អ្នក​យក​ព័ត៌មាន​ប៉ុស្តិ៍​លេខ៣​ថៃ​សូម​ទោសខ្មែរ​​

ដោយៈ សៀ វិចិត្រ ថៃ ថ្ងៃទី 18 ខែ 10 ឆ្នាំ 2012 វេលាម៉ោង 01:18 នាទី ចំនួនអានៈ 1556

ទន្ទឹម​នឹង​ការ​ខឹងសម្បា និង​ថ្កោលទោស​របស់​ប្រជាជន​ខ្មែរ ចំពោះ​ពិធី​ការិនី​ស្ត្រី​ដែល​គេ​សន្មត​ថា​ជា​ជន​ជាតិ​ថៃ​ក្រោយ​ពី​លេច​ចេញ​រូបភា​ស្ត្រី​នោះ​ជាន់​រូប​ព្រះ​ឆាយាល័ក្ខណ៍​សម្ដេច​តាខណៈ​នាង​កំពុង​ធ្វើ​អត្ថាធិប្បាយ ថ្មីៗ​នេះ​នៅ​កម្ពុជា​​នៅ​លើ​បណ្ដាញក៏​ឃើញ​មាន​​រូប​អ្នក​យក​ព័ត៌មាន​រូប​នេះ​ សម្ដែង​ការ​សូម​​ទោស​ចំពោះ​ការ​ធ្វេសប្រហែស​នេះ​។

នៅ​ក្នុង​រូប​បង្ហាញ​ថា​ពិធី​ការិនី​រូប​នោះ​បាន​សំពះ​សូម​ទោស​ជា​សាធារណៈ នៅ​ចំពោះ​មុខ​ព្រះ​​បរម​សព​​សម្ដេចតា​ ដែល​ទង្វើ​​កន្លង​មក​​នេះ​ ត្រូវ​បាន​មហាជន អ្នក​ប្រើប្រាស់​បណ្ដាញ facebook ​បាន​ឃើញ​រូប​នោះ​យល់​ថា​ជា​ទង្វើ​​មិន​​សមគួរ និង​ ​មិន​​អាច​ទទួល​យក​បាន។​​ ​តែ​​ អ្វី​ដែល​នាង​បាន​ធ្វើ​កន្លង​មក​​គឺ​ជា​កំហុស​​ដោយ​អចេតនា ពោល​គឺ​នាង​​មិន​បាន​ដឹង​ថា​រូប​ព្រះ​ឆាយាល័ក្ខណ៍ បាន​ធ្លាក់​ទៅ​ក្រោម​ខណៈ​ដែល​​នាង​កំពុង​ធ្វើ​សេចក្ដី​រាយការណ៍។

យោយ​តាមគេហទំព័រ Bangkokpost  ដែល​​បាន​ចុះ​ផ្សាយ​ ថ្ងៃ​ទី ១៧ តុលា វេលា​ម៉ោង ១៩ និង​៣៤​នាទី និយាយ​ពី​ការ​សូម​​ទោស​របស់​អ្នក​រាយការណ៍​ព័ត៌មាន​រូប​នោះ​ក៏​បាន​បញ្ជាក់​ដែរ​ថា នាង​ពិត​ជា​មាន​កា​សោកស្ដាយ​ចំពោះ​កំហុស​អចេតនា​នោះ និង​សូម​កុំ​ឲ្យ​ក្រុម​គ្រួសារ​រាជវង្ស និង ​ប្រជាជន​ខ្មែរ​ទាំង​អស់​យល់ច្រឡំ និង​ខឹង​សម្បា​ចំពោះ​រូបនាង។ ព្រោះ​ខណៈ​ ធ្វើ​ការ​អត្ថាធិប្បាយ​នោះ រូបនាង​តម្រូវ​ទុកដាក់​សម្ភារៈ ដែល​មាន​ជាប់​ខ្លួន​នៅ​មួយ​កន្លែង​សិន ហើយ ​ដោយឡែក​រូប​ព្រះឆាយាល័ក្ខណ៍​​សម្ដេច​តា​ដែល​បាន​ឃើញ​នៅ​ក្នុង​រូប​នៅ​ក្បែរ​ជើង​របស់​នាង គឺ​ហើរ​មក​ដោយ​ចៃដន្យ​​យ៉ាង​ពិតប្រាកដ។ ​អ្នក​យក​ព័ត៌មាន​​រូប​នេះ សូមទោស​ និង​សង្ឃឹម​ថា​កំហុស​ដែល​កើតឡើង​ដោយ​មអចេនតា​នេះ នឹង​មិន​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ទំនាក់ទំនង​រវាង​ខ្មែរ​និង​ថៃ​ឡើយ។

