ធនាគារ​ពិភពលោក​សន្យា​បន្ត​ជួយ​អ្នក​បឹង​កក់

ដោយៈ សសឃក ភ្នំពេញ ថ្ងៃទី 21 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 01:27 នាទី ចំនួនអានៈ 1570

តំណាង​ធនាគារ​ពិភពលោក​ប្រចាំ​កម្ពុជា (World Bank) សន្យា​ជាមួយ​អ្នក​ភូមិ​បឹងកក់ ថា​នឹង​បន្ត​យក​ចិត្ត​ទុក​ដាក់​ជួយ​អ្នក​ភូមិ​បឹងកក់ និង​មិន​បោះបង់​ពួក​គាត់​ចោល​នោះ​ទេ ដរាប​ណា​ពួកគាត់​នៅ​មិន​ទាន់​បាន​ដំណោះស្រាយ​សមរម្យ​ពី​អាជ្ញាធរ។

ការ​សន្យា​នេះ​ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​អ្នក​ភូមិ​បឹងកក់ បាន​នាំ​គ្នា​យក​ញត្តិ​ដែល​មាន​ស្នាម​មេដៃ​អ្នក​ភូមិ​រង​គ្រោះ​ចំនួន ៤៨​នាក់ ទៅ​ដាក់​នៅ​ការិយាល័យ​ធនាគារ​ពិភពលោក កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១២។ ក្រោយ​អ្នក​ភូមិ​ដាក់​ញត្តិ​ទៅ​ធនាគារ​ពិភពលោក តំណាង​ធនាគារ​បាន​អនុញ្ញាត​ភ្លាមៗ​ឲ្យ​តំណាង​អ្នក​ភូមិ ៩​រូប ចូល​ជួប​សំដែង​ពី​សារទុក្ខ​កង្វល់ និង​ការ​ទាមទារ​របស់​ពួក​គាត់។

អ្នកស្រី ហេង មុំ តំណាង​អ្នក​ភូមិ​បឹងកក់ ដែល​បាន​ចូល​រួម​ជួប​ជាមួយ​តំណាង​អ្នក​ភូមិ​បឹងកក់ ថ្លែង​ថា អ្នក​ភូមិ​ស្នើ​សុំ​ឲ្យ​ខាង​ធនាគារ​ពិភពលោក​ពិចារណា និង​ធ្វើ​ការ​តាម​ដាន​រាល់​ជំនួយ និង​ប្រាក់​កម្ចី​របស់​ធនាគារ និង​ដាក់​សំពាធ​ទៅ​លើ​រដ្ឋាភិបាល​ឲ្យ​ជួយ​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​រាំរ៉ៃ ជូន​អ្នក​ភូមិ​ឲ្យ​បាន​ឆាប់។

អ្នកស្រី ហេង មុំ៖ «ខាង​ធនាគារ​ពិភពលោក​បាន​ទទួល​ទូរលេខ​ថា ពួក​ខ្ញុំ​បាន​ទទួល​ដំណោះស្រាយ​គ្រប់គ្រាន់​រួច​រាល់​អស់​ហើយ គាត់​នឹង​ទម្លាក់​ប្រាក់​កម្ចី​ដល់​រដ្ឋាភិបាល តែ​ខ្ញុំ​មិន​ជំទាស់​នឹង​ប្រាក់​កម្ចី​របស់​រដ្ឋាភិបាល​ទៅ​ធនាគារ​ពិភពលោក​នោះ​ទេ ក៏​ប៉ុន្តែ​ខ្ញុំ​គ្រាន់​តែ​ចង់​ថា សុំ​ឲ្យ​ខាង​ធនាគារ​ពិភពលោក​ទម្លាក់​ប្រាក់​កម្ចី​មក​ទាំង​ឡាយ សុំ​ឲ្យ​គាត់​ពិចារណា និង​ធ្វើ​ការ​តាម​ដាន​រាល់​ជំនួយ​របស់​គាត់ តើ​បាន​ដល់​ដៃ​ប្រជាពលរដ្ឋ ឬ​អត់?ខ្ញុំ​អត់​ថា ឲ្យ​គាត់​ផ្ដាច់​ទេ តែ​ថា ឲ្យ​គាត់​សុំ​ឲ្យ​គាត់​ជួយ​ប្រជាពលរដ្ឋ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​យ៉ាងម៉េច​ជួយ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ប្រជាពលរដ្ឋ​ខ្ញុំ»

