ថៅកែជនជាតិកូរ៉េដោះស្បែកជើងគប់ក្បាលបុគ្គលិកហាងម៉ាស្សា

ដោយៈ សៀមរាប ថ្ងៃទី 25 ខែ 05 ឆ្នាំ 2013 វេលាម៉ោង 10:02 នាទី ចំនួនអានៈ 1700

បុគ្គលិកបំរើការក្នុងហាងម៉ាស្សា យីហោ អាយស៏ស្ប៉ា ប្រមាណ១៣០នាក់ បានផ្ទុះកំហឹងនាំគ្នា ឡោម ពទ្ធ័ហាង បំរ៉ុងឃាត់ខ្លួនថៅកែ ប្រគល់ឲ្យប៉ូលិស ធ្វើឲ្យផ្អើលក្រុងទាំងយប់ បន្ទាប់ពីថៅកែហាង ជាជនជាតិកូរ៉េ ដោះស្បែកជើងគប់ក្បាលពួកគេ។ តែស្ថានការបានស្ងប់ទៅវិញនៅប៉ុន្មានម៉ោងក្រោយ ពេលប៉ូលិសទៅឃាត់ខ្លួន ថៅកែនោះបានមុន ហើយប្រាប់ពួកគេឲ្យទៅដាក់ពាក្យប្តឹង នៅព្រឹកថ្ងៃបន្ទាប់។

            ហេតុការណ៏ដែលនាំឲ្យមានការផ្ទុះកំហឹងនេះ បានកើតឡើងនៅម៉ោង១៩និង៣០នាទី ថ្ងៃទី២៤ខែ ឧសភាឆ្នាំ២០១៣ នៅក្នុងហាងម៉ាស្សាយីហោ អាយស៏ស្ប៉ា តាមបណ្តោយផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ត្រង់ចំណុចខាងកើតភូមិវប្បធម៏ កម្ពុជាប្រហែល៣០០ម៉ែត្រ។

            ថៅកែហាងម៉ាស្សាខាងលើ មានឈ្មោះស៊ុន អិនស៊ូ(son insoo) ភេទប្រុសអាយុ៤៥ឆ្នាំ ជាជនជាតិកូរ៉េ ជនរូប នេះបានដោះស្បែកជើង ដែលខ្លួនកំពុងពាក់ទៅគប់ក្បាលក្រុមបុគ្គលិករបស់ខ្លួន ជាជនជាតិខ្មែរ ដែល​ពួកគាត់ កំពុងត្រៀមខ្លួនចាំ ម៉ាស្សាឲ្យភ្ញៀវ។ ចំណែកជនរងគ្រោះដែលរងការវាយប្រហារពីថៅកែ ៤នាក់​ក្នុង​ចំ​ណោម​ ជាង១០០នាក់ ទី១ឈ្មោះហ៊ីន ឆាយឡាយ ប្រុសអាយុ១៩ឆ្នាំ ទី២ឈ្មោះហឿន ហ៊ីម ប្រុស ទី​៣​ឈ្មោះ​យ៉ាន់ ភារុន​ប្រុស និងទី៤ឈ្មោះឡាយ គុន្ធី ស្រី។