ទោះបី​រូបភាព​នោះ​​បាន​ធ្វើ​​ឲ្យ​​ប្រជាជន​ខ្មែរ យុវវ័យ​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម facebook ជាច្រើន​ស្ងប់​អារម្មណ៍ និង​លែង​បន្ត​ការ​ប្រើប្រាស់​ពាក្យពេចន៍​មិន​សមរម្យ​ តបត​នឹង​ទង្វើ​របស់​ស្ត្រី​ថៃ​រូប​នោះ ក៏​ដោយ ក៏​នៅ​មាន​យុវវ័យ​មួយ​ចំនួន​នៅ​តែ​មិន​អស់​ចិត្ត ដោយ​ទាមទារ​ចង់​ឲ្យ​ស្ត្រី​ថៃ​រូប​នោះ​មក​ធ្វើ​ការ​បក​ស្រាយ និង​សូម​​ទោស​ជា​ផ្លូវការ និង​សាធារណៈ​នៅ​ចំពោះ​មុខ​ប្រជាជន​ខ្មែរ៕ ប្រភព សប្បាយ

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

គេច​ពី​ប្រ​ពន្ធ​កូនពី​អូស្រ្តាលី មក​រៀប​ការ​ស្រីក្មេង​នៅ​ស្រុក​ខ្មែរ   អាន1680ដង សកម្មភាពដឹកជញ្ជូនឈើក្រញូងចេញពីខេត្តឧត្តរមានជ័យនៅតែបន្ត   អាន1776ដង គ្រោះថ្នាក់ចរាចរណ៍រវៀងម៉ូតូនិងក្របី   អាន1404ដង លោក មឿងសុន ផ្ញើសេចក្តីអំពាវនាវជូនសម្តេច​ ហ៊ុនសែន   អាន1718ដង ហេតុអ្វីលោក ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនចាត់ការលើប្រធានមន្ទីរពាណិជ្ជកម...    អាន2334ដង ក្រុមហ៊ុនធ្វើអាជីកម្មឈើនៅស្រុកជាំក្សាន្ដដឹកជញ្ជូនឈើអត់ច្បាប់រត់ការបង់លុយក្រោមតុបីខេ?...    អាន1618ដង ខ្សែភ្លើងធ្លាក់ដល់ដីជាក្តីបារម្មណ៏ដល់ពលរដ្ឋជាងបីខែហើយអាជ្ញាធរ និងមន្ត្រីជំនាញធ្វើ មើល...    អាន1738ដង ក្រុមអ្នកកាងបនល្បែងគំរាមកំហែង ប្រើហឹង្សា និងធ្វើអោខូចម៉ាស៊ីនថតរូបរបស់អ្នកកាសែត   អាន1593ដង អបអរសាទរ ការប្រកួតកីឡាវាយសី ដណ្ដើមពានរង្វាន់ ៧មករាលើកទី២១ នៅខេត្តសៀមរាបថ្ងៃទី២៨-២៩ ខែមក?...    អាន2452ដង តារិនម្ចាស់ការដ្ឋានបូមខ្សាច់បន្ទាយស្រី ថារថយន្តដឹកដីខ្សាច់ធ្លាក់ពេញថ្នល់មិនមែនជារបស់?...    អាន1820ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ឡុងសំអឿន នគរបាលសេដ្ឋកិច្ចក្រសួង ដាក់ប៉ុស្តិ៍ជជុះប្រមូលលុយពីឈ្មួញដឹកឈើនិងទំនិញ ផ្អើលប៉ែកឧត្តរ លោក​ប៉ូលីស​សក្តិ​៤ ឡុងសំអឿន ជា​ប្រធាន​ផ្នែក​ភស្ដុភារ ការិយាល័យ​រដ្ឋបាល​សរុប​នាយកដ្ឋាន​ន​គរ​បាល​​ប្រ​ឆាំង​​បទ​ល្មើ​ស​សេដ្ឋ​កិច្ច​​ក្រ​សួង​​មហាផ្ទៃ និង​​លោក យិនប្រសិទ្ធ ប្រ​ធាន​​ក្រុម​​ប្រ​តិបត្តិ​​ការណ...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
ផ្អើលពលរដ្ឋរាប់ពាន់នាក់ទៅមើលខ្មោចស្លាប់ហើយរស់ឡើងវិញ ក្រុម​ប្រ​ជា​ពល​រដ្ឋ​រាប់​ពាន់​នាក់​បាន​ផ្អើល​ឈូឆរ​ទាំង​ប្រុស​ទាំ​ង​ស្រី ភ្លូក​ទឹក​ភ្លូកដី នាំ​គ្នា​ទៅ​មើល​សាក​​សព​ស្រ្តី​ម្នាក់ឈ្មោះ ចាន់ធាន អាយុ២៣ឆ្នាំ ដែល​បាន​​ស្លាប់នៅ​មន្ទី​ពេទ្យ​ខេត្ត​កាល​ពី​ថ្ង...Read more
មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ៥រូបត្រូវបានតុលាការដោះលែងនៅថ្ងៃនេះ មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​រូប ត្រូវបាន​លោក លឹម មករ​ន្ទ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែ​មេសា ឆ្នាំ​២០១៥ ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
សំលេងម៉ាស៊ីនភ្លើងលាន់លឺកងរំពងនៅមុខប្រាសាទអង្គរវត្ត (មានវីដេអូ) តំ​បន់​រម្យ​ណី​យ​ដ្ឋាន​វប្ប​ធម៌​ធម្ម​ជាតិ​អង្គរ​វត្ត​ ដែល​ជាកន្លែង​​គោរព​បូរ​ជា​ និង​ជា​ទីកម្សាន្ត​របស់​ភ្ញៀវ​​ទេស​ចរណ៍ជាតិ​ និង​អន្ត​រជាតិ ត្រូវ​បាន​គេ​រំ​ខាង​ដោយ​សូរ​សំ​លេង​ម៉ាស៊ីន​ភ្លើង​លាន់​លឺ​កង​...Read more
បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត? នៅ​លើភិភព​លោកនេះ គ្មាន​នរណាម្នាក់​ចង់​អោយ​ប្រ​ទេស​ជាតិមាន​សង្គ្រាម​កើត​ឡើង​នោះទេ សង្គ្រាម​អាច​ធ្វើ​អោយ​ប្រ​ទេស​ជាតិ​ធ្លាក់​ដុន​ដាម​ខាង​ផ្នែក​សេដ្ឋ​កិច្ច សង្គ្រាម​អាច​ធ្វើ​អោយ​មនុស្ស​ស្លាប់​ បែក​បាក់​ព...Read more
ចំណងដៃថ្ងៃអាទិទ្យ៖ ចុច  អានបទកំណាព្យ ដ៏ពិរោះកម្រនិងបានលឺពីមុនមក (បើមិនអានច្បាស់ជាស្តាយក្រោយ) បទកំណាព្យដែលអ្នកកម្របានលឺ បានអាន បានស្តាប់ពីមុនមក តែឥឡូវបានមកដល់ហើយ បទកំណាព្យដ៏សែនពិរោះនេះ និងចូលខ្លួនមកបំពេអារម្មណ៍របស់លោកអ្នក អោយ​សើច​សប្បាយលាយឡំជាមួយទឹកភ្នែកក៏អាចថាបាន។ តោះចាំអីទៀតចុចលើ​រូបភាពខាងក្...Read more
មន្ត្រីពន្ធដាខេត្តរតនគីរីម្នាក់ ត្រូវនគរបាលឃាត់ខ្លួន ពីបទចាប់រំលោភអ្នកអនាម័យ យោង​សេចក្តីរាយការណ៍​ពី​ខេត្ត​រតនគីរី បានឲ្យដឹងថា លោក ប្រាក់ សា​វ័ន្ត មន្ត្រី​ពន្ធដា​ខេត្ត​រតន​គី​រី មាន​តួនាទី​ជា​ប្រធាន​ផ្នែក​បំណុល ត្រូវ​នគរបាល​ក្រុង​បាន​លុង​ចាប់ខ្លួន ពី​បទ​ចាប់រំលោភ​​​ស្ត្រី ជា​​អ...Read more
បទវិភាគ៖ អ្នកមានលុយមកធ្វើនយោបាយ និងអ្នកមកធ្វើនយោបាយដើម្បីលុយ នៅ​ក្នុង​ប្រ​ទេស​នីមួយៗ​ មាន​មនុស្ស​រស់​នៅ​ចំរុះ​ជាតិសាសន មាន​អ្នក​ក្រ​មាន​អ្នក​មាន​ អ្នក​តូច​អ្នក​ធំ​ អ្នក​ខ្ពស់​អ្នក​ទាប មាន​អ្នក​ចេះ​មាន​អ្នក​ល្ងង់ មាន​អ្នក​ស្នេហាជាតិ​មាន​អ្នក​បំផ្លាញជាតិ មាន​អ្នក...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      10066នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    76144នាក់
ខែនេះ    823935នាក់
ឆ្នាំនេះ   3568239នាក់
សរុប   57167135នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 13:26