សំណើ​របស់​អ្នក​ភូមិ​បឹងកក់ សុំ​ឲ្យ​ធនាគារ​ពិភពលោក​ជំរុញ​ឲ្យ​រដ្ឋាភិបាល ទី​១ ត្រូវ​ផ្ដល់​ប្លង់​កម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ចំនួន ៥៧​គ្រួសារ​ដែល​នៅ​សេសសល់ ទី​២ សុំ​ឲ្យ​មាន​ការ​បោះ​ព្រំប្រទល់​ដី​ទំហំ​ជាង ១២​ហិកតារ​ជូន​អ្នក​ភូមិ ទី​៣ សុំ​ឲ្យ​ដោះលែង​អ្នកស្រី យ៉ោម បុប្ឆា ជា​តំណាង​អ្នក​ភូមិ​បឹងកក់ និង​អ្នកស្រី ទឹម សាក់មុន្នី ជា​សកម្មជន​ដីធ្លី​នៅ​បុរី​កីឡា ដែល​ពួក​គាត់​អះអាង​ថា អ្នក​ទាំង​ពីរ​គ្មាន​កំហុស ហើយ​ត្រូវ​តុលាការ​ចាប់​ឃុំ​ខ្លួន និង​ទី​៤ សុំ​ឲ្យ​តុលាការ​ទម្លាក់​ចោល​នូវ​បទ​ចោទ​ប្រកាន់​តំណាង​អ្នក​ភូមិ​បឹង​កក់​ចំនួន ១៣​នាក់​ផ្សេង​ទៀត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ធំក្លិនស្អុយរលួយចេញពីមេបញ្ជាការប៉េអឹមស្រុកបសេដ្ឋ   អាន1703ដង រាជរដ្ឋាភិបាលចេញសារាចរណែនាំស្តីពីការចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ   អាន1764ដង ពលរដ្ឋថា៖ ភ្នំគូលេនអាចស្រុតរលំដោយសារការដ្ឋានបូមខ្សាច់នៅក្បែរជើងភ្នំ   អាន1907ដង បក្ស​សង្គ្រោះ​ជាតិ​ប្រកាស​ធ្វើ​មហា​បាតុកម្ម​​​ប្រឆាំង​លទ្ធផល ​ឆ្នោត​នៅ​ថ្ងៃ​​​ទី​៧ កញ...    អាន1558ដង អ្នកបឹងកក់​​បន្តដាក់​បណ្ដា​សារ​តុលាការ   អាន1859ដង លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុល...    អាន2243ដង គេវាយ​ស្តូបអដ្ឋិធាតុអ្នកស្នេហាជាតិក្នុងស្រុកថ្មពួក​យកដីលក់ ​ពលរដ្ឋសុំអោយរដ្ឋាភិបាល​ជ?...    អាន2213ដង លោក ណុប សារ៉ាក់ ឡើងជាអធិការនគរបាលក្រុងសៀមរាប   អាន1897ដង បរិយាយថ្ងៃនេះ៖ ឈ្មួញដឹកឈើក្រញូងផ្គើនបទបញ្ជារបស់ សម្តេចហ៊ុនសែន   អាន1520ដង លោកសង្ឃយួន១អង្គដើរបិណ្ឌបាទផ្តេសផ្ទាស ត្រូវបានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យា   អាន2268ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក អ៊ុំសំអាន រកឃើញផែនទីខ្នាត ១/១០០.០០០ នៅអង្គការសហប្រជាជាតិ (UN) កាលពីម្សិលមិញ នៅ​ព្រឹក​ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៥នេះ លោក​ អ៊ុំសំអាន​តំ​ណាង​រាស្រ្ត​មណ្ឌល​សៀមរាប មក​ពី​គណបក្ស​​សង្គ្រោះ​ជាតិ​បាន​បង្ហោះ​រូបភាព​ផែន​ទី​ដែលោក​បាន​រក​ឃើញ​នៅ​អង្គការសហប្រជាជាតិ (UN) ដែ​ល​មាន​ការ​សរសេរ​រៀប​...Read more
លោកវីរៈសេនីយទោ រស់ជុគ ល្បីឈ្មោះខាងរកស៊ីដឹកឈើយ៉ាងសកម្ម មាន​សេច​ក្តី​រាយ​ការណ៍​មក​ថាលោក រស់ជុគ មាន​ឋានៈជា​វីរៈសេនីយទោ នាយ​រង​កា​រិ​យា​ល័យ​ទី​២ ​នៃ​​កង​ពល​តូច​ស្មើ​ជើង​លេខ​៤២ បាន​កំ​ពុង​តែ​ដឹក​ជញ្ជូនឈើ​តាម​រថ​យន្ត​យី​ឌុបលើស​ចំនួន​កំណត់ និង​មិន​មែន​ជា​ឈ...Read more
