ក្រុមហ៊ុន​អគ្គិសនី​ CPTL​ ប្ដឹង​ទារ​១០​ ម៉ឺន​ដុល្លារ​ពី​ម្ចាស់​រថយន្ដ​បុក​បាក់​បង្គោល​ភ្លើង​

ដោយៈ លីហ៊ាង បន្ទាយមានជ័យ ថ្ងៃទី 04 ខែ 03 ឆ្នាំ 2013 វេលាម៉ោង 12:55 នាទី ចំនួនអានៈ 1790

លោក​កែវ​ ប៊ុ​ន​យឿ​ង​ អធិការ​ស្រុក​ព្រះនេត្រព្រះ​បាន​ ឱ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃ​ទី​៤​ ខែមីនា​ ឆ្នាំ​២០១៣​ ថា​ ក្រុមហ៊ុន​អគ្គិសនី​CPTL​ បាន​ដាក់​ ពាក្យបណ្ដឹង​ទាមទារ​សំណង​១០​ម៉ឺន​ ដុល្លារ​ពី​ម្ចាស់​រថយន្ដ​កាម​រី​ដឹក​ប្រហុក​ និង​រថយន្ដ​បែន​ដឹក​ថ្ម​ដែល​បាន​បុក​បង្គោល​ ភ្លើង​បាក់​ជា​ច្រើន​ដើម​បណ្ដាល​ឱ្យ​ដាច់​ ចរន្ដអគ្គិសនី​ទាំង​ខេត្ដបន្ទាយមានជ័យ​ និង​ខេត្ដសៀមរាប​ ។​

​លោក​អធិការ​បាន​បន្ដ​ថា​ ដើមបណ្ដឹង​ បាន​ដាក់​ពាក្យបណ្ដឹង​ចូល​សមត្ថកិច្ច​កាលពី​ថ្ងៃ​ទី​១​ ខែមីនា​ ឆ្នាំ​២០១៣​ ហើយ​សំណុំ​ រឿង​ដែល​ក្រុមហ៊ុន​អគ្គិសនី​ CPTL​ ប្ដឹង​ នោះ​ សមត្ថកិច្ច​បាន​បញ្ជូន​ដល់​ដៃ​តុលា​ ការ​ហើយ​ដែរ​ តែ​ការ​ចាត់ការ​បែប​ណា​  នោះ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ​ ។​

​លោក​អធិការ​ កែវ​ ប៊ុ​ន​យឿ​ន​ បាន​បន្ថែម​ថា​ អគ្គិសនី​បាន​ត​ភ្ជាប់​ឡើង​វិញ​ហើយ​ដែរ​ បន្ទាប់​ពី​កម្មករ​ និង​កម្លាំង​ សមត្ថកិច្ច​របស់​លោក​បាន​ប្រឹងប្រែង​ អស់​រយៈពេល​៤​ថ្ងៃ​ ៤​យប់​ ប៉ុន្ដែ​នៅ​ក្នុង​ បណ្ដឹង​ ក្រុមហ៊ុន​ពុំ​បាន​បញ្ជាក់​និង​ទាម​ ទារ​កម្រៃ​ពលកម្ម​នោះ​ទេ​ ។​

​លោក​អធិការ​បាន​បន្ដ​ឱ្យ​ដឹង​ដែរ​ថា​ អំឡុង​ពេល​រថយន្ដ​បង្ក​ដែល​សមត្ថកិច្ច​ បាន​ឃាត់​គឺ​តំណាង​ខាង​រថយន្ដ​បែន​ដឹក​ ថ្ម​បាន​ចូលខ្លួន​មក​ដោះស្រាយ​ ប៉ុន្ដែ​បើ​ យើង​មើលទៅ​រថយន្ដ​បង្ក​មិនមែន​ជា​ រថយន្ដ​ដឹក​ថ្ម​ទេ​ វា​ជា​រថយន្ដ​ដឹក​ប្រហុក​ ហើយ​តាម​ការ​ស្រាវជ្រាវ​ម្ចាស់​រថយន្ដ​ ដឹក​ប្រហុក​មាន​ទីលំនៅ​ឯ​ខេត្ដ​សៀម​ រាប​ ខណៈ​សមត្ថកិច្ច​ចុះ​ទៅ​ដល់​ផ្ទះ​គឺ​ផ្ទះ​ របស់​គេ​បិទទ្វារ​ជិត​ ។​

