ចំនួន​ប្រជា​ជន​កម្ពុជា​តិច​ជាង ស៊ីម​កាតទូរស័ព្ទ

ដោយៈ មករា កម្ពុជា ថ្ងៃទី 21 ខែ 12 ឆ្នាំ 2012 វេលាម៉ោង 04:36 នាទី ចំនួនអានៈ 1711

​ចំនួន​អ្នក​ប្រើ​ប្រាស់​ស៊ីមកាត​នៅ​កម្ពុជា​បាន​កើន​ឡើង​លើស​ចំនួន​ប្រជាជន​ដែល​មាន​រហូត​ដល់​ទៅ​២០​លាន​ស៊ីម​កាត​ខណៈ​ដែល​ពល​រដ្ឋ​កម្ពុជា​សរុប​មាន​ប្រមាណ​១៤,៧​លាន​នាក់​។​នេះ​បើ​តាម​រដ្ឋ​មន្ត្រី​គមនាគមន៍​។

លោក​សូរ​ឃុន​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌​មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា​តួលេខ​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ក្នុង​សន្និសីទ​កំពូល​ពិភពលោក​២០១២​នៅ​ទី​ក្រុង​ឌូបៃ​។​លោក​សូរ​ឃុន​ទើប​វិល​ត្រឡប់​ពី​សន្និសីទ​កំពូល​ពិភព​លោក​២០១២​នៃ​សហភាព​ទូរគមនាគមន៍​អន្តរជាតិ​ស្តីពី​បញ្ញត្តិ​កម្ម​ទូរគម​នាគមន៍​អន្តរជាតិ​។

ចំនួន​អ្នក​ប្រើ​ប្រាស់​ស៊ីមកាត​ដ៏​ច្រើន​លើស​លប់​នេះ​ដោយ​សារ​តែ​អ្នក​ប្រើប្រាស់​អាច​រក​បាន​ស៊ីម​កាត់​ដោយ​ងាយ​ស្រួល​។​ទោះ​បី​យ៉ាង​នេះ​ក្តី​លោក​មិន​បាន​ដឹង​ពី​ទិន្នន័យ​ជាក់​លាក់​ថា​តើ​ស៊ីម​ប្រើ​ប្រាស់​ពិត​ប្រាកដ​មាន​ចំនួន​ប៉ុន្មាន​ហើយ​ស៊ីម​ទូរស័ព្ទ​ប៉ុន្មាន​ត្រូវ​គេ​បោះ​បង់​ចោល​នោះ​ទេ​។

លោក​បាន​បន្ត​ថា​៖ ​«​រហូត​ដល់​ពេល​នេះ​សេវា​ទូរស័ព្ទ​អចល័ត​បាន​គ្រប​ដណ្តប់​ប្រមាណ​៨០​ភាគ​រយ​នៅ​ផ្ទៃ​ប្រទេស​»​។​លោក​បាន​បន្ថែម​ថា​បច្ចុប្បន្ន​មាន​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​មាន​ខ្សែ​ឬ​អចល័ត​ជាង​៥​ពាន់​នាក់​។

លោក​កែវ​វុឌ្ឍិន​រដ្ឋ​លេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​បញ្ជាក់​ថា​ចំណូល​របស់​ក្រសួង​កើន​លើស​ផែន​ការ​ក្នុង​នោះ​ចំណូល​ផ្នែក​រដ្ឋ​បាល​កណ្តាល​កើន​លើស​ផែនការ​ដែល​បាន​កំណត់​ប្រចាំ​ឆ្នាំ​១៧,៥​លាន​ដុល្លារ​រហូត​ដល់​២០,៥​លាន​ដុល្លារ​គិត​ត្រឹម​ចុង​បញ្ចប់​ខែ​វិច្ឆិកា​។​ចំណូល​ពី​ទូរគមនាគមន៍​កម្ពុជា​ទទួល​បាន​២៦,២​លាន​ដុល្លារ​ហើយ​តាម​ការ​ប៉ាន់​ស្មាន​ក្នុង​ឆ្នាំ​២០១២​គឺ​២៨,៥​លាន​ដុល្លារ​រីឯ​ចំណូល​ពី​ប្រៃសណីយ៍​គឺ​ជាង​៣,៧​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​១១​ខែ​ឆ្នាំ​២០១២​នេះ​។

រដ្ឋា​ភិបាល​កម្ពុជា​ក៏​គ្រោង​ចុះ​បញ្ជី​ក្រុមហ៊ុន​ទូរគមនាគមន៍​កម្ពុជា​ទៅ​ក្នុង​ផ្សារ​ហ៊ុន​ផង​ដែរ​។

