស្ថិតក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលង់ ទល់មុខវិមានសពកម្ពុជា-វៀតណាម ខាងក្រោយតារាងបាល់ទាត់មួយ ហើយនៅក្បែរនោះមានហាងផឹកស៊ីមួយកន្លែងគេនិយមហៅថា ហាងដើមទឹកដោះ ឬហាងចំការដូង ប៉ុន្ដែខណៈដែលកម្លាំងនគរបាលនិងអាជ្ញាធរ មូលដ្ឋាន ចុះឆែកឆេរនោះ ឈ្មោះ អាន ប៊ុនហេង  ជាម្ចាស់ផ្ទះរូបនេះ រត់គេចខ្លួនបាត់ហើយ។

សមត្ថកិច្ចចម្រុះមានមន្ត្រីតុលាការប៉ូលិសបាន អានដីកាឆែកឆេរ ជូនដល់ម្ចាស់ផ្ទះដើម្បីចូលត្រួតពិនិត្យរកមើលវត្ថុតាងបទល្មើស ពាក់ព័ន្ធនឹងការធ្វើឃាតលោក ហង្ស សេរីឧត្តម  ។ ជាមួយគ្នានេះប្រភពព័ត៌មានមួយទៀតបានបង្ហើបឲ្យដឹងថា ប៉ូលិសបានឃាត់ខ្លួន ឈ្មោះអ៊ាន ប៊ុនហេង ហៅអេង ខណៈហៅឱ្យចូលខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ ។ លោកអ៊ាន ប៊ុនហេង បើទោះណាមិនទាន់សារភាពយ៉ាងណាក៏ដោយ ក៏សភាពបែបនេះធ្វើឱ្យគេសង្ស័យទៅលើរូបលោកខ្លាំងមែនទែន ព្រោះតែគាត់ជាម្ចាស់ផ្ទះហើយស្បែកជើងពណ៌ខ្មៅ របស់ជនរងគ្រោះនៅក្នុងផ្ទះរបស់គាត់។

អ្នកស្រី ចន្ធី អាយុ២៨ឆ្នាំ ដែលមានផ្ទៃពោះ៧ខែជាភរិយារបស់លោក ហង្ស សេរីឧត្តម បានឱ្យដឹងថា មុនពេលប្តីគាត់បាត់ខ្លួននៅយប់ថ្ងៃទី៩ កញ្ញា ២០១២ ប្តីគាត់បានប្រាប់ថា ទៅជួបគេដែលបានណាត់ជួបហៅតាមទូរស័ព្ទ ហើយមួយម៉ោងក្រោយមកគាត់ជាប្រពន្ធបានទូរស័ព្ទទៅសួរ តែមិនលើក ។ លុះទូរស័ព្ទជាលើកទីពីរចូលហើយ ចុចទទួលតែមិនឮនិយាយតបទេ បែរជាឮសំឡេងគំហកខ្លាំងៗ ហើយក៏ដាច់ធ្វើឱ្យមានការសង្ស័យ ប៉ុន្តែពុំបានប្តឹងសមត្ថកិច្ចភ្លាមៗទេ និងតាមរកសួរមិត្តភក្តិប្តីគាត់នៅថ្ងៃបន្ទាប់ តែពុំមានទទួលដំណឹងអ្វីទេ ។ រហូតបីថ្ងៃទើបប្តឹងប៉ូលិសហើយក៏ឈានដល់ប្រទះឃើញសព បន្ទាប់ពីមានអ្នកភូមិជនជាតិភាគតិចក្នុងភូមិធួយអម្ពិល បានផ្តល់ដំណឹងដល់ក្រុមអ្នកកាសែត និងសមត្ថកិច្ចថា បានឃើញរថយន្តកាមរីមួយគ្រឿងចតចោលនៅក្នុងចម្ការស្វាយ ចន្ទី ហើយក្រុមអ្នកតាមរកក៏បានទៅកាន់ទីនោះទើបស្គាល់ថា ជារថយន្តរបស់លោក ហង្ស សេរីឧត្តម មែន។

មន្ត្រីសមត្ថកិច្ចបានសន្និដ្ឋានថា ការទូរស័ព្ទហៅយកទៅសម្លាប់នេះគឺទាក់ទងនឹងមនុស្សស្គាល់ គ្នាទើបហ៊ានទៅទាំងយប់ដូចនេះការសម្លាប់គឺពិតជារឿងគំនុំ ហើយករណីនេះអាចឆាប់រកឃើញតាមរយៈលេខទូរស័ព្ទមិនខាន។ ពាក់ព័ន្ធករណីនេះផងដែរ ឯកឧត្តម ខៀវ កាញ៉ារិទ្ធ ជារដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្កោលទោសចំពោះអំពើឃាតកម្មដ៏សាហាវឃោរឃៅលើលោក