ចាប់រថយន្តដឹកឈើក្រញូងនិងមនុស្ស២នាក់តាំងពីព្រឹក ដល់ម៉ោង៤ល្ងាចទើបរាយការជូនព្រះរាជអាជ្ញា

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 30 ខែ 01 ឆ្នាំ 2013 វេលាម៉ោង 10:12 នាទី ចំនួនអានៈ 1806

រថ​យន្ត​ម៉ាក​កូរ៉េ​២តោន​កន្លះ ពណ៍​ត្រេ​អ៊ី ដឹក​ឈើ​ក្រញូអ​ជាង​២តោន រួម​ជា​មួយ​​តៃ​កុង​បើក​បរ​ម្នាក់ និង​ប្រ៊ូម្នាក់ ត្រូវ​បាន​មេ​ព្រៃ​ស្រុក​បន្ទាយ​ស្រី​ចាប់​ឃាត់​តាំង​តែ​ពី​ព្រឹកថ្ងៃទី​២៩ ខែ​មករា ឆ្នាំ​២០១៣ ​រ​ហូត​​ដល់​ម៉ោង​៤ល្ងាច​ទើប​រាយ​ការណ៍​ជូន​ព្រះ​រាជ​អាជ្ញា។​

ប្រ​ភព​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា ខាង​មេ​ព្រៃ​បាន​ចាប់​រថ​យន្ត​ និង​មនុស្ស​ប្រុស​២​នាក់ខាង​លើ​ តាំង​តែ​ពី​ព្រឹក​ តែ​មិន​ព្រម​រាយការជូន​លោក​ព្រះ​រាជ​អាជ្ញាទេ ដែល​ជា​ហេតុ​ធ្វើ​អោយ​គេ​សង្ស័យ​ថា អាច​ទុក​សម្រប​សម្រួលដោះ​លែង​ស្ងាត់​។ ប្រ​ភព​បន្ថែម​ថា នៅ​ពេល​តៃ​កុង​រថ​យន្ត​ដឹក​ឈើ​ និង​ប្រ៊ូត្រូវ​បាន​មេ​គេ​បញ្ជា​មិន​អោយ​​ផ្តិត​មេ​ដៃលើ​ឯកសា​របស់​លោកមេ​ព្រៃ ទើប​លោក​មេព្រៃរាង​ភ័យ​ បាន​សម្រេច​ចិត្ត​រាយ​ការជូន​លោក​ ទី​សុវិន​ថាល់ ព្រះ​រាជ​អាជ្ញាសាលា​ដំ​បូង​ខេត្ត​សៀម​រាប​ នៅ​ម៉ោង​៤ល្ងាច​ទៅ​ហើយ។

លោក​ សំរិទ្ធសុខុន ព្រះ​រាជ​អាជ្ញា​រង​តំ​ណាង​អយ្យការ បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី៣០នេះថា ជន​សង្ស័យ​ទាំង​២នាក់​បាន​បញ្ជូន​មក​ដល់​តុលាការ​ហើយ ឯរថយន្ត​ពណ៍ត្រេ​អ៊ី​ដែល​ជា​របស់​អង្គ​ភាប​កង​ទ័ព​ លោក​បាន​​​ប្រ​គល់​អោយ​ខាង​ម៉េអឹម​ខេត្ត​កសាង​សំណុំ​រឿងបន្ត។​ លោក​ សំរិទ្ធសុខុនបន្ថែម​ថា ខាង​មេព្រៃ​ស្រុក​បន្ទាយ​ស្រី​ធ្វើ​ការ​ខុស​ពីគោល​ការ​ច្បាប់​ ព្រោះ​ឃាត់​ខ្លួន​មនុស្ស​តាំង​តែ​ពី​ព្រឹក​រហូត​ដល់​ម៉ោង​៤​ល្ងាច​ទើប​រាយការ។

