ប៊ុនសុខាយកឈ្មោះក្រុមហ៊ុននៅព្រះវិហារមកលួចដឹកឈើក្រញូងនៅឧត្តរមានជ័យ

ដោយៈ ផ្លុង-រ៉េត ខេត្តឧត្តរ​មាន​ជ័យ ថ្ងៃទី 12 ខែ 11 ឆ្នាំ 2012 វេលាម៉ោង 05:24 នាទី ចំនួនអានៈ 1680

មាន​មនុស្ស​មួយ​ក្រុម​ដែល​ជិះ​រថ​យន្ត​ទំ​នើប​ជា​ច្រើន​គ្រឿង​អួត​ខ្លួន​ថា ជាមនុស្ស​របស់​ក្រុម​ហ៊ុន​ដី​សម្ប​ទាន​សេដ្ឋ​​កិច្ច​​ឈ្មោះ​​​ប៊ុន​​សុខា​ ទៅ​​ប្រ​​មូល​​ទិញ​​ឈើ​​គ្រ​​ញូង​ធំ​​ជាង​​គេ​ដឹក​ដោយ​រថ​យន្ត​យី​ឌុបដែល​​បោះ​​ទី​​តាំង​​ប្រ​​មូល​​ទិញ​​និង​​ស្តុក​​ឈើ​​គ្រ​ញូង​ ស្ថិត​នៅ​ច្រក​​ចំ​​បក់​​កោង តាម​​ខ្សែ​​បន្ទាត់​​ព្រំ​​ដែន​​កម្ពុជា-ថៃ​​ ក្នុង​​ឃុំ​​អូ​​ស្វាយ​​  ស្រុក​​ត្រ​​ពាំង​​ប្រា​​សាទ​​ ​​ខេត្ត​​ឧត្តរ​មាន​​ជ័យ​  ។​

ប្រ​តាម​ប្រ​ភព​ព័ត៌​មាន​ច្បាស់​ការ​បាន​ប្រាប់​ថា លោក​លុច​ដែល​ជា​មេ​ការ​ប្រ​មូល​ទិញ​ឈើ​ក្រ​ញូង​អោយ​ក្រុម​ហ៊ុន​ខាង​លើ​នេះ​ធ្លាប់​​បាន​ដើរ​អះ​អាងថា ការ​ទិញ​ឈើ​ក្រ​ញូង​នេះ​គឺ​គេ​មាន​ច្បាប់​ត្រឹម​ត្រូវ​ ដែល​មាន​អាជ្ញា​ប័ណពី​រដ្ឋាភិបាល​​កម្ពុជា ហើយ​ក្រុម​ហ៊ុន​របស់​គេ​ឈ្មោះ​ប៊ុន​សុខា។