​គួរ​បញ្ជាក់​ថា​ CPTL​ ជា​ក្រុមហ៊ុន​ មួយ​យក​បណ្ដាញ​ភ្លើង​ពី​ប្រទេស​ថៃ​មក​ ចែកចាយ​បន្ដ​នៅ​ខេត្ដ​ចំនួន​៣​គឺ​ខេត្ដ​បាត់​ ដំបង​ សៀមរាប​ និង​បន្ទាយ​មាន​ជ័យ​ ។​

​គួរ​រំលឹក​ថា​ កាលពី​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៣​ មាន​រថយន្ដ​២​គ្រឿង​ មួយ​ គ្រឿង​ដឹក​ថ្ម​ និង​មួយ​គ្រឿង​ទៀត​ដឹក​ ប្រហុក​បាន​បុក​បង្គោល​ភ្លើង​បាក់​អស់​ជា​ ច្រើន​ដើម​នៅ​ខាងលិច​ស្ពាន​ត្បែង​ ស្ថិត​ ក្នុងភូមិ​រំដួល​ ឃុំ​ភ្នំ​លាភ​ ស្រុក​ព្រះ​នេត្រ​ ព្រះ​ ខេត្ដបន្ទាយមានជ័យ​ ។​ ក្រោយ​កើត​ ហេតុ​ អ្នកបើកបរ​ទាំង​រថយន្ដ​ដឹក​ថ្ម​ និង​ រថយន្ដ​ដឹក​ប្រហុក​បាន​គេចខ្លួន​បន្សល់​ ទុក​រថយន្ដ​នៅ​កន្លែង​កើតហេតុ​ និង​ធ្វើ​ ឱ្យ​ចរន្ដអគ្គិសនី​ខេត្ដ​៣​ខាងលើ​ប៉ះពាល់​ ពិសេស​ខេត្ដសៀមរាប​ដែល​មាន​ភ្ញៀវ​ ទេសចរ​ស្នាក់​នៅ​តាម​សណ្ឋាគារ​ ក៏​ដូច​ ជា​ភោជនីយដ្ឋាន​នានា​ក្នុង​ខេត្ដ​ ។​

​រថយន្ដ​បង្ក​១​គ្រឿង​ម៉ាក​កាម​រី​ ចង្កូត​ ស្ដាំ​ពណ៌​ទឹកប្រាក់​ ពាក់​ស្លាក​លេខ​ សៀម​ រាប​ 2A-2344​ (​ដឹក​ប្រហុក​)​ រីឯ​រថយន្ដ​ ១​គ្រឿង​ទៀត​ជា​រថយន្ដ​បែន​ដឹក​ថ្ម​ពាក់​ ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 3A-0383​ ហើយ​ពេល​នេះ​រថយន្ដ​ទាំង​ពីរ​គ្រឿង​កំពុង​ រក្សា​ទុក​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ ស្រុក​ព្រះនេត្រព្រះ​ ៕ ប្រភពពី នគរវត្ត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