សេចក្ដីជូនដំណឹង ស្ដីពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា មានកិត្តិយសសូមជំរាបជូនសាធារណជនជ្រាបថា នាថ្ងៃព្រហស្បតិ៍ ទី១៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ០៨:០០ព្រឹក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបន្តកិច្ចប្រជុំ កោមអធិបតីភាពដ៏ខ្ពង់...Read more
លោក ចាន់សុផល ចៅហ្វាយខេត្តបាត់ដំបងឆ្លើយថា ក្តាប់មិនជុំចំពោះអាជីវកម្មថ្មកែវលើភ្នំ១៥០ ការធ្វើ​អាជីវកម្ម​ថ្មកែវ នៅ​ចំណុច​ជួរ​ភ្នំ​១៥០ ស្ថិតនៅ​ក្បែ​វត្ត​គិរី​សិលា​កែវ ក្នុងភូមិ​អន្លង់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ខេត្តបាត់ដំបង ដែល​ក្តោប​ក្តាប់​ដោយ​លោក​ឧកញ៉ា​ដ៏​វ័យក្មេង​ម្នាក់ ប្រចាំខេត...Read more
មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មានសំលេង) នៅ​រសៀល​ម៉ោង​១២និង​២៧​នាទី ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ២០១៣នេះ មាន​បុរស់​ម្នាក់​ខល​ទូរស័ព្ទ​ជេរ​ប្រមាត និង​គំរាម​កំ​ហែង​ដល់​លោក ផ្លុង-រ៉េត ចាងហ្វាង​សារ​ព័ត៌មាន​កម្ពុជា​សុវណ្ណភូមិ ​នេះ​បើ​តាម​ការ​អោយ​ដឹង​ព...Read more
លោក មាសសំអឿន មេគយច្រកអូរអន្លក់បើកភ្លើងខៀវឲ្យឈ្មួញដឺកទំនិញគេចពន្ធខុសច្បាប់គ្រប់ប្រភេទឆ្លងកាត់ព្រំដែនតាមអំពើចិត្ត យោង​តាម​សេចក្តីរាយការណ៍​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ការនាំ​ចូល​ ទំនិញគេចពន្ធ និង​ទំនិញ​​ខុសច្បាប់​តាម​ច្រករបៀង​អូរ​អន្លក់ ភាគច្រើន​មាន​ហ្គាស​ធុង​ធំៗ ផល​កសិកម្ម ជីគីមី និង​ប្រេងសាំង​ជាដើម ហើយ​ពេលខ្ល...Read more
អ្នកកាសែត២រូបក្នុងចំណោម៤រូប ត្រូវគេដេញកាប់សម្លាប់ និងបោកកម្ទេចកាមេរ៉ាថតរូបចោល ភ្នាក់ងារ​ទូរទស្សន៍​២​ស្ថាប័ន​គឺ​លោក ផូ ប៊ុនថន ភ្នាក់ងារ​ហង្ស​មាស និង​លោក កែ វុទ្ធី ភ្នាក់ងារ ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ ត្រូវបាន​ជន​ស៊ីវិល​ម្នាក់​ចេញពី​ប៉ុស្តិនគរបាល​ការពារ​ព្រំដែន​ចំបក់​នៃ​វ​រះ​៨១៥​ដេញ...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្បាវ យុត្តិសាស្ត្រ ទី១. "ដាក់ថ្នាំបន្ទន់ឆ្អឹង រួចលេបទាំងមូល និងពង្វក់ឲ្យខ្មែរមានគំនិតអាត្មានិយម សក់​អា​ណា​ក្បាល​អា​ហ្នឹង" អា​ជ្រឹម​កំ​ពុង​ធ្វើការ​ងារ​នេះ​រាល់​ថ្ងៃ។ យុត្តិសាស្ត្រ ទី២. "ដា...Read more
សេចក្តីជូនដំណឹង យើង​ខ្ញុំ​ចាង​ហ្វាង​សារព័ត៌មាន កម្ពុជា​សុវណ្ណភូមិ មាន​កិត្តិយស​សូម​​ជំ​រាបជូន​ដំ​ណឹង​ដល់​សា​ធា​រ​ណជន អាជ្ញាធរដែនដី និង​មន្ត្រី​រាជ​ការ​គ្រប់​ជាន់​ថ្នាក់​អោយ​បាន​ជ្រាប​ថា អង្គភាព​សារព័ត៌មាន ​កម្ពុជា​សុ...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      12190នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    78268នាក់
ខែនេះ    826059នាក់
ឆ្នាំនេះ   3570363នាក់
សរុប   57169259នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 17:09