ប្រ​ជា​ពល​រដ្ឋ​ខ្លះ​លួច​ខ្សឹប​ទាំង​ភ័យ​ខ្លាច​ថា ការ​មូល​ទិញ​ឈើ​គ្រ​ញូង​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​កម្ពុជា-ថៃ​ យ៉ាង​អនាធិប​តេយ្យនេះ​ បើ​ទោះ​​បី​ជា​មាន​ប្រ​ជា​ពល​រដ្ឋ​ជា​ច្រើន​នាក់​ត្រូវ​​បាន​ស្លាប់ ​ដោយ​សារ​​ទា​ហាន​ថៃ​បាញ់​សម្លាប់​នៅ​ពេល​រុក​ទៅ​កាត់​ឈើ​គ្រ​ញូង​យ៉ាង​ណា​ក៏​ដោយ​ ក៏​អា​ជីវ​កម្ម​ប្រ​មូល​ទិញ​ឈើ​គ្រញូ​ងមុខ​ធំ​ៗ​​របស់ ​ប៊ុន​សុ​ខា នៅ​តែ​ដំ​ណើរ​ការ​យ៉ាង​រលូន​ដដែល​។ ពល​រដ្ឋ​បន្ត​ថា នេះ​ជា​រឿង​មួយ​ដែល​រាជ​រដ្ឋាភិ​បាល​​មិន​គួរ​ណា​មើល​រំ​លង​​អំ​ពី​​បទ​ល្មើស​​ឈើ​គ្រ​ញូង​របស់​ ប៊ុន​សុខា ទេ​​ពី​ព្រោះ​ក្នុង​មួយ​ឆ្នាំ​ៗ​មាន​ប្រ​ជា​ពល​រដ្ឋ​នៅ​ក្នុង​ស្រុក​ និង​ប្រ​ជា​ពល​រដ្ឋ​ចំ​ណាក​ស្រុក​បាន​ស្លាប់​រាប់​រយ​នាក់​ ហើយ​ការ​ស្លាប់​ ស្ទើរ​រៀង​រាល់​ថ្ងៃ​ ដោយ​សារ​ឆ្លង​ដែន​ឥត​ច្បាប់​ទៅ​លួច​កាប់​ និង​លំ​លាក់​ឈើ​គ្រ​ញូង​នៅ​​ដី​​ថៃមក​អោយ​ក្រុម​ហ៊ុន​នេះ។ ពលរដ្ឋ​បន្ត​ថា ក្រុម​ហ៊ុន​ប៊ុន​សុខា​នេះ​ទៅ​ទិញ​ឈើ​ក្រញូង​នៅ​អា​ស័យ​ដ្ឋាន​ខាង​លើ ជិត​មួយ​ឆ្នាំ​ហើយ ដែល​មាន​ការ​សហ​ការ​ជា​មួយ​ប៉ូលីស​ព្រំ​ដែន សមត្ថ​កិច្ច​ជំ​នាញ​ និង​នាយ​ទាហ៊ាន​ធំៗ ដូច​ជា​មេ​សឹក​រង​ស្រុក​ត្រ​ពាំង​ប្រា​សាទ ប្រ​ធាន​ក្រុម​ចំ​រុះ​បង្ក្រាប​បទ​ល្មើស និង​ជា​ពិសេស​មាន​ការ​បើ​ភ្លើង​ខៀវ​ពី​លោក ជា​ម៉ន​ មេភូមិ​ភាគ​បួន​ និង​លោក​ ប៉ិចសុខិន អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ ទៀត​ផង ទើ​ប​ការ​រក​ស៊ី​នេះដំ​ណើរ​ការ​បាន​ដោយរលួន។

ប្រ​ភព​ពី​ពល​ទា​ហ៊ាន​តូច​តាច​មួយ​ចំ​នួន​បាន​លួ​ច​ប្រាប់​ថា ពេល​ក្រុម​ហ៊ុន​ខាង​លើនេះ​ ចូល​ទំ​លាក់​ឈើ​ក្រ​ញូង​ដាក់​រថ​យន្ត​យី​ឌុប​ម្តង​ៗ គឺ​គេ​ជួល​ប៉ូលីស​ ទាហ៊ាន អោយ​កាន់​កាំ​ភ្លើង​គ្រប់​ដៃ​ជា​ច្រើន​នាក់​ដើម្បី​ការ​ពារ​មិន​អោយ​អ្នក​ណា​ចូល​ទៅ​ជិត​បាន​ទេ។ ប្រ​ភព​បន្ត​ថា ពួក​ក្រុម​មេ​ការ​៤-៥​នាក់​ប្រើ​សុទ្ធ​តែ​កាំ​ភ្លើង​ខ្លី បាញ់​លេង​លាន់​លឺ​ពេញ​ព្រៃ​យ៉ាង​អាណា​ធិប្ប​តេយ្យ​ដោយ​គ្មាន​អ្នក​ណា​គេ​អើអីសោះ​។

នៅ​រសៀល​ថ្ងៃ​ទី​១១​ខែ​វិច្ឆិការឆ្នាំ​២០១២ យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក វណ្ណ​កុសល់ អភិបាល​ស្រុក​ត្រ​ពាំង​ប្រា​សាទ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​ក្រៅ​សេ​វា តែលោក​ អែមសារិន ប្រ​ធាន​ក្រុម​ប្រឹក្សាស្រុក បាន​បដិសេធ​ថា លោក​មិន​ដែល​លឺ​ថាមាន​ឈ្មោះ​ក្រុម​ហ៊ុន​ដី​សប្ប​ទាន​ ប៊ុន​សុខា​ នៅ​ស្រុក​ត្រ​ពាំង​ប្រ​សាទ​ទេ។

