រថយន្តដឹកម្នាង​សិលា​បង្កប់ឈើក្រញូងលោតមិនផុតពីភ្នែកសមត្ថកិច្ច

ដោយៈ ផ្លុងរ៉េត សៀមរាប ថ្ងៃទី 27 ខែ 02 ឆ្នាំ 2013 វេលាម៉ោង 01:58 នាទី ចំនួនអានៈ 1517

រថ​យន្ត​ម៉ាកហ៊ីយុនដាយប្រ​ភេទ​យីឌុបពណ៍ខៀវ ពាក់ស្លាកលេខ បាត់ដំបង 3A-0715 ​គ្រប​តង់​ពណ៍​ប្រ​ផេះ ដឹក​ម្នាងសិលា ពី​ខេត្ត​ឧត្តរ​មាន​ជ័យ​ឆ្លង​កាត់​ខេត្ត​សៀម​រាប ​ដល់​ចំ​ណុច ខាង​កើត​ខ្លោង​ទ្វារវត្ត​ប្រាសាទប្រ​ហែល​១រយម៉ែត្រ​ ក្នុង​​ភូមិប្រាសាទ​ឃុំ​ប្រាសាទ ស្រុក​ពួក ​ត្រូវ​បាន​កំលាំង​សមត្ថ​កិច្ច​ចំ​រុះចុះ​ឆែក​ឆេ​ឃើញ​មាន​បង្កប់​ឈើ​ក្រញូង​ តៃ​កុង​និង​ព្រូរត​បាត់​ស្រ​មោល​។

លោក អ៊ំអមរា ស្នង​ការ​រង​ទទួល​បន្ទុក​បង្ក្រាប​បទ​ល្មើស​​បាន​មាន​ប្រ​សាសន៍​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧​គុម្ភៈឆ្នាំ២០១៣​នេះ​ថា នៅ​យប់​ថ្ងៃទី​២៧ទាប​ភ្លឺ​លោក​បាន​ចុះ​ធ្វើការ​តាម​ដង​ផ្លូវ​​ជា​មួយ​លោក​ ទី​សុវិនថាល់​ ព្រះ​រាជ​អាជ្ញាសាលា​ដំ​បូង​ខេត្ត​សៀម​រាប ស​ហ​ការ​ជា​មួយ​លោក​ ម៉ែន​វុទ្ធី (ហៅឡយ) ​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើខេត្ត​សៀម​រាប ហើយបាន​ឃាត់​រថ​យន្ត​ដឹក​​ម្នាង​សិលា​១គ្រឿង​ដែល​មាន​បង្កប់​ឈើ​ក្រញូង​ចំនួន​១៨០​ដុំ ដែល​មាន​មុខ​ធំៗ។

លោក​ស្នង​ការ​រង​បាន​បន្ត​ថា ដំ​បូង​លោក​ឡយ បាន​​សុំ​បើ​កកៅ​ស៊ូ​ប៉ា​តង់មើល​ខាង​ក្រោយ​​​​រថ​យន្ត​ដឹក​ម្នាង​សិលា​ខាង​លើ មិន​មាន​ឃើញ​អ្វី​ទាំង​អស់ ដោយ​នៅ​មាន​ការ​សង្ស័យ​មិន​អស់​ចិត្ត​ ទើប​លោក​ព្រះ​រាជ​អាជ្ញា​សុំ​អោយ​តៃ​កុង​រថ​យន្ត​បើ​ក​ខាង​មុខ​ម្តង ស្រាប់​តែ​ភ្លាម​នោះ​តៃ​កុង​រថ​យន្ត​និង​ព្រូ​រត​បាទ​​ជើង​សព្រាត​តែ​ម្តង។ លោក​ស្នង​ការ​រង​បន្តទៀត​ថា នៅ​ពេល​តៃ​កុង​រថ​យន្ត​ និង​ព្រូរត​បាត់​ ​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​បាន​បើក​កៅ​ស៊ូ​ប៉ាតង់​​​មួយ​កំ​ណាត់ខាង​​មុខ​ឃើញ​មាន​​ឈើ​ក្រញូង​ប្រ​ហែល​ជាង​១ម៉ែត្រ​គូប​។

បើ​តាម​ព័ត៌​មាន​ពី​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​ខាង​លើ​បាន​អោយ​ដឹង​នៅ​ព្រឹក​ដដែល​នេះថា ខាង​មន្រ្តី​ជំ​នាញកំ​ពុង​រៀប​ចំ​គ្រប​ប៉ាង់​វិញ​ និង​អូស​យក​រថ​យន្ត​ខាង​លើ​មក​រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​សៀមរាប​ដើម្បី​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប។