ទោះបី​យ៉ាង​នេះ​ក្តី​លោក​សូរ​ឃុន​បាន​បញ្ជាក់​ថា​រហូត​ដល់​ពេល​នេះ​លោក​មិន​ទាន់​បញ្ជាក់​ពី​ពេល​វេលា​ជាក់​លាក់​សម្រាប់​ឡើង​ផ្សារ​ហ៊ុន​នោះ​ទេ​។​លោក​ថ្លែង​ថា៖​«អ្នក​មាន​សមត្ថកិច្ច​កំពុង​តែ​វាយ​តម្លៃ​ទ្រព្យ​សម្បត្តិ​ទូរគមនាគមន៍​របស់​យើង​ថា​តើ​មាន​ប៉ុន្មាន​ពិត​ប្រាកដ​?​ការ​កំណត់​ចូល​ផ្សារ​ហ៊ុន​គឺ​អាស្រ័យ​ការ​វាយ​តម្លៃ​ច្បាស់​លាស់​នូវ​ធន​ធាន​របស់​ទូរគមនាគមន៍​កម្ពុជា​»។

បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ដែល​មាន​ទីផ្សារ​ដ៏​តូច​ចង្អៀត​នេះ មាន​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ចំនួន​៨។

សប្តាហ៍​មុន​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​Hello បាន​ទិញ​យក​ក្រុមហ៊ុន​Smart​Mobile​និង​បាន​ច្រចាច់​បញ្ចូល​គ្នា​ក្នុង​នោះ​Hello កាន់​ភាគ​ហ៊ុន​៩០​ភាគ​រយ​៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ល្បែងស៊ីសងគ្រប់ប្រភេទ នៅក្រុងសិរីសោភ័ណ រីកដូចផ្សិត គ្មានសមត្ថកិច្ចដេកចាំយកលុយ   អាន2155ដង ទំនិញ​ស្ទុះ​ជាន់.ក ខ្មែរ​លៀន​អណ្តាតជិត​ចូល​ឆ្នាំ​ចិន-យួន​   អាន1778ដង លោក​ហ៊ុ​សែន ​បញ្ជា​ឲ្យ​អាជ្ញាធរ​ខេត្ត​ព្រះវិហារ​ចាប់អ្នក​​លក់​ដី​រដ្ឋ   អាន1793ដង មេឈ្មួញរកស៊ីឈើក្រញូងជនជាតិវៀតណាមបើករថយន្ដបំបុករថយន្ដអ្នកសាព័ត៍មានប៉ុនប៉ងធ្វើឃាតនគបា?...    អាន1601ដង តៅ សាវឿន អតីតនិស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ បញ្ចេញលិខិតសុំអភ័យទោស   អាន2022ដង លោករដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រជុំអន្តរស្ថាប័ន ដើម្បីពង្រឹងសន្តិសុខសាធារណៈ និងការបង្...    អាន1525ដង ដក កឹមវិក្រា និងឡៅសារឿន ដាក់ឡាយម៉ារីវ៉ូ ឡើងជាអគ្គនាយកទូរគមនាគមន៏កម្ពុជំនួសជាប្រព្រឹត្ត?...    អាន1839ដង ព្រះសង្ឃ វត្ត​ពោធិ៍​លង្កា គោរព​ព្រះ​វិញ្ញាណក្ខន្ធ សម្តេច​ព្រះ​​នរោត្តម សីហនុ    អាន1538ដង លោក នូ-ស៊ីថា ចាយលុយរាប់ម៉ឺនដុល្លារទិញតំណែងមេគយខេត្តត្បូងឃ្មុំសម្រេចដូចបំណង   អាន2140ដង ចាងហ្វាងសារព័ត៌មាន ព្រះច័ន្ទកម្ពុជា ត្រូវបានតុលាការកោះហៅពីបទ បរិហាកេរ្តិ៍តាមសារព័ត៌មា?...    អាន2201ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
តំបន់ទេសចរណ៍ធម្មជាតិចំបក់ត្រូវ បានអភិរក្សដោយប្រជាជន ប្រជាពលរដ្ឋរួមគ្នាស្តារព្រៃឈើឡើងវិញតាមរយៈ គម្រោងទេសចរណ៍នៅក្នុងសហគមន៍បន្ទាប់ពីព្រៃឈើនៅ មូលដ្ឋាន ខ្លួនបាន រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរដោយសារការកាប់ បំផ្លាញពីសំណាក់អ្នកភូមិខ្លួនឯងផង និងជនខិលខូច មកពីក្រៅផង។ ...Read more
លោក សុខប៊ុន បានត្រឡប់មកដល់កម្ពុជានៅព្រឹកថ្ងៃទី១៨នេះ ដើម្បីចូលខ្លួនបំភ្លឺរឿងប្រើអំពើហឹង្សាលើកញ្ញា សាសា យោង​តាម​ប្រ​ភពព័ត៌​មាន​ច្បាស់​ការ​បាន​អោយ​ដឹងថា លោក​សុខ​ប៊ុន​បាន​ត្រ​ឡប់​មក​ដល់​ទី​ក្រុង​ភ្នំ​ពេញ​វិញ​ហើយ​នៅ​ព្រឹក​ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ​២០១៥នេះ ដើម្បី​ចូល​បំ​ភ្លឺ​ក្នុង​សំ​ណុំ​រឿង​ប្រើ​អំ​ពើ​ហឹង្សា...Read more