ទិដ្ឋភាពគណបក្សសង្គ្រោះជាតិ​ធ្វើ​បាតុកម្ម​អហឹង្សាថ្ងៃទី១៥   អាន1815ដង បទវិភាគ៖ តើសង្គ្រាមអាចកើតឡើងដូចសម្តីលោកហ៊ុនសែនដែរទេបើគណបក្សប្រឆាំងឈ្នះឆ្នោត?   អាន4049ដង លោកកុយគួ​ង៖​ ​ក​រ​ណី​​​លោក​ម៉​ម​​សូ​ណ​ង់​ដូ​មិ​ន​មែ​ន​​​ជា​​​រឿ​​ង​​​ន​យោ​បា​យ​​​ទេ​?...    អាន1574ដង ពរលរដ្ឋខ្មែររិះគន់ថា៖ ចំណីអាហារនៅកម្ពុជាទាញសញ្ញាអាសន្នពីសុវត្តិភាពខណៈលោកម៉ក់ពេជ្ជរិទ?...    អាន1700ដង លោកជំទាវ លីអ៊ុំអេង ចោទថាអាជ្ញាធរកំពុងតែនាំពលរដ្ឋវាស់យកដីរបស់គាត់ទាំងបំពានច្បាប់   អាន2043ដង ព្រះ​រាជ​បណ្ដាំ​ព្រះ​មហា​វីរក្សត្រ​ចំពោះ​​ព្រះ​រាជវង្សានុវង្ស   អាន1575ដង លៀម មុំ ស្តុកឈើប្រណិតឥតច្បាប់រាប់សិបម៉ែត្រគូប ក្នុងកសិដ្ឋានចិញ្ចឹមជ្រូកដ៏ស្អុយកខ្វក់   អាន1669ដង រួមភេទគ្រាដំបូងខាងស្រី មានអារម្មណ៍យ៉ាងម៉េច?   អាន7608ដង លោក សំសុខា ប្រធានសាខាគយបើកស្ថានីយ៍លក់សាំងគេចពន្ធ និងបង់ពន្ធមិនគ្រប់   អាន1722ដង មានជនមិនស្គាល់មុខបានខលទូរស័ព្ទជេរប្រមាត គំរាមកំហែង ចាងហ្វាងកាសែតកម្ពុជាសុវណ្ណភូមិ (មាន?...    អាន2259ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
លោក ព្រីនសាលី ប្រធានសាខាពន្ធដារខេត្តបន្ទាយមានជ័យ ត្រូវអង្គភាពប្រឆាំងអំពើពុករលួយ ព្រមានជាលើកទី២រឿងប្រព្រឹត្តអំពើពុករលួយ បែកធ្លាយរឿងអាស្រូវស្អុយបញ្ច្រាស់ខ្សល់មួយ ពីមន្ត្រីសាលាខេត្តថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដែលមានលោក ឱម យិនទៀង ជាប្រធាន បានចេញលិខិតព្រមាន​ប្រធាន​សាខា​ពន្ធដារ​នៅ​ខេត្ត​បន្ទាយមានជ័យជាលើកទី២ ឲ្យ​បញ្ឈប់​កា...Read more
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងករណីចាត់ចែងនិងសម្រួលអោយប្រើប្រាស់សារធាតុញៀន លោក វរសេនីយ៍ទោ អ៊ុំ សាអាត នាយការិ​យាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​បានអោយដឹងថាកម្លាំងក្នុងការិយាល័យរបស់លោកដោយមានការសហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អំពិល ក្រុងសៀមរាប​...Read more
ស៊ើបអង្កេត៖ មន្ទីរសំរាកព្យាបាលរស្មីអង្គរ ខេត្តសៀមរាបប្រើតែថ្នាំហួសដឺឡេ និងសេរ៉ូមគេចពន្ធដែលអាចបណ្តាលអោយមនុស្សស្លាប់ រយៈពេល​ប៉ុន្មាន​ឆ្នាំចុង​ក្រោយ​នេះគេ​សង្កេត​ឃើញ​ថា មាន​មន្ទីរពេទ្យ​ឯក​ជន​ជា​ច្រើន​បាន​បើ​ក​ព្យា​បាល​អ្នក​ជំ​ងឺ​នៅ​ក្នុង​ខេត្ត​សៀមរាប ក្នុង​នោះ​មាន​មន្ទី​រ​ពេទ្យ​មួយ​ដែល​មាន​យី​ហោ មន្ទីរ​សំ​រាក​ព្យា​បា...Read more