ហង្ស សេរីឧត្តម និងបានអំពាវនាវឲ្យសមត្ថកិច្ចស្រាវជ្រាវវែកមុខក្រុមជនល្មើសដើម្បី នាំទៅផ្តន្ទាទោសតាមផ្លូវច្បាប់។ ការរកឃើញតម្រុយរបស់ក្រុមឃាតកដែលធ្វើឃាតលោក ហង្ស សេរីឧត្តម ទទួលបានការកោតសរសើរពីមតិជាតិនិងអន្តរជាតិ ហើយគ្រប់គ្នាបាននគាំទ្របេសកកម្មដ៏មានតម្លៃរបស់មន្ត្រីតុលាការ និងសមត្ថកិច្ច នគរបាល៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

បរិយាយថ្ងៃនេះ៖ អ្នករៀនព័ត៌មានវិទ្យា”IT“ គួរគោរពក្រមសីលធម៌   អាន2055ដង ពលរដ្ឋភ័យស្លនស្លោស្មានថាសង្គ្រាមលោកលើកទី៣កើតឡើងព្រោះស្នូរបាញ់កាំជ្រូចឡើងរញ្ជួយដី   អាន1648ដង កសិករចាប់ផ្ដើមការងារបង្កបង្កើនផលជាបណ្ដើរៗតែមានភូមិខ្លះកំពង់ខ្វះទឹក   អាន1617ដង លោក ជំទាវឧកញ៉ា លី អ៊ុំអេង និងស្វាមី យកថវិការ៥០០០ដុល្លារប្រគេនព្រះសង្ឃ   អាន1738ដង លោក ចាបសុផារិទ្ធិ មេប៉ូលីសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យកំពុងតែផ្គើនបទបញ្ជារាជរដ្ឋាភិបាល...    អាន2145ដង ប្រ​ជាព​​ល​រដ្ឋ ​រ​ស់​នៅ​ក្បែ​របុ​រី ប៉េ​ង ​ហួត ​បឹង​ស្នោ ​រង​ការលិ​ចល​ង់ ខួ​បប្រាំង ​ខួ?...    អាន1604ដង បាត់ខ្លួនជាង១ខែនៅសល់តែគ្រោងឆ្អឹងសង្ស័យថាជាអំពើប្លន់    អាន1649ដង គណបក្ស​សង្គ្រោះជាតិ​គ្រោងធ្វើ​មហាបាតុ​កម្ម​ថ្ងៃទី ២៣ ខែតុលា   អាន1765ដង សមត្ថកិច្ចចម្រុះចុះចាប់គ្រឿងចក្រជីកដីជិតដល់ក្បាល់ប្រែតរបស់ស្ត្រីល្បីឈ្មោះម្នាក់   អាន1832ដង ពលរដ្ឋ និងយុវជនរាប់រយនាក់ ឈរឃ្លាំមើលនៅមុខតុលាការខេត្តសៀមរាប   អាន1938ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
បរិយាយថ្ងៃនេះ៖ អ្នកស្នេហាជាតិមាតុភូមិ មិនប្រកាន់និន្នាការនយោបាយនោះទេ ប្រ​ទេស​ជាតិជា​ច្រើន​នៅ​លើ​ពិភពលោក​យើង​នេះ គឺរមែង​តែង​តែមាន​មេដឹក​នាំ​ និង​ប្រ​ជានុរាស្រ្តតិច​ ឬច្រើន​អាស្រ័យទៅ​លើ​ប្រ​ទេសនោះ​តូច​ឬធំ​តែប៉ុណ្ណោះ ប្រ​ទេស​ខ្លះ​គ្មានស្តេច​ តែមាន​ប្រ​ធានាធិបតី ឯប្រទេសខ្ល...Read more
គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជួយ​ចាត់វិធានការផង ក្នុង​វេទិកាសេរី​កាលពី​ថ្ងៃ​ទី​១៨​ខែវិច្ឆិកា ឆ្នាំ​២០១៤​កន្លងទៅ នៅក្នុង​ស្រុក​ថ្មពួក​លោក​គោ​សុំ​សារឿ​ត អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើង​ថា ​អាជ្ញាធរ​ចាំតែ​សម្រួល​តាម​ក្រោយ​ទេ​ចំពោះ​ដី​ស្តូប​ដែល​ដា...Read more