លោក​ដាវីតនាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​ត្រ​ពាំង​ប្រា​សាទ បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ថ្ងៃ​ដដែល​ថា លោក​ធ្លាប់​លឺ​ថា​មាន​ឈ្មោះ​ក្រុម​ហ៊ុន​ប៊ុន​សុខា​ តែ​ក្រុម​ហ៊ុន​នេះ​មិន​មាន​នៅ​ឃុំ​អូស្វាយ ​ស្រុកត្រ​ពាំង​ប្រា​​សាទ​​ទេ។

យើង​ពុំ​ទាន់អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក ជា​ម៉ន មេភូមិ​ភាគ​៤ និង​ លោក​ ប៉ិចសុខិន អភិបាល​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​មិន​អាច​ទំ​នាក់​ទំ​នង​បាន​នៅ​ព្រឹក​ថ្ងៃ​ទី១២​នេះ។

ពលរ​ដ្ឋ​ខេត្ត​ឧត្តរ​មាន​ជ័យ​ភាគ​ច្រើន​សំ​នូម​ពរ​ទៅ​ សម្តេច​ហ៊ុន​សែនថា មេត្តា​ត្រួត​ពិនិត្យ​ក្រុម​ហ៊ុន​ ប៊ុន​សុខា​ផង ព្រោះ​គេ​កំ​ពុង​ប្រើ​ប្រ​ជា​ពលរដ្ឋ​ក្រី​ក្រ​អោយ​ទៅ​ស្លាប់​នៅ​ដី​ថៃស្ទើរ​ជា​រៀង​រាល់​ថ្ងៃ​ ដោយ​សា​តែ​ការ​កាប់​ និង​ទំ​លាក់​ឈើ​ក្រញូង​ពី​លើ​ខ្នង​ភ្នំ​ស្រុក​ត្រពាំង​ប្រា​សាទ​នេះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក ​គុណញឹម​ជាអគ្គនាយក​គយកំពុង​តែល្បីឈ្មោះ​ខាងប្រព្រឹត្តអំ​ពើពុករលួយ​លោក​នាយករដ្ឋមន្?...    អាន2530ដង វេទិកាថ្នាក់ជាតិ ស្តីពីការត្រួតពិនិត្យ និងគាំទ្រអនុវត្តកម្មវិធីនយោបាយនិងយទ្ធសាស្រ្តចត...    អាន1519ដង បារ៉ាក់អូបាម៉ា ប្រាប់​​កម្ពុជា​​ឲ្យ​​ធ្វើកំណែទម្រង់​   អាន1537ដង ភរិយាលោកមិនចន្ថាអធិការស្រុកប្រាសាទបាគង និងបក្ខពួក៤នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន?...    អាន1802ដង បែកធ្លាយរឿងអាស្រូវរបស់អធិការនគរបាលស្រុកវ៉ារិន ត្រូវបានកូនចៅផ្តិតមេដៃទំលាក់ពីតំណែង   អាន2304ដង ដំណឹងផ្លាស់ប្តូរតំណែងលោក​ទូច​ណា​រ៉ុថស្នងការរាជធានីភ្នំពេញ   អាន1803ដង សមត្ថកិច្ចចាប់រថយន្តយីឌុបដឹកឈើធ្នង់២គ្រឿងរបស់អតីតអភិបាលរងខេត្តកំពង់ចាម   អាន2361ដង ផ្ទះសំណាក់អង្គរតូចត្រូវភ្លើងឆេះភ្ញៀវរត់បាតជើងសព្រាត   អាន3004ដង លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលលមេត្តាចាក់ការលោក ស៊ិន សុភីផង   អាន1873ដង លោក ហ៊ុន សែន ព្រមាន​ប្ដឹង​បក​ទៅ​សកម្មជន​បក្ស​សមរង្ស៊ី   អាន1549ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃសម័យ​ប្រជុំលើក​ទី៦ព្រឹទ្ធសភានីតិកាលទី៣ថ្ងៃទី២៣មីនាឆ្នាំ២០១៥ សូមចុចលើរូបភាពខាងក្រោម​ដើម្បីអាច​ព័ត៌មាន​លំអិត។...Read more
នារីយុវសិស្សម្នាក់ចុះងូតទឹកបឹងយក្សឡោមមិនពាក់អាវពោងត្រូវបានលង់ទឹកស្លាប់ នារី​វ័យ​ក្មេង​ម្នាក់​ចុះលេង​ទឹក នៅ​បឹង​យក្ស​ឡោម មិន​បាន​ប្រុង​ប្រ​យ័ត្ន​ពាក់​អាវ​ពោង​ការ​ពារ​លង់​ទឹក​ស្លាប់​​ខណៈ​មក​កំ​សាន្ត​នៅ​ខេត្ត​រត​នគីរីដែល​ធ្វើ​អោយ​មហាជន​ភ្ញាក់ផ្អើល​ចោម​រោម​មើល​ឈូឆរ...Read more