            នៅមុខស្នងការនគរបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី២៥ឧសភា ដែលមានវត្តមានថៅកែហាង និងស្ថាន ទូតកូរ៉េផងក្រុមបុគ្គលិកបានរៀបរាប់ថា ពួកគាត់មកដាក់ពាក្យបណ្តឹងទាមទារពីរចំណុច ទី១ឲ្យថៅកែ ជាជនជាតិ កូរ៉េ សុំទោសចំពោះមុខបុគ្គលិកទាំងអស់ និងទី២ទាមទារឲ្យថៅកែ សងជម្ងឺចិត្ត៤០០០ដុល្លារទៅជនរងគ្រោះ ៤នាក់។ ក្នុងករណីថៅកែ មិនទទួលយកទេ ពួកគាត់នឹងប្តឹងបន្តទៅតុលាការទៀត។ ពួកគាត់បន្តថា ដើមចម ដែលធ្វើឲ្យមានរឿងកើតឡើង ថៅកែបានហៅពួកគាត់១៥នាក់ឲ្យត្រៀមខ្លួនចាំម៉ាស្សាឲ្យភ្ញៀវ ក្នុងខណៈដែល ភ្ញៀវពុំទាន់មកដល់ ពួកគាត់ខ្លះទម្រេតខ្លួនលើកៅអី ខ្លះនៅអង្គុយជាធម្មតា ប៉ុន្តែថៅកែដ៏គ្មានមនុស្សធម៏ បែជា ដើរមកដោះស្បែកជើង គប់ក្បាលពួកគាត់ បណ្តាលឲ្យមនុស្ស៤នាក់រងរបួស។

            ក្រុមបុគ្គលិកបន្តថា ក្រោយឃើញថៅកែធ្វើទង្វើបែបគ្មានមនុស្សធម៏យ៉ាងនេះ ពួកគាត់ក៏ផ្ទុះកំហឹងហើយ ឡោមពទ្ធ័បំរ៉ុងឃាត់ខ្លួនថៅកែនោះប្រគល់ឲ្យប៉ូលីស តែសំណាងល្អប៉ូលីសមកឃាត់បានមុន។ តាមការពិត ថៅកែរូបនេះ ធ្លាប់បញ្ចេញសកម្មភាពបែបនេះច្រើនដងហើយ តែពួកគាត់ខំនាំគ្នាស៊ូទ្រាំ ព្រោះដើម្បីការងារ។តែ ពេលនេះប្រសិនបើ ពុំមានដំណោះស្រាយឲ្យបានត្រឹមត្រូវទេ ពួកគាត់មិនបញ្ចប់ឡើយ។

            នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល លោកវរសេនីយ៏ត្រី យិន សូ បានឲ្យដឹងថា ក្នុង ពេលកើតហេតុកម្លាំងរបស់លោក និងប៉ូលីសអន្តោនប្រវេសន៏បានចុះទៅដល់ ដោយបាននាំថៅកែហាងទៅ ស្នងការភ្លាមៗ និងបានសម្រួលស្ថានការ ឲ្យស្ងប់ទៅវិញផងដែរ។ លោកបន្តថា ក្រោយពេលសួរនាំនាព្រឹកថ្ងៃទី ២៥ ឧសភាបុរសជនជាតិកូរ៉េ បានសារភាពថារូបគេពិតជាបានធ្វើដូច្នេះមែន ដោយសាតែគេខឹងខ្លាំងពេក។

            លោកវរសេនីយ៏ត្រី ឲ្យដឹងទៀតថា នៅព្រឹកថ្ងៃដដែល ក្រុមបុគ្គលិកបានប្តឹងថៅកែរូបនោះ ពីបទហឹង្សា ដោយ ចេតនា និងទាមទារពីរចំណុច ទី១ឲ្យថៅកែសុំទោសចំពោះបុគ្គលិកទាំងអស់ ទី២ទាមទារជម្ងឺចិត្ត៤០០០ ដុល្លារសម្រាប់ជនរងគ្រោះ៤នាក់។

            លោកនាយរងបញ្ជាក់ចុងក្រោយនៅរសៀលថ្ងៃដដែលថា រឿងដែលកើតឡើងបានបញ្ចប់ហើយ ពួកគេ បានវិលទៅធ្វើការរៀងខ្លួនវិញ ដោយថៅកែហាងព្រមសុំទោសបុគ្គលិកទាំងអស់ ហើយជនរងគ្រោះ៤នាក់ ព្រមទទួលប្រាក់សំណង១៥០០ដុល្លារ។