វីឌីអូ ឆុតឆាក ប្រយុទ្ធក៏សាហាវ របស់យុវជនឈាមរាវ ក្នុងកម្មវិធីរាំលេងក្នុងអារាម ក្រុមយុវជនប្រមាណ ៤០នាក់បានវាយតប់គ្នាយ៉ាងសាហាវ ពេញទីអារាមក្រោយពេលប៉ះទង្គិចគ្នាក្នុងកម្មវីធីរាំលេង។ នេះជាទង្វើរមួយដែលបានបង្ហាញអោយឃើញថា យុវជនខ្មែរមួយចំនួន ស្ថិតក្នុងការអប់រំទាប និងយកអរិយធម៌មិនល្អពីបរទេសម...Read more
ប្រទេស​កម្ពុជា​ប្រារព្វ​ខួប​២​ឆ្នាំ នៃ​ថ្ងៃ​ចូល​ទីវង្គត់​នៃ​សម្ដេច​នរោត្តម​សីហនុ​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១៤នេះ ព្រះរាជ​ពិធី​គោរព​និង​ឧទ្ទិស​ថ្វាយ​ព្រះ​រាជកុសល​ដល់​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​២​ឆ្នាំ​បាន​ប្រារព្ធ​ធ្វើ​​​ ដោយ​មាន​ការចូលរួម​ពី​រដ...Read more
លោក ស៊ុយសែម នៅតែបន្តបើកដៃឱ្យ ហ៊ីបាវី មេកំពង់ផែស្វយ័តភ្នំពេញធ្វើអាជីវកម្មខ្សាច់ដោយមិនដេញថ្លៃ មាន​ការ​រិះគន់​ធ្ងន់ៗថា លោក ស៊ុយ​សែម​ ថ្នាក់​ដឹក​នាំ​ក្រ​សួង​រ៉ែ និង​ថាមពល នៅតែ​​បន្ត​បើក​ដៃ​ឱ្យ ​ ​ហ៊ីបា​​វី មេ​កំ​ពង់ផែ​ស្វ​យ័ត​ភ្នំពេ​ញ ​ធ្វើ​អាជីវកម្ម​ខ្សាច់​ដោ​យ​មិ​ន​ដេញថ្លៃ ដែល​ធ្វើ​អោយ​ក្រុម​អ...Read more
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
បទល្មើសនេសាទកើតពេញខេត្តសៀមរាប លោក ព្រិនសាវិន នាយខណ្ឌជលផលធ្វើមិនដឹង មានសេចក្តីរាយការណ៍មកថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ និង​ឧបករណ៍​នេសាទ​ល្មើស​ច្បាប់​មាន​ដូចជា៖​ប័រ​​ ​អ៊ុយ​ រុញ​ស៊ី​ប​ ​អូស​អួន​ ​អូស​យ៉ាំង​កាវ​ ​សាច់​ស្បៃ​ម៉ុង​ក្រឡា​ញឹក​ជាដើម កំពុង​កើតមាន​ដូច​ភ្លៀងរលឹម...Read more
ប៉ូលិសសេដ្ឋកិច្ច ឡុង សំអឿន ក្តោបក្តាប់បទល្មើស៣ខេត្ត ក្នុងការរកលុយជូនលោក យិនប្រសិទ្ធ? មាន​សេចក្តី​រាយ​ការ​ណ៍​មក​ថា មេ​ប៉ូលិស​សេដ្ឋកិច្ច​៣​ខេត្ត មាន​ខេត្តបន្ទាយមានជ័យ សៀមរាប ឧ​ត្ត​រ​មានជ័យ ឈ្មោះ ឡុង សំអឿន ចាប់ផ្តើម​ល្បីឈ្មោះ​ក្តោប​ក្តាប់​បទល្មើស​សេដ្ឋកិច្ច ត្រូវប៉ាន់​ស្រង់ដើម​យ៉ាង​ពេញបន...Read more
មេ​ឈ្មួញ ​លឹម​ ប៊ុ​ណ្ណា​(ហៅ​ខ្នា) ដឹក​ឈើ​ខុសច្បាប់ឆ្លងកាត់ទឹកដីខេត្តត្បូង​ឃ្មុំ​ទៅ​លក់​ស្រុក​យួន​បានរ​លូន​ដោយ​មាន​ការឃុប​ឃិត​ជាមួ​យសម​ត្ថកិច្ច​គ្រប់​ស្ថា​ប័ន ប្រភពពី​ឈ្មួញ​រកស៊ី​ឈើ​​បាន​ឲ្យ​ដឹងថា​មេ​ឈ្មួញជាឧញ្ញ៉ាលឹមប៊ុណ្ណា(ហៅខ្នា)  មាន​មេការ​ម្នាក់​ឈ្មោះ សាន ច​យជាមនុស្សមានជំនាញជាច្រើនឆ្នាំខាងយកលុយឲស្ថាប័នពាក់ពន្ធ័​ទើប ប្រព្រឹត្តទៅ​ដោយ​​រលូនបើសិនជាមិនល...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      11097នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    77175នាក់
ខែនេះ    824966នាក់
ឆ្នាំនេះ   3569270នាក់
សរុប   57168166នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 15:27