ពុកខ្ញុំជាប៉ូលីសចរាចរណ៍ ការងារជាប៉ូលីសចរាចរណ៍ ឈរហាលក្តីហាលភ្លៀង ហាលខ្យល់ ដើម្បីការពារសន្តិសុខជូនប្រជារាស្ត្រ វាជាទង្វើ​មួយដ៏ល្អដែល​មិន​អាច​កាត់​ថ្លៃបាន។ ប៉ុន្តែក្នុងនោះ​ក៏មាន​ប៉ូលីស​ចរាចរណ៍មួយចំនួនតូចមិន​គោរព​ក្រម​សីលធម៌របស់...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
ស៊ើបអង្កេត៖ ពលរដ្ឋមានការសង្ស័យថា មនុស្សស្លាប់ក្នុងក្លឹបកម្សាន្ត ហ៊ីបហប់ អាចច្រើនជាង៥នាក់ តាំង​ពី​យម់​ថ្ងៃ១៧ឈានចូល​ទី១៨ ខែវិច្ឆការ ឆ្នាំ២០១៤ ដែល​អគ្គីភ័យ​បាន​ឆាប​​ឆេះ​ក្លឹប​កម្សាន្ត​ ហ៊ីបហប់ រហូត​មក​ដល់​ព្រឹក​ថ្ងៃទី​១៩នេះ ក្រុម​ប្រ​ជា​ពល​រដ្ឋ​នៅ​ខេត្តសៀមរាប​ នៅ​តែ​មាន​ការ​មន្ទិល​សង្ស័យថា ម...Read more
តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម ប្រាប់លោក​​ហ៊ុន ម៉ា​នី​​ ​ឲ្យដូរ​​ខ្លោងទ្វារ​​អង្គ​រ​សង្ក្រាន​​ចេញ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​សៀម​រាម លោក​ អ៊ុំ សំអាន បានប្រាប់ ឲ្យលោក​ ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និងជាអ្នកតំណាងរាស្ត្រគណបក្ស ប្រជា ជនកម្ពុជា នឹងជា កូនប្រ...Read more
សូវិបុល ប៉េអឹមដឹកឈើក្រញូងខុសច្បាប់ដែលចាប់ខ្លូនកាលថ្ងៃទី៨ខែសីហាត្រូវបានតុលាការដោះលែងពីពន្ធនាគារ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​មន្រ្តី​រាជការ​ម្នាក់​បាន​អោយ​ដឹង​ថា ជន​ល្មើស​រក​ស៊ី​ដឹក​ឈើ​ក្រញូង​ខុស​ច្បាប់​ឈ្មោះ​ សូវិបុល ដែលជា​មន្រ្តីប៉េអឹម​នៅ​ខេត្ត​ឧត្តរមាន​ជ័យ​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជួ...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
តុលាការសម្រេចឃុំខ្លួនលោក សុខប៊ុន ដាក់ពន្ធនាគារបណ្តោះអាសន្នករណីប្រើអំពើហិង្សាលើកញ្ញាសាសា យោង​តាម​មន្ត្រី​តុលាការថ្លែងអោយ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០១៥ លោក លាង​សំ​ណាត់ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃុំខ្លួន​លោក សុខ ប៊ុន អតីត​ប្រធាន​ក្រុមហ៊ុន TEHO Devel...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      4714នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    70792នាក់
ខែនេះ    818583នាក់
ឆ្នាំនេះ   3562887នាក់
សរុប   57161783នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 05:00