គេសង្កេត​ឃើញ​ថា ក្រុម​ឈ្មួញ​រក​ស៊ី​ដឹក​ឈើ​ក្រ​ញូង​ខុស​ច្បាប់​ ប្រើ​គ្រប់​ល្បិច​កល​ក្នុង​ការ​ដឹក​ជញ្ជូន​ឈើ​ដ៏មាន​តំ​លៃមហាសាល​នេះ តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​បើ​ហ៊ាន​លោត​ឆ័ត្រ មិន​បង់​លុយ​អោយ​មន្ត្រី​ជំ​នាញ​តាម​ដង​ផ្លូវ​ទេ ទោះជា​រថ​យន្ត​ដឹក​ឈើ​ក្រ​ញូង​ទាំង​នោះ​ដាក់​ស្លាប​ហោះ​ដូច​យន្ត​ហោះ​ ក៏​ហោះ​មិន​រួច​ដែរ។ ម្យ៉ាង​វិញ​ទៀត​រយៈពេល​កន្លង​ទៅ​គេ​មិន​សូវ​ឃើញ​មន្ត្រី​ជំនាញ​ចាប់​បាន​រថ​យន្ត​ដឹក​ឈើ​ទេ​នៅ​ខេត្ត​សៀម​រាប ឃើញ​តែ​សមត្ថ​កិច្ច​ផ្សេង​ៗ​តែ​ប៉ុណ្ណោះ៕

