ពលរដ្ឋភូមិជ្រឹងខាងកើត សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ២៧ គ្រួសារ រស់នៅជិត ១០ឆ្នាំហើយ មិនទាន់ទទួលបានក្រុមនិស្សិតវាស់ដីធ្វើកម្មសិទ្ធិជូនពួកគាត់ទេ ដោយសារ លោក លឹម អូ មេភូមិ ជ្រឹង ដាក់ជាដីទំនាស់ ។
ពលរដ្ឋជាច្រើននាក់អោយអ្នកយកពត៌មានដឹងថា លោក អូ មានចេតនា រំលោភយកដី ពីពួកគាត់ ៣ខែហើយដែលក្រុមនិស្សិតមកវាស់ដីធ្វើកម្មសិទ្ធិ ពួកគាត់ទៅកន្លែងគណៈកម្មការដើម្បីស្នើក្រុម ការងារមកវាស់ដី ពួកគាត់ តែត្រូវលោក លឺម អូ ថាដីមានទំនាស់ អោយពួកគាត់ដាក់ពាក្យបណ្ដឹងទៅប្រធាន គណៈកម្មការដោះស្រាយទំនាស់ដីធ្លី លោក ទិត្យ គឹមហ៊ីម អនុប្រធានសូរិយោដីខេត្ត ជាប្រធាន តែលោក ទិត្យ គឹមហ៊ីម មិនទទួលពាក្យបណ្ដឹងពីពលរដ្ឋឡើយ ដោយរុញអោយអ្នកនេះ រុញអោយអ្នកនោះ តែចំពោះអ្នកណា ដែលជាខ្សែ ឬបក្សពួកលោក លឺម អូ លោក ហ៊ីម ដោះស្រាយអោយទាន់ពេលវេលា ពិសេសម្ចាស់ដីណាដែល មានទំនាស់គ្នា តែភាគីម្ខាងមានប្រាក់អោយលោក ហ៊ីម ១លាន ទៅ២លាន រៀល ប្រាកដជាបានយុត្តិធម៌ពី លោក ហ៊ីម ពលរដ្ឋភូមិជ្រឹងខាងកើតសុំដល់រដ្ឋាភិបាលថ្មី រៀបចំគណៈកម្មការចំរុះបើកការស៊ើបអង្កេតរកមុខ អ្នកប្រព្រឹត្តិអំពើពុករលួយដើម្បីផ្ដល់យុត្តិធម៌ជូនពលរដ្ឋ ។ អ្នកស្រុកចោទ លោក លឺម អូ និងលោក ទិត្យ គឹមហ៊ីម ឃុបឃិតគ្នា លឺម អូ ថាដីមានទំនាស់ ទុកអោយលោក ហ៊ីម គោះទឹកអោយត្រីចូលសូង។
អ្នកយកពត៌មានសុំការពន្យល់ពីលោក លឹម អូ តាមទូរស័ព្ទ ពេលសួរថាអ្នកស្រុក ២៧គ្រួសារ មិនទាន់ បានក្រុមនិស្សិតវាស់ដីអោយ លោក អូរ ឆ្លើយថា មកជួបគាត់ផ្ទាល់ រួចចុចផ្ដាច់ លោក លឿង ណុច ចៅសង្កាត់ កូនគ្រៀល ពេលសួរថាតើលោកដឹងទេ អ្នកស្រុកភូមិជ្រឹងខាងកើត ២៧គ្រួសារមិនទាន់បានក្រុមនិស្សិតវាស់ដី អោយ ដោយលោក អូ ដាក់ថាជាដីទំនាស់ និង លោក ទិត្យ គឹមហ៊ីម យកប្រាក់ពីគាត់ប្ដូរនឹងវាស់ដីអោយ លោក ណុច ឆ្លើយថា អត់ដឹងទេ នេះជាភារៈកិច្ចដែលប្រមុខរដ្ឋាភិបាលប្រគល់អោយ ហើយបើអ្នកណាប្រព្រឹត្តិអំពើ ពុករលួយត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។ អ្នកយកពត៌មានសុំការពន្យល់ពីលោក ទិត្យ គឹមហ៊ីន តាមទូរស័ព្ទ លោកឆ្លើយថា ជាប់ប្រជុំ ។
លោក ថុន ណុល អភិបាលក្រុងសំរោង ថ្លែងអោយដឹងតាមទូរស័ព្ទថា ពួកអស់ហ្នឹងវាធ្វើដូច្នេះ បានជា ភូមិជ្រឹងខាងកើត បាត់សម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា ជាច្រើនដូច្នេះ លោកសុំរបាយការណ៍ពីអ្នក កាសែត លោក នឹងពិភាក្សាជាមួយនឹងប្រធានសូរិយោដីខេត្ត រកដំណោះស្រាយ លោកបញ្ជាក់ថា ក្រោយពេល បោះឆ្នោត ក្រុមនិស្សិត មកវាស់ដីជូនពលរដ្ឋបន្ដទៀត ។ ពលរដ្ឋជាច្រើននាក់ អោយដឹងថា ពួកគាត់ប្រគល់ប្រាក់ ច្រើនលានរៀល ជូនលោក ទិត្យ គឹមហ៊ីម ដោយលោកសន្យាថាក្រោយពេលបោះឆ្នោត ធ្វើកម្មសិទ្ធិដីធ្លីអោយ ពួកគាត់ តែបើសិនលោក ហ៊ីម មិនគោរពតាមសន្យាទេពួកគាត់ប្រាកដជា ប្រាក់ក៏អស់ ដីក៏អត់ ៕
ថ្ងៃនេះ | 3321 | នាក់ |
ម្សិលមិញ | 10381 | នាក់ |
សប្ដាហ៍នេះ | 33935 | នាក់ |
ខែនេះ | 314297 | នាក់ |
ឆ្នាំនេះ | 314297 | នាក់ |
សរុប | 53913193 | នាក់ |
ថ្ងៃទី 29 ខែ 01 ឆ្នាំ 2025 ម៉ោង 09:43 |
Copyright © 2025 Kampuchea Sovanphum News. All Right Reserved. phlongret@ksnews.info 012 703 914 Designed By: it-camservices.net