លោក ទី​សុវិន​ថាល់ ព្រះ​រាជ​អាជ្ញា​សាលា​ដំ​បូង​ខេត្ត​សៀម​រាប​បាន​ប្រាប់​តាម​ទូរ​ស័ព្ទ​នៅ​រសៀល​ដដែល​នេះថា ជន​សង្ស័យ​២នាក់​ខាង​លើ​លោក​បាន​បញ្ជា​អោយ​ឃុំ​ខ្លួន​ហើយ។ ឯខាង​មន្រ្តី​ជំ​នាញ​ឃាត់​ខ្លួន​ជន​សង្ស័យ​មិន​រាយ​ការ​គឺ​ខុស បើ​គេ​ប្តឹង​គឺ​ដឹង​តែ​ជាប់​មិន​អាច​លើក​លែង​បាន​ទេ បើ​គេ​មិន​ប្តឹង​គឺ​រួច​ខ្លួន។ លោក​បន្ថែមថា បើ​ដឹង​ពី​បទ​ល្មើស​ឈើ​ក្រញូង​ឆាប់​រាយការ​ភ្លាម កុំ​ទុក​យូ​ លោក​និង​បញ្ចា​អោយ​ចាប់​ទាំង​អស់​។

យើង​ពុំ​អាច​សុំ​ការ​បំ​ភ្លឺ​ពី​លោក​ ខិច័ន្ទប៊ុន​រិទ្ធ នាយ​សង្កាត់​រដ្ឋ​បាល​ព្រៃ​ឈើ​ស្រុក​បន្ទាយ​ស្រី​ និង​លោក ម៉ុង​ប៊ុន​លីម នាយ​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​ទេ ព្រោះ​ទូរ​ស័ព្ទ​នៅ​ក្រៅ​តំ​បន់​សេ​វា។

អ្នក​យក​ព័ត៌មាន​យើង​នឹង​រាយ​ការណ៍ព័ត៌​មាន​លំ​អិត​​បន្ថែម​ពី​ករណី​ខាង​លើ នៅ​ពេល​ក្រោយ​ទៀត៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