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

លោក សុខសុវណ្ណ ប្រធានក្រុមប្រឹក្សាសារព័ត៌មានកម្ពុជា ប្រតិកម្មចំពោះស្ថាប័នអយ្យការ និង តុល...    អាន2184ដង គណបក្សហ្វុនស៊ិនប៉ិចបើកវគ្គបណ្តុះបណ្តាលដល់វជនយុវនារី   អាន1411ដង លោ​ក ​ឈាង​ តុលា​ នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ខេត្ត​ស្ទឹង​ត្រែង​ប្រមូល​លុយ​ស្រង់​ដើម​ ?   អាន1611ដង បើក​យុទ្ធនាការ​៤​ថ្ងៃ​ រកឃើញ​ឈើ ​១២១​ម៉ែត្រគូប ​រណាយន្ត៧ គ្រឿង​ក្នុង​តំបន់​ព្រៃឡង់​    អាន1677ដង កន្លែងស្តុកឈើក្រញូងដ៏មហិមាមួយត្រូវបានសមត្ថកិច្ចចុះទៅដល់ហើយបន្ទាប់ពីអ្នកកាសែតបានរាយក?...    អាន1670ដង ដំណឹងផ្លាស់ប្តូរតំណែងលោក​ទូច​ណា​រ៉ុថស្នងការរាជធានីភ្នំពេញ   អាន1777ដង បែក​ធ្លាយ​ ម្តាយ​សរសេរ​សំ​បុត្រ​តប​មក​កូន​វិញ​ រឿង​កូន​ចង់លែង​ប្រ​ពន្ធ   អាន4340ដង អាជ្ញាធរស្រុកពួក ចុះចាប់ត្រាក់ទ័រភ្ជួរស្រែរបស់ពលរដ្ឋកំហែងទាប្រាក់2500$ជាថ្នូរនឹងការដោះល?...    អាន1796ដង មេព្រៃចុះចាប់រថយន្តសាន់យ៉ុងដឹកឈើខុសច្បាប់បីគ្រឿងទាំងទឹកមុខក្រៀមក្រំ   អាន1514ដង អ្នកកាសែតម្នាក់ត្រូវបានឃាត្តករបាញ់សម្លាប់កាលពីយប់មិញ   អាន2073ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
រថយន្តពណ៍ត្រេអ៊ីពាក់ស្លាកលេខខេមរភូមិន្ទ ដឹកឈើខុសច្បាប់ចូលក្រុងសៀមរាបដូចហែកឋិន សកម្ម​ភាព​រថយន្តពណ៍​ត្រេ​អ៊ីពាក់​ស្លាក​លេខ​ខេមរភូមិន្ទ ​ដឹក​ឈើ​ខុស​ច្បាប់​ពី​ស្រុក​វ៉ារិន​មក​ក្រុង​សៀមរាប​រាប់​សិប​គ្រឿង​នៅ​ពេល​យប់​ ​តែ​មិន​មាន​មន្រ្តី​ជំ​នាញ​ ឬ​ក្រុម​សមត្ថ​កិច្ច​ណា​ធ្វើ​ដឹង​ធ្វើ​លឺ...Read more
លោក ឡុងសំអឿង ប៉ូលីសសេដ្ឋកិច្ចក្រសួងក្រសួង ដេញថ្លៃយកដំណែងថែម១ខេត្តទៀត យោង​តាម​សេចក្តី​រាយ​ការណ៍​ពី​ពល​រដ្ឋ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ​កាល​ពីប៉ុន្មាន​ថ្ងៃកន្លង​ទៅ​ថ្មីៗនេះ​​​បាន​អោយ​ដឹងថា លោក ឡុង-សំអឿន ប៉ូលីស​សេដ្ឋ​កិច្ចក្រ​សួងសក្តិបី​​ បានដេញ​ថ្លៃ​យក​តំណែង​របស់​លោក​ ហុក-...Read more
លោក ឡាយ ម៉ារីវ៉ូ បានកំពុងដើរតាមគន្លងអគ្គនាយកចាស់ លោក​អគ្គនាយកដ្ឋាន​ទូរគមនាគមន៍​កម្ពុជា មិនទាន់​បាន​ធ្វើ​កំណែទម្រង់​ឱ្យបាន​ស៊ីជម្រៅ​ទៅតាម​ទិសដៅ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី ៥ នៅឡើយ ។ ការគ្រប់គ្រង​នឹង​ដឹកនាំ​របស់​អគ្គនាយក​បច្ចុប្បន្ន​កំពុង​បង្កើត បក្...Read more
បែកធ្លាយលិខិតអាណាមឹក រឿងអធិការក្រុងប្រព្រឹត្តអំពើពុករលួយ លិខិតអនាមិកជាច្រើនសន្លឹក ត្រូវគេឃើញនៅមុខអធិការនគរបាលក្រុងសៀមរាប និងមុខស្នងការដ្ឋាននគរបាលខេត្តសៀមរាបកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ ដែលក្នុងនោះស្នើឲ្យលោកស្នងការនគរបាលខេត្ត មានវិធានការ ទៅលើលោកអធិការនគរប...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
ផ្កាយ៤ សៅ សុខា ស្រវឹងស្រាដកកាំភ្លើងដាក់លើតុអុកឡុកកិច្ចប្រជុំអូឡាំពិក និងប្រមាថឯកឧត្តម នុត សាអាន យ៉ាងចាស់ដៃ ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ស្និទ្ធ​នឹង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ និង​មន្ត្រី​ស្និទ្ធ​នឹង​ឯកឧត្តម​ នុ​ត​ សា​អាន​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​១៥​រសៀល​ នា​ថ្ង...Read more
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះត្រួតពិនិត្យរថយន្តដឹកឈើលើសទម្ងន់ ក្រុមនគរបាល ប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការ នគរបាល ខេត្តសៀមរាប ដឹកនាំ ដោយ លោកវរសេនីយ៍ឯក សឿនសេន នាយការិយាល័យ ប្រឆាំង បទល្មើស សេដ្ឋកិច្ចខេត្ត ដែលដឹកនាំ បញ្ជារ ផ្ទាល់ដោយ លោកជួន សុបញ្ញា ព្រះរាជអាជ្ញា...Read more
ចូរស្តាប់ ទឹកភ្នែកម៉ែខ្ញុំ ទឹកភ្នែកម៉ែខ្ញុំយំព្រោះបាត់ដី រាស្រ្ត​ខ្មែរក្រក្រីយំសោកបោកប្រាណ ព្រោះចោរចង្រៃពូជចោរតេរិច្ឆាន ចិត្តកាចសាមានរំលោភបំពាន។ ...Read more
ភ្ញៀវទេសចរណ៍ថៃជាង១៥០០នាក់ ចូលមកទស្សនាប្រាសាទអង្គរវត្ត និងពង្រីកពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ភ្ញៀវ​ទេសចរណ៍​ថៃ ដែល​ត្រូវបាន​គេ​ដឹងថា ជា​អាជីវករ​ចំនួន​១៥៦៦​នាក់ បានធ្វើ​ដំណើរ​មក​ទស្ស​នា និង​សិក្សា​ពី​ការធ្វើ​ពាណិជ្ជកម្ម​នៅ​ទឹកដី​កម្ពុជា ខណៈ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មកដល់​នាពេល​ឆាប់ៗ​ខាង...Read more
ករណីវាយទូរ ATMនៅក្នុង ផ្សារទំនើបឡាក់គីម៉ល យកលុយរាប់ម៉ឺនដុល្លាប៉ូលិសឃាត់ខ្លួនសន្តិសុខ២នាក់ សួរនាំ ខេត្តសៀមរាប៖ ទូរដកលុយរបស់ធនាគារចំនួន២របស់ធនាគារកាណាឌីយ៉ានិងធនាគារANZ Royal ដែលដាក់នៅក្នុងផ្សារទំនើបឡាក់គីម៉លត្រូវបានគេវាយកំទេចយកលុយអស់រាប់ម៉ឺនដុល្លា បច្ចុប្បន្នសមត្ថកិច្ចធ្វើការឃាត់ខ្លួនសន្តិសុខចំនួន២...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      201នាក់
ម្សិលមិញ    30959នាក់
សប្ដាហ៍នេះ    104054នាក់
ខែនេះ    262257នាក់
ឆ្នាំនេះ   2115536នាក់
សរុប   55714432នាក់
ថ្ងៃទី 11 ខែ 04 ឆ្នាំ 2025 ម៉ោង 00:29