បើ​យោង​តាម​ការ​សង្កេត​របស់​បុគ្គលិក​នៅ​តាម​ក្រុម​ហ៊ុន​ទេសចរណ៍​មួយ​ចំ​នួន និង​ពលរដ្ឋ​នៅ​​​ក្នុង​ខេត្ត​សៀម​រាប​បាន​លួច​បង្ហើប​ខ្លះ​ៗ​ថា ជន​ជាតិ​កូរ៉េ​មួយ​ក្រុម​តូច​ដែល​មក​បើក​ក្រុម​ហ៊ុន​រក​ស៊ី​នៅ​ខេត្ត​សៀម​រាប ហាក់​មាន​ចរិត​ក្អេង​ក្អាង ដូច​​​បើក​ឡាន​លឿន​បង្ករ​គ្រោះ​ថ្នាក់​ចរាចរណ៍​ដល់​ពលរដ្ឋ​ក្នុង​ខេត្ត​ជា​ញឹក​ញាប់​ ចូល​ផឹក​ស៊ី​បបួល​​ស្រីខារ៉ាអូខេទៅ​ដេក​ជាមួយមិន​បានក៏​វាយទាត់​ធាក់នាង និង​បញ្ហាជា​ច្រើនទៀត។ អង្គរតូច+រ៉េត

ស្លាក:  ព័ត៌មានថ្មីៗ  ព័ត៌មានជាតិ 

ព័ត៌មានដែលមានទំទាក់ទំទង

មិនទាន់ទាំងបានចេញការចរនាបទថ្មីផង អាខ្លោងទ្វារចាស់ត្រូវបានឆេះគ្មានសល់ផេះ   អាន2316ដង បរិយាយថ្ងៃនេះ៖ ក្រោមការដឹកនាំដ៏ទន់ខ្សោយរបស់ លោកស៊ូភិរិន្ទ បទល្មើសនេសាទកើតពេញខេត្តសៀមរ?...    អាន1781ដង ប្លែកៗ៖ យកដីសួនច្បារ និងចំណីផ្លូវធ្វើជាផ្សារឯកជន ចៅហ្វាយក្រុងមើលមិនឃើញ   អាន1954ដង ក្រុម​ហ៊ុ​ន​ឧក​ញ៉ា ​​ទ្រី ភាព​ កំព​ង់​កា​ប់បំ​ផ្លាញ​ព្រៃ​ឈើ​   អាន1595ដង យុត្តិសាស្ត្រខ្លះៗរបស់ខ្មោច ហូជីម៉ីញ(Ho Chi Minh) និងពលរដ្ឋយួន ដើម្បីបន្តលេបយកទឹកដីខ្មែរ និងទ្ប...    អាន2419ដង រថយន្ត សាន់យ៉ុង និងនីកសាន់ ដឹកឈើចូលក្រុងសៀមរាបស្ទើបាក់ថ្នល់គ្មានអ្នកបង្រ្កាប   អាន1758ដង ផ្លូវមួយចំនួនលោកអភិបាលក្រុងភ្នំពេញសម្ប ទានឲ្យប្រធានផ្សារដើមគដើរយកលុយផាស៊ីស្រេចតែចិត្?...    អាន1978ដង ពលរដ្ឋចោទថា ឧកញ្ញ៉ា សុខគង់ កំពុងបើកដៃអោយក្រុមឈ្មួញកាយយកថ្មនៅភ្នំបូកគោជិតរលាយអស់ហើយបើស?...    អាន1552ដង វិប្បត្តិស្នេហ៍ចាស់នៅក្រោមដើមជ្រៃ (មានសម្លេង)   អាន3902ដង គ្រឿងញៀនចំនួន០៩ប្រភេទ ត្រូវបានដុតបំផ្លាញចោល នៅក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿនញ...    អាន1683ដង
ព័ត៌មានផ្សេងៗទៀត
ទំនាក់ទំនងចុះផ្សាយ ឬផ្សាយពាណិជ្ជកម្មតាមអាសយដ្ឋានខាងក្រោម

 