រថយន្តសានយ៉ុងដឹកស៊ុមទ្វារបង្កប់ឈើប្រណិតមួយគ្រឿងត្រូវបានសមត្ថកិច្ចបង្ក្រាបកាលពីយប់មេញ រថយន្ត​សាន់យ៉ុងពណ៍​សគ្មាន​ស្លាកលេខ​ដឹក​ឈើ​សិប្បកម្ម​ពី​លើ​ បង្កប់​ឈើ​ប្រ​ណិត​ខាង​ក្រោម​មួយគ្រឿង​ត្រូវ​បាន​រដ្ឋ​បាល​ព្រៃឈើ​បង្ក្រាប​នៅ​ចំណុច​ផ្លូវ​ហៃវ៉េ​ក្នុង​ស្រុក​ប្រាសាទ​បាគងនៅ​វេលាម៉ោង​៩និង​៥០​នាទី...Read more
លោក សខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរតំណែង និងបង្កើតគណៈកម្មការស្រាវជ្រាវស៊ើបអង្កេតករណីបណ្ដឹងនានាពាក់ព័ន្ធជាមួយលោក ផែងវណ្ណៈ យោង​តាម​ប្រភព​ព័ត៌មាន​ពី​បណ្តាញ​សង្គម (Facebook) ​ដែល​អាច​ជឿង​ទុកចិត្ត​នៅ​ព្រឹក​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៥នេះ​បាន​អោយ​ដឹងថា លោក សខេង ​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងម​ហាផ្ទៃ​​បាន​សម្រេច​​​ប...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
ទឹកស៊ុបមកពីយួនកំពុងពេញនិយមនៅខេត្តសៀមរាបមន្រ្តីជំនាញមើលមិនឃើញ (មានវីដេអូ) បើ​យើង​សង្កេត​តាម​ដាន​មើល​អោយ​បាន​ដិត​ដល់​អំ​ពីជីវភាព​ និង​ជីវិត​របស់​ប្រ​ជា​ជន​ខ្មែរ​តាំង​ពី​យូរ​លុង​ណាស់​មក​ហើយ​ រហូត​មក​ទល់​កំលុង​ប្រហែល​ជាង​១០​ឆ្នាំមុននោះ គេ​ឃើញ​ថា ប្រ​ជាជន​ខ្មែរ​មាន​សុខ​ភាព​ល្អ​...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
និស្សិតប្រកាសធ្វើបដិវត្តន៍ពណ៌ក្នុងហ្វេកប៊ុកដែលត្រូវសមត្ថកិច្ចចាប់ខ្លួនបដិសេធមិនផ្តល់ចម្លើយ យោង​តាម​ប្រ​ភព​ព័ត៌​មាន​បាន​អោយ​ដឹងថា យុវជន​​​ក្លាហាន​ជា​និស្សិត​សកល វិទ្យា​ល័យ​ខេមរៈ ម្នាក់​កំពុង​ជាប់ពន្ធនាគារ​ព្រៃ​ស រឿង​ប្រកាស​ធ្វើ​បដិវត្តន៍​ពណ៌​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ក​ប៊ុ​ក បដិសេធ​...Read more
ប៉ូលិសស័ក្ក២ សឹនសៅ ត្រូវបានពលរដ្ឋចោទថា ឆបោកលុយ ១៧០០ដុល្លា រួចរតគេចខ្លួនបាត់ស្រម៉ោល ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលជាជនរងគ្រោះ​ម្នាក់ក្នុងចំណោមប្រជាពលរដ្ឋ​ដែលជាជនរងគ្រោះជាច្រើននាក់ទៀតរស់នៅក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទៀប ស្រុកចំការលើ ខេត្តកំពង់ចាម បាននិយាយរៀបរាប់ទាំងមិនអស់ចិត្តថា​អស់រយៈ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      5576នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    71654នាក់
ខែនេះ    819445នាក់
ឆ្នាំនេះ   3563749នាក់
សរុប   57162645នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 06:17