សេចក្តីថ្លែងការ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា   អាន1584ដង មេគយខេត្ដបន្ទាយមានជ័យបើកដៃឱ្យទំនិញគេចពន្ធហូរចូលពីសៀមតាមអំពើចិត្ដ   អាន1555ដង កម្មវិធីកាត់ខ្សែបូ សម្ភោតផ្លូវមួយខ្សែនៅ វត្តឧត្តម សាមគ្គីត្រពាំងក្រសាំង   អាន1908ដង ហេតុអ្វីចាំបាច់ លាងសម្អាតក្រោយ​ ពេលរួមភេទ?   អាន5453ដង ឈើជាង៤ម៉ែត្រគូបដាក់ស្លាប់ហោះអស់សាំងធ្លាក់ចូលប្រឡាយត្រូវបានសមត្ថកិច្ចស្រង់យកអស់   អាន1809ដង ហាង​អ៊ីនធឺណេត​កាហ្វេ​ត្រូវ​បាន​ហាម​មិន​ ឲ្យ​នៅ​ក្បែរ​សាលា​រៀន និង​មិនអោយ​លេង​ហ្គេមទេ   អាន1707ដង កត្តាធម្មជាតិនៅតែបន្តសំលាប់ជីវិតមនុស្សឥតឈប់ឈរ   អាន1659ដង ក្រុមអ្នកតវ៉ាបន្តទាមទារឲ្យដោះលែងលោកម៉មសូណង់ដូ    អាន1857ដង ចំរៀងបទ ជំរុំតាទុំ   អាន2270ដង កាប់៥ពូថៅប្លន់សំលាប់យកម៉ូតូដោយសុវត្តិភាព   អាន2133ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្មេងម្នាក់បានស្លាប់ និងរបួស៥នាក់ខណៈកំពុងហូបបាយល្ងាត្រូវជនមិនស្គាល់មុខគប់គ្រាប់បែក គ្រួសារ​អ្នកលក់​​ភេ​ជ្ជៈត្រូវ​ជន​មិន​ស្គាល់មុខ​ម្នាក់​ជិះ​ម៉ូតូ មក​គប់​គ្រាប់បែក​ចូលដល់ក្នុង​​ផ្ទះ ស្ថិតនៅក្នុង​ភូមិ​សែន​សុខ​២ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បាន​បណ្តាល​ឲ្យ​ក្មេង​ម្នាក់​ស្...Read more
សមត្ថកិច្ចច្រកទ្វារអន្តរជាតិព្រំកំពុងជំរិតទារប្រាក់ក្រោមតុ​ពីអ្នកដឹកដំណាំកសិផល យោង​តាម​ប្រភព​ពី​ប្រ​ជាពលរដ្ឋ​អ្នក​​រកស៊ី​ដឹក​ដំណាំ​កសិផល​យកទៅលក់​នៅ​ទឹកដី​ថៃ បាន​ត្អូញ​ត្អែរ​ទាំង​​ទឹក​​ភ្នែក​​ថា មាន​មត្ថកិច្ច​ប្រចាំ​នៅ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ចំណុះ​ខេត្ត​ប៉ៃលិន​៣ទៅ​៤​ស្ថាប័ន បាន...Read more
ពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៥នេះ ពិធីប្រកាសផ្ទេរមុខ​តំណែង​មេបញ្ជាការកង​រាជ​អាវុធហត្ថ​​ខេត្ត​សៀមរាប បាន​ធ្វើ​ឡើង​នៅ​ទីបញ្ជាការកង​រាជអាវុហត្ថ​ខេត្ត ក្រោម​អធិបតីភាពរបស់ឯកឧត្តម​ សៅ សុខា មេបញ្ជាការ​រង...Read more
លោកមេគយ ឈួន ហៃប្រធានស្តីទីស្នាក់ការគយ និង លោក យិន ផល្លី កំពុងប្រព្រឺត្តអំពើពុករលូយពេញទំហឹង ក្រោយ​ពី​មា​នការ​រិះគន់​និង​កាសែ​ត​ ក្នុង​ស្រុក​មួយ​ចំនួនចុះ​ផ្សាយ​ពី​ភា​ពពុករ​លួយ ​របស់​ម​ន្ត្រីគ​យ​នៅ​ច្រក​ទ្វារ​អ​ន្តរជាតិ​​ប៉ោយប៉ែ​តខេត្ត​បន្ទាយមាន​ជ័យ ​ ដែល​បាន​​បើក​ដៃ​ឲ្យ​ឈ្មួញ​តូ​ចធំនាំចូ​ល​ទំ...Read more
ឧកញ៉ា អ៊ូ ឆាយ ជាមេកន្ទុយលេខដ៏ធំជាងគេក្នុងរាជធានីភ្នំពេញគ្មានសមត្ថកិច្ចណាហ៊ានចេញមុខបង្ក្រាបទល់តែសោះ បន​ល្បែងស៊ីសង​បាន​ក្លាយ​ជា​សត្រូវ​របស់​ប្រជាពលរដ្ឋ​និង​បំពាន​ទៅ​នឹង​គោលនយោបាយ​ភូមិ​-​សង្កាត់ មាន​សុវត្ថិភាព​ហើយ​ក៏​ត្រូវមាន​វិធាន​ករ​លុបបំបាត់​ជា​បន្ទាន់​ផង​ដែរ​ប្រយោជន៍ ​ដើម្បី​ការពារ​សន្ដិសុខ សណ្ដាប...Read more