 លិខិតមិត្តអ្នកអាន
ក្រុមឈ្មួញដឹកឈើខុសច្បាប់ធំៗ កំពុងក្លែងខ្លួនដឹកឈើតាមរឺម៉កចូលក្រុងសៀមរាបដូចហែកឋិន តែមេព្រៃ មិនព្រមបង្ក្រាប សកម្ម​ភាព​ក្រុម​ឈ្មួញធំៗ​​រក​ស៊ី​ដឹក​ឈើអត់​​ច្បាប់​ ដោយ​ក្លែង​រូប​ភាព​ជា​ដឹក​ជញ្ជូន​​តាម​រឺ​ម៉ក​ពី​ស្រុក​​ប្រាសាទ​បាគង ចូល​ក្រុង​សៀម​រាប​ ហាក់​មាន​ការ​កើន​ឡើង​ជារៀង​រាល់ថ្ងៃ ដោយ​សារ​អាជ្ញាធរដែន​ដី​​ ស...Read more
ប៉ាន់មរកត និង ភួងស្រៀវ កំពុងសំងំប្រមូលលុយពីឈ្មួញឈើប្រណិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់? មេ​បរិស្ថាន​ឧទ្យាន​ជាតិ​កំពង់ឆ្នាំង និង​ពោធិ៍សាត់ ប៉ាន់ មរកត ត្រូវ​គេ​សង្ស័យថា ជា​អ្នកបញ្ជា​ឱ្យ​កូនចៅ​ឈ្មោះ ភួង ស្រៀវ អង្គុយ​ប្រមូល​លុយ​ពី ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុង​ដែន​ចម្រក​សត្វ​ព្រៃភ្នំ ឱ​រាល់​ខេ...Read more
សមត្ថកិច្ច និង តុលាការចុះឆែកឆេរកន្លែងកែឆ្នៃរថយន្តខុសបច្ចេកទេស តែត្រូវបានលោកផ្កាយបីនៅក្រសួងមហាផ្ទៃម្នាក់ចេញមុខអន្តរាគមន៍អោយដកថយ មាន​សេច​ក្តី​រាយ​ការណ៍​មក​ថា មាន​ប៉ូលិសផ្កាយបីម្នាក់ធ្វើ​ការ​នៅក្រសួងមហាផ្ទៃ បាន​ធ្វើការអន្តរាគមន៍ ទៅ​តុលាការ​ខេត្តកណ្តាល​អោយមានការ​ដោះលែង​មេឈ្មួញ ជាជនជាតិ យួន រកស៊ីកាត់​តរថយន្ត ដំឡើងរថយន្ត​...Read more
ប៉េអឹមស័ក្ត២ម្នាក់វៃស្រីម៉ាស្សា និងបង្កអោយខូចខាតទ្រព្យសម្បត្តិ តែគ្មានសមត្ថកិច្ចណាហ៊ានឃាត់ខ្លួនឡើយ នៅ​ម៉ោង​ប្រ​ហែល​១១​យប់​ថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០១៥ មាន​ប៉េអឹម​​ស័ក្ត២ម្នាក់​​​ឈ្មោះ មិត្តសៅ អត្តលេខ ០៥១០៦៩ បាន​ប្រើ​អំ​ពើ​ហឹង្សា​ទៅ​លើ​ស្ត្រី​ម៉ាស្សា​ ដែល​ហាង​មាន​យី​ហោ ម៉ារ៉ាឌីម៉ាស្សា ស្ថិត​នៅ​ភូមិត...Read more
កងរាជអាវុធហត្ថ បង្ក្រាបបានកញ្ឆាស្រស់ និងក្រៀមមួយចំនួន និងឃាត់ខ្លួនម្ចាស់បញ្ជូនទៅតុលាការ យោង​តាម​សេច​ក្តី​រាយ​ការណ៍​បាន​អោយ​ដឹង​ថា ចំការ​កញ្ឆា​ដ៏​ធំ ដែល​ត្រូវបាន​គេ​ដឹងថា​មាន​មនុស្ស​លួច​ដាំ​ ដើម្បី​លក់​ចែកចាយ ដែល​មាន​ទីតាំងស្ថិត​នៅក្នុង​ភូមិ​និម្មិត​១ សង្កាត់​និម្មិត ក្រុង​ប៉ោយប៉ែត ខេត្ត​...Read more