លោក ឡុងស៊ីថា ព្រះរាជអាជ្ញារងខេត្តព្រះវិហារចាប់អ្នកកាសែត២នាក់ដាក់គុគ គេសង្ស័យថាព្រោះតែគំនុំ លោក ឡុងស៊ីថា ព្រះរាជអាជ្ញារង​ខេត្តព្រះវិហារ​ ត្រូវបាន​គេ​សង្កេតឃើញថា ធ្វើការ​ដោយ​គ្មាន​ភាព​ទទួលខុសត្រូវ​​បាយបិណ្ឌ​ជា​បាយ​បាទ​ដូច​ក្មេង​បៀ​ប​ដៃ អនុវត្តន៍​ការងារ​ក្នុង​តុលាការ​ឆ្លើយ​ដាក់គ្នា​ទៅវិញទៅមក ម...Read more
ចេងដារ៉ាវវុធ៖ សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច សូមសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីជាទីគោរពដ៏ខ្ពង់ខ្ពស់! មេត្តាផ្ដល់យុត្តិធម៌អំពីការដកតួនាទីនិងតវ៉ាលុបឈ្មោះពីមន្ត្រីរាជការរបស់ក្រសួងសង្គមកិច្ច ...Read more
ឃាតករសម្លាប់បងស្រីបងបង្កើតរបស់ខ្លួន នៅស្រុកចំការលើ ត្រូវនគរបាលចាប់ខ្លួនបានហើយ ឃាតករដែជាជនដៃដល់​ដែល​បាន​វាយ​សម្លាប់​ស្ត្រី​មេម៉ាយ​ម្នាក់​នៅ​ស្រុក​ចំការលើ​បាន​ត្រូវ​សមត្ថកិច្ច ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​២​រសៀល ​ថ្ងៃទី​០៥​ ខែធ្នូ ​ឆ្នាំ​២០១៤​នេះ ក្រោយ​ពី​រត់​គេច​ខ្លួន​​បាន​មួយ​រយះ។ ...Read more
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលសម័យប្រជុំលើកទី៦ព្រឹទ្ធសភា នីតិកាលទី៣ថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៤ សូមអានព័ត៌មានលំអិតដោយចុច​លើ​រូបភាពខាងក្រោម៖...Read more
បទល្មើសអួននេសាទខុសច្បាប់ កើតមានគគ្រឹកគគ្រេងក្នុងស្រុកបរិបូរណ៍ មន្ត្រីជលផលគ្មានការបង្ក្រាបមានតែអ្នកដាក់ខែ នៅឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បទល្មើស​នេសាទ​ខុសច្បាប់អូសអួន​ទ្រង់ទ្រាយ​ធំ​ បាន​​ធ្វើ​សកម្មភាព​​យ៉ាង​គគ្រឹក​គ​គ្រេង​នៅ​ដែន​​នេសាទ ជា​រៀងរាល់​ថ្ងៃបាន ម៉ាសេរី ហើយ​បទ​ល្មើស​ទាំង​នេះមាន​ភ...Read more
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
លោក ហុកចិត្រា ប៉ូលីសសេដ្ឋកិច្ច បកស្រាយថាខ្លួនមិនបានប្រព្រឹត្តិអំពើពុករលួយដូចការចោទប្រកាន់នោះទេ ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ចុះ​ផ្សាយ​ខាង​ក្រោម នៅ​រសៀល​ថ្ងៃទី២២ ខែ​តុលា ឆ្នាំ២០១៤​នេះ លោកហុកចិត្រា ប៉ូលីស​សេដ្ឋ​កិច្ច​ប្រ​ចាំខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​ទូរស័ព្ទ​មក​អង្គភាព​សារ​ព័ត៌មាន ​កម្ពុជា​សុវណ្ណភូមិ​ថា...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      9597នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    75675នាក់
ខែនេះ    823466នាក់
ឆ្នាំនេះ   3567770នាក់
សរុប   57166666នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 12:39