គ្រូពេទ្យឡើងតណ្ហាដល់កំរិត ចាក់ថ្នាំរំលោភប្រពន្ធអ្នកជំងឺបានសម្រេច រឿងដ៏​ចម្លែក​ដែល​ពុំ​ដែល​ធ្លាប់​លឺមួយ​បាន​កើត​ឡើងដោយ​ គ្រូពេទ្យ​​បង្អែក​ ​ផ្នែក​វះកាត់​​ម្នាក់​​បាន​រត់គេច​ខ្លួន​ពី​​មន្ទីរពេទ្យ​បង្អែក​ខេត្តក្រចេះនៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែកក្កដា​ ឆ្នាំ​២០១៥​នេះ​ បន្ទ...Read more
រថយន្តយក្សដឹកឈើរបស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើងតៃកុងរបួសធ្ងន់ យោង​តាម​ប្រ​ភព​ព័ត៌មាន​បាន​រាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំ​លង​អាធ្រា​ត្រថ្ងៃទី៥ឈាន​ចូល​ថ្ងៃទី៦ ខែ​កញ្ញា ឆ្នាំ២០១៥ យប់មិញនេះ រថយន្តយីឌុប​របស់ ក្រុម​ហ៊ុន​ដី​សម្បទាន ហួតម៉េងរីតា បានក្រឡាប់​ខ្ជាក់ចេញ​សុទ្...Read more
ម្ចាស់ម៉ាស៊ីនកិនស្រូវ សង់កន្លែងជញ្ជីងថ្លឹងរថយន្តរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ ស្នើសុំសមត្ថកិច្ច និងមន្ទីរជំនាញជួយទប់ស្កាត់ផង ចិញ្ចើមផ្លូវកៅស៊ូលេខ៥៣មួយកន្លែង ត្រូវបានម្ចាស់ម៉ាស៊ីនកិនស្រូវម្នាក់ចាក់​ដីរំលោភយកធ្វើជាផ្លូវខ្ពស់ជាងផ្លូវជាតិ ដើម្បីសាងសង់កន្លែងជញ្ជីងថ្លឹងរថយន្តដឹកស្រូវជា ផលប្រយោជន៍​របស់ខ្លួន ជាហេតុអាចធ្វើអោយស្ទះចរន...Read more
ពលរដ្ឋ៖ រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ គួរតែបញ្ឈប់អាជីវកម្មជួលកង់ជួលម៉ូតូអោយភ្ញៀវទេសចរណ៍បរទេស បើចង់អោយពលរដ្ឋខ្មែរមានជីវភាពធូធា កម្ពុជាជាប្រទេសដែល​កំពុងអភិវឌ្ឈន៍​បែបជំហ៊ាន​គីញគគ់ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក​នាយក​យក​រដ្ឋ​មន្ត្រី​ ហ៊ុនសែន ហើយ​គេ​សង្កេត​ឃើញ​ថា មាន​ប្រ​ជា​ពល​រដ្ឋ​កម្ពុជា​ជាច្រើន​សែន​នាក់​អត់​ការ​ងារ​ធ្វើ​បានធ...Read more
ប៉ូលីសសេដ្ឋកិច្ចខេត្តចុះបង្ក្រាបរថយន្តដឹកឈើប្រណិតខុសច្បាប់ជំនួសមន្រ្តីជំនាញនៅក្នុងតំបន់បទល្មើស ក្រុម​ឈ្មួញ​កំ​ពុង​ធ្វើ​សកម្ម​ភាព​សម្រុក​ដឹក​ជញ្ជូន​ឈើ​យ៉ាង​អា​ណា​ធិប​តេយ្យ​ទៅ​លក់​នៅ​ប្រ​ទេស​វៀណាម​ តាម​ច្រក​របៀង​ព្រំ​ដែន​ស្រុក​អណ្តូង​មាស​ ហើយ​ការ​ធ្វើអា​ជីវកម្ម​ដោយ​ពុំ​ស្រប​ច្បាប់​នោះ​ម...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7468នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73546នាក់
ខែនេះ    821337នាក់
ឆ្នាំនេះ   3565641នាក់
សរុប   57164537នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 09:32