អាជ្ញាធរចុះរុះរើផ្ទះប្រជាពលរដ្ឋរស់នៅជិត៣០ឆ្នាំដើម្បីពង្រីកផ្លូវ ដោយគ្មានសំណងមួយកាក់មួយសេន អាជ្ញាធរ​ក្រុង​ ហែរហម​អមដោយ​សមត្ថកិច្ច​ចំរុះ និង​ដឹក​នាំដោយ​លោក សោម សម្បត្តិ អភិបាល​រង​ក្រុង​ទទួល​បន្ទុក​ផ្នែក​សណ្តាប់​ធ្នាប់ និង​ចូល​រួម​ដោយ​កញ្ញា ទីវ គឹមកល្យាណ ព្រះ​រាជ​អា​ជ្ញា​រង​សា​លា​ដំ​បូង​ខេត្ត...Read more
រដ្ឋសភាសម្រេចដកលោក កឹមសុខា ពីអនុប្រធានទី១នៃរដ្ឋសភានៅព្រឹកនេះ យោង​តាម​ប្រ​ភព​ព័ត៌មាន​ពី​រដ្ឋ​សភាបាន​អោយ​ដឹង​ថា លោក កឹម​សុខា អនុ​ប្រ​ធានទី១​នៃ​​រដ្ឋ​សភាត្រូវ​បាន​សមា​ជិក​៨៦​សំ​លេងលើ​៨៦​សំលេង នៃ​សមាជិក​រដ្ឋ​សភាមក​ពី​គណបក្ស​កាន់​អំ​ណាចបាន​​បោះឆ្នោត​ទំលាក់ជា​ផ្លូវ​ក...Read more
ពលរដ្ឋសាទរចំពោះ ក្រុមហ៊ុនស៊ូជីង និងក្រុមហ៊ុនស៊ីផេក ត្រូវបានសម្តេចហ៊ុនសែនចេញលិខិតបញ្ជាអោយបិតការលក់សំបុត្រអោយភ្ញៀវទេសចរណ៍តាមច្រកនានានៃបឹងទន្លេសាប ប្រ​ជា​ពល​រដ្ឋ​ខេត្ត​សៀម​រាប​បាន​សាទរ​ចំ​ពោះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាឲ្យ ក្រុមហ៊ុនស៊ូជីង (Sou Ching Port Investment) និងក្រុមហ៊ុនស៊ីផេក(Sea Pac Investment) បិទ​រ...Read more
លោក មង្គលទីណា តារាចម្រៀងផលិតកម្មថោន បើករថយន្តបុករនាំងដែកដាច់កង់១គ្រាប់ហើយ នៅខំបើករថយន្តរតគេចបន្តទៀត លោក មង្គល​ទីណា តារាចម្រៀង​ផលិតកម្ម​ថោ​នបាន​ បើករថយន្ត​ស៊េរី​ទំនើប​ជ្រុល​បុក​រនាំងដែក​ពុះ​ចែក​ទ្រូវ​បាក់អស់​១០​ផ្ទាំង ដែល​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី ទល់មុខ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ស្ថិតក្ន...Read more
  ស្វែងរកព័ត៌មាន តាមប្រតិទិន្ន
ចំនួនអ្នកទស្សនា
ថ្ងៃនេះ​      7596នាក់
ម្សិលមិញ    27263នាក់
សប្ដាហ៍នេះ    73674នាក់
ខែនេះ    821465នាក់
ឆ្នាំនេះ   3565769នាក់
សរុប   57164665នាក់
ថ្ងៃទី 22 ខែ 05 ឆ្នាំ 2025 ម